-
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នៅខែវិច្ឆិកា ដែលនឹងផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែង
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយរំពឹងថានឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់យុវជន។ NEA នៅថ្ងៃទី៣១ ខែសីហា បានឱ្យដឹងថា ការរៀបចំពិព័រណ៍នេះ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាឬស.ស.យ.ក (UYFC) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។ NEA បានបញ្ជាក់ថា៖«ពិព័រណ៍ការងារថ្នាក់ជាតិដ៏ធំនេះ នឹងអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ចូលរួមដាក់តាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង២ម៉ឺនកន្លែង ដែលនឹងចូលរួមតាំងបង្ហាញអំពី តម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ»។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏នឹងមានរួមបញ្ចូលនូវសិក្ខាសាលាស្តីពីផលិតភាពថ្នាក់ជាតិក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ។ ទាក់ទងនឹងព្រឹត្តិការណ៍ពិព័រណ៍ការងារនេះដែរ លោក ឆោម…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យមានការសិក្សាអំពីស្ថានភាពរបស់កសិករទូទាំងប្រទេស
(ភ្នំពេញ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងាររបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នាទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យលទ្ធភាព និងកិច្ចសហការគ្នារវាងក្រសួងកសិកម្ម និង CDRI ក្នុងការសិក្សាអំពីស្ថានភាពរបស់កសិករទូទាំងប្រទេស ដោយមានការវិភាគសេដ្ឋកិច្ច នៃផលិតភាពកសិកម្មធៀបនឹងផ្ទៃដី និងខ្សែច្រវាក់ផលិតកម្មគ្រប់ដំណាំទាំងអស់។ ចំពោះការងារទាក់ទងនឹងកម្មវិធីគំរូនវានុវត្តន៍ក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ CDRI ឱ្យមានការសហការជាមួយសាកលវិទ្យាល័យកសិកម្មទាំង៣ ដើម្បីឱ្យសិស្សនិស្សិតទទួលបាននូវគំនិតថ្មីៗបន្ថែមក្នុងការច្នៃប្រឌិតនេះ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងនឹងជួយគាំទ្របច្ចេកទេស និងជំរុញឱ្យមានសហគមន៍កសិកម្មគំរូថ្មី ដែលអាចមានលទ្ធភាពពង្រឹងខ្សែច្រវាក់តម្លៃ មានភាពម្ចាស់ការពិតប្រាកដ និងមានទុនគ្រប់គ្រាន់ ដើម្បីបង្កើនផលិតភាព គុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដើម្បីសម្រេចនូវគោលនយោបាយ និងចក្ខុវិស័យរួម ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ គ្រោងរៀបចំវេទិកាផ្គូផ្គងអ្នកផលិត និងអ្នកទិញនៅខេត្តកណ្តាល
ភ្នំពេញ៖ គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ បានឱ្យដឹងថា នាពេលឆាប់ខាងមុខនេះ ក្រុមការងារពាក់ព័ន្ធគ្រោងនឹងរៀបចំវេទិកាផ្គូផ្គងអ្នកផលិត និងអ្នកទិញ នៅក្នុងខេត្តកណ្តាល ដើម្បីស្វែងរកដៃគូអាជីវកម្ម និងកៀរគរសក្ដានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្មរបស់កម្ពុជា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាការជំរុញចលនាភូមិ១ ផលិតផល១ បានឱ្យដឹងថា វេទិកាផ្គូផ្គងអ្នកផលិតនិងអ្នកទិញ ដែលគ្រោងនឹងរៀបចំធ្វើនៅខេត្តកណ្តាលនាពេលខាងមុខនឹងមានចូលរួមពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធ។ វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ គឺបានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ៖«វេទិកានេះ គឺការកៀរគរសក្ដានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុកលើការកសាង បណ្តាញទីផ្សារ ដើម្បីអោយប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់សំដៅធ្វើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងប្រទេសជាដើម»។ ឆ្លៀតឱកាសនោះ លោកអភិបាលរងខេត្តកណ្ដាល ក៏បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធត្រូវធ្វើការសិក្សា និងទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធនានាឱ្យបានល្អ និងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណ:ជនឱ្យគាត់បានដឹងអំពីផលិតផល ក៏ដូចជាសមិទ្ធផលក្នុងខេត្តកណ្ដាលផងដែរ។ ទាក់ទិនរឿងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ នៅថ្ងៃទី៣១ ខែសីហា បានថ្លែងគាំទ្រឱ្យមានរៀបចំវេទិការផ្គូផ្គងរវាង អ្នកផលិត អ្នកលក់ និងអ្នកទិញនេះឡើង…
