Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមកញ្ចប់ថវិកា ២០០ លានដុល្លារ ដើម្បីវិនិយោគរយៈពេលវែងលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមកញ្ចប់ថវិកា ២០០ លានដុល្លារ ដើម្បីវិនិយោគរយៈពេលវែងលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

    ភ្នំពេញ៖ យោងតាម​លទ្ធផលនៃកិច្ចចរចាររួមគ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូរបស់តំណាងស្នាក់ការកណ្តាលរបស់ធនាគាអភិវឌ្ឍន៍អាស៊ី ឬ អេឌីប៊ី(ADB) កាលថ្ងៃទី២៧ ខែមិថុនា​ បាន​ឱ្យដឹងថា ​ADB​ បានត្រៀមកញ្ចប់ថវិកាថ្មីចំនួន ២០០ លានដុល្លារ ដើម្បីចូលរួមវិនិយោគរយៈពេលវែងលើវិស័យគ្រ​ប់គ្រងធនធានទឹក និងឧតុនិយមនៅទូទាំងប្រទេសកម្ពុជា។ ​ កិច្ចចរចាររួមគ្នានេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ, តំ​ណាងស្នាក់ការកណ្តាលរបស់ធនាគាអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក អាល់វីន ឡូប៉េ(Alvin Lopez) មន្ត្រីជាន់ខ្ពស់របស់ ADB ប្រចាំនៅ ADB HQ, លោក ឡុង ពិសិទ្ធ មន្រ្តីជាន់ខ្ពស់របស់ ADB ប្រចាំនៅក្នុងស្ថានស្នាក់ការតំ​ណាងរបស់ ADB ក្នុងប្រទេសកម្ពុជា និង​លោក លី ហ្សីន(Ly Zine) ប្រធានក្រុមទីប្រឹក្សាកសាងគម្រោងខ្នាតធំរបស់ អេឌីប៊ី  ។ ​ តាមរយៈ​ក្រសួង​ធនធានទឹក និងឧតុនិយម ​ឯកឧត្តម ចាន់ ស៊ីណាត ​បានលើកឡើងថា កិច្ចចរចារនេះ…

  • ផ្តល់ពូជសត្វពពែ គោ និងជ្រូកកណ្តុរដល់មន្រ្តីឧទ្យានុរក្សចិញ្ចឹមដើម្បីជួយជំរុញជីវភាព ឱ្យកាន់តែល្អប្រសើរ

    ផ្តល់ពូជសត្វពពែ គោ និងជ្រូកកណ្តុរដល់មន្រ្តីឧទ្យានុរក្សចិញ្ចឹមដើម្បីជួយជំរុញជីវភាព ឱ្យកាន់តែល្អប្រសើរ

    ខេត្តពោធិ៍សាត់៖​ ក្រសួងបរិស្ថាន បានធ្វើការចែកសត្វចិញ្ចឹមដូចជា គោ ក្របី ជ្រូក ពពែ មាន់ ដល់មន្រ្តី ដែលកំពុងបំពេញការងារនៅតាមដែនជម្រកសត្វព្រៃមួយចំនួននៅក្នុងប្រទេសកម្ពុជា។          កម្មវិធីនេះ ធ្វើឡើងដើម្បីសម្រួលជីភាពស្នូលរបស់មន្រ្តីប្រចាំការដើម្បីការពារសត្វព្រៃ ក៏ដូចជា ព្រៃឈើតាមដែនជម្រកសត្វព្រៃនៅកម្ពុជា។ នេះជាផ្នែកមួយនៃចូលរួមកែលម្អជីវភាពរស់នៅ និងចូលរួមការពារធនធានធម្មជាតិឲ្យមាននិរន្តរភាព។   លោក សន ជួន ប្រធានប្រចាំស្នាក់ការឧទ្យានុរក្សប្រម៉ោយ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុក វាលវែង ខេត្ត ពោធិ៍សាត់បានឱ្យដឹងថា៖ចាប់ពីចុងឆ្នាំ ២០២២មកក្រសួងបរិស្ថាន បានផ្តល់នូវពូជ សត្វពពែ ជ្រូកកណ្តុរ និងគោសម្រាប់មន្រ្តីចិញ្ចឹមដែលជួយជំរុញដល់ មន្រ្តីឧទ្យានុរក្សដើម្បី រកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់អង្គភាពនិងក៏ដូចជាបង្កើន ប្រាក់ចំណូលគ្រួសារផងដែរ។      លោកបានបញ្ជាក់ថាកាលពីដើមឡើយការចិញ្ចឹមពពែជួបការលំបាកមួយចំនួនដូចជាពពែឈឺស្លាប់ ប៉ុន្តែក្រោយមកតាមរយៈការមានបទពិសោធន៍បន្តបន្ទាប់ ពពែទាំងអស់ពុំបានឈឺដូចកាលពីមុនទៀតឡើយពោលគឺវាបានហុចជាកូនកើនឡើងបន្តបន្ទាប់ និងគួរជាទីសប្បាយចិត្ត។   ជាមួយគ្នានេះលោកបានបញ្ជាក់ប្រាប់ផងថា”ពពែលដែលជាអំណោយរបស់ក្រសួងបរិស្ថាន នៅពេលវាបានកូនមកក្រសួងនឹងយកមេរបស់វាទៅដាក់នៅទីស្នាក់ការមួយផ្សេងទៀតដើម្បីបន្តពូជ ប៉ុន្តែសម្រាប់កូនជារបស់ទីស្នាក់ការដែលយើងអាចមានសិទ្ធយកកូនទៅលក់ ឬចិញ្ចឹមបីបាច់បានទាំងអស់”។ ដោយឡែក លោក ង៉ោក សុផល មន្រ្តីឧទ្យានុរក្សប្រចាំនៅដែនជម្រកសត្វព្រៃភ្នំសំកុសស បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅដែនជម្រកសត្វព្រៃភ្នំសំកុស មានស្នាក់ការចំនួន២ដែលបានចិញ្ចឹមសត្វនេះគឺស្នាក់ការដែនជម្រកសត្វព្រៃប្រម៉ោយ និងស្នាក់ការដែនជម្រកសត្វព្រៃថ្មរំលីង មានចិញ្ចឹមគោចំនួន៣០ក្បាល ជ្រូកកណ្តុរ ១៧ក្បាលនិង ចិញ្ចឹមពពែមួយចំនួនទៀត។    លោកបានបញ្ជាក់ប្រាប់ថាការចិញ្ចឹមនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រសួងបរិស្ថានដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់មន្រ្តីឧទ្យានុរក្ស។សម្រាប់នៅពេលនេះមានសត្វវពពែចំនួន៣៨ក្បាល។ការចិញ្ចឹមសត្វពពែនេះដែរបានចាប់ផ្តើមឡើងនាចុងឆ្នាំ ២០២២ ដែលគិតរហូតមកដល់ពេលនេះជាង៨ខែផងដែរ។       ជាមួយគ្នានេះ លោក ស…

  • រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជាបង្កើនការនាំចេញអង្ករទៅចិនដល់៥០ម៉ឺនតោន ក្នុងឆ្នាំ២០២៣-២០២៤

    រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជាបង្កើនការនាំចេញអង្ករទៅចិនដល់៥០ម៉ឺនតោន ក្នុងឆ្នាំ២០២៣-២០២៤

    ភ្នំពេញ៖​​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ បង្កើនការនាំចេញអង្ករក្នុងបរិមាណ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខនេះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ នៅអំឡុងពេលចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធការបើកទីផ្សារ អង្ករកម្ពុជា ទៅកាន់ប្រទេស​ហ្វីលីពីនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមបានបញ្ជាក់ថា ៖ «យើង​មានការជជែក និងបង្កើត​ឱ្យមានកិច្ចរៀបចំពិសេសទ្វេភាគី ជាមួយប្រទេសនានា ជាពិ​សេសប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយបច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ ក្នុងបរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខនេះ ដែលយើងខ្ញុំសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជា កាន់តែច្រើនថែមទៀត»។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមថា វិស័យស្រូវ-អង្ករ គឺជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេស ប្រមុខរាជរដ្ឋាភិបាល តែ​ងតែផ្តោតអាទិភាពជំរុញឱ្យមានការវិនិយោគអភិវឌ្ឍវិស័យនេះឱ្យរីកចម្រើនបន្ថែមទៀត ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារបរទេស។ «ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍ប្រជុំអាស៊ានសប្ដាហ៍កន្លងទៅ សម្តេច​បានស្នើបន្ថែមទៀតឱ្យប្រទេសនានា រួមទាំងហ៊្វីលីពីន និងប្រទេសមួយចំនួនជួយទិញអង្ករពីកម្ពុជា ព្រមទាំងស្នើប្រទេសណូវែលហ្សេឡង់ឱ្យមកបណ្តាក់ទុនវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់វិស័យស្រូវ-អង្ករនេះ ដូចជាឃ្លាំងស្តុក ឡសម្ងួត និងការកែច្នៃបន្ថែមក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ»។ ឯកឧត្តមមានប្រសាសន៍បន្តថា…

  • សហព័ន្ធស្រូវអង្ករកម្ពុជា៖ រោងម៉ាស៊ីនកិនស្រូវ ចំនួន៦ និងសហគមន៍ចំនួន៤៦ ក្នុងខេត្តកំពង់ធំ បានចុះកិច្ចសន្យាកសិកម្ម

    សហព័ន្ធស្រូវអង្ករកម្ពុជា៖ រោងម៉ាស៊ីនកិនស្រូវ ចំនួន៦ និងសហគមន៍ចំនួន៤៦ ក្នុងខេត្តកំពង់ធំ បានចុះកិច្ចសន្យាកសិកម្ម

    ភ្នំពេញ៖សហព័ន្ធស្រូវអង្ករកម្ពុជាបាន​ឱ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនានេះ កិច្ចសន្យាកសិកម្មត្រូវ​បាន​​ធ្វើឡើងដោយមាន​ចំនួន ៤៦ កិច្ចសន្យា ដែល​អនុវត្តន៍ដោយសហគមន៍ចំនួន ៤០ និងក្រុមផលិតចំនួន៦ រួមទាំងអនុស្សរណៈយោគយល់ចំនួន១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការធានាការទូទាត់នៅពេលប្រមូលផល ដោយនឹងមានការប្រមូលទិញស្រូវចំនួនជិតពីរម៉ឺនតោន និងបន្លែទៅតាមការប្រមូលផលជាក់ស្តែង។ ​សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចសន្យាទាំង៤៦ដែលបានធ្វើឡើងនាពេលនេះ​រួមមាន​៖ កិច្ចសន្យាជាមួយក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd មានចំនួន ២២ កិច្ចសន្យា ស្មើនឹង ៣ ០០០ តោនស្រូវ និងបន្លែ, ក្រុមហ៊ុនSignatures of Asia Co.,Ltd ចំនួន ៨ កិច្ចសន្យា ស្មើនឹង ៦ ៦៩០ តោន, ក្រុមហ៊ុនKompong Thom Rice Mill 1688 ចំនួន ៤ កិច្ចសន្យា ស្មើនឹង ២ ០២០ តោន។ ប្រភពដដែលបន្តថា ក្រុមហ៊ុនB.R.M Agro…

  • កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានបំពាក់ប្រព័ន្ធកត់ត្រាស្វ័យប្រវត្តិ ត្រៀមដំណើរការឆាប់ៗនេះ

    កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានបំពាក់ប្រព័ន្ធកត់ត្រាស្វ័យប្រវត្តិ ត្រៀមដំណើរការឆាប់ៗនេះ

    កំពង់ឆ្នាំង៖ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដោយ​កំពង់ផែនេះ បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់គ្រប់គ្រងប្រតិបត្តិការដឹកជ​ញ្ជូនទំនិញចូលកំពង់ផែ ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន។ នេះជា​ការបញ្ជាក់​ឱ្យ​ដឹងពី​ឯកឧត្តមទេសរដ្ឋមន្រ្តី  ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុង​ឱកាស​លោក​ចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង កាល​ពី​ថ្ងៃទី២៦ ខែមិថុនា​។​ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ពេលនោះឯកឧត្តម ស៊ុន ចាន់ថុល ​បានឱ្យដឹងថា បច្ចុប្បន្ននេះ កំពង់ផែពហុបំ​ណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ កំពង់ផែនេះ បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់គ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំ​ណូ​លជូនជាតិបានកាន់តែប្រសើរ។ ​ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់​ថា ៖ «​នៅក្នុងកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល​សម្រាប់គ្របគ្រង តាមដាន និ​ងត្រួតពិនិត្យរបាយការណ៍»។ ​ ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះបាន​និងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតដោយច្បាប់…

