-
រដ្ឋមន្រ្តីរ៉ែ ៖ ក្រុមហ៊ុនអូស្ត្រាលីដែលកំពុងជីករករ៉ែមាសនៅមណ្ឌលគិរី ចង់ពង្រីកវិនិយោគទៅកាន់ខេត្តត្បូងឃ្មុំ
(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី មានគម្រោងចង់ពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលក្រសួងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងវេទិកាពិភាក្សាគោលនយោបាយរ៉ែនិងថាមពលនៅកម្ពុជា កាលពីសប្តាហ៍មុន ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ការរុករ៉ែមាសនៅកម្ពុជា អាទិភាពធំ គឺនៅខេត្តមណ្ឌលគិរី ដោយបច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) កំពុងតែផ្តល់ការងារជាង២០០កន្លែង ដល់ពលរដ្ឋនៅតំបន់ ដែលមានប្រាក់បៀវត្សសមរម្យ មានធានារ៉ាប់រងត្រឹមត្រូវ និងបានបង់ពន្ធរាប់លានដុល្លារចូលជាតិ។ ឯកឧត្តម បន្តថា៖«ហេតុនេះហើយ យើងកំពុងតែលើកចិត្តឱ្យក្រុមហ៊ុនអូស្រ្តាលីនេះ (Renaissance Minerals) ពង្រីកទៅតំបន់មេមុត ខេត្តត្បូងឃ្មុំ ។ហើយឥឡូវនេះក្រុមហ៊ុននេះ មានដាក់ចិត្តគេចង់ពង្រីកអាជីវកម្មរបស់គេទៅតំបន់នេះដែរ ព្រោះថាគេធ្វើបានជោគជ័យនៅមណ្ឌលគិរីហើយ»។ឯកឧត្តម បានបន្ថែមថា នៅពេលដែលក្រុមហ៊ុនវិនិយោគរ៉ែមួយ អនុវត្តបានត្រឹមត្រូវ តាមការកំណត់របស់ច្បាប់ ក្រសួងនឹងផ្តល់ការគាំពារនិងគាំទ្រយ៉ាងខ្លាំងក្លា ខណៈដែលក្រុមហ៊ុនណាដែលអនុវត្តមិនមានតុល្យភាព ប៉ះពាល់បរិស្ថាន និងមិនគោរពច្បាប់…
-
សភាពាណិជ្ជកម្មកម្ពុជា គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី នាខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅអូស្រ្តាលី
(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មរដ្ឋវិចតូរៀ គ្រោងនឹងសហការគ្នារៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ពោលគឺស្របពេល នៃការរៀបចំកិច្ច ប្រជុំកំពូល អាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងអូស្រ្តាលី។គម្រោងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលីនេះ ត្រូវបានលើកយកមកពិភាក្សាគ្នា កាលពីសប្តាហ៍មុនរវាង សភាពាណិជ្ជកម្មកម្ពុជា ជាមួយគណៈប្រតិភូការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្ម បានទៅ បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួន២ រួមមាន នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និតជាមួយនឹងកម្ពុជា។ លោកបានបន្ថែមថា ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងចំនួន២ នៅប្រទេសអូស្រ្តាលី នឹងចាប់ផ្តើមពង្រីកទំនាក់ទំនងទ្វេភាគីរវាងពាណិជ្ជករ និងពាណិជ្ជករ ឬរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលនឹងធ្វើឱ្យការទំនាក់ទំនងកាន់តែឆាប់រហ័ស នឹងងាយស្រួល ស្របពេលដែលកម្ពុជា និងអូស្រ្តាលី កំពុងអនុវត្តនូវកិច្ចព្រមព្រៀង RCEP។ លោកបានបញ្ជាក់ថា៖« បន្ទាប់ពីបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី នឹងធ្វើឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ រវាងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា…
-
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន
សៀមរាប៖វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្តេជ្ញាពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ក៏ដូចការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាក្រុងសៀមរាប នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទបរិយាបន្ន ហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយមានការចូលរួមពី អ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគី ពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសរុបចំនួន ៣២០នាក់ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈម ចុង ក្រោយបំផុតនៅក្នុងវិស័យ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ សេចក្តីថ្លែងការណ៍ដែលមានប្រាំពីរចំណុចបានបញ្ជាក់ថា សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ គំនិតផ្តួចផ្តើមជាច្រើនត្រូវបានធ្វើឡើងដើម្បីកិច្ចការនេះរួមមាន ដូចជា ទី១. ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន ដែលត្រូវបង្កើតឡើង ដើម្បីបង្កើននូវតម្លាភាព និងកិច្ចការពារ អតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។ ទី២. ក្រមប្រតិបត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបង្កើតឡើងដើម្បីលើក កម្ពស់ការអនុវត្តអាជីវកម្មរបស់វិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយ ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងការទទួលខុសត្រូវ តាមរយៈការកំណត់ស្តង់ដារប្រតិបត្តិការអាជីវកម្ម សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទី៣. គម្រោងសុវត្ថិភាព…
-
គយ និងដៃគូពាក់ព័ន្ធ គ្រោងនឹងដាក់ចេញនូវវិធានការមួយចំនួនដើម្បីសម្រួលនីតិវិធីការងារ ជំរុញការធ្វើពាណិជ្ជកម្ម
ភ្នំពេញ៖អគ្គនាយដ្ឋានគយ និងរដ្ឋាករ រួមជាមួយនឹងក្រសួងស្ថាប័នរដ្ឋ គ្រោងដាក់ចេញនូវវិធានការចាំបាច់នានាជាមូលដ្ឋានសម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ នេះជាការលើកឡើងរបស់ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាសិក្ខាសាលាស្តីពីការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣ ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) សហការជាមួយរដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នេះបើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោក សែ សុឃន បានថ្លែងទៀតថា អនុវត្តតាមវិធានការកំណែទម្រង់ស៊ីជម្រៅនិងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបន្តកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីបំពេញបែបបទដែលមានលក្ខណៈសាមញ្ញ និងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅកាត់បន្ថយទាំងពេលវេលានិងចំណាយរបស់ធុរកិច្ចពាណិជ្ជកម្មនៅកម្ពុជា។ លោកគូសបញ្ជាក់ថា៖«ការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣នេះជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវបញ្ហាប្រឈមក្នុងការបំពេញបែបបទនៅគ្រប់ដំណាក់កាល»។ លោកបានបន្តថា នេះគឺជាការចាប់ផ្តើមនៃដំណើរការសិក្សារយៈពេលបំពេញបែបទបញ្ចេញទំនិញលើកទី៤ ទាំងមូល ដែលការងារបន្ទាប់ គឺការប្រមូលទិន្នន័យនៅ( អគរ) និងតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សាឆ្នាំ២០២៣ ដែលរំពឹងថានឹងផ្សព្វផ្សាយជាសាធារណៈនៅត្រីមាសទី១ ឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ លោកអគ្គនាយករង ក៏បានស្នើដល់អង្គភាពគយនិងរដ្ឋាករ…
-
ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ទឹកបរិសុទ្ធចំនួន ៥,០០០ កេស ជូនរដ្ឋបាលរាជធានី សម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣
(ភ្នំពេញ)៖ ទឹកបរិសុទ្ធចំនួន ៥,០០០ កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភក្នុង ព្រះរាជ ពិធីបុណ្យទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។ ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងលោកជំទាវ នៅសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ដែល បានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ៥,០០០ កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ…
-
អភិបាលរាជធានីភ្នំពេញ៖ ផ្នែកឯកជន គឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាល ម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជនគឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាល ម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ កម្ពុជា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ ខាងមុខនេះ ។ឯកឧត្តម ឃួង សង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះក្នុងពិធី “ បើកសម្ភោធផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ឯ.ក” មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញនា ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយអាជីវកម្មទាំងនោះកំពុងដំណើរការដោយរលូន ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។ ឯកឧត្តម…
-
សណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល ខេត្តសៀមរាប បានទទួលជ័យលាភីអាជ្ញាបណ្ណទង់បៃតង (Green Flag Eco-Campus) ពីស្ថាប័នមូលនិធិអប់រំបរិស្ថាន
សៀមរាប៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល ខេត្តសៀមរាប បានទទួលជ័យ លាភីអាជ្ញាបណ្ណទង់បៃតង (Green Flag Eco-Campus) ពីស្ថាប័នមូលនិធិអប់រំបរិស្ថាន ដែលជាគោលបំណងនៃ EcoCampus របស់យើង គឺដើម្បីឱ្យមានឥទ្ធិពលនៅជុំវិញ និងក្រៅសាលាគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ គោលដៅរបស់យើង គឺសំដៅទៅលើយុវជន គ្រប់កម្រិតអប់រំ ដោយសារតែវាមានឥទ្ធិពលយូរអង្វែង និងអាចជួយធ្វើការ ផ្សព្វផ្សាយនូវការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើង នៅក្នុងសហគមន៍ និងសណ្ឋាគារផងដែរ។ យើងប្តេជ្ញាថា នឹងជំរុញនូវការផ្លាស់ប្តូរឲ្យមានភាពវិជ្ជមាន និងព្យាយាមលើកទឹកចិត្តអ្នកដទៃឱ្យដើរតាមគន្លងរបស់យើង ដើម្បីទទួលបានផលវិជ្ជមានសម្រាប់រយៈពេលវែងដល់សហគមន៍របស់យើងទាំងមូល។ លោក Pramod Kumar Sharma នាយកជាន់ខ្ពស់ផ្នែកអប់រំ នៃស្ថាប័នមូលនិធិអប់រំបរិស្ថាន បានលើកឡើងថា ស្ថាប័នមូលនិធិអប់រំបរិស្ថាន និងការទទួលបានជ័យលាភី អាជ្ញាបណ្ណទង់បៃតង Background from the Environmental Education Foundation and to win the Green…
-
ប្រធានសមាគមសណ្ឋាគារកម្ពុជា លើកទឹកចិត្តយុវជន ចូលរួម ហាត់ ការ ដើម្បីទទួលបានបទពិសោធន៍ការងារ
(ភ្នំពេញ)៖ ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ឋ បានលើកទឹកចិត្តដល់យុវជនចូលរួមហាត់ការ តាមបណ្តាក្រុមហ៊ុន សហគ្រាស ក្នុងគោលបំណង ដើម្បី ទទួលបានបទពិសោធជាក់ស្តែងទាំងចំណេះដឹង និង ចំណេះ ធ្វើមុននឹងឈានឆ្ពោះទទួលបានការងារធ្វើនាពេលអនាគត។ ការលើកទឹកចិត្តរបស់លោកយ៉ាងដូច្នេះ ស្របពេលដែល រាជរដ្ឋា ភិបាល កំពុងដាក់អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅ យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥ លាន នាក់ ហើយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជំរុញ ក្រុមហ៊ុន សហគ្រាស សមាគម ក្នុងការផ្តល់ឱកាសហាត់ការ និង កម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាល នេះផងដែរ។ លោក ឌិន សុមេធារិទ្ឋ បានលើកឡើងថា ការហាត់ការគឺមាន សារៈ សំ ខាន់ណាស់ទាំងចំណេះដឹង និង ចំណេះធ្វើ ដើម្បីឈាន ទៅរក ការងារជាក់ស្តែង ឲ្យពួកគាត់យល់ចំពោះការអនុវត្តការងារផ្ទាល់។…
-
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិនចុះអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ រវាងកម្ពុជា និងចិន
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(National Bank of Cambodia) និងធនាគារកណ្តាលចិន (People’s Bank of China)បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា និង ចិន ។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។អនុស្សរណៈយោគយល់មានចំនួនពីរ គឺទី១ កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និងទី២ ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ក្រៅពី ជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ហើយ អនុស្សរណៈនេះក៏នឹងកសាងសមត្ថភាពវិស័យធនាគារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិន និងកម្ពុជាផងដែរ។ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានរបស់ទូរទស្សន៍ CNBC នៃប្រទេសសិង្ហបុរី កាលពីពេលពាក់កណ្តាលខែវិច្ឆិកាកន្លងទៅថ្មីៗនេះ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាននិយាយថា ការរីកចម្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ សងប្រាក់តាមបែបឌីជីថល ដែលមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេសផងដែរ។ លោកជំទាវបានបន្ថែមថា…
-
ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មនឹងរៀបចំវេទិកាស្វាយចន្ទី ក្រោម មូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពល ស្វាយចន្ទីកម្ពុជា” នៅដើមខែធ្នូ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ នឹងរៀបចំវេទិកាស្វាយចន្ទី ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា” រយៈពេលពីរថ្ងៃ ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅសួន ច្បារស្ទឹងសែន ខេត្តកំពង់ធំ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា វេទិកានេះ នឹងមានការប្រមូលផ្តុំគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ការតាំង បង្ហាញ ផលិតផលស្វាយចន្ទី និងឧបករណ៍ សម្ភារពាក់ព័ន្ធនឹងខ្សែច្រវាក់ ផលិតកម្មស្វាយចន្ទី និងការផ្គូរផ្គងធុរកិច្ច ជាដើមសំដៅជំរុញ និងលើក កម្ពស់កេរ្ត៍ឈ្មោះស្វាចន្ទីកម្ពុជា។ ក្រសួងពាណិជ្ជកម្មសូមលើកទឹកចិត្តដល់សាធារណជន និងភាគីពាក់ ព័ន្ធអញ្ជើញចូលរួមឱ្យបានកុះករនិង សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលមានបំណងចង់ចូលរួមដាក់តាំងការបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មនៅក្នុងឱកាសនេះ សូមទំនាក់ទំនងទូរសព្ទ័ ឬតេឡេក្រាម៖ 098937967/078 270 009 /070 211 311 ដើម្បីទទួលបានព័ត៌មានលំអិត៕ដោយ៖ ង៉ាន់ ទិត្យ