-
ឯកឧត្តម វង្សី វិស្សុត៖ ចិនជាមិត្តដ៏ល្អរបស់កម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នក្នុងពេលជិត ៣ទស្សវត្សរ៍ចុងក្រោយនេះ
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ប្រទេសចិន គឺជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានចូលរួមគាំទ្រ, ជំរុញ និងលើកកម្ពស់កិច្ចការគាំពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ព្រមទាំងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងរយៈពេលជិត ៣ទស្សវត្សរ៍ចុងក្រោយនេះ។ ថ្លែងក្នុងកម្មវីធីសម្តែងសិល្បៈអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកម្មវិធីផ្លាសប្តូរវប្បធម៌ «ប្រទេសស្រស់ស្អាត-ខេត្តចម្រុះពណ៌» ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំនៅកម្ពុជា នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រនាពេលថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំណងទាក់ទងល្អរវាងកម្ពុជា និងមិត្តចិន លើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យវប្បធម៌ សង្គម-សេដ្ឋកិច្ច និងនយោបាយ គឺមានអាយុកាលដ៏យូរណាស់មកហើយ។ ឯកឧត្តមបន្តថា កម្ពុជា និងចិនបានក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យនៅឆ្នាំ ២០១០ និងឈានទៅបង្កើត «ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីខ្សែក្រវាត់និងផ្លូវ» នៅឆ្នាំ២០១៧ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ-សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេសការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងបានចាប់ផ្តើមការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅឆ្នាំ២០១៩។ ឯកឧត្តមបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជា បានប្រែក្លាយពីប្រទេសខ្វះខាតស្បៀង មកជាប្រទេសមានសន្តិសុខស្បៀង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ នាទីស្តីការក្រសួងកសិកម្ម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) ដែលជារដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ដំបូងបង្អស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ទៅកាន់សមភាគីកូរ៉េអំពីការវិវត្តរបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសខ្វះខាតស្បៀងបណ្តាលមកពីសង្គ្រាមស៊ីវិលផ្ទៃក្នុង មកជាប្រទេសដែលមានសន្តិសុខស្បៀង និងនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការប្រែប្រួលជាវិជ្ជមាននេះ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការរួបរួមជាតិ និងសន្តិភាព ដែលនាំទៅរកការអភិវឌ្ឍមួយដ៏ពិតប្រាកដ។នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ជាពិសេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់កម្ពុជានៅក្នុងវិស័យកសិកម្ម។ ចំពោះកិច្ចសហប្រតិបត្តិការបន្តនាពេលអនាគត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ភាគីកូរ៉េជំរុញការបើកទីផ្សារផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសកូរ៉េ ដោយចំពោះផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់។ នៅក្នុងថ្ងៃនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី…
-
សត្វរនាលពណ៌ មួយហ្វូងកំពុងបង្ហាញខ្លួន និង រកចំណី ដោយកម្រនៅតំបន់ការពារទេសភាពអន្លង់ព្រីង
ភ្នំពេញ៖ ក្រុមមន្រ្តី និងអ្នកជំនាញនៃអ្នកអង្គការ ជីវិតធម្មជាតិនៅកម្ពុជា(NLC)បានឱ្យដឹងថា៖សត្វរនាលពណ៌កំពុងបានបង្ហាញខ្លួនតំបន់ការពារទេសភាពអន្លង់ព្រីង ។ ជាមួយនេះក្រុមអ្នកជំនាញបានលើកឡើងថា សត្វរនាលពណ_កម្រមានវត្តមាននៅតំបន់ការពារនេះណាស់ តែពេលនេះពួកវា កំពុងរកចំណីនាតំបន់ទេសភាពមួយនេះយ៉ាងសុខសាន្ត។ គួរបញ្ជាក់ថា តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវ បានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។ សត្វរនាលពណ៌ មានឈ្មោះវិទ្យាសាស្ត្រ Mycteria leucocephala ។ ជាសត្វមានវ័ណ្ឌខ្មៅលើដើមទ្រូង ។ សត្វប្រភេទនេះមានចំពុះវែងពណ៌លឿងចាស់ និងមុខពណ៌លឿង។សត្វរនាលពណ៌មានកំពស់៩៣ទៅ១០២សង់ទីម៉ែត្រ និងទម្ងន់ពី ២ ទៅ ៥គីឡូក្រាម។ វាមានរោមពណ៌ស និងចុងកន្ទុយរោមពណ៌ផ្កាឈូក នៅពេលវាពេញវ័យ។ នៅក្នុងរដូវកាលបន្តពូជ វាមានរោមពណ៌ភ្លឺជាងពេលធម្មតា។ ពេលវានៅតូច មានសម្បុរពណ៌ត្នោតខ្ចី លើកលែងតែរោមវ័ណ្ណដើមទ្រូង។ រវាងសត្វញី និងសត្វឈ្មោលពេលពេញ វ័យបន្តពូជមិនមានបង្ហាញចារឹកលក្ខណៈខុសប្លែកពីគ្នាទេ ប៉ុន្តែសត្វរនាលពណ៌ឈ្មោលមានរូបរាងធំជាងសត្វញីបន្តិច។ ទំហំខ្លួនរបស់វាគឺជាសូចនាករមួយសម្រាប់បង្ហាញពីភេទរបស់សត្វ ។ សត្វរនាលពណ៌ រស់នៅក្នុងតំបន់ដីសើមទឹកសាប និងវាលទំនាបលិចទឹក តំបន់វាលស្រែលិចទឹក និង បឹង។…
-
កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖កម្ពុជាបានទៅចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន(AFMGM) លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។កិច្ចប្រជុំនេះ រំពឹងសម្រេចបានកំណើនសេដ្ឋកិច្ច ល្អប្រសើរក្នុងឆ្នាំ២០២៣នេះ ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកមានល្បឿនយឺតក៏ដោយ។ យោងតាមទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជាចូលរួម ។ កិច្ចប្រជុំលើកទី២ ប្រចាំឆ្នាំដែលរៀបចំឡើងដោយឥណ្ឌូណេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៣នេះ មានគោលបំណងពិនិត្យមើលនិងតាមដានវឌ្ឍនភាពនៃការអនុវត្តការងារអាទិភាពនៃយុទ្ធសាស្រ្តជំរុញរបស់អាស៊ានឆ្នាំ២០២៣ ពិភាក្សានិងដាក់ចេញនូវសេចក្តីណែនាំនិងអនុសាសន៍បន្ថែម ដើម្បីតម្រង់ទិសនិងសម្រេចបានផែនការអាទិភាពឱ្យទាន់ពេលវេលា និងកំណត់យុទ្ធសាស្រ្តជំរុញនិងការងារអាទិភាពសម្រាប់ឆ្នាំបន្ទាប់ (ឆ្នាំ២០២៤) ដែលប្រទេសឡាវនឹងធ្វើជាប្រធានប្តូរវេនអាស៊ាន។ បើតាមធនាគារជាតិនៃកម្ពុជា ស្របតាមមូលបទអាស៊ានឆ្នាំ២០២៣ ស្តីពីអាស៊ានជាស្នូលនៃកំណើន អង្គប្រជុំបានវាយតម្លៃខ្ពស់ពីការរក្សាបានសក្តានុពលរបស់អាស៊ាន ដោយរំពឹងសម្រេចបានកំណើនល្អប្រសើរក្នុងឆ្នាំ២០២៣នេះ ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកមានល្បឿនយឺតក៏ដោយ ដោយសារតែតម្រូវការក្នុងតំបន់នៅតែមានកំណើនខ្ពស់ គួបផ្សំនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះយ៉ាងណា អត្រាអតិផរណាបន្តមានកម្រិតខ្ពស់សម្រាប់ប្រទេសមាជិកមួយចំនួន ដោយសារកំណើននៃតម្រូវការសេវាកម្ម សម្ពាធលើរូបិយវត្ថុក្នុងស្រុក និងថ្លៃដើមផលិតកម្មនៅតែមានកម្រិតខ្ពស់។ ក្នុងស្ថានភាពនេះ ការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចចម្រុះរបស់បណ្តាប្រទេសមាជិក នឹងជួយរក្សាបានស្ថិរភាពសេដ្ឋកិច្ច។…
-
រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំទីតាំងសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដាក់លក់ផលិតផលរបស់ខ្មែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖សាលារាជធានីនឹងរៀបចំទីតាំងសម្រាប់ជូនដល់សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដាក់តាំងលក់ផលិតផលរបស់ខ្មែរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នាខែវិច្ឆិកាខាងមុខនេះ។បន្ទាប់ពីអាក់ខានចំនួនបីឆ្នាំជាប់ៗគ្នា ឆ្នាំនេះរាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យនេះឱ្យបានធំដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាជនផងដែរ។ នៅក្នុងសិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទជំងឺកូវីដ១៩ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងដោយសារតែពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ ត្រូវបានអាក់ខានរយ:ពេលបីឆ្នាំមកហើយ ដូច្នេះឆ្នាំនេះរាជរដ្ឋាភិបាល នឹងរៀបចំឱ្យមានអធិកអធមជាងពេលកន្លងទៅ ថែមជួយរៀបចំទីតាំងល្អ សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលជាអ្នកលក់ផលិតផលក្នុងស្រុក អាចដាក់លក់ផលិតផលរបស់ខ្លួនបានដោយងាយស្រួលផងដែរ។ លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកន្លែងសម្រាប់ការតាំងលក់ ទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្មែរ បង្ហាញទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឱ្យមានស្តង់ដារអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន ។ សូមជម្រាបជូនថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦, ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ៕ ដោយ៖ វណ្ណ សុជាតា
-
ឯកឧត្តម វ៉ី សំណាង៖ ខេត្តកំពង់ស្ពឺ ជួបវិបត្តិកង្វះកម្លាំងពលកម្ម គ្រាដែលរោងចក្រ សហគ្រាសបន្តកើនឡើង
កំពង់ស្ពឺ៖ ខណៈដែលរោងចក្រ សហគ្រាសកំពុងមានការកើនឡើងជាបន្តបន្ទាប់ ខេត្តកំពង់ស្ពឺ បាននិងកំពុងជួបនូវវិបត្តិកង្វះកម្លាំងពលកម្មប្រមាណជាង មួយម៉ឺននាក់បន្ថែមទៀត ដើម្បីបម្រើតម្រូវការនៅតាមបណ្តារោងចក្រ សហគ្រាស ។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ី សំណាង បន្តថា រដ្ឋបាលខេត្តបានទទួលរោងចក្រថ្មីមួយបន្ថែមទៀត (ជេនីរ៉ល អ៊ីនធឺប្រាយ)ដែលបានបើកដំណើរការនៅបណ្តោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ ៤៦ ក្នុងភូមិសាស្ត្រ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រោងចក្រនេះបានវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ ដែលជំហ៊ានដំបូងត្រូវការកម្មករ កម្មការិនីប្រមាណ ៦ពាន់ធ្វើការ លើតម្រូវការជំហ៊ានពីរជាង៨ពាន់នាក់។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង មានកម្មករ និយោជិតសរុប ១៥៧,០២៧នាក់ ស្រី ១១៥,៨៩៧នាក់ ។ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៩១, មានកម្មករ និយោជិត សរុប១៤៣,៩៣១នាក់ ,ស្រី ១០៩,៥០៨នាក់។ ចំនួននេះនិងមានការកើនឡើងបន្ថែមទៀតនៅក្នុងកំឡុងចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤។…
-
ឯកឧត្តម កើត ឆែ ៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ អង្គភាពជំនាញ ត្រូវផ្តល់កិច្ចសហការល្អ ជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs)
ភ្នំពេញ៖ ឯកឧត្តម កើត ឆែ បានអំពាវនាវដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តផ្តល់កិច្ចសហការល្អ និងបង្កលក្ខណៈងាយស្រួលជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាបណ្តាអាជីវកម្មដ្ឋានស្របច្បាប់នានា ដើម្បីបង្កើននូវទំនុកចិត្ត និងបរិយាកាសវិនិយោគក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ។ ឯកឧត្តម កើត ឆែ អភិបាល រងរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ-១៩ ដែលរៀបចំឡើង ដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម កើត ឆែ បញ្ជាក់ថា ក្នុងករណីមានសំណួរ សំណើ និងសំណូមពរណាមួយពាក់ព័ន្ធនឹងសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរ-អង្គភាពវិស័យជំនាញ ឬអាជ្ញាធរមូលដ្ឋាននៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាពដោះស្រាយ និងសម្របសម្រួលជូនក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ក្នុងឱកាសនោះដែរលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា…