-
ការចិញ្ចឹមមាន់លក្ខណៈគ្រួសារបានជួយរកប្រាក់ចំណូល និងជួយបង្កើនជីវភាពពលរដ្ឋកាន់តែប្រសើរ
(ភ្នំពេញ)៖ កសិករកម្ពុជា ជាទូទៅតែងចិញ្ចឹមមាន់តាមផ្ទះសម្បែង ឬតាមលក្ខណៈគ្រួូសារដើម្បីទុកសម្រាប់ធ្វើម្ហូបអាហារ និងមួយផ្នែកសម្រាប់ទុកលក់ដើម្បីជួយរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។ ទោះបីយ៉ាងណាក្តីការចិញ្ចឹមមាន់របស់ប្រជាកសិករ តែងជួបនូវបញ្ហាប្រឈមមួយចំនួន ក្នុងនេះដូចជាការកើតរោគជំងឺ ការចិញ្ចឹមមិនត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដែលនាំឱ្យមាន់ធំធាត់មិនបានពេញទី ហើយហុចផលមិនបានដូចការរំពឹងទុកជាដើម ។ លោក ជិន តារា អ្នកជំនាញចិញ្ចឹមមាន់ និងជាគ្រូបង្រៀនចិញ្ចឹមមាន់មួយរូបរស់នៅក្រុងតាខ្មៅខេត្តកណ្តាលបានឱ្យដឹងថា ៖ នារដូវដើមខែធ្នូ ដែលជារដូវធ្លាក់ខ្យល់ និងក៏ជារដូវរងារ ឈានមកដល់នេះ គឺ កសិករតែងប្រឈមជាមួយការចិញ្ចឹមមាន់របស់ខ្លួននោះគឺមាន់នឹងងាយប្រឈមរោគជំងឺឈឺស្លាប់ ។ ហេតុនេះចាំបាច់ត្រូវមានថ្នាំបង្ការោគជំងឺទើបអាចជួយឱ្យមាន់មិនឆ្លងរោគជំងឺ និងជួយឱ្យការចិញ្ចឹមមិនប្រឈមការបរាជ័យ ។ លោក បានបញ្ជាក់ដែរថា៖ សម្រាប់ការចិញ្ចឹមមាន់តាមផ្ទះបានទទួលជោគជ័យ ចាំបាច់ត្រូវចូលរៀនវគ្គបណ្តុះបណ្តាលពីវិធីចាក់វ៉ាក់សាំង ។ បើពុំមានការចាក់វាក់សាំងត្រឹមត្រូវទេការចិញ្ចឹមមាន់ពិតជាបរាជ័យ ។ ការចិញ្ចឹមកាន់តែច្រើនការបរាជ័យនោះក៏កាន់តែច្រើនដែរ ។ ជាមួយគ្នានេះ លោក បានផ្តល់នូវបទពិសោធន៍ចំនួន ២យ៉ាងសំខាន់ដូចជា ៖ ទី១ការ ចាក់វាក់សាំង ទី២ ត្រូវឃាំងមាន់នៅក្នុងទ្រុងតូចៗ ឬបរិវេណផ្ទះដោយកុំឱ្យមាន់អ្នកដទៃចូលមកឡូកឡំជាមួយបាន ។ សម្រាប់វិធីការពាររោគជំងឺនេះ រយៈពេលខ្លីដែរទេ ពោលគឺរយៈពេលកន្លះខែ ទៅ ១ខែ ។ រោគជំងឺមាន់តែងផ្ទុះច្រើនបំផុតគឺនារដូវធ្លាក់ភ្លៀងដំបូង…
-
ជប៉ុនសម្រេចផ្តល់គម្រោងជំនួយថ្មី ថវិកា ៣សែនដុល្លារ សម្រាប់ជួយអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ សេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ បានបញ្ជាក់ថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ។ គួរបញ្ចាក់ថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បង តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារសហរដ្ឋអាមេរិក។ បើនិយាយឱ្យលម្អិត រដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល ផ្តល់សម្ភារ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក ។ រដ្ឋាភិបាលជប៉ុន ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹងជួយផ្ដល់សមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹង តាមរយៈកម្មវិធីកសាងសមត្ថភាព…
-
ពោតបារាំងធន់នឹងអាកាសធាតុរាំងស្ងួតខ្លាំង និងហុចផលអាយុពី ៥០ទៅ៦០ថ្ងៃ
(ភ្នំពេញ)៖ ពោតបារាំង ឬហៅថាអូក្រា មានឈ្មោះជាភាសាបរទេសថា Okra ឬ Ladies’ Finger។ វាត្រូវបានដាំដុះច្រើនជាងគេ នៅតំបន់ត្រូពិ ចនៅជុំវិញពិភពលោក ដែលមានបរិមាណផលប្រមាណ ១០.៥លាន តោន ក្នុងមួយឆ្នាំ លើផ្ទៃដីដាំដុះប្រហែល ២.៥លានហិកតា ដែល ៦០.៤ភាគរយ ដាំដុះនៅប្រទេសឥណ្ឌា។ នេះបើយោងតាម របាយ ការណ៍របស់ FAO ក្នុងឆ្នាំ២០២០។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន ឱ្យ ដឹ ងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ថា៖ពោតបារាំងដែលកំពុងដាំដុះ នៅ ក្នុង ប្រទេសកម្ពុជា យើងមានច្រើនពូជ។ ផ្លែពោតបារាំងមាន ៣ពណ៌ ខុសគ្នាៗ គឺពណ៌បៃតងខ្ចី ពណ៌បៃតងចាស់ និងពណ៌ស្វាយ ដែលមាន ការដាំដុះតិចតួចនៅឡើយ។ ដំណាំនេះមានភាពធន់នឹងការរាំងស្ងួតខ្លាំង មិនរើសដី ត្រូវការទឹកតិច មិនត្រូវការជីបំប៉នច្រើន មានដំណុះខ្ពស់ ងាយស្រួលដាំដុះ និងថែទាំ មិនសូវមានការបំផ្លាញពីជំងឺ…
-
ធនាគារអភិវឌ្ឍន៍អាស៊ី អបអរសាទរកម្មវិធីបណ្តុះបណ្តាល ជំនាញ បច្ចេកទេស វិជ្ជាជីវៈដល់យុវជន ១.៥លាននាក់ របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជានិង ក្រុមការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែធ្នូនេះលោកនាយកស្តីទីADB បានសរសើរនិងអបអរសាទរ ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកនាយកស្តីទីបានគូសបញ្ជាក់ថា លោកសូមអបអរសាទររាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ ចំណែកឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានថ្លែងអំណរគុណដល់ ADBដែលបានអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១(C1)ដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យ សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចការងារជាច្រើនដែលក្រសួង បានធ្វើរួចមកហើយដើម្បីធានាថា យុវជនដែលជាសិក្ខាកាមមានជំនាញ ជាក់លាក់ ប្រសិទ្ធភាព និងឱកាសចុះកម្មសិក្សាដែលជាការហាត់ការ ជាក់ ស្តែងនៅតាមរោងចក្រសហគ្រាស។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនលើការបណ្តុះ បណ្តាល ជំនាញជាមួយក្រសួង ហើយរំពឹងថា ធនាគាអភិវឌ្ឍន៍អាស៊ីមួយនេះ នឹងបន្តគាំទ្រជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបន្ថែមទៀត។ សូមបញ្ជាក់ថា…
-
ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ រយៈពេល ២ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិ ដែលនឹងរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអន្តរជាតិ។ យោងតាមប្រភពក្រសួងពាណិជ្ជកម្មបានឱ្យដឹងដែរថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក្រសួងក៏នឹងរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួនផងដែរដូចជា៖ សិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ កម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម កម្មវិធីជំនួបពាណិជ្ជកម្ម និងការប្រគំតន្ត្រីជាដើម៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យសមាគមភស្តុភារកម្មកម្ពុជា ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកទូទាត់ការបង់ពន្ធនៅច្រកគយ ដើម្បីពន្លឿននីតិវិធីនាំចេញ-ចូល
ភ្នំពេញៈអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានកម្ពុជា បានជំរុញឱ្យសមាគមភស្តុភារកម្មកម្ពុជា ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ដើម្បីទូទាត់ការបង់ពន្ធនានា និងអាចដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលទាក់ទិនទៅនឹងការដឹកជញ្ជូន និងនីតិវិធីបំពេញបