Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ បើតាមអង្គការ UNIDO បានឱ្យដឹងថា ប្រជាជនកម្ពុជា បរិភោគ ប្រហុកជាមធ្យមប្រមាណចំនួន ១៨ក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ បើតាមអង្គការ UNIDO បានឱ្យដឹងថា ប្រជាជនកម្ពុជា បរិភោគ ប្រហុកជាមធ្យមប្រមាណចំនួន ១៨ក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ

    ខេត្តកែប ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនំាប្រជុំ ពិភាក្សាការងារស្តីពីការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និង អភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅក្រុងកែប ខេត្តកែប ជាមួយមូលនិធិគីណាល់ នាទីស្តីការ ក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណចំពោះភាពជោគជ័យ នៃការ ប្រកួតប្រជែងត្នោតមាសកន្លងមក ។ ទាក់ទងនឹងការកែច្នៃប្រហុក សម្រាប់ពាណិជ្ជកម្មនេះ ឯកឧត្តម បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្តោតទៅលើទាំងបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែច្រវាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ សូមជម្រាបជូនថា ប្រហុកត្រូវបានចាត់ទុកជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ដែលជាផលិតផលមួយដ៏សំខាន់ចូលរួមក្នុងសន្តិសុខស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទ។ បើតាមអង្គការ UNIDO បានឱ្យដឹងថា ប្រជាជនកម្ពុជាបរិភោគប្រហុកជាមធ្យមប្រមាណចំនួន ១៨ក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ ។កម្ពុជា មានសមត្ថភាពនៃការផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ ប្រមាណចំនួន ៨.៩០០តោន…

  • ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ៖ កិច្ចសហការបន្ថែមជាមួយគ្នារវាង ពាណិជ្ជករ កម្ពុជា-ថៃ ជាសញ្ញាមួយដ៏ល្អ ក្នុងការពង្រីកទីផ្សារប្រទេសទាំងពីរឲ្យកាន់តែធំទូលាយ

    ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ៖ កិច្ចសហការបន្ថែមជាមួយគ្នារវាង ពាណិជ្ជករ កម្ពុជា-ថៃ ជាសញ្ញាមួយដ៏ល្អ ក្នុងការពង្រីកទីផ្សារប្រទេសទាំងពីរឲ្យកាន់តែធំទូលាយ

    ភ្នំពេញ ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ឆឺគៀត អាត់ថៈកន បានថ្លែងថា កិច្ចសហការបន្ថែមជាមួយគ្នារវាង ពាណិជ្ជករ កម្ពុជា-ថៃ ជាសញ្ញាមួយដ៏ល្អ ដែលទីផ្សារផលិតផលនៃប្រទេសថៃបានពង្រីកទៅជាប្រភេទផលិតផលថ្មីៗ អាចនាំចូលមកកាន់ទីផ្សារកម្ពុជា បានកាន់តែទូលំទូលាយ និងមានទិសដៅកាន់តែប្រសើរឡើង បន្ទាប់ស្ថានភាពជម្ងឺកូវីដ១៩ មានភាពប្រសើរឡើងដូចគ្នា ។ នេះជាការលើកឡើងឱកាសអញ្ជើញក្នុងព្រឹត្តិការណ៍នៃការចាប់ដៃគូ រវាងពាណិជ្ជករ ថៃ និងកម្ពុជា ដាក់តាំងបង្ហាញ ផលិតផលសម្រាប់ ទារកនិងម្តាយ ប្រចាំឆ្នាំ២០២៣ ។ លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ការរៀបចំឡើងនូវកម្មវិធី “Mom&Kids Business Matching In Cambodia” ជាព្រឹត្តិការណ៍កិច្ចពិភាក្សាពាណិជ្ជកម្ម រៀបចំដោយអគ្គនាយដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ជាមួយសហគ្រិននៃផលិតផលមាតានិងកុមារចំនួន១៧ក្រុមហ៊ុនមកពីប្រទេសថៃនិងដឹកនាំសហគ្រិន ដើម្បីធ្វើកិច្ចពិភាក្សាពាណិជ្ជកម្មថៃជាមួយពាណិជ្ជករខ្មែរ ដើម្បីកាន់តែមានស្និទ្ធសាល។ លើសពីនេះប្រទេសកម្ពុជាជាប្រទេសមួយដែលមានតម្រូវការផលិតផលនិងទារកជាច្រើនដោយបច្ចុប្បន្ននេះប្រទេសកម្ពុជា មានអាត្រាការកើនឡើងនៃទារកជាលំដាប់។ លោក ឆឺគៀត អាត់ថៈកន បានបញ្ជាក់ថា “ខ្ញុំបានពិតជាមានរីករាយខ្លាំងដែលសហគ្រិននៃប្រទេសថៃអាចជួបពិភាក្សាជំនួញជាមួយសហគ្រិននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតឱកាសជាដៃគូររវាងគ្នាទៅវិញទៅមកនាពេលអនាគត”។ ទិដ្ឋភាពកំណើនសេដ្ឋកិច្ចនៃកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ទាំងផលិតផលនិងសេវាកម្មផ្សេងៗហើយតម្រូវការក៏កាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទទំនិញនិងសេវាកម្មពីប្រទេសថៃ ដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យធ្វើឱ្យមានការពេញនិយមសម្រាប់ប្រជាជនកម្ពុជា។…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឱស្សាហកម្ម និងការចិញ្ចឹមសត្វជាដើម

    រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឱស្សាហកម្ម និងការចិញ្ចឹមសត្វជាដើម

    ខេត្តព្រះវិហារ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនវិនិយោគដំណាំកសិ-ឧស្សាហកម្ម មេហ្គាហ្វាមខេមបូឌៀ លើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ជាង ៨ពាន់ហិកតា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបុគ្គលិក-កម្មករ ដោយបានគូសបញ្ជាក់ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឱស្សាហកម្ម និងការចិញ្ចឹមសត្វជាដើម ឱ្យក្លាយជាកន្លែងផលិតដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការនាំចេញក្រៅប្រទេសទៀតផងដែរ។ ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា ដោយផ្អែកលើទស្សនទាននេះ ក្រសួង និងភាគីពាក់ព័ន្ធកំពុងជំរុញឱ្យមានការអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចទៅតាមផែនការកំណត់របស់រដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ ប្រឈមនឹងការចូលទន្រ្ទាមកាន់កាប់ដោយខុសច្បាប់ ។ ឯកឧត្តមបានសម្ដែងការចាប់អារម្មណ៍ខ្ពស់ ចំពោះការដាំសណ្តែកសៀង ។ សណ្ដែកសៀងដែលកំពុងមានទីផ្សារខ្ពស់ និងអាចជួយបង្កើនគុណភាពដីសម្រាប់ ការដាំដំណាំផ្សេងទៀត ដូចជាពោតជាដើម។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន មេហ្គាហ្វាមខេមបូឌៀ កំពុងវិនិយោគលើដំណាំពោត សណ្តែកសៀង និងដំឡូងមី ដើម្បីកែច្នៃមុននឹងធ្វើការនាំចេញ៕ ប្រភព៖ក្រសួងកសិកម្ម

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងស្រុក ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស

    រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងស្រុក ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស

    ខេត្តកំពង់ធំ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណប្រតិភូចុះស្វែងយល់ពីសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្ថិតនៅ ឃុំជ័យ ស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ដែលកំពុងគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់៥ពាន់តោននៅឆ្នាំក្រោយ។ យ៉ាងនេះក្តី ទន្ទឹមនឹងការដាក់ចេញផែនការបង្កើនការប្រមូលទិញគ្រាប់ស្វាយចន្ទី ស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥ ០០០តោន នៅឆ្នាំ២០២៤ ដើម្បីកែច្នៃ និងចែកចាយលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ម្ចាស់សិប្បកម្មកំពុងត្រៀមរៀបចំពង្រីករោងសិប្បកម្មដែលមានសមត្ថភាពកែច្នៃកាន់តែខ្ពស់បន្ថែមទៀត នៅឆ្នាំ២០២៣នេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ។ ពាក់ព័ន្ធនឹងកិច្ចការនេះ ឯកឧត្តមរដ្ឋមន្រ្តី ណែនាំឱ្យម្ចាស់សិប្បកម្មរិះរកមធ្យោបាយបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបកសម្បក ដែលមានប្រមាណ ២០ភាគរយ និងកែខៃម៉ាស៊ីន ឬសាកល្បងប្រើប្រាស់ឧបករណ៍បកណា ដែលអាចកាត់បន្ថយអត្រាខូចនេះ ឱ្យមានកម្រិតមួយទាប ដើម្បីបង្កើនប្រាក់ចំណេញបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្តម ឌិត ទីណា ក៏បានពិនិត្យឃើញថា ម្ចាស់សិប្បកម្មក៏បានទទួលបានផលចំណេញមួយផ្នែកពីគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីសម្រាប់របរកសិកម្មពី ៧៥០រៀល ក្នុង១គីឡូវ៉ាត់ មកនៅត្រឹមតម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ពេលយប់។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានណែនាំឱ្យមន្រ្តីជំនាញសិក្សាពីការលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វាយចន្ទី ក៏ដូចជាដំណាំម្រេច និងស្រូវ ដោយការកៀរគរទុនវិនិយោគ ការចងក្រងសហគមន៍ផលិត និងស្វែងរកទីផ្សារលក់ផលិតផលដំណាំសក្តានុពលរបស់ប្រទេសកម្ពុជា ទាំងនេះផងដែរ។…

  • ទុរេនសំឡូត ប្រមូលផលបានប្រហែល​ជាង ៣ ០០០តោនហើយ គិតត្រឹមដើមខែកក្កដា

    ទុរេនសំឡូត ប្រមូលផលបានប្រហែល​ជាង ៣ ០០០តោនហើយ គិតត្រឹមដើមខែកក្កដា

    បាត់ដំបង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថា ការប្រមូលផលទុរេនក្នុងឆ្នាំនេះដោយគិតត្រឹមដើមខែ​កក្កដា ទុរេនសំឡូត ប្រមូលផលបានប្រមាណជាង ៣ ០០០តោន ស្មើនឹងប្រមាណ៦០ភាគរយហើយ នៃផ្ទៃដីដាំទុរេនស​រុប៤១៧ ហិកតានៅទូទាំងស្រុកសំឡូត។ លោក ហេង សិទ្ធិ មន្រ្តីជំនាញ​នៃមន្ទីរកសិកម្ម ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែកក្កដា​ ថា ការប្រមូលផលទុ​រេ​នសំឡូតនៅឆ្នាំនេះ មិនសូវខុសពីឆ្នាំមុននោះទេទាំងផ្ទៃដីដាំដុះបរិមាណផល ដោយការប្រមូលទុនរេនជារៀងរាល់ឆ្នាំ មា​នបរិមាណជាង៥០០០តោន ។ ចំពោះតម្លៃវិញ លោក ហេង សិទ្ធិ បានបញ្ជាក់ថា តម្លៃទុរេនចន្លោះ ១៣ ០០០ រៀលទៅ ១៥ ០០០ រៀល សម្រាប់ទុរេនដឹកចេញពី​ចម្ការទៅតាមប្រភេទទុរេននីមួយ ហើយនៅខេត្តបាត់ដំបង មានតែស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានការដាំដុះ​ទុរេន ដោយបច្ចុប្បន្នផ្ទៃដីដាំដុះទុរេនមានចំនួន ៥៤៦ ហិកតា ខណៈដែលផ្ទៃដីប្រមូលមានចំនួន៤១៧ហិកតា ដោយក្នុ​ងមួយហិកតាអាចប្រមូលបានជាង១២តោន។ លោកមានប្រសាសន៍ថា ៖ «ជាទូទៅការប្រមូលផលទុរេនសំឡូត អាចនឹងបញ្ចប់នៅចុងខែកក្កដានេះ។ ការប្រែប្រួលនៃ​អា​កាសធាតុ មិនមានផលប៉ះពាល់ខ្លាំងដល់ទុរេនទេ ព្រោះដំណាំទុរេនមិនដូចស្រូវនោះទេ។ សម្រាប់ពូជទុរេនវិញ…

  • ក្រសួងកសិកម្ម ចុះកិច្ចសន្យាកសិកម្មស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ រវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ចំនួន៤៦ ក្នុងខេត្តកំពង់ធំ

    ក្រសួងកសិកម្ម ចុះកិច្ចសន្យាកសិកម្មស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ រវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ចំនួន៤៦ ក្នុងខេត្តកំពង់ធំ

    (ខេត្តកំពង់ធំ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងពិធី ចុះកិ ច្ចព្រមព្រៀងកិច្ចសន្យាកសិកម្មស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ រវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ ចំនួន៤៦ ក្នុងខេត្តកំពង់ធំ។ ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ដ្រីប្រតិភូអមនាយក រដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម ងួន រតនៈ គណៈអភិបាលខេត្តកំពង់ធំ, លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា, ។ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជាលើវិស័យ កសិកម្ម។ គំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មនេះ ធ្វើឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារសម្រាប់ ប្រជាកសិករ។ ឯកឧត្តមថ្លែងបន្ថែមថា ការចុះកិច្ចសន្យាកសិកម្ម ទាមទារឱ្យភាគីទាំងសងអស់ ទាំងខាងក្រុម ហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ…

  • អាជីវកម្មបាយស្លឹកចេកដែលគិតគូរពីបរិស្ថាន សុខភាព កំពុងទទួលជោគជ័យ

    អាជីវកម្មបាយស្លឹកចេកដែលគិតគូរពីបរិស្ថាន សុខភាព កំពុងទទួលជោគជ័យ

    ភ្នំពេញ៖ “បាយស្លឹកចេក”​ជាយីហោហាងបាយកញ្ចប់មួយកន្លែងដែលកំពុងមានប្រជាប្រិយភាព ដោយ​សារការវេចខ្ចប់មានភាពច្នៃប្រឌិត ទាក់ទាញ និងគិតគូរពីបរិស្ថាន។ ក៏ប៉ុន្ដែ មុនពេលទទួលបានភាពជោគជ័យបែបនេះ អាជីវកម្មមួយក៏បានឆ្លងភាពជូរចត់ជាច្រើនកន្លងមក។ អ្នកស្រី លាន ចន្ទលាមី ជាម្ចាស់ហាងបាយស្លឹកចេកផ្ទាល់ បាននិយាយថា៖«ទម្រាំអាចរីកចម្រើនដូចថ្ងៃនេះ ហាងយើងបានឆ្លងកាត់ច្រើនពិសេសកំលុងពេលកូវីដ​ដែលការលក់មានការធ្លាក់ចុះដល់ទៅជាងពាក់កណ្ដាល តែយ៉ាងណាយើងក៏បានខិតខំច្នៃ និងរកគំនិតកែខៃអាជីវកម្មនេះទៅជាអាជីវកម្មអនឡាញរហូតដល់មានការគាំទ្រដូចបច្ចុប្បន្ន»។ អ្វីដែលជាភាពប្រឈម និងផលលំបាកក្នុងកិច្ចដំណើរការអាជីវកម្មចំណីអាហារក្នុងសម័យបច្ចេកវិទ្យាមួយនេះ គឺភាពគ្មានជំនាញលើការគ្រប់គ្រងបុគ្គលិក មិនមានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសបច្ចេកទេស អេប(App) ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកស្រីបានយល់ដឹងកាន់តែ ច្រើន ជាង មុន ជាពិសេសផែនការយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្មបែបសម័យអនឡាញ(Online) ដែលកំពុងមានប្រជាប្រិយភាព។ អ្នកស្រីបន្តថា ក្រៅពីការផ្លាស់ប្ដូរបែបផែនអាជីវកម្មទៅជាអាជីវកម្មអនឡាញហើយ ចំណុចដែលអាចអភិវឌ្ឍន៍បានគឺការវេចខ្ចប់ ដែលគេប្រើប្រអប់ក្រដាស និងថង់បរិស្ថាន ដែលងាយរលាយជាង ប្លាស្ទីកទូទៅ ដែលជាផ្នែកមួយជួយដល់បរិស្ថាន ទាស់ត្រង់ថាការចំណាយទៅលើថ្លៃដើមនៃសម្ភារទាំងនេះមានកម្រិតខ្ពស់បន្តិច។ យ៉ាងណាក៏ដោយ បើទោះជាវាមានតម្លៃថ្លៃជាងប្រអប់ស្នោ និងថង់ប្លាស្ទិកធម្មតា ក៏អ្នកស្រីនៅតែរីករាយក្នុងការចំណាយ ព្រោះអ្នកស្រីបានផ្តោតសំខាន់ទៅលើសុខភាព របស់អតិថិជន ហើយក៏ជាការបង្ហាញពីទឹកចិត្តស្រឡាញ់បរិស្ថានផងដែរ។ ចំពោះអតិថិជនរបស់ហាងបាយបរិស្ថានមួយនេះដែរ ភាគច្រើនជាអ្នកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជន អង្គការ រួមទាំងអ្នកបម្រើការងារនៅក្នុង ក្របខណ្ឌ រដ្ឋផងដែរ ហើយភ្ញៀវភាគច្រើនជាអ្នកស្រឡាញ់បរិស្ថាន អនាម័យ និងសោភ័ណភាព។ ហាងបាយស្លឹកចេក…

  • មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បន្តជំរុញឱ្យកសិករប្រើប្រាស់ជីធម្មជាតិ ដើម្បីនិរន្តភាពជីជាតិដី

    មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បន្តជំរុញឱ្យកសិករប្រើប្រាស់ជីធម្មជាតិ ដើម្បីនិរន្តភាពជីជាតិដី

    ភ្នំពេញ៖បណ្ឌិត យ៉ង សាំង​កុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីសំណេះសំណាលជាមួយកសិករចំនួន ៤០០ នាក់មកពីឃុំទាំង ១០ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី ៣០ មិថុនា ២០២៣ បានបន្តជំរុញកសិករក្នុងស្រុកនេះ ប្រើប្រាស់ជីធម្មជាតិ ដើម្បីនិរន្តភាពជីជាតិដី។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនឯកឧត្តម យ៉ង សាំងកុមារ បានលើកឡើងយ៉ាងដូច្នេះថា លោកបានរំឮកដល់កសិករបន្ថែមពីគោលការណ៍បច្ចេកទេសស្រែល្អ ដូចជាការប្រើពូជសុទ្ធល្អ ការប្រើជីធម្មជាតិ ដើម្បីបង្កើននិរន្តរភាពជីជាតិដី ក៏ដូចជាការពង្រាបដីស្រែស្មើល្អ ការរៀបចំឱ្យមានចង្អូរខ្វាត់ខ្វែងក្នុងស្រែផ្សារភ្ជាប់ជាមួយការបញ្ចេញបញ្ចូលទឹក និងការព្រោះគ្រាប់ពូជស្រូវឱ្យបានរាងស្តើងនិងស្មើល្អ។ល។ ឯកឧត្តមបានគូសបញ្ជាក់ថា ការផលិតពូជស្រូវល្អដោយខ្លួនឯង ទទួលបានផលចំណេញច្រើន។ម្យ៉ាងវិញទៀតការសហការគ្នាពិសោធន៍វាយតម្លៃលើគុណភាពនិងប្រសិទ្ធភាពនៃការប្រើជីពីក្រុមហ៊ុនផ្សេងៗ មានជីសរីរាង្គផ្កាឈូករ័ត្ន និងជីកសិកម្ម Panda Man ពិតជាមានសារៈរំខាន់។ យើងក៏បន្តសហការជាមួយក្រុមហ៊ុនផ្សេងទៀតលើការងារពិសោធន៍ជី ដើម្បីកសិករទទួលបានផលចំណេញពីការប្រើជី និងលើកស្ទួយនិរន្តរភាពជីជាតិដី។ លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងដែរថា កន្លងទៅសហព័ន្ធតែងតែបានអំពាវនាវឱ្យអ្នកផលិតក្នុងស្រុក ឬសហគ្រិនវិនិយោគលើការផលិតជីក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលជីគីមី ពីក្រៅប្រទេសដែលមានតម្លៃថ្លៃហួសហេតុ និងកុំពឹងផ្អែកទៅលើជីពីក្រៅប្រទេស។ លោកបានបញ្ជាក់ទៀតថា៖«កម្ពុជាយើងអត់ទាន់មានបច្ចេកទេសទំនើបទេ ដូច្នេះយើងមានតែធ្វើជីកំប៉ុស្តិ៍ ជីសរីរាង្គ…

  • រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យមានការស្រាវជ្រាវលើការកែច្នៃប្រហុកទាំងក្លិន និងរសជាតិសម្រាប់ការនាំចេញ

    រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យមានការស្រាវជ្រាវលើការកែច្នៃប្រហុកទាំងក្លិន និងរសជាតិសម្រាប់ការនាំចេញ

    កំពត៖រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទឯកឧត្តម ឌិត​ ទីណា បានណែនាំឱ្យក្រុមការងារក៏ដូចជាសហគ្រាសកែច្នៃ ស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ទាក់ទងនឹងការកែច្នៃប្រហុក ដោយផ្តោតទៅលើក្លិន រសជាតិ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការប្រកួតប្រជែងក្នុងការនាំចេញទៅក្រៅប្រទេស។ ការណែនាំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពីការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជាមួយមូលនិធិគីណាល់ កាលពីថ្ងៃទី​២៩​ ខែមិថុនា​ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា។ នេះបើតាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះលោក ឌិត ទីណា បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណចំពោះភាពជោគជ័យនៃការប្រកួតប្រជែង«ពានរង្វាន់ត្នោតមាស» កន្លងមក របស់មូលនិធិគីណាល់ ដែលផ្ដោតលើការកែច្នៃផលិតផលកសិកម្មខ្មែរឱ្យមានស្តង់ដារគុណភាព។ ទាក់ទងនឹងការកែច្នៃប្រហុកវិញ សម្រាប់ពាណិជ្ជកម្មនេះ លោកបានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្តោតទៅលើទាំងបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែច្រវាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ បើតាមឯកឧត្តមរដ្ឋមន្រ្តីជាគោលនយោបាយត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ឯកឧត្តមបញ្ជាក់ថា៖«ដោយតម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការនិងស្តង់ដាទីផ្សារ។ ដើម្បីជំរុញការងារនេះ ក្រសួងជួយគាំទ្រ ទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ»។…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យ នៅខេត្តកំពង់ធំ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យ នៅខេត្តកំពង់ធំ

    (ខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណប្រតិភូ ចុះធ្វើទស្សនកិច្ចប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យ ឬសូឡាមួយកន្លែង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបង្កើតឡើងក្រោមថវិកាបដិភាគរបស់ប្រជាសហគមន៍ និងរបស់អង្គការដៃគូអភិវឌ្ឍន៍ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ នៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ដែលពួកគាត់បានដាក់ទុនវិនិយោគក្នុងថវិកាបដិភាគបង្កើត និងគ្រប់គ្រងប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យ ជាជំនួយក្នុងការបូមទឹកសម្រាប់ស្រោចស្រពដីស្រែរបស់ពួកគាត់ និងជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹដើរដោយថាមពលប្រេងឥន្ទនៈមួយភាគធំ ។ សូមបញ្ជាក់ថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្រូវសរុបចំនួន ២៥៣.៣០០ ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ៤តោនក្នុងមួយហិកតា។ ចំណែកឡសម្ងួតស្រូវមានចំនួន ៣០ឡ ដែលមានសមត្ថភាពសម្ងួតស្រូវបាន៣ តោនក្នុងមួយម៉ោង។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ធំផលិតបានស្រូវក្នុងរង្វង់ពី ៦០ ទៅ ៧០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលអាចបំពេញតម្រូវការស្បៀងបានគ្រប់គ្រាន់ និងនៅសល់ស្រូវសម្រាប់នាំចេញប្រមាណ ៥០ម៉ឺនតោន។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានរំឭកប្រជាពលរដ្ឋទាំងអស់ឱ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ៕ ប្រភព…