Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • កម្ពុជា-ជប៉ុន សហការបង្កើតបណ្តាញទំនាក់ទំនង ក្នុងការធ្វើអោយប្រសើរឡើង ក្នុងវិស័យកសិកម្ម, ការតាមដានការភាយឧស្ម័ន, និង នវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់លំហអាកាស និង ផ្កាយរណប

    កម្ពុជា-ជប៉ុន សហការបង្កើតបណ្តាញទំនាក់ទំនង ក្នុងការធ្វើអោយប្រសើរឡើង ក្នុងវិស័យកសិកម្ម, ការតាមដានការភាយឧស្ម័ន, និង នវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់លំហអាកាស និង ផ្កាយរណប

    (ភ្នំពេញ)៖ អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាស ជប៉ុន (JAXA) បាននឹងកំពុងសហការគ្នាក្នុងការរៀបចំសន្និសិទ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាការប្ដេជ្ញា នាំយក កម្ពុជា ឆ្ពពោះទៅកាន់បច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយបង្អស់ ។ ដើម្បីធ្វើឱ្យខួបលើកទី៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាខួបលើកទី៥០ឆ្នាំ នៃមិត្តភាពរវាងអាស៊ាន- ជប៉ុន កាន់តែឱឡារឹក និងដើម្បីជាការរឹតបន្តឹងមិត្តភាព យូរអង្វែងនឹងគ្នាបន្តទៀត អង្គការពាណិជ្ជកម្មក ស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសរជប៉ុន (JAXA) បានផ្តួចផ្តើមគំនិតក្នុងការណែនាំក្រុមហ៊ុនបចេ្ចកវិទ្យា ដែលមានសមត្ថភាព និងមុខងារធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្ម ការរកឃើញ និងតាមដានការបំភាយឧស្ម័ន ការកាត់បន្ថយការបំភាយឧស្ម័ន និងការអភិរក្សព្រៃឈើ មកធ្វើការចែករំលែក និងណែនាំអំពីសេវាកម្ម និងកម្មវិធីរបស់ពួកគេសម្រាប់ចលនោះទៅរកភាពបៃតង ដោយប្រើបច្ចេកវិទ្យា ចុងក្រោយបំផុត ទៅដល់រដ្ឋាភិបាលកម្ពុជា អង្គការនានា និងតំណាងក្រុមហ៊ុនឯកជននៅកម្ពុជា ។ ជាមួយគ្នានេះដែរ កម្មវិធីនឹងផ្តល់ឱ្យអ្នកចូលរួមឬភាពជាដៃគូ និងឱកាសក្នុងការបង្កើត បណ្តាញរវាងក្រុមហ៊ុនកម្ពុជា-ជប៉ុន ដែលស្ថិតនៅក្នុងវិស័យមួយចំនួនរួមមាន…

  • រាជរដ្ឋាភិបាល និងវិស័យឯកជនពិភាក្សាពីសក្តានុពលរបស់កម្ពុជា ក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល

    រាជរដ្ឋាភិបាល និងវិស័យឯកជនពិភាក្សាពីសក្តានុពលរបស់កម្ពុជា ក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល

    ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសម្របសម្រួល និង រៀបចំកម្មវិធីកិច្ចពិភាក្សាតាមក្រុមអំពីទស្សនៈរបស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល (Digital Economy Agreement)។ កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃការប្រមូលទិន្នន័យរបស់ការសិក្សាស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ទៅលើការវិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែងសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមក្នុងកិច្ចចរចា ក៏ដូចជាការរៀបចំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ កម្មវិធីនេះដែរ បានជជែកពិភាក្សាលើប្រធានបទចំនួន ៤ ធំៗ រួមមាន ទី១. ពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន (Digital trade and Cross-border E-commerce) ទី២. ការការពារទិន្នន័យ ឯកជនភាព សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង សន្តិសុខសាយប័រ (Data protection and privacy, Online safety and cybersecurity) ទី៣. បម្លាស់ទីរបស់អ្នកមានទេពកោសល្យឌីជីថល និង កិច្ចសហប្រតិបត្តិការ (Talent mobility and cooperation)…

  • ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ០៤ទីតាំង ត្រូវបានមន្រ្តីជំនាញ ក.ប.ប បន្តរកឃើញភាពមិនអនុលោម និងពិន័យតាមច្បាប់

    ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ០៤ទីតាំង ត្រូវបានមន្រ្តីជំនាញ ក.ប.ប បន្តរកឃើញភាពមិនអនុលោម និងពិន័យតាមច្បាប់

    (ភ្នំពេញ)៖ នៅព្រឹក ថ្ងៃសុក្រទី ១១ ខែសីហា ឆ្នាំ ២០២៣ អគ្គនាយក ដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលបានកំពុងបំពាននឹងច្បាប់ កេងបន្លំលើអ្នកប្រើប្រាស់ត្រូវបានសមត្ថកិច្ចជំនាញ ក.ប.ប. បន្តស្វែងរកនិងចាត់វិធានការច្បាប់។ គួរបញ្ជាក់ថា ក្នុង រយៈពេល ពីរ ថ្ងៃ គឺថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ពោធិ៍សាត់ កំពត សៀមរាប កណ្ដាល កំពង់ធំ ព្រៃវែង និងរាជធានីភ្នំពេញ បានចុះអនុវត្តវិធានការច្បាប់ស្របនឹងការត្រួតពិនិត្យស្វែងរកភាពមិនមានអនុលោមភាពលើសា្ថនីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងរាជធានី ខេត្ត ៨ខាងលើ។ មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ការស្រាវជ្រាវ និងត្រួតពិនិត្យគឺការពារសិទ្ធិអ្នកប្រើប្រាស់ស្របនឹងច្បាប់ដែលមានចែង បំបាត់អំពើមិនសុចរិតភាពក្នុងពាណិជ្ជកម្ម ជំរុញការប្រកួតប្រជែងដោយស្មើភាពគ្នារវាងធុរជននិងធុរជន និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់។ ការត្រួតពិនិត្យនេះគឺមន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំង និងពិន័យតាមច្បាប់ដែលមានចែងផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ក្រសួងកសិកម្ម បានចុះបញ្ជីការពារពូជចន្ទីចំនួនបួនប្រភេទ ដែលទើបតែត្រូវបានអ្នកជំនាញរកឃើញ

    ក្រសួងកសិកម្ម បានចុះបញ្ជីការពារពូជចន្ទីចំនួនបួនប្រភេទ ដែលទើបតែត្រូវបានអ្នកជំនាញរកឃើញ

    ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះបញ្ជីការពារពូជចន្ទីចំនួន​បួនប្រភេទ រួមមាន ពូជចន្ទីM-23, ពូជ M-10  ពូជ​IM-4 និងពូជH-09 ដែលអ្នកជំនាញខាងដំណាំស្វាយ​ចន្ទី​របស់កម្ពុជាបានរកឃើញ។សមាគមស្វាយចន្ទីកម្ពុជា បានប​ញ្ជាក់ថា ពូជទាំងនេះ ជាពូជចន្ទីដ៏មានតម្លៃរបស់កម្ពុជា។ លោក  វ៉ា រុតសាន ជាអ្នកជំនាញស្រាវជ្រាវ និងដាំដុះដំណាំស្វាយចន្ទី បានប្រាប់ឱ្យដឹងថា លោកជាអ្នករកឃើញពូជចន្ទីM-23 និង​M-10 និងជាតំណាងលោកស្រី​ តាល់ ណៃអ៊ីម និងលោក កាំង សៀកហោ ដែលជាអ្នករកឃើញពូជចន្ទីIM-4 និងH-09។ លោកបាន​ឱ្យដឹងទៀតថា ការស្នើសុំចុះបញ្ជីការពារពូជចន្ទីចំនួនបួនប្រភេទ បានធ្វើឡើងយូរឆ្នាំហើយ តែទើបត្រូវបានក្រ​សួ​ងកសិកម្ម សម្រេចចុះបញ្ជីជាផ្លូវការកាលពីកំលុងខែឧសភាឆ្នាំ២០២៣នេះ ដោយពូជនីមួយៗមានលក្ខណៈពិសេសរៀង​ៗខ្លួន។ លោក វ៉ា រុតសាន បានបញ្ជាក់ថា  ​ឆ្លងតាមការយកចិត្តទុកដាក់ និងផ្តល់តម្លៃពីក្រសួង យើងខ្ញុំជាកសិករដាំដំណាំស្វា​យចន្ទី នឹងខិតខំស្វែងរកពូជស្វាយចន្ទីថ្មីៗថែមទៀត ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ក្នុងគោ​លបំណងចូលរួមចំណែកធ្វើឱ្យ​កម្ពុជាយើងក្លាយជាអធិរាជស្វាយចន្ទីដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន​​។ លោកបានបន្ថែមថា ការចុះបញ្ជីការពារពូជចន្ទីនេះ មានសារៈសំខាន់ណាស់ ក្នុងការការពារកុំឱ្យគេលួច ខណៈដែលកន្លងទៅមានប្រទេសជិតខាងធ្លាប់លួចយកធ្វើជារបស់គេរួចហើយ។ «ដូច្នេះការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រាប់ពាណិជ្ជករចិន អំពីការសិក្សាសិន មុននឹងវិនិយោ​គ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រាប់ពាណិជ្ជករចិន អំពីការសិក្សាសិន មុននឹងវិនិយោ​គ

    ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ពាណិជ្ជករចិន ដោយ​ត្រូវសិក្សា​នូវ​ស​ក្តា​​នុពលនៃវិស័យកសិ-ឧស្សាហកម្មកម្ពុជា ខ្សែច្រវាក់នៃការផ្គត់ផ្គង់និងខ្សែច្រវាក់តម្លៃឱ្យបានច្បាស់លាស់ ដើម្បីជំរុញទីផ្សា​រតម្រង់ទិសការវិនិយោគឱ្យត្រូវទិសដៅ មានប្រសិទ្ធភាព និងនិរន្តភាព។ អនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្មដូច​នេះ ​ក្នុងពេលដែលឯកឧត្តមទទួលការជួបសម្តែងការគួរសម និងពិភាក្សាកា​រងារជាមួយពាណិជ្ជករចិនរបស់ក្រុមហ៊ុន Danong Development Group លើការងារវិនិយោគកសិ-ឧស្សាហកម្មនៅកម្ពុជាកាលពីថ្ងៃទី​៨ ខែសីហា នាទីស្តីការក្រសួង​។ ប្រភពក្រសួងកសិកម្មឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម ជាមួយពាណិជ្ជករចិនរបស់ក្រុមហ៊ុន Danong Development Group នាពេលនេះ គឺដើម្បីជំរុញការបង្កើតកសិដ្ឋានបណ្តុះគ្រាប់ពូជ ការដាំស្មៅចំណីសត្វ ការចិញ្ចឹមសត្វគោនិងជ្រូកការសាងសង់ឃ្លាំងស្តុកចំណី និងកំពង់ផែដឹកជញ្ជូន សម្រាប់ការនាំចេញទៅប្រទេសចិន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាបន្ថែមទៀត។ ក្នុងកិច្ចពិភាក្សាឯកឧត្តម ឌិត ទីណា បានលើកឡើងថា  ភាគីចិនត្រូវបន្តធ្វើការជាមួយអង្គភាពជំនាញរបស់ក្រ​សួង សហការធ្វើការឱ្យល្អិតល្អន់ជាមួយគ្នា ហើយសំខាន់ជាងនេះទៀត ត្រូវបង្កើនទំនុកចិត្តជាមុនសិន។ ទាក់ទិននឹងការរៀបចំកំពង់ផែដឹកជញ្ជូន សម្រាប់ការនាំចេញទៅប្រទេសចិននេះផង​ដែរ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុ​ភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៩ ខែសីហាថា កង្វល់របស់ក្រុមហ៊ុនចិនមួយចំនួន ដែលចាប់អារម្មណ៍លើការវិនិ​យោគនៅកម្ពុជា ភាគច្រើនទាក់ទងនឹងការដឹកជញ្ជូន ដោយក្រុមហ៊ុនចិនភាគច្រើនជួបបញ្ហាពេលដឹកជញ្ជូនឆ្លងកាត់ប្រ​ទេ​សជិតខាងកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិន។…

  • ឆ្នាំ២០២៥ ក្រុមហ៊ុនហ្វេមីលីកាកាវ គ្រោងប្រមូលទិញដំណាំកសិឧស្សាហកម្មកាកាវ ពីប្រជាកសិករ ឲ្យបាន ១០០ទៅ ២០០តោន

    ឆ្នាំ២០២៥ ក្រុមហ៊ុនហ្វេមីលីកាកាវ គ្រោងប្រមូលទិញដំណាំកសិឧស្សាហកម្មកាកាវ ពីប្រជាកសិករ ឲ្យបាន ១០០ទៅ ២០០តោន

    (ភ្នំពេញ)៖ លោក ផន សុភី អ្នកចាត់ការទូទៅក្រុមហ៊ុនហ្វេមីលីកាកាវ បានអះអាងថា ចាប់តាំងពីក្រុមហ៊ុនដំណើរការរយៈពេល៣ឆាំ្នកន្លងមកនេះ ក្រុមហ៊ុនបានបណ្តុះបណ្តាលប្រជាកសិករឲ្យចេះដាំដុះដំណាំកសិឧស្សាហកម្មកាកាវ ដោយធ្វើការពង្រីកបាន២៥រាជធានី-ខេត្តក្រុង សរុបប្រមាណជាជាង៥០០គ្រួសារ។ អ្នកគ្រប់គ្រងទូទៅរូបនេះ ពន្យល់ទៀតថា ៥០០គ្រួសារដែលកំពុងដាំដុះនេះ ភាគច្រើនដាំជាលក្ខណៈគ្រួសារនៅឡើយទេ ដោយ១គ្រួសារៗមានចាប់ពី២០០ដើមចុះក្រោម ខណៈការដាំដុះជាផ្ទៃដីទំហំធំៗដែលមានចាប់ពី៥ហិចតាឡើងទៅកំពុងដំណើរការដាំដុះមិនទាន់ទទួលបានទិន្នផល ដើម្បីប្រមូលចូលក្រុមហ៊ុននូវឡើយនោះទេ។ លោកថា ចាប់តាំងពីការកកើតក្រុមហ៊ុនមករយៈពេល៣ឆ្នាំគិតពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣នេះ ក្រុមហ៊ុនអាចប្រមូលទិញផ្លែកាកាវស្រស់ពីប្រជាកសិករពី២៥រាជធានីខេត្តក្រុង ក្នុង១ឆ្នាំបានត្រឹមមរិមាណចំនួន២០ទៅ៣០តោន ហើយក្រុមហ៊ុនបានផលិតជាគ្រប់កាកាវក្រៀមផ្តល់ជូនក្រុមហ៊ុនដៃគូថៃនិងផលិតផលសម្រេចសម្រាប់ចែកចាយតែលើទីផ្សារក្នុងស្រុកប៉ុណ្ណោះ។ ប្រធានរដ្ឋបាល និងជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនហ្វេមីលីកាកាវខាងលើ បានអះអាទៀតថា ក្នុងឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនហ្វេមីកាកាវគ្រោងនឹងប្រមូលទិញដំណាំកសិឧស្សាហកម្មពីប្រជាកសិករពី១០០តោនទៅ២០០តោន ដើម្បីកែច្នៃនាំចេញទៅទីផ្សារអន្តរជាតិដូចជា ប្រទេសចិន ជប៉ុន និងអឺរ៉ុបជាដើម។សម្រាប់ដំណាំកសិឧស្សាហកម្មកាកាវនេះ បច្ចុប្បន្នក្រុមហ៊ុនកាកាវហ្វេមីបានប្រមូលទិញពីប្រជាកសិករក្នុងតម្លៃកុងត្រា១២៥០រៀលសម្រាប់ផ្លែកាកាវស្រស់១គីឡូក្រាម។ សូមបញ្ជាក់ ដំណាំកសិឧស្សាហកម្មកាកាវ គឺជាដំណាំមួយដែលផ្តល់ផលជារៀងរាល់ខែដល់អ្នកដាំ ដោយក្នុងមួយខែ សម្រាប់អ្នកដាំខ្នាតតូចចាប់២០០ដើមចុះក្រោមប្រមូលផលយ៉ាងហោចពី១០០ទៅ២០០គីឡូក្រាម៕ អត្ថបទ៖ ជាវ ចន្ធូរូបភាព រិន រចនា+ងីម ឆៃហួត

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថា អ្នកវិនិយោគចិន នឹងទទួលបានពីសក្តានុពលវិនិយោគនៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈ សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថា អ្នកវិនិយោគចិន នឹងទទួលបានពីសក្តានុពលវិនិយោគនៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈ សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា

    ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សង្ឃឹមយ៉ាងម៉ុតមាំថាអ្នកវិនិយោគចិននឹងទទួលបានសក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ក្នុងវិស័យជាច្រើន ជាពិសេស វិស័យដែលមាននៅក្នុងគម្រោង“ការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី” ដែលអាចហុចឱកាសដ៏ល្អសម្រាប់អនាគត។ សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីសម្ពោធសមាគមសហគ្រិន ស៊ុនតឺ នៅកម្ពុជា និងពិធីប្រកាសចូលកាន់មុខតំណែងនាយក សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា អាណត្តិទី២ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាប្រទេសនៅក្នុងគម្រោងនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនិងជម្រុញពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀត ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិជាមួយគ្នាដ៏យូរលង់ណាស់មកហើយ ។ ពិធីរៀបចំថ្ងៃនេះក៏បានអបអរសាទរខួបលើកទី ៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរផងដែរ ។ បច្ចុប្បន្ន រដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើកិចុ្ចសហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ក្រោមភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានផ្លាស់ប្តូទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗជាប្រចាំ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរថា ជាមួយនឹងស្ថេរភាពនយោបាយ និងសុខសន្តិភាព និងភាពទាក់ទាញ នៃធនធានធម្មជាតិ…

  • មន្ត្រីជាន់ខ្ពស់​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបតំណាងយូណេស្កូពិភាក្សាពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រ​កបដោយ​ចីរភាពរបស់​អ.ស.ប  ២០២៤-២០២៨

    មន្ត្រីជាន់ខ្ពស់​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបតំណាងយូណេស្កូពិភាក្សាពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រ​កបដោយ​ចីរភាពរបស់​អ.ស.ប  ២០២៤-២០២៨

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជួបជាមួយតំណាងរបស់អង្គការយូណេស្កូ(UNESCO)ដើម្បីពិភាក្សាស្តីអំពីវឌ្ឍភាពនៃការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកប​ដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៤-២០២៨(UNSDCF) និងកំណត់ទិសដៅបន្តលើកិច្ចការងារនេះ។​ ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី​៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលតំណាងកម្ពុជាមានឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ ក. អ.ក) ​ជាមួយនឹង​ លោក​Sardar Umar Alam ប្រធានតំណាងអង្គការយូណេស្កូ និងអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិស្តីទី (UNRC a.i)។​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ លោក Sardar Umar Alam បានសង្ខេបជូនតំណាងកម្ពុជាលើវឌ្ឍនភាពនៃការរៀបចំក្របខ័ណ្ឌ​ កិច្ចសហប្រតិបត្តិការ ពីឆ្នាំ២០២៤-២០២៨ ដែលខណៈនេះអ្នកសម្របសម្រួ​លប្រព័ន្ធអង្គការសហប្រជាជាតិបានបញ្ចប់សេចក្តីព្រាងដំបូងរួ​ចហើយ ព្រមទាំងបានដាក់ជូនរដ្ឋាភិបាលក​ម្ពុជាធ្វើការត្រួតពិនិត្យ និងផ្តល់ធាតុចូល នៅអំឡុងពេលក្រុមធានាគុណភាពប្រចាំតំបន់ (Regional Quality Assurance) កំពុងធ្វើការផ្តល់មតិយោបល់លើសេចក្តីព្រាងនេះ។​ ជាមួយគ្នានេះអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិបានស្នើសុំភាគីនៃ​គណៈកម្មាធិការនីតិស ម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួយសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ក្នុងការត្រួ​តពិនិត្យសេចក្តីព្រាងចុងក្រោយ ដែលត្រូវបានគ្រោងនឹងរៀបចំបញ្ចប់នៅខែកញ្ញា ខាងមុខនេះ​។ ប្រភពដដែល​បានបន្តថា ​ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបន្តចុះហត្ថលេខានាខែតុលា រួចដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដើម្បីអនុម័តនាខែវិច្ឆិកាខាងមុខ ដើម្បីអាចអនុវត្តបាននៅដើមឆ្នាំ២០២​៤។ ឆ្លើយតបនឹងបញ្ហានេះ…

  • សមាគមឧកញ៉ាកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ នៅថ្ងៃទី១១ ខែសីហា

    សមាគមឧកញ៉ាកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ នៅថ្ងៃទី១១ ខែសីហា

    ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ និងពិធីពិសារអាហារសាមគ្គីនៅថ្ងៃ​ទី១១ ខែសីហាខាងមុខនេះដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃបរិយាកាស ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុ​ជា ដោយផ្ដោតលើបញ្ហាប្រឈម និងឱកាសជាពិសេសលើវិស័យសំខាន់ៗ។ ឧកញ៉ា​ ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានប្រាប់ឱ្យដឹង​នៅថ្ងៃទី៩ ខែសីហាថា សមាគម​នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី ដែលនឹង​រៀបចំឡើងនៅសណ្ឋាគារ ហ្គាឌិនស៊ីធី ក្រោមកិច្ចសហការជា​មួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ​វេទិកានេះនឹងមានការអញ្ជើញចូលរួមជាកិត្តិយសដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មនៃស្ថានតំណាងបរទេសនា​នា ប្រចាំនៅកម្ពុជាផងដែរ។ លោកបានបន្ថែមថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃបរិយាកាស ពា​ណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ដោយផ្ដោតលើបញ្ហាប្រឈម និងឱកាសជាពិសេសលើវិស័យសំខាន់ៗ មួយចំនួនដូចជា៖ វិស័យកសិកម្ម វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច វិស័យកម្មន្តសាល និងភស្តុភារកម្ម វិស័យសំណង់ និងអចលនទ្រ​ព្យ ព្រមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិផងដែរ។ ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា ៖ «​វេទិកានេះ ក៏ជាឱកាសបង្កើតទំនាក់ទំនងកាន់តែទូលំទូលាយ និង​ពិភាក្សាគ្នាលើឱកាសវិនិយោគសក្តានុពលផ្សេងៗផងដែរ។ ជាពិសេស យើងនឹងលើកយកបញ្ហាសំខាន់ៗដែលវិស័យឯកជនបាននិងកំពុងជួបប្រទះយកមកពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ…

  • សហព័ន្ធស្វាយចន្ទីកម្ពុជាកំពុងស្នើសុំហិរញ្ញប្បទានឥតសំណងពីគម្រោងហាវែស III ដើម្បីអនុវត្តគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារនាំចេញ

    សហព័ន្ធស្វាយចន្ទីកម្ពុជាកំពុងស្នើសុំហិរញ្ញប្បទានឥតសំណងពីគម្រោងហាវែស III ដើម្បីអនុវត្តគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារនាំចេញ

    ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជាកំពុងសហការ និង​​មានផែនការរៀបចំសំណើ សុំហិរញ្ញប្បទានឥតសំណង ពីគម្រោងហាវែស III នៃទីភ្នាក់ងារជំនួយអភិវឌ្ឍន៍អាមេរិក( ​USAID) ដើម្បីអនុវត្តគម្រោង «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ទីផ្សារនាំចេញ»​ សម្រាប់ជាផែនការយុ​ទ្ធ​សាស្ត្របង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រកបដោយគុណភាពទៅកាន់ទីផ្សារអន្តរជាតិដែលផ្តល់តម្លៃខ្ពស់។ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែសីហា ​ថា ការស្នើសុំហិរញ្ញប្បទានឥតសំណង ពីគម្រោងហាវែស III នៃទីភ្នាក់ងារជំនួយអាមេរិក USAIDនេះ គឺដើម្បីអនុវត្តគម្រោង «យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍ទីផ្សា​រនាំចេញ»​ សម្រាប់ជាផែនការយុទ្ធសាស្ត្របង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រកបដោយគុណភាព ទៅកាន់ទីផ្សារអន្តរជាតិដែលផ្តល់តម្លៃខ្ពស់។ លោកថា ជាពិសេសទីផ្សារនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសជប៉ុន ប្រទេសនៅមជ្ឈិម​បូព៌ា ព្រមទាំងប្រទេសដែលជាទីផ្សារសក្តានុពល សម្រាប់គ្រាប់ស្វាយចន្ទីខ្មែរ ក៏ដូចជាទីផ្សារសាកលផងដែរ​។ លោកបានបញ្ជាក់ថា ៖ «យើងកំពុងតែធ្វើការបណ្តើរៗលើការស្នើសុំហិរញ្ញប្បទាននេះ ដោយថវិកាដែលស្នើសុំ អាចចន្លោះ ១២ទៅ ១៥ម៉ឺន ដុល្លារ​ មានរយៈពេលមួយឆ្នាំ។ គោលបំណងធំទី១ ដែលយើងស្នើសុំ គឺ​ប្រើប្រាស់សម្រាប់ផ្តល់បច្ចេ​កទេសដល់ក្រុមហ៊ុនកែច្នៃណា​ដែលមានលក្ខណៈស្តង់ដារ អាចនាំចេញទៅទីផ្សារអន្តរជាតិបាន និងដើម្បី​ជួយរកទីផ្សារ ដែ​លផ្តល់តម្លៃបន្ថែមខ្ពស់សម្រាប់គ្រាប់ស្វាយចន្ទីកែច្នៃរួចដូចជា អាមេរិក សហភាពអឺរ៉ុប ប្រទេសជប៉ុន ប្រទេសនៅមជ្ឈិមបូព៌ាជាដើម»។ លោក…