  • សហគមន៍សំបូរមានជ័យរកចំណូលបានជាងមួយពាន់លានរៀល ក្នុងមួយឆ្នាំពីដំណាំស្លឹកគ្រៃ

    សហគមន៍សំបូរមានជ័យរកចំណូលបានជាងមួយពាន់លានរៀល ក្នុងមួយឆ្នាំពីដំណាំស្លឹកគ្រៃ

    កំពង់ចាម៖ បច្ចុប្បន្ននេះ សហ​គ​មន៍​កសិកម្ម​នៅ​កម្ពុ​ជាមាន​ប្រមាណ​ជាងមួយពាន់​សហគមន៍​នៅ​ទូទាំងប្រទេសកម្ពុជា​។ការចងក្រងសមាជិករបស់សហគមន៍កសិកម្មនីមួយៗ បានដើរតួនា​ទី​យ៉ាង​សំខាន់ក្នុងការ​​ចូលរួមលើកកម្ពស់​​ជីវភាព​កសិករមូលដ្ឋាន សេដ្ឋកិច្ចសង្គម និងរួមចំណែកថែរក្សា​ប្រពៃណី​របស់​កសិក​រផងដែរ​។​​ ជាក់ស្តែង សហគមន៍កសិកម្ម​សំបូរមានជ័យ ដែលស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងជោគជ័យខ្លាំងទៅលើដំណាំស្លឹកគ្រៃ ដោយអាចជួយលើកកម្ពស់ជីវភា​ព​ប្រជាកសិករ​អាស្រ័យផ​លពី​ដំណាំ​​បានមួយកម្រិត ក៏ដូចជាជំរុញដល់សេដ្ឋកិច្ច​ក្នុងសហគមន៍ទាំង​មូលផង​ដែរ។​ លោក ឆេង ថុង ជាប្រធានសហគមន៍សំបូរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ន​នេះ​ប្រជា​សហគមន៍​​ជាង​រ​បស់​លោក​មានសមាជិកប្រមាណ ២០០ គ្រួសារ​ ដែល​បាននិងកំពុង​ដាំ​ស្លឹកគ្រៃទៅលើផ្ទៃដី​ប្រមាណ​ជិត ១០០ ហិកតាឯណោះ។ ​ សម្រាប់ផ្ទៃដីនេះ លោក ឆេង ថុង ប្រាប់​ឱ្យដឹងថា ៖ «ជាមធ្យម​សហគមន៍យើង​អាច​ផលិត និង​លក់​ស្លឹក​ គ្រៃ​​បាន​ចំនួនបីតោន ក្នុង​មួយ​ខែ​​និង១ ៣០០ តោនក្នុងមួយឆ្នាំ ដែលអនុញ្ញាតឱ្យសហគមន៍​រកចំ​ណូលបាន ១ ៥០០លាន​រៀល បើគិតជាមធ្យមក្នុងមួយឆ្នាំសម្រាប់ដំណាំស្លឹកគ្រៃតែមួយមុខ»។​ សម្រាប់ទីផ្សារវិញ លោក ឆេង ថុង និយាយថា ​សហគមន៍បានជំរុញផលិតផលនេះទៅកាន់​ផ្សារមួយចំនួន ​​នៅ​ក្នុង​​ខេត្ត​កំពង់ចាម និងផ្សារផ្សេងៗទៀតដូចជា ​ផ្សារដើមគរ ផ្សារនាគមាស ផ្សារព្រែកអញ្ច្រាញ​នៅរាជធានីភ្នំពេញ ជាដើម។​…

  • ភូមិសុវណ្ណាបៃតងបានផ្លាស់ប្តូរមុខមាត់ថ្មី ជាភូមិគំរូកសិកម្មក្នុងតំបន់ជួរភ្នំក្រវាញក្នុងទឹកដីខេត្តកោះកុង

    ភូមិសុវណ្ណាបៃតងបានផ្លាស់ប្តូរមុខមាត់ថ្មី ជាភូមិគំរូកសិកម្មក្នុងតំបន់ជួរភ្នំក្រវាញក្នុងទឹកដីខេត្តកោះកុង

    ខេត្តកោះកុង៖ ភូមិសុវណ្ណាបៃតងត្រូវបានបង្កើតឡើងដោយបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ២០០៣ដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋដែលធ្លាប់តែចូលព្រៃបរបាញ់សត្វ កាប់ព្រៃឈើដើម្បីចិញ្ចឹមជីវិតមកជាអ្នកប្រកបរបរកសិកម្មដែលប្រកបដោយនិរន្តភាព។ គួរបញ្ជាក់ថា ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុក បូទូមសាគរ ខេត្ត កោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ដីសប្បទានសង្គមកិច្ចចំនួន ១៨០០ហិកតានៅក្នុងខេត្តកោះកុង សម្រាប់ឱ្យពលរដ្ឋនៅក្នុងតំបន់នេះប្រើប្រាស់បានប្រែក្លាយជាដីកសិកម្ម ។ លោក អាត់ ណុច ប្រធានសហគមន៍អភិវឌ្ឍន៍ កសិកម្មភូមិសុវណ្ណាបៃតងបានឱ្យដឹងថា ក្រោមការជួយជ្រោមជ្រែងនៃគម្រោង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានរយៈពេលពីឆ្នាំ២០០៣ រហូតមកដល់ពេលនេះ មានរយៈពេល២០ឆ្នាំហើយឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បានទទួលនូវអត្ថបប្រយោជន៍ជាច្រើនក្នុងនេះដូចជាម្ចាស់កម្មសិទ្ធលំនៅដ្ឋាន របរកសិកម្មដែលជាមុខរបរមួយប្រកបដោយនិរន្តភាពសម្រាប់ចិញ្ចឹមជីវិត។ ប្រធានសហគមន៍ភូមិសុវណ្ណាបៃតងបានបញ្ជាក់ប្រាប់បន្ថែមថា៖គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលបានរៀបចំឡើងដោយ ក្រសួងបរិស្ថានជាម្ចាស់គម្រោង អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ភូមិសុវណ្ណាបៃតងជាច្រើដូចជាផ្លូវថ្នល់ បង្គន់អនាម័យ អណ្ដូងទឹកស្អាត មីក្រូហិរញ្ញវត្ថុ អាហារូបករណ៍ អត្ថប្រយោជន៍ នៃទេសចរណ៍ធម្មជាតិ និងកសិកម្មសហគមន៍ជាដើម។ ជាមួយគ្នាគម្រោងនេះក៏នៅបានផ្តល់នូវផលប្រយោជន៍សហគមន៍មួយចំនួនទៀតដូចជា៖ ផ្ដល់ជូនហេដ្ឋារចនាសម្ព័ន្ធ និងឱកាសក្នុងការទ្រទ្រង់ជីវភាពរស់នៅសម្រាប់ សហគមន៍។ជួយកាត់បន្ថយក្នុងការចូលព្រៃកាប់ឈើ និងបរបាញ់សត្វថែមទៀត។ លោក ប្រធានសហគមន៍អភិវឌ្ឍន៍ កសិកម្មភូមិសុវណ្ណាបៃតងបានបញ្ជាក់ឱ្យដឹងដែរថាក្រោមជំនួយឧបត្ថម្ភនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃតាមរយៈការបង្កើតស្ថានីយបូមទឹកមួយកន្លែងក្នុងសហគមន៍នៅបានជួយសម្រួលយ៉ាងសំខាន់ក្នុងការប្រកបការងារកសិកម្មរបស់ប្រជាសហគមន៍ដោយពួកគាត់អាចប្រើប្រាស់ក្នុងការដាំដំណាំកសិកម្ម ក៏ដូចជាទឹកប្រើប្រាស់ប្រចាំថ្ងៃ។ប្រព័ន្ធស្រោចស្រពទឹកត្រូវបានដាក់ពង្រាយឱ្យប្រជាសហគមន៍ប្រើប្រាស់បានយ៉ាងទូលំទូលាយ ដោយមានតម្លៃថោកពលរដ្ឋអាចច្រើប្រាស់បានពេញទី។ លោក ស៊ុ ជាតិ អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងដែរថាតាមរយៈស្ថានីយបូមទឹកនេះបានជួយសម្រួលយ៉ាងសំខាន់ដល់ពលរដ្ឋក្នុងសហគមន៍អភិវឌ្ឍន៍ កសិកម្មភូមិសុវណ្ណាបៃតងដោយពួកគាត់អាចប្រើប្រាស់ប្រព័ន្ធស្រោចស្រពតំណក់ទឹកដែលជួយក្នុងការសន្សំសំចៃទឹក ហើយក៏ជាផ្នែកមួយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ការធ្វើកសិកម្មបែបនេះគឺជាផ្នែកមួយជួយឱ្យការបញ្ចេញឧស្ម័នកាបូនិច តិច និងជួយឱ្យបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ លោកបានបញ្ជាក់បន្ថែមថាក្រៅពីការប្រើប្រព័ន្ធស្រោចស្រពនេះការប្រើប្រាស់សូឡាសម្រាប់បូមទឹកជំនួសការប្រើម៉ាស៊ីនភ្លើងដែលប្រើប្រេងឥន្ធនៈបានជួយដល់ការប្រែប្រួលអាកាសធាតុ…

  • និស្សិតខ្មែរមួយក្រុម ផលិតទូលក់ស្វ័យប្រវត្តិទំនើបពិសេសប្លែកគេ គិតលុយតាមការស្កេនឃ្យូអរកូដ

    និស្សិតខ្មែរមួយក្រុម ផលិតទូលក់ស្វ័យប្រវត្តិទំនើបពិសេសប្លែកគេ គិតលុយតាមការស្កេនឃ្យូអរកូដ

    ភ្នំពេញ៖ទូលក់ដោយស្វ័យប្រវត្តិ ឬ​Vending Machine គឺ​ជា​ទូលក់ទំនិញ​ដ៏ពេញនិយមនៅតាមបណ្តា​ប្រទេសជឿនលឿន ដូចជានៅប្រទេសជប៉ុន និងអឺរ៉ុបជាដើម។ ទូ ទាំងនោះ​ភាគច្រើន​ជាទូលក់ភេសជ្ជៈ ឬទំនិញមួយចំនួន ដែលអ្នកទិញត្រូវតែប្រើក្រដាសប្រាក់ ឬកាក់ដើម្បីទិញ​ផលិតផលដែលខ្លួនចង់បាន។ បច្ចុប្បន្ននៅកម្ពុជា មាននិស្សិត​មួយក្រុមបានអភិវឌ្ឍន៍ទូលក់ដោយស្វ័យប្រវត្តិនេះឱ្យកាន់​តែទំនើបមួយកម្រិតថែមទៀត។ ទូលក់ស្វ័យប្រវត្តិដែល​និស្សិ​តកម្ពុជា​បង្កើត​ឡើង​នោះ ​ស្របតាមបរិបទ​សង្គម ដោយអតិថិជនអាចទិញផលិតផល និងទូទាត់ប្រាក់ដោយការស្កេន ឃ្យូ អរ កូដ(QR Code)។ និស្សិត ជា ផេងអ៊ូ ជានិស្សិត​ឆ្នាំ​ទី៥ ផ្នែក​អគ្គិសនី​នៅ​វិទ្យាស្ថាន​ជាតិ​បច្ចេកវិទ្យា​កម្ពុជា ឬ​ ITC និងជាអ្នកតំណាងឱ្យក្រុមរបស់ខ្លួនបានឱ្យដឹងថា ក្រុម​ Techno Vending Machine ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ តាមរយៈកិច្ចការសាលា និងបានវិវត្តន៍ទៅជាអាជីវកម្មប្រចាំដេប៉ាតឺម៉ង់នាពេលនេះ។ យុវជន ជា ផេងអ៊ូ រៀបរាប់ថា ៖ «ពេលនោះពួកខ្ញុំរៀនឆ្នាំទី៤ វាកើតចេញ ពីគម្រោងក្នុងថ្នាក់មួយដែលគ្រូ បា​នដាក់ឱ្យ។ ខ្ញុំក៏យល់​ថាបើធ្វើ​អ្វី​ដែល​ជា​គំនិត​ច្នៃប្រឌិត​ហើយ​អាច​វិវត្តន៍​ទៅ​ជា​អាជីវកម្ម​ទៅ​ថ្ងៃ​អនាគត​បា​ននោះវាល្អ ដូច្នេះ​ហើយពួកខ្ញុំក៏នឹង​ឃើញ​ដល់​ Vending Machine »។ ការ​បង្កើត​ដំបូង​ឡើយ​ ក្រុម​និស្សិត​នេះ​មិន​ទាន់​យល់​ថា​វា​អាច​ក្លាយ​ទៅ​ជា​គំនិត​អាជីវកម្ម​នៅ​ឡើយ​ទេ តែ​ក្រោយ​ការ​អភិវឌ្ឍន៍​ផលិតផល​នេះ​ជា​បន្ត​បន្ទាប់ វាត្រូវបានលោក​គ្រូ​បន្ទុក​របស់​ពួក​គេ​ជួយ​ស្វែង​រក​អ្នក​ឧបត្ថម្ភ​​ថវិកា…

  • អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តចំនួនបីជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ

    អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តចំនួនបីជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ

    ភ្នំពេញ៖ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានស្នើដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ។ នៅក្នុងកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង នៅខេត្តបាត់ដំបង ​កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣  ឯកឧត្តម កៅ ថាច ​បានស្នើសុំថា សម្រាប់រដូវប្រមូលផលស្រូវដែលនឹ​ងមកដល់ ខាងមុខនេះ សុំជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករឱ្យ​អស់ពីល​ទ្ធភាពក្នុងតម្លៃទីផ្សារ។ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ា​ស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ​១លា​នតោន​របស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។    ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជ​នបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ»។ ​ ឯកឧត្តម កៅ ថាច ក៏​បានស្នើ​សុំ​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​បន្ថែមទៀត​គួរតែមានការរៀបចំ​បង្កើត​ទីផ្សារ​ទិញ​ស្រូវ​ក្នុង​តំបន់​រ​បស់ខ្លួ​ន​ឱ្យ​បានច្រើន​កន្លែង​ និងច្រើនទីតាំង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាកសិករធ្វើការប្រមូលផ្តុំ យកស្រូវមកលក់​ និងកាត់ប​ន្ថយការចំណាយថ្លៃដឹកជញ្ជូនរបស់បងប្អូនកសិករផងដែរ។  ឯកឧត្តមបានស្នើបន្ថែមទៀតថា ៖ «​ខ្ញុំស្នើសុំដល់តំណាងអ្នកទិញស្រូវរបស់រោងម៉ាស៊ីន ដោយធ្វើការទូទាត់ប្រាក់នៃការទិញ-លក់ស្រូ​វពីបងប្អូនកសិករ …

  • សមាគមធំៗចំនួនប្រាំមួយរួមបញ្ចូលគ្នាបង្កើតជាសមាគមតែមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ លើគ្រប់វិស័យ

    សមាគមធំៗចំនួនប្រាំមួយរួមបញ្ចូលគ្នាបង្កើតជាសមាគមតែមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ លើគ្រប់វិស័យ

    ភ្នំពេញ៖សមាគមធំៗចំនួនប្រាំមួយនៅកម្ពុជា បានសហការរួមបញ្ចូលគ្នាបង្កើតជា «សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា» (CCIA) ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ។លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាតំណាង (CCIA) លើកឡើងថា ការរួមគ្នានេះ នឹងជំរុញកំណើនអាជីវកម្ម និងបង្កើនឱកាសវិនិយោគក្នុងប្រទេសកម្ពុជាឱ្យកាន់តែរើកចម្រើនបន្ថែមទៀតលើគ្រប់វិស័យបន្ថែមទៀត។ការរួមបញ្ចូលគ្នា រវាង សមាគមធំៗចំនួនប្រាំមួយនៅកម្ពុជា ដោយបង្កើតបានជាសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA) បានធ្វើឡើងកាលពីដើមសប្តាហ៍នេះ ក្នុងនោះមានសមាគមប្រាំនិងក្លិបវិនិយោគមួយ រួមមាន សមាគមស្បែកជើងកម្ពុជា (CFA),សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) សមាគមធុរកិច្ចចិនស៊ីឈ័នឆុងឈីងនៅកម្ពុជា (CYZSH) សមាគមពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងក្លិបសឹង្ហបុរីនៅកម្ពុជា (SCC)។លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាតំណាង CCIA បានប្រាប់ថា ការបង្កើតសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានេះឡើង គឺដើម្បីរួមគ្នាជំរុញកំណើនអាជីវកម្ម និងបង្កើនឱកាសវិនិយោគក្នុងប្រទេសកម្ពុជាឱ្យកាន់តែរើកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ។«តាមរយៈវត្តមានរបស់សមាគមថ្មីនេះ វានឹងរួមចំណែកជួយជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសកាត់ដេរ វាយនភណ្ឌ។ គោលបំណងនៃការច្របាច់បញ្ជូលគ្នា គឺដើម្បីជំរុញកំណើនអាជីវកម្ម ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត»។ លោក លី ឃុនថៃ បញ្ជាក់បន្ថែម។លោកបានបន្ថែមថា…