-
មហាវិថី សំរោង តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ផ្លូវក្រវាត់ក្រុងទី៣កាត់តាមបុរីភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ
(ភ្នំពេញ)៖ មហាវិថី សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានប្រវែងជាង ៥គីឡូម៉ែត្រ ទទឹង ៣០ម៉ែត្រ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅតែម្តង។ ពិធីសម្ពោធនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ សីហានេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា មហាវិថី សំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ផ្លូវក្រវាត់ក្រុងទី៣កាត់តាមបុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍ មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ មហាវិថីនេះ មានប្រវែង៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ ១៣០ត្រង់ផ្លូវ ទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣នឹងជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុផងដែរ។ គួរបញ្ជាក់ថា៖ មហាវិថី សំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣ប្រវែងសរុប…
-
ក្រសួងកសិកម្ម៖ ការផ្សាយថា រដ្ឋាភិបាលកាត់ដីក្នុងខេត្តចំនួនបួនជាប់បឹងទន្លេសាប ៧៥ម៉ឺនហិកតា ឱ្យក្រុមហ៊ុនចិនវិនិយោគ ជាព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ក្រោយពីមានការបង្ហោះចែកចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកថា ខេត្តចំនួនបួនជាប់បឹងទន្លេសាប ដែលមានផ្ទៃដីទំហំ ៧៥ ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលកាត់ឱ្យក្រុមហ៊ុនចិន វិនិយោគក្នុងតម្លៃទឹកប្រាក់ ១២ពាន់លានដុល្លារនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការបង្ហោះនោះជាព័ត៌មានក្លែងក្លាយ។ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកគណនីឈ្មោះ Sarath Sun បានបង្ហោះសារថា៖«ខេត្តចំនួន៤ជាប់បឹងទន្លេសាបរួមមានបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ដែលមានផ្ទៃដី ៧៥ ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលកាត់ឱ្យក្រុមហ៊ុនចិនឈ្មោះ Danong Agricultural Development Group វិនិយោគក្នុងតម្លៃទឹកប្រាក់ ១២ពាន់លានដុល្លារ»។ពាក់ព័ន្ធការបង្ហោះបែបនេះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលទៅបញ្ចេញមតិថា «ព័ត៌មានក្លែងក្លាយ»។បន្ថែមពីនេះដើម្បីបំភ្លឺជូនសាធារណជន អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា នាថ្ងៃទី ១៨ ខែសីហា ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថា ទាក់ទិននឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ មិនទាន់មានការអនុញ្ញាតណាមួយពីសំណាក់ក្រសួងកសិកម្ម ជាពិសេសរាជរដ្ឋាភិបាល ទៅលើគម្រោងដែលក្រុមហ៊ុននោះស្នើមកដើម្បីវិនិយោគវិស័យកសិកម្មនៅកម្ពុជានៅឡើយទេ។កញ្ញាបានបញ្ជាក់ដូច្នេះថា«ជំនួបណាមួយរវាងក្រុមហ៊ុននេះ និងស្ថាប័នផ្សេងៗ សមាគមផ្សេងៗ គឺជារឿងរបស់គាត់ ។ប៉ុន្តែជាផ្លូវការមិនមានការអនុញ្ញាតឱ្យក្រុមហ៊ុននេះ ធ្វើការវិនិយោគនៅកម្ពុជានៅឡើយទេ…
-
ឯកឧត្តម ឌិត ទីណា ៖ កម្ពុជាកំពុងបោះជំហានទៅរកការផលិត ផលិតផលកសិកម្ម ដោយផ្តោតលើគុណភាព និងស្តង់ដា ដែលមានតម្លៃបន្ថែមខ្ពស់
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានទទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសកម្ពុជា និងប្រទេសស៊ីមបាវ៉េ ព្រមទាំងបានចែករំលែកពីបទពិសោធរបស់កម្ពុជា ដែលបានអភិវឌ្ឍខ្លួនពីប្រទេសខ្វះស្បៀង រហូតក្លាយខ្លួនជាប្រទេសដែលមិនត្រឹមតែអាចធានាសន្តិសុខស្បៀងរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងអាចនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅក្រៅប្រទេសទៀតផង ពិសេសស្រូវអង្ករ តាមរយៈការធ្វើទំនើបកម្ម ការប្រើប្រាស់ពូជស្រូវសុទ្ធ ម៉ាស៊ីនទំនើប និងបច្ចេកទេសកសិកម្មដែលកាត់បន្ថយថ្លៃដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែស្វែងរកធាតុចូលកសិកម្មឥតឈប់ឈរ ហើយស្វាគមន៍អ្នកស្រាវជ្រាវទាំងឡាយណាដែលមានបំណងរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា កម្ពុជាកំពុងបោះជំហានទៅរកការផលិត ផលិតផលកសិកម្ម ដោយផ្តោតលើគុណភាពនិងស្តង់ដា ដែលមានតម្លៃបន្ថែមខ្ពស់។តាមរយៈលក្ខខណ្ឌ និងស្ថានភាពផលិតកម្មប្រហាក់ប្រហែលគ្នាក្នុងវិស័យកសិកម្មរបស់កម្ពុជា និងស៊ីមបាវ៉េ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយភាគីស៊ីមបាវ៉េ ដើម្បីជំរុញវិស័យកសិកម្មនេះឱ្យរីកចំរើនទាំងអស់គ្នា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ ៕ ប្រភព៖ក្រសួងកសិកម្ម
-
ហួវៃបើកដំណើរការកម្មវិធី “គ្រាប់ពូជដើម្បីអនាគតឆ្នាំ២០២៣” នៅកម្ពុជា
ភ្នំពេញ៖ Seeds for the Future ឬ “គ្រាប់ពូជដើម្បីអនាគត” គឺជាកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម ដែលហៅកាត់ថា (CSR) ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោករបស់ក្រុមហ៊ុនហួវៃ ហើយគំនិតផ្តួចផ្តើម CSR បានដំណើរការយូរជាងគេនៅទូទាំងពិភពលោក។ ថ្លែងក្នុងពិធីបើកដំណើរការកម្មវិធី “គ្រាប់ពូជដើម្បីអនាគតឆ្នាំ២០២៣” លោក Sovann Yao នាយកប្រតិបត្តិក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា កម្មវិធីនេះស្វែងរកការអភិវឌ្ឍន៍ទេពកោសល្យក្នុងស្រុក, ចែករំលែកចំណេះដឹង និងបង្កើនការយល់ដឹងពីវិស័យព័ត៌មានវិទ្យា (ICT) ក៏ដូចជាជំរុញការកសាងសហគមន៍ឌីជីថល។ លោក Sovann Yao បន្តថា ថ្ងៃនេះ យើងរីករាយណាស់ដែលបានប្រមូលផ្តុំគ្នានៅទីនេះម្តងទៀត ជាមួយនឹងក្រុមទី៧ នៃគ្រាប់ពូជកម្ពុជាដើម្បីអនាគត និងអតីតនិស្សិតគ្រាប់ពូជរបស់យើងពីវគ្គមុនៗ។ ខ្ញុំមានមោទនភាពក្នុងការនិយាយថា គ្រាប់ពូជ ១៣០នាក់ ដែលយើងបានជួយបណ្តុះបណ្តាលបានដុះលូតលាស់ទៅជាដើមឈើធំ ហើយក្លាយជាសមាជិកដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ICT។ បន្ទាប់ពីកម្មវិធីនេះចាប់ផ្តើមជាផ្លូវការ លោក Sovann Yao សង្ឃឹមថា ក្នុងរយៈពេល ៨ថ្ងៃនៃការបណ្តុះបណ្តាលខាងមុខ អ្នកទាំងអស់គ្នានឹងអាចយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យា ICT ចុងក្រោយបង្អស់, ការកសាងភាពជាអ្នកដឹកនាំ, ការច្នៃប្រឌិត និងការងារជាក្រុម នៅក្នុងការប្រកួតប្រជែង Tech4Good…
-
ឯកឧត្តម ឌិត ទីណា ៖ ជំងឺបណ្តាលមកពីម្ហូបអាហារ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាតំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានចូលរួមបើកទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណ ចំពោះដំណើរប្រព្រឹត្តទៅ និងការពិភាក្សាអំពីសុវត្ថិភាពម្ហូបអាហារនេះ ព្រោះវាជាកត្តាចាំបាច់ផ្សារភ្ជាប់នឹងសុខភាពរបស់យើង របស់ប្រជាជនទាំងមូល ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងខ្សែច្រវាក់អាហារនេះ តាំងពីអ្នកផលិតរហូតអ្នកបរិភោគ។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា ជំងឺបណ្តាលមកពីម្ហូបអាហារ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជានៅឡើយ។ នៅចន្លោះឆ្នាំ២០១០-២០១៥ ជាងពាក់កណ្តាលនៃការផ្ទុះឡើងនៃជំងឺដែលបានរាយការណ៍មក គឺបណ្ដាល ពីការពុលអាហារ ឬរោគរាគរូស។ លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ២០១៤-២០១៩ ការផ្ទុះជំងឺឆ្លងបង្កដោយម្ហូបអាហារចំនួន ១៣៤ករណី ត្រូវបានរកឃើញថា កើតឡើងដោយសារកង្វះការប្រតិបត្តិអនាម័យខ្ជាប់ខ្ជួន ជាពិសេសអំឡុងពេលរៀបចំទុកដាក់អាហារការគ្រប់គ្រងកម្រិតសីតុណ្ហភាពម្ហូបអាហារមិនបានត្រឹមត្រូវ ការឆ្លងរាលដាលពីមួយទៅមួយ និងការប្រើប្រាស់គ្រឿងផ្សំម្ហូបអាហារ និងប្រភពទឹកមិនស្អាត។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមផងដែរថា បច្ចុប្បន្នកម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ ហើយកំពុងបន្តជំរុញអំពីសុវត្ថិភាព និងគុណភាព…
-
ព្រីនស៍ គ្រុប សម្ភោធជាផ្លូវការសមាជិកកាតខ្មៅព្រីនស៍ Prince Black Card
ភ្នំពេញ៖ ដើម្បីបម្រើសេវាកម្មជូនអតិថិជនឲ្យកាន់តែប្រសើរ ក៏ដូចជាបទពិសោធន៍សេវាកម្មពិសេសផ្តាច់មុខ ក្រុមហ៊ុន ព្រីនស៍ គ្រុប ផ្តល់ជូនកាតខ្មៅព្រីនស៍ (Prince Black Card)ដល់អតិថិជនដែលបានទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាសមាជិកPrince Black Card របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ របាយការណ៍របស់ក្រុមហ៊ុន បញ្ជាក់ថា អ្នកកាន់ Prince Black Card អាចទទួលបានសិទ្ធិចូលប្រើប្រាស់និងការបញ្ចុះតម្លៃពិសេស ដែលគ្របដណ្តប់លើសេវាកម្មជាច្រើន ដូចជាការធ្វើដំណើរ សណ្ឋាគារលំដាប់ផ្កាយ ការហាត់ប្រាណនៅ Noble Sport Center និងការកម្សាន្ត។ល។ ក្នុងនោះ រួមមានការបញ្ចុះតម្លៃ 15% លើការទិញសំបុត្រ economy class របស់អាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ និងសណ្ឋាគារព្រីនស៍ ថាមស៍ ហូថេល ការបញ្ចុះតម្លៃ 20%នៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ និង LM CAR ការបញ្ចុះតម្លៃពិសេសនៅផ្នែកអាហារ…
-
ប្តីប្រពន្ធមួយគូ នៅខេត្តបាត់ដំបង កែច្នៃពោតអប់អនាម័យ អាចដាក់លក់ក្នុងផ្សារទំនើបធំៗទូទាំងប្រទេស
បាត់ដំបង៖ ពោតជាដំណាំមួយប្រភេទដែលទើបផ្តើមមានសារៈសំខាន់ខ្លាំងឡើងៗរហូតដល់កម្រិតថ្នាក់ជាតិនៅដើមឆ្នាំ១៩១០ គឺនៅពេលដែលបារាំងដើរប្រមូលទិញពោតពីប្រទេសក្រោមចំណុះរបស់ខ្លួន។ បច្ចុប្បន្នពោតគឺជាអាហារដ៏ពេញនិយមបំផុតមួយនៅទូទាំងពិភពលោក ដោយសារតែវាមានរសជាតិឆ្ងាញ់ ព្រមទាំងមានសារជាតិចិញ្ចឹមជាច្រើនដូចជា ជាតិសរសៃ វីតាមីន និងជាតិរ៉ែ។ ដំណាំប្រភេទនេះ គេអាចកែច្នៃវាចេញទៅជាអាហារច្រើនមុខ និងជាចំណីចំណុក ឬអាហារសម្រន់កែច្នៃច្រើនសន្ធឹកសន្ធាប់។ នៅកម្ពុជាពលរដ្ឋក៏និយមបរិភោគពោត និងកែច្នៃបន្តិចបន្តួចដោយខ្លួនឯងនៅផ្ទះផងដែរ។ លើសពីនេះទៅទៀត ប្តីប្រពន្ធមួយគូនៅខេត្តបាត់ដំបង មានជំនាញកែច្នៃពោតទៅជាផលិតផលកែច្នៃដាក់លក់ក្នុងផ្សារទំនើបធំៗនៅភ្នំពេញ និងខេត្តចំនួនប្រាំមួយផងដែរ។ អ្នកស្រី នុត សុភ័ស្ត ជាម្ចាស់ និងតំណាងឱ្យសិប្បកម្ម «ស្រីមុំកែច្នៃគ្រាប់ធញ្ញជាតិ» បានឱ្យដឹងថា អ្នកស្រី និងស្វាមី បានដំណើរការសិប្បកម្មខ្នាតតូចមួយនេះអស់រយៈពេល ៨ឆ្នាំមកហើយ ពោលគឺចាប់ផ្តើមជាមួយទុនតិចតួច លក់ច្រកថង់ប្លាស្ទិក និងចងកៅស៊ូធម្មតា រហូតមានការវេចខ្ចប់ស្តង់ដារ និងអនាម័យហើយអាចដាក់លក់ក្នុងផ្សារទំនើបធំៗ។ បើក្រឡេកទៅក្រោយបន្តិចមុនបើកសិប្បកម្មផ្ទាល់ខ្លួន អ្នកស្រីបានឱ្យដឹងថាខ្លួន និងស្វាមី គឺគ្រាន់ជាអ្នកធ្វើការធម្មតាដូចគេ ដូចឯង ហើយថែមទាំងគ្មានបទពិសោធន៍ដំណើរការអាជីវកម្ម ឬសិប្បកម្មនោះទេ។ ប៉ុន្តែនៅពេលមានកូន ការចំណាយមានការកើនឡើង ជាមូលហេតុចម្បងមួយដែលជំរុញឱ្យអ្នកស្រីគិតឡើងវិញពីការងារចំណូលតិចតូចស្ដួចស្ដើងរបស់ខ្លួន ហើយផ្តើមទៅចាប់បន្ថែមជារបរលក់ដូរ ច្នៃពោតលក់តាមអនឡាញនៅគ្រាដំបូង។ អ្នកស្រី នុត សុភ័ស្ត បានបន្តថា ៖ «យើងបន្តមករហូតដល់ពេលកូវីដ១៩ យើងបាត់បង់ទាំងការងារថែមទៀត ទើបខ្ញុំ…
-
អ្នកសារព័ត៌មានមកពីជាង ៣០ស្ថាប័ន ទស្សនាស្វែងយល់ពីគម្រោងព្រីនស៍វ័នត្រូពិកា ដែលជាគម្រោងបុរីវីឡាលំដាប់ខ្ពស់ដំបូងគេរបស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប
ភ្នំពេញ៖ អ្នកសារព័ត៌មាន មកពីជាង ៣០ស្ថាប័ន កាលពីពេលថ្មីៗនេះ ក្នុងឱកាសទិវា សារព័ត៌មានប្រចាំឆ្នាំ ២០២៣ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបានទៅទស្សនាគម្រោងព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងបុរីវីឡាលំដាប់ខ្ពស់ដំបូងគេរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ទីតាំងនៅតាមបណ្តោយផ្លូវមហាវិថីហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងដំណើរទស្សនកិច្ចនេះ បុគ្គលិកផ្នែកលក់របស់ ព្រីនស៍ វ័ន ត្រូពិកា បានធ្វើការបង្ហាញពីប្រភេទផ្ទល្វែង ផ្ទះវីឡាប្រណិតៗ ដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់អំគម្រោងនេះ ដែលត្រូវបានការចាប់អារម្មណ៍ខ្ពស់ នៅពេលដែលចុះទៅឃើញផ្ទាល់ទាំងផ្ទះគំរូ និងផ្ទះដែលបានសាងសង់រួច ។ បុរីព្រីនស៍ វ័ន ត្រូពីកា ជាគម្រោងលំនៅឋានដែលមានរចនាម៉ូតតាមបែបយុគសម័យថ្មី ជាមួយនិងទេសភាពដ៏ស្រស់ស្អាត និងសំណង់ប្រកបដោយគុណភាពខ្ពស់ បានធ្វើឲ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតរបស់គម្រោងនេះ។ ការឌីហ្សាញរបស់គម្រោងមានភាពស្រស់ស្អាតនិងមានមុខងារពេញលេញ ហើយជាគម្រោងទីមួយក្នុងតំបន់ដែលបង្កើតជាក្លឹបហោស៍ មានក្លឹបហាត់ប្រាណបំពាក់ទៅដោយឧបករណ៍ទំនើបៗ អាងហែលទឹកធំទូលាយ មានកន្លែងហាត់យោហ្គា និងសេវ៉ាផ្សេងៗទៀតជាច្រើនដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ជាពិសេសគម្រោងមានធ្វើជាសួនធម្មជាតិរហូតទៅដល់ 25% ដែរធ្វើអោយការរស់នៅប្រកបដោយផាសុកភាព។ ជាមួយគ្នានេះ ការទិញលក់របស់អតិថិជន…
-
គ្រំចំពុះទាបានទទួលការពេញនិយម និងគាំទ្រទីផ្សារក្នុងស្រុកកើនឡើងប្រមាណ ២៥ភាគរយ
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះទីផ្សារគ្រំចំពុះទា ឬ អ្នកស្រុកហៅថា ខ្យងចំពុះទា កំពុងបានទទួលការពេញនិយមពីសំណាក់ពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង ហើយទីផ្សារការលក់ក៏ពង្រីកកាន់តែច្រើនឡើងទាំងក្នុងសហគមន៍ក៏ដូចជារាជធានីភ្នំពេញ និង បណ្តា ខេត្ត ដទៃទៀត ។ លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុង បានប្រាប់ឱ្យដឹងថា៖ នៅសហគមន៍របស់លោក អាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារ បានប្រមាណ ២.៥០០ ដល់ជាង ៣.០០០ តោន ក្នុង ១ រដូវ ហើយជាទូទៅ សហគមន៍ អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។ លោក វង្ស តារា បានបញ្ជាក់ប្រាប់ថា ៖ ”មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ការលក់ខ្យងចំពុះទាបានប្រមាណ៧០ភាគរយហើយ ការប្រមូលផលនេះដែរគឺចុងដៃ ។ ការចិញ្ចឹមខ្យងចំពុះទានេះជួយបង្កើនជីវភាព បង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។ ចំណែកការគាំទ្ររបស់អតិថិជនក្នុងស្រុកបានកើនឡើងប្រមាណ ២៥ភាគរយ ដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ១០-១៥ភាគរយប៉ុណ្ណោះ។ការលក់ខ្យងចំពុះទា ក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំ ភោជនីយដ្ឋានជាដើម”។ លោកបានប្រាប់ដែរថា ការលក់ទៅកាន់ទីផ្សារក្នុងស្រុកកើនឡើងនេះបន្ទាប់ពីក្រសួងបរិស្ថាន…
-
អ្នកជំនាញ៖ ស្ថានភាពទ្រឹងរបស់វិស័យអចលនទ្រព្យ អាចនឹងអូសបន្លាយដល់ចុងឆ្នាំ២០២៤
ភ្នំពេញ៖ អ្នកជំនាញនិងអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ការជាប់គាំងនៃវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសការលក់លំនៅឋាន និងដីធ្លី អាចអូសបន្លាយដល់ចុងឆ្នាំ២០២៤ ដែលបញ្ហាភាគច្រើនកើតឡើងដោយសារតែការសាងសង់ ច្រើនជាងតម្រូវការជាក់ស្តែង។ លោក លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន Chip Mong Group នៅក្នុងវេទិការធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ បានពន្យល់ថា បើក្រឡេកទៅមើលអ្នកវិនយោគនៅក្នុងវិស័យអចនទ្រព្យនេះមានច្រើនពេក មានន័យអ្នកផ្គត់ផ្គង់ ច្រើនជាងអ្នកមានតម្រូវការ។ លោកបានពន្យល់ថា អ្នកវិនិយោគភាគច្រើនយល់ថា ការវិនិយោគលើអចលទ្រព្យល្អ ឃើញចំណេញ។ ដូច្នេះនាំគ្នាវិនិយោគតាមគ្នា។ ដូចនេះនៅពេលធ្វើតាមគ្នា នាំឱ្យការផ្គត់ផ្គង់លើសតម្រូវការ ហើយចំពេលដែលមានវិបត្តិសេដ្ឋកិច្ចសកលទៀត ដែលមិនប្រាកដប្រជាផងនោះ វានាំឱ្យប៉ះមកដល់យើងដែរ។ លោកបានបន្ថែមថា កន្លងមក មានប្រជាពលរដ្ឋតវ៉ាច្រើនទាក់ទងនឹងបញ្ហាទិញដីធ្លី និងលំនៅឋាន ពីក្រុមហ៊ុននិងបុរីមួយចំនួនមានបញ្ហា ដោយសារតែអ្នកវិនិយោគនោះមិនមានការរៀបចំរំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុនខ្លួន ឱ្យបានត្រឹមត្រូវ ជាពិសេសការខ្ចីលុយពីធនាគារវិនិយោគ ដែលមិនបានគិតពីទុនវិនិយោគឱ្យបានត្រឹមត្រូវ។ លោក លាង ម៉េង មានប្រសាសន៍ថា ៖ «សម្រាប់ខ្ញុំអ្នកវិនិយោគធំនៅក្នុងវិស័យអចលទ្រព្យមួយដែរ ដែលគម្រោងដែលខ្ញុំកំពុងធ្វើទាំងអស់មានប្រាំមួយដោយការលក់មានការថយចុះជាងមុន ដែលអ្នកទិញភាគច្រើនជាងអ្នកចង់រស់នៅពិតប្រាកដ មិនមែនជាអ្នកដើម្បីប្រាក់ចំណេញ។ ចំពោះការវិនិយោគលើអចលនទ្រព្យនាថ្ងៃខាងមុខ ខ្ញុំមើលឃើញថា សម្រាប់ឆ្នាំក្រោយនៅតែមានការលំបាកបន្តិច»។…