Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា ចំពោះកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្តថា ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ផងដែរថា សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានធ្វើការផ្តល់ជាយោបល់ដល់ ក្រុមហ៊ុន Mitsubishi ត្រូវមានការសម្រេចចិត្ត និងរៀបចំសំណើវិនិយោគច្បាស់លាស់ ដើម្បីក្រសួងអាចផ្តល់ការសម្របសម្រួលជូនប្រកបដោយប្រសិទ្ធភាព។ ការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុន Mitsubishi ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២៣…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ និងគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ និងគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នាទីស្តីការក្រសួងកសិកម្ម ។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងនឹងជួយជ្រោយជ្រែងឱ្យលទ្ធភាព ផ្តល់ការគាំទ្រ និងពិនិត្យតាមដាន វាយតម្លៃឱ្យបានត្រឹមត្រូវ តាមយន្តការទីផ្សារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីតម្លៃអគ្គិសនីសម្រាប់កសិកម្មទាប ដែលនេះជាការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលមកលើវិស័យកសិកម្ម និងសញ្ញាល្អសម្រាប់ការវិនិយោគ ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីតម្រូវការទីផ្សារ ស្តង់ដា តម្លៃ និងបែបបទនានាឱ្យមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងធ្វើការសហការជាមួយវិស័យឯកជន ដើម្បីប្រមូលទិញ ផលិត និងកែច្នៃ សម្រាប់នាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • សមាគម​សហគ្រិន​ស្ត្រី​-​កម្ពុជា​៖ ការ​គាំ​ទ្រ​របស់​ក្រសួង​ការ​ងារ នឹង​ធ្វើ​ឱ្យ​អាជីវករ​អាច​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​​និរន្តរ​ភាព

    សមាគម​សហគ្រិន​ស្ត្រី​-​កម្ពុជា​៖ ការ​គាំ​ទ្រ​របស់​ក្រសួង​ការ​ងារ នឹង​ធ្វើ​ឱ្យ​អាជីវករ​អាច​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​​និរន្តរ​ភាព

    ភ្នំពេញ៖ សមាគម​សហគ្រិន​ស្ត្រី​-​កម្ពុជាបានលើកឡើងថា ការ​គាំ​ទ្រ​របស់ក្រ​សួង​ការ​ងារលើ​កា​រ​បណ្តុះ​បណ្តាល​សហគ្រិន​ភាព ​និង​ការ​បំប៉ន​ជំនាញ​បុគ្គលិក​វិស័យ​ឯក​ជន​ដោយ​ឥត​គិត​ថ្លៃ គឺជាផ្នែកមួយ​ធ្វើ​ឱ្យ​អាជីវករ​អាច​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ប្រកប​ដោយ​និរន្តរ​ភាព​។ លោកស្រី កែវ មុំ អគ្គ​នាយិកា​ក្រុម​ហ៊ុន​លី​លី ផលិត​នំ​ស្រួយ និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​-​កម្ពុជា បានលើកឡើងបែបនេះ បន្ទាប់ពីដឹកនាំប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី​២០ខែកញ្ញា ឆ្នាំ ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ជូន​ប្រតិភូ​សមាគម​សហ​គ្រិន​ស្ត្រី​កម្ពុជា​ថា តាម​រយៈ​វិទ្យា​ស្ថាន​ជំនាញ​របស់​ក្រសួង មាន​វគ្គ​បណ្តុះ​បណ្តាល​ដល់​ម្ចាស់​អាជីវកម្ម​ស្តី​ពី​សហ​គ្រិនភា​ព និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​នា​នា​ដល់​យុវជន និង​បុគ្គលិក​ក្រុមហ៊ុន​។ លោកថ្លែង​ថា​៖ «​ម្ចាស់​អាជីវកម្ម​ដែល​ចង់​អភិវឌ្ឍន៍​សហគ្រិនភាព រួម​ទាំង​បុគ្គលិក​ដើម្បី​ពង្រឹង​អាជីវកម្ម​របស់​ខ្លួន អាច​ចូល​រួម​សិក្សា​នៅ​គ្រប់​ទី​តាំង​នា​នា​ដែលស្ថិ​ត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​»​។ ជុំវិញរឿងនេះ លោកស្រី កែវ មុំ មានប្រសាសន៍ថា ការ​គាំ​ទ្រ​របស់​ក្រសួង​នេះ គឺ​វា​ពិត​ជា​មាន​សារៈ​សំខាន់ និង​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ការ​ពង្រឹង​សមត្ថភាព​ដល់​អាជីវករ ដែល​ពួក​គាត់​កំពុង​ប្រកប​អាជីវកម្ម​បែប​លក្ខណៈ​ត​គ្នា ឬ​លក្ខណៈ​គ្រួសារ ដើម្បី​ឱ្យ​ពួក​គាត់​មាន​សមត្ថភាព​ក្នុង​ដឹកនាំ និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ប្រកប​ដោយ​និរន្តរ​ភាព​។ លោកស្រីបញ្ជាក់​ថា​៖«​ការ​គាំ​​ទ្រ​ហ្នឹង វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ជួយ​បណ្ដុះ​បណ្ដាល​ឱ្យ​អាជីវករ គាត់​មាន​សមត្ថភាព​ជា​អ្នក​ដឹក​នាំ ភាព​ជា​សហគ្រិន ដូច្នេះ​ទើប​ធ្វើ​ឱ្យ​អាជីវកម្ម​គាត់​អាច​ពង្រីក​បាន​យ៉ាង​លឿន​និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ ព្រម​ទាំង​ប្រកប​ដោយ​និរន្តរ​ភាព​»​។ លោក​ស្រីបានឱ្យ​ដឹង​ទៀត​​ថា ចំពោះ​​ការ​គាំ​ទ្រ​របស់​ក្រសួង​លើ​ការ​ផ្ដល់​សេវា​បំប៉ន​ជំនាញ​បន្ថែម​ដល់​បុគ្គលិក ឫ​កម្មករ​ក្នុង​វិស័យ​ឯកជន វា​គឺ​ជា​កត្តា​មួយ​ដែល​ក្រសួង​អាច​ជួយ​ពង្រឹង​សមត្ថភាព​ដល់​បុគ្គលិក…

  • គម្រោងហាវែស III ប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងរហូតដល់២៥ម៉ឺនដុល្លារ ដល់វិនិយោគិន និងអ្ន​កចែកចាយ ក្នុងវិស័យកសិកម្មនៅកម្ពុជា

    គម្រោងហាវែស III ប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងរហូតដល់២៥ម៉ឺនដុល្លារ ដល់វិនិយោគិន និងអ្ន​កចែកចាយ ក្នុងវិស័យកសិកម្មនៅកម្ពុជា

    ភ្នំពេញ៖​ គម្រោងហាវែស III ជាគម្រោងដែលមានរយៈពេលប្រាំឆ្នាំ ដោយ​ទទួលបានថវិកាពី​ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិឬយូសេដ(USAID) បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងរហូតដល់២៥ម៉ឺនដុល្លារ សម្រាប់វិនិយោគិន និងអ្នកចែកចាយ និង​រហូតដល់ ១៥ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថាប័នផ្សេ​ងទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលកសិកម្ម និងការធ្វើពិពិធ កម្មទៅកាន់ទីផ្សារបែបទំនើប។ កម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផល និងកា​​រធ្វើពិពិធកម្មទៅកាន់ទីផ្សារបែបទំនើប ដូចជា ផ្សារទំនើប ផ្សារកសិផល សណ្ឋាគារ ភោជនីយដ្ឋាន និងអា​ជីវកម្មផ្តល់សេវា អាហារនិងភេសជ្ជៈ និងហាងទំនិញកសិកម្មតាមប្រព័ន្ធអនឡាញ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងបង្កើនភាពប្រកួត ប្រជែង ភាពធន់ ដែលនឹងរួមបញ្ចូលស្តី យុវជននិងប្រជាជនដែលងាយរងគ្រោះ (ជនជាតិភាគតិច ឬជនជាតិដើម)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​​គម្រោងហាវែស III របស់ USAID។ សេចក្តីប្រកាសព័ត៌មាន បានបន្តថា វិស័យឯកជន ដែលមានសិទ្ធិដាក់ពាក្យស្នើសុំហិរញ្ញប្បទាននេះ មានដូ​ចជា សហព័ន្ធកសិកម្ម សហជីពកសិកម្ម សហគមន៍កសិកម្ម តួអង្គទី ផ្សារបែបទំនើប ​អ្នកផ្តល់សេវា​ អ្នកវិ​និយោ​គ ឬអង្គការមិនរកប្រាក់ចំណេញដែលមានបំណងសហការវិនិយោគលើស្តង់ដារសុវត្ថិភាពម្ហូបអាហា​រ​ស​ម្រាប់​សមាជិកសហគមន៍ ដែលជាស្ត្រី យុវជន និង ប្រជាជនដែលងាយរងគ្រោះ (ជនជាតិភាគតិច…

  • ផ្លែដូងស្រស់របស់កម្ពុជា ទទួលបានសិទ្ធិនាំចេញទៅ កាន់ទីផ្សារ ប្រទេសចិន

    ផ្លែដូងស្រស់របស់កម្ពុជា ទទួលបានសិទ្ធិនាំចេញទៅ កាន់ទីផ្សារ ប្រទេសចិន

    ភ្នំពេញ៖ផ្លែដូងស្រស់របស់កម្ពុជាទទួលបានសិទ្ធិ នាំចេញទៅកាន់ ទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែរុក្ខជាតិដែលមាន គុណប្រយោជន៍ សម្រាប់ សុខភាពមួយនេះ ត្រូវបានចុះហត្ថលេខារួចមកហើយ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាល គយ នៃសាធារណ រដ្ឋ ប្រជាមានិតចិនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ បានជូនដំណឹងដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ និងចម្ការដូងថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវ បានចុះហត្ថលេខា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាល គយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ដូចនេះម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែដូង ស្រស់ ដែលមានបំណង ផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្ល ដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។…

  • ម្ចាស់សហគ្រាស៖ ការទទួលបានវិញ្ញាបនបត្រ CQS កំពុងបានជួយពង្រីកទីផ្សារកាន់តែធំទាំងក្នុងស្រុក និងក្រៅប្រទេស

    ម្ចាស់សហគ្រាស៖ ការទទួលបានវិញ្ញាបនបត្រ CQS កំពុងបានជួយពង្រីកទីផ្សារកាន់តែធំទាំងក្នុងស្រុក និងក្រៅប្រទេស

    (ខេត្តសៀមរាប)៖ ក្រោយពីពេលដែលទទួលបាន វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)រយៈពេលមួយឆ្នាំមកនេះម្ចាស់អាជីវកម្ម ត្រីងៀតមួយមានឈ្មោះ ហូមថេសហ្វូតបានលើកឡើងពីការតស៊ូស្វិតស្វាញ និង គុណតម្លៃពីវិញ្ញាបនបត្រមួយនេះថាពិតជាមានតម្លៃ ហើយវាបានជួយរុញច្រានអាជីវកម្មរបស់ខ្លួនកាន់តែរឹងមាំទាំងក្នុងស្រុក និង ការនាំចេញទៅបរទេស ។បញ្ចេញប្រាប់អ្នកសារព័ត៌មាននាឱកាសទស្សនៈកិច្ចសិក្សានៅសហគ្រាសនាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ស៊ឹម សេរីរត្ន័ម្ចាស់សហគ្រាសកែច្នៃ ត្រី ងៀត ហូមថេសហ្វូត ដែលស្ថិតនៅភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាមបានឱ្យដឹងថា៖ការស្នើសុំCQS វាតឹងតែងខ្លាំងតែបើកាលណាយើងទទួលបានជោគជ័យ ហើយវាបានជួយឱ្យយើងមិនជួបការលំបាកនាំផលិតផលទៅកាន់ទីផ្សារទេ ពោលគឺទាំងតាមបណ្តាខេត្ត ផ្សារទំនើប និងក្នុងនេះរួមទាំងការនាំចេញទៅបរទេសមួយចំនួនផង ដូចជាអាមេរិក បារាំង កាណាដា និងអូស្រ្តាលី។ប្រាប់ពីមុខរបរចាប់ផ្តើមពីតូចតាចរហូតពង្រីកខ្លួនកាន់តែធំគឺអ្នកស្រីចាប់ផ្តើម២០១៨ជាមួយអាជីវកម្មទ្រទ្រង់តូចតាចរហូតពង្រីកខ្លួនធំដូចសព្វថ្ងៃ។ លោកស្រីថា៖តាមរយៈការបានទទួលវិញ្ញាបនបត្រ CQSមកការលក់ចេញបានកើនឡើង២០ទៅ៣០ភាគរយ ។ បច្ចុប្បន្នផលិតផលសំខាន់ៗចំនួន៣ រួមមានងៀតត្រីឌៀប ត្រីប្រាហើម និងងៀតត្រីរ៉ស់។ ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារចាស់និងថ្មី សហគ្រាសប្តេជ្ញា បង្កើនផលិតកម្មរបស់ខ្លួនពី ៣២៣២គីឡូក្រាមក្នុងមួយខែ ដល់ ៩០០០គីឡូក្រាមក្នុងមួយខែ។ ផលិតផលមានតម្លៃជាមធ្យមពី ៩-១៣,៧៥ដុល្លារក្នុងមួយគីឡូក្រាម។ ក្រោយទទួលបានវិញ្ញាបនប័ត្រ COS សហគ្រាសរំពឹងថាផលិតផលរបស់ខ្លួននឹងទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុន ២០ភាគរយ ។…

  • មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ឯកទេសសួត និងផ្លូវដង្ហើម រៀបចំពិធីអបអរសាទរនិងបើសម្ពោធជាផ្លូវការ

    មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ឯកទេសសួត និងផ្លូវដង្ហើម រៀបចំពិធីអបអរសាទរនិងបើសម្ពោធជាផ្លូវការ

    (ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ដែលជាមន្ទីរពេទ្យ ឯកទេសសួត និងផ្លូវដង្ហើមដំបូងគេនៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីអបអរសាទរការសម្ពោធជាផ្លូវការ និងគម្រប់ខួប ១ឆ្នាំរបស់ខ្លួន នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះដែលមាន ទីតាំងស្ថិតនៅអគារលេខផ្ទះលេខ ៥៥បេ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស បានថ្លែងថា ការផ្តួចផ្តើមគំនិតក្នុងការបង្កើតមន្ទីរសម្រាកព្យាបាលឯកជនមួយនេះឡើង ដើម្បីចូលរួមជាកម្លាំងចលកក្នុងការផ្តល់សេវាសុខភាពជូនដល់ប្រជាជនឱ្យទទួលបាននូវការព្យាបាលដែលមានគុណភាព និងសេវាសុខភាពស្ដង់ដារ អមជាមួយគ្នានេះដែរ មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ក៏បានបំពាក់នូវម៉ាស៊ីន Endoscope និងម៉ាស៊ីននានាដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីព្យាបាលដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ ដូចបណ្តាប្រទេសអភិវឌ្ឍន៍។ លោកបានបន្ថែមថា មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់សេវាសុខភាពឱ្យកាន់តែល្អដើម្បីឱ្យប្រជាពលរដ្ឋបានទទួលនូវការព្យាបាលជាមួយគ្រូពេទ្យឯកទេស ដែលប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារព្រមទាំងជួយកាត់បន្ថយការចេញទៅទទួលសេវានៅក្រៅប្រទេស ក៏ដូចជាកាត់បន្ថយការចំណាយថវិការរបស់ប្រជាជន។ មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ជាមន្ទីរពេទ្យ ជាមន្ទីរសម្រាកព្យាបាលមានក្រុមវេជ្ជបណ្ឌិត…

  • ឯកអគ្គរាជទូតអង់គ្លេស កោតសសើរការអភិវឌ្ឍរបស់ប្រជាជន រដ្ឋបាលខេត្តកំពង់ស្ពឺ និងស្វែងយល់អំពីសក្តានុពលគ្រប់វិស័យ

    ឯកអគ្គរាជទូតអង់គ្លេស កោតសសើរការអភិវឌ្ឍរបស់ប្រជាជន រដ្ឋបាលខេត្តកំពង់ស្ពឺ និងស្វែងយល់អំពីសក្តានុពលគ្រប់វិស័យ

    (កំពង់ស្ពឺ)៖ លោក ដូមិនិច វីលាម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសំណេះសំណាល ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងបំណងបំពេញទស្សនៈកិច្ចស្វែងយល់ពីវិស័យសក្តានុពលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន កម្ពុជា-អង់គ្លេស ។ លោក Dominic Williams បានលើកឡើងថា សូមកោតសសើរចំពោះសមិទ្ធិផលដ៏ច្រើនឥតគណនា ជាពិសេសការីកចម្រើនលើគ្រប់វិស័យ ក្នុងនោះមានវិស័យកាត់ដេរ រួមមានសម្លៀកបំពាក់ កាបូប សម្រាប់នាំចេញទៅក្រៅប្រទេស ដែលភាគច្រើនមានគឺការផលិតចេញពីទឹកដីនៃខេត្តកំពង់ស្ពឺនេះ ។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបន្តថា អ្វីដែលគាត់មិននឹកស្មានដល់នោះចាប់តាំងពីគាត់ចូលមកធ្វើជាអគ្គរាជទូតប្រចាំនៅកម្ពុជា តាំងពីឆ្នាំ២០១០កន្លងមក ឃើញថា កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ មានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ខ្វាត់ខ្វែងជាច្រើន ជាក់ស្តែងសូម្បីតែខេត្តកំពង់ស្ពឺ មានអគាររដ្ឋបាលថ្មី ដ៏ស្រស់ស្អាត និងមានរោងចក្រសហគ្រាសដ៏ច្រើន ។ ជាងនេះលោកមានចំណាប់អារម្មណ៍លើគម្រោងជួយជនពិការដោយសារសង្គ្រាមនៅខេត្តកំពង់ស្ពឺ និងសហគមន៍ស្ករត្នោតកម្ពុជា ដែលបានផលិតស្ករនាំចេញក្រៅប្រទេសផងដែរ ។ ឯកឧត្តម វ៉ី សំណាង…

  • តំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ បង្ហាញគម្រោងវិនិយោគជាច្រើន ក្នុងជំនួបវិនិយោគិនធុរកិច្ចចិន កម្ពុជា

    តំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ បង្ហាញគម្រោងវិនិយោគជាច្រើន ក្នុងជំនួបវិនិយោគិនធុរកិច្ចចិន កម្ពុជា

    (បន្ទាយមានជ័យ)៖ គម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រនាផ្លូវជាតិលេខ៥៨ ព្រំដែនកម្ពុជា ថៃ ក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានលើកមកបង្ហាញ ក្នុងជំនួបរវាងវិនិយោគិនធុរកិច្ចចិន និងកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ការណ៍នេះ ត្រូវបានលើកឡើងក្នុងពិធីស្វាគមន៍ការមកដល់របស់គណ:ប្រតិភូធុរកិច្ច ចិន ប្រមាណ ៧០នាក់ នៃក្រុមហ៊ុនផ្សេងៗគ្នា ដោយ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សេង ស៊ីណារិន ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកស្រី សេង ពេជ្របញ្ញា អគ្គនាយិកា ,លោក ហេង ទី ទីប្រឹក្សា នៃក្រុមហ៊ុនខេមរិន្ទ ឌឺវែលឡូបម៉ិន ព្រមទាំងមានមន្ត្រី និងវិនិយោគិនថៃ មកពីខេត្តស្រះកែវ និងស្រុកនានាបានចូលរួមដែរ ។ លោក ប៉េង ហាយហ្កាង (PengHuaigang)តំណាងអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចវ៉ាន់យូ(Wanyou Electrinic Technology )ខេត្តក្វាងទុង…

  • ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា អនុស្សរណៈរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជានឹងជំរុញការនាំចេញដំឡូងមីស្ងួតទៅកា​ន់ប្រទេសចិនដោយផ្ទាល់បន្ថែមទៀត

    ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា អនុស្សរណៈរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជានឹងជំរុញការនាំចេញដំឡូងមីស្ងួតទៅកា​ន់ប្រទេសចិនដោយផ្ទាល់បន្ថែមទៀត

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា ការចុះហត្ថលេខា លើអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនចិន Artwell Tapioca Limited និងក្រុមហ៊ុន ID Capital PLC និងក្រុមហ៊ុន Advance Digital World Trade តំណាងភាគីកម្ពុជា នាពេលថ្មីៗនេះ នឹងជំរុញការនាំចេញដំឡូងមីស្ងួតដោយផ្ទាល់ទៅ​កាន់ប្រទេសចិនបន្ថែមទៀត។ ​ពិធីចុះហត្ថលេខា លើអនុស្សរណ:នៃការយោគយល់ ស្តីពីការសហការជាយុទ្ធសាស្រ្តរវាងក្រុមរវាងក្រុមហ៊ុនទាំងបីនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងណាននីង ប្រទេសចិន ដែលមា​នលោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាសាក្សីនៃពិធីចុះហត្ថលេខានេះ។ ​គោលបំណងសំខាន់នៃការចុះហត្ថលេខា​​នេះ គឺ​ដើម្បីនាំចេញដំឡូងមីស្ងួតទៅកាន់ប្រទេសចិនក្នុងរយៈពេ​លប្រាំបីឆ្នាំ ដែលការនាំចេញដំឡូងមីត្រូវបានបែងចែកចេញជាបីដំណាក់កាល។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួង​ពាណិជ្ជកម្ម នៅថ្ងៃទី​១៨ ខែកញ្ញា។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងបន្ថែមនាថ្ងៃទី​១៨ ខែកញ្ញាថា កិច្ចព្រមព្រៀងសំខាន់ៗចំនួន២ បានជំរុញឱ្យក្រុមហ៊ុនបង្កើនការទិញដំឡូងមីដោយផ្ទា​ល់ពីកម្ពុជា រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។កាលពីមុន ការនាំចេញដំឡូងមីរបស់កម្ពុជាទៅចិន តែងធ្វើឡើងតាមរយៈ​ប្រទេស​ថៃ និងវៀតណាមជាដើម ដោយការនាំចេញតាមប្រទេសជិតខាងទាំងនេះ…