-
កម្ពុជា និងម៉ាឡេស៊ីសហការគ្នាជំរុញកែលម្អសេវាថែទាំសុខភាពនៅកម្ពុជា
ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare នៅកម្ពុជា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sunway មកពីប្រទេសម៉ាឡេស៊ី បានសហការគ្នាជំរុញកែលម្អសេវាថែទាំសុខភាពនៅកម្ពុជា។ កិច្ចសហការរួមគ្នានេះ នឹងផ្តោតលើការផ្តល់សេវាថែទាំសុខភាពជាស្តង់ដារអន្តរជាតិដល់ប្រជាជនកម្ពុជា។ លោក Jason Harrison អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare បានមានប្រសាសន៍ថា រូបលោកជឿជាក់ថា ជាមួយនឹងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងក្រមសីលធម៌ នឹងអាចផ្តល់ឱ្យប្រជាជន និងសង្គមកម្ពុជានូវសេវាវេជ្ជសាស្រ្តមានគុណភាពខ្ពស់។ លោកបន្តថា កម្ពុជាជាប្រទេសដែលមានចំនួនប្រជាជនកើនឡើង និងធនធានមានកម្រិត យើងជឿជាក់ថា កិច្ចសហការរួមគ្នានេះ នឹងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពក្នុងស្រុក ហើយថែមទាំងទទួលបាននូវការគាំទ្រពីអន្តរជាតិផងដែរ។ ប្រការនេះនឹងធានាបានថា ប្រជាជនកម្ពុជាទទួលបានការព្យាបាលប្រកបដោយគុណភាពកាន់តែប្រសើរឡើង។ នាឱកាសនោះដែរ អ្នកនាង Faith Tang ជំនួយការនាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway បានបញ្ជាក់ថា យើងមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ Intercare នៅក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ រួមគ្នា យើងអាចបង្កើតលទ្ធផលល្អលើសេវាសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយយើងទន្ទឹងរង់ចាំធ្វើការឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិលើវិស័យវេជ្ជសាស្រ្ត។ នាឱកាសនោះដែរ គណៈគ្រប់គ្រងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare នៅកម្ពុជា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sunway មកពីម៉ាឡេស៊ី បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ព្រមជាមួយការរំពឹងទុកថា ភាពជាដៃគូនេះ…
-
ក្រសួងពាណិជ្ជកម្ម៖សាំង ធម្មតាតម្លៃលក់ ៤,១៥០រៀល ខណៈ ម៉ាស៊ូត(ឡើងថ្លៃ ៥០៛) លក់៤,០០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី១១-២០ ខែកក្ដដា
(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ សាំង (តម្លៃ នៅដដែល) ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ ៥០៛)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០០០រៀលក្នុង១លីត្រ។ នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់ ក្រសួង ពាណិជ្ជកម្ម នៅព្រឹកថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ ២០២៣ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា ។ ជាក់ស្ដែង នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៤១៨រៀល…
-
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ៖ ប្រាក់រៀលខ្មែរ នឹងមានការប្រើប្រាស់កាន់តែទូលំទូលាយ ខណៈកម្ពុជា កំពុងបន្តធ្វើការជាមួយធនាគារកណ្តាលចិន ដើម្បីអាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន
(ភ្នំពេញ)៖ លោកជំទាវ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា ជាមួយក្រុមហ៊ុន Union Pay International ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម ឃ្យូអរ កូត (QR Code) នឹងជំរុញដល់ការទូទាត់រូបីយវត្ថុ នៃប្រទេសទាំងពីរទៅវិញទៅមក ហើយវាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែករួមបង្កើនការប្រើប្រាស់ប្រាក់រៀលខ្មែរ ឲ្យកាន់តែទូលំទូលាយ ខណៈកម្ពុជា កំពុងបន្តធ្វើការជាមួយធនាគារកណ្តាល ចិន ដើម្បីអាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សា បច្ចេកទេសធនាគារ ដើម្បីជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន សំដៅគាំទ្រដល់ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ បានឱ្យដឹងថា អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងផ្តល់នូវក្របខ័ណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគង ជាមួយនឹងបណ្តាញ QR Code…
-
សិក្ខាកាមជិត ៤០០នាក់ បានចូលរួម វគ្គបណ្តុះបណ្តាល ស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត
(ភ្នំពេញ) ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ បានបើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម័សម្រាប់អ្នកសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។ វគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ,លោកចេង មុនីរ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ , លោក-លោកស្រី ជាអនុប្រធាន ស.ស.យ.ក ខណ្ឌ និងមានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលពីកម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជិត ៤០០នាក់ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅបានថ្លែងថា វគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ ជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ពិតជាមានសារៈសំខាន់ណាស់ និងសូមកោតសរសើរដោយស្មោះចំពោះវត្តមានលោក លោកស្រី សមាជិក សមាជិការ ជាពិសេសប្អូនៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ-សង្កាត់ ដែលបានឆ្លៀតពេលដ៍មមាញញឹកពីការងារ ការសិក្សារបស់ខ្លួន មកចូលរួមវគ្គបណ្តុះបណ្តាលនេះ ។ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធាន…
-
បុរសម្នាក់នៅស្រុកបន្ទាយស្រីកែច្នៃដើមឫស្សីធ្វើទៅជាអង្រឹងសម្រាប់លក់
ខេត្តសៀមរាប៖ ដើមឫស្សីគឺជារុក្ខជាតិម្យ៉ាង ដែលបានផ្ដល់អត្ថប្រយោជន៍ សម្បូរបែបបម្រើដល់តម្រូវការរបស់ប្រជាកសិករខ្មែរ នៅតាមស្រុកស្រែចម្ការ។ដើមឫស្សី តែងត្រូវបានប្រជាកសិករកែច្នៃទៅ ជាបង្អោង ធ្វើជាបំពង់ ធ្វើជាបង្អោង ធ្វើជាទ្រូ ធ្វើជាលប ធ្វើជាលាយ លាន់ដាក់អន្ទង់ អង្រុត ឈ្នាង និងធ្វើជាទ្រុងដាក់ត្រីជាដើម។បច្ចុប្បន្ននេះ ឫស្សីត្រូវបានគេពង្រីកការកែច្នៃទៅជាសម្ភារប្រើប្រាស់ ថ្មីៗ ជាបន្តបន្ទាប់។ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បុរសម្នាក់បានយកដើមឫស្សីមកកែច្នៃធ្វើជាអង្រឹងបានយ៉ាងល្អប្រណិតសម្រាប់លក់រកប្រាក់ចំណូលដើម្បីផ្តត់ផ្គង់គ្រួសារដែលមានភរិយានិងកូនបីនាក់។ លោក ឈិញ ស្រឹប ជាអ្នកកែច្នៃឫស្សីទាំងនោះបានឱ្យដឹងថាលោកបានចាប់ផ្តើមរបរកែច្នៃដើមឫស្សី នេះតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ដោយសារឃើញអ្នកដទៃមិនសូវឱ្យតម្លៃរុក្ខជាតិមួយប្រភេទនេះ។ លោករៀបរាប់ឱ្យដឹងថា៖ «ខ្ញុំតែងឃើញ បងប្អូនយើងមិនសូវឱ្យតម្លៃឫស្សី កាប់ ឬដុតចោលនៅពេលខ្លះ ទើបខ្ញុំមានគំនិតយកមកច្នៃធ្វើទ្រ ធ្វើខ្លុយកាលដំបូងឡើយដើម្បីលក់ឱ្យទេសចរបរទេស។ បន្តមកទៀតខ្ញុំក៏បែរគំនិតកែច្នៃរបស់បន្ថែមទៀតដូចជា តុ ទូ បង្អួច តែដល់ពេលលក់មិនដាច់ ក៏បន្តមកដល់ច្នៃអង្រឹងនេះ»។ លោក ឈិញ ស្រឹប បន្តថា «ខ្ញុំបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ ២០០៣មក ចេះតែធ្វើទុកៗ ដោយសារយើងមិនចេះផ្សព្វផ្សាយ មិនដឹងថាធ្វើយ៉ាងណាឱ្យបងប្អូនដឹង និងស្គាល់ ។ប៉ុន្តែនៅតែចិញ្ចឹមចិត្តដោយសង្ឃឹមថា ថ្ងៃណាមួយបងប្អូនខ្មែរយើងងាកមកគាំទ្រ…
-
អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី១ សម្រេចបានជាង ៥០ភាគរយ
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា លទ្ធផលការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១ គិតត្រឹមថ្ងៃទី៣០ ខែមិថុនាកន្លងទៅសម្រេចបានជាង៥០ភាគរយ ដោយចំណាយទឹកប្រាក់ចំនួន ៧១២ លានដុល្លារអាមេរិក។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់នៅថ្ងៃទី៩ ខែកក្កដាថា ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។នេះបើយោងលើកម្មវិធីការងារមេ (Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយក្រុមហ៊ុនសាងសង់ CAIC។ លោកបានថ្លែងថា ៖ «បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់កូដអេហ្វ(Code E: A-340-300, A350-900 នឹង B777- 200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន៣២ ចំណត អាចទទួលអ្នកដំណើរបានពី១៣លានទៅ១៥លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០ តោនក្នុងមួយឆ្នាំ(២០២៤) ទៅ៣០,០ ០០តោន/ឆ្នាំ (២០៣០-២០៤០)»។ រីឯវឌ្ឍនភាពនៃការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រវិញ លោកបានបញ្ជាក់ថា…
-
ការនាំចេញស្វាយចន្ទី របស់កម្ពុជា បានថយចុះជាង១២ភាគរយនៅឆមាសទី១ឆ្នាំ ២០២៣
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ចាប់ពីខែមករាដល់មិថុនា ឆ្នាំ២០២៣ នេះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស សម្រេចបានក្នុងបរិមាណជាង ៣៦៣ ១៧៣ តោន ។ ចំនួននេះមានការថយចុះ ១២,៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីថយចុះក្នុងមាសទី១ឆ្នាំនេះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល។ អ្នកនាំពាក្យដដែលបានបន្ថែមថា ៖ «មូលហេតុនៃការថយចុះនេះ ក៏បណ្តាលមកពីកត្តាមួយទៀតដែរ គឺបញ្ហាគុណភាពនៃដំណាំ ហើយការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រក របៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ មួយចំនួនទៀតមិនមានការកត់ត្រា»។ បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដាថា កត្តាដែលធ្វើឲ្យធ្លាក់ចុះដោយសារកសិករកាប់ស្វាយចន្ទីចោលអស់ប្រមាណ១០ម៉ឺនហិកតា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមថា បច្ចុប្បន្នភាពផ្ទៃដីក្រៅផ្លូវការ ប្រមូលដោយ ស.ស.ក សរុបផ្ទៃដីដាំដុះស្វាយចន្ទីទូទាំងប្រទេសមានចំនួន ៤៩៣ ០៨៧ ហិកតា ប៉ុន្តែសសក…
-
ឆមាសទី១ឆ្នាំនេះ កម្ពុជាសម្រេចការនាំចេញកសិផលក្នុងទំហំទឹកប្រាក់ជាង ២៤០០លានដុល្លារ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងឆមាសទី១ឆ្នាំ២០២៣ ដែលប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ចំនួនជាង ២ ៤០០ លានដុល្លារអាមេរិក ដែលតួលេខនេះ គិតតាមឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងថា ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុបជិត៤លានតោន។ ក្នុងនោះមានអង្ករចំនួន ៣២៩ ៦៣៣ តោន, ស្រូវចំនួន ១ ២២៦ ៤០០ តោន។ ដោយឡែកកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០,៧៧ តោន ទៅកាន់ទិសដៅ ៦៧ ប្រទេស ។ចំនួននេះមានការថយចុះចំនួន ២២,៥២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។ ចំពោះការនាំចេញផលិតផលកសិកម្ម ដែលមានការថយចុះនេះដែរ អ្នកនាំក្រសួងកសិកម្ម បានបញ្ជាក់ថា ៖ «ការនាំចេញកសិផលក្នុងឆមាសទី១ឆ្នាំ២០២៣ មានការថយចុះដោយសារវិបត្តិសេដ្ឋកិច្ចសកលលោកបណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម»។ កញ្ញា អ៊ឹម រចនា…
-
ក្រសួងពាណិជ្ជកម្មកម្ពុជា៖ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា
ភ្នំពេញ៖យោងតាមការចេញផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin)របស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេទី២របស់កម្ពុជា។ ព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិកបានបញ្ជាក់ទៀតថា កន្លងទៅ ការបើកច្រកទីផ្សារទៅកាន់សហរដ្ឋអាមេរិក កម្ពុជាទទួលធ្លាប់ទទួលបានអត្រាពន្ធអនុគ្រោះសម្រាប់ការនាំចេញក្រោមក្របខ័ណ្ឌកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅសម្រាប់ការនាំចេញដែលប្រព័ន្ធនេះបានផុតកំណត់កាលពីខែធ្នូឆ្នាំ២០២១។បច្ចុប្បន្ន ការនាំចេញទៅសហរដ្ឋអាមេរិក គឺតាមរយៈកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ផ្តល់ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ទៀតថា ក្រុមទំនិញសំខាន់ៗ នៃការផ្តោះផ្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីររួមមាន សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំ,គ្រឿងប្រដាប់សម្រាប់ធ្វើដំណើរ កាបូបដៃ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាដើម ដែលកម្ពុជានាំចេញទៅអាមរិក។ ដោយឡែក កម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញរួមមាន យានក្រៅពីអយស្ម័យយាន, កាកសំណល់ឧស្សាហកម្មម្ហូបអាហារ,ម៉ាស៊ីននិងបរិធានមេកានិក ,សម្ភារៈអគ្គិសនី,ឧបករណ៍ និងបរិធានអុបទិក សម្រាប់វេជ្ជសាស្រ្ត ឬការវះកាត់, និងផលិតផលឱសថ។ កាលពីឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង សហរដ្ឋអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ ៩ ២៨១លានដុល្លារ។ គួររំឮកថា កាលពីពេលថ្មីៗនេះ នៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ផាទ្រីក មូរហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា…
-
ក្រសួងឧស្សាហកម្ម ជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកពង្រឹងសមត្ថភាពផលិតបន្ថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែង
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនៅកម្ពុជាបង្កើនការអភិវឌ្ឍខ្លួន និងសមត្ថភាពបន្ថែម ដើម្បីប្រែក្លាយជាអាជីវកម្មរបស់ខ្លួនជាអាជីវកម្មបរិយាបន្ន ដែលអាចប្រកួតប្រជែងក្នុងតំបន់ ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនតែ ១៨ ប៉ុណ្ណោះ ដែលជាអាជីវកម្មបរិយាបន្ន។ នៅក្នុងវេទិកាធុរកិច្ចប្រកបដោយនិរន្តរភាពក្រោមប្រធានបទ «រួមគ្នាដើម្បីការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា» កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាបន្ន បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលកត្តានេះទាមទារធ្វើយ៉ាងណាជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ចាប់យកនូវគោលការណ៍និរន្តរភាព និងបរិយាបន្ន។ ឯកឧត្តមបានបញ្ជាក់ថាក្រសួងបានជំរុញឱ្យសហគ្រិននៅកម្ពុជា ត្រៀមខ្លួនជំរុញការអភិវឌ្ឍខ្លួនដើម្បីមានភាពប្រកួតប្រជែងនៅពេលកម្ពុជា ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។ លោកពន្យល់ទៀតថា អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចរកប្រាក់ចំណូលដែលមានភាពច្នៃប្រឌិត និងដោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាប។ ជាមួយគ្នានេះដែរឯកឧត្តមបានបន្ថែមថា កម្ពុជា ក៏នឹងទទួលបានគម្រោងវិនិយោគថ្មីៗបន្ថែមទៀតនៅលើវិស័យបច្ចេកវិទ្យានិងវិស័យធនធានរ៉ែ នៅក្រោយដំណើរការបោះឆ្នោតខាងមុខនេះ ស្របពេល វិស័យឧស្សាហកម្មនៅកម្ពុជា រំពឹងថា នឹងមានកំណើនរហូតដល់៣៩ភាគរយ នៅក្នុងឆ្នាំ២០២៣នេះ។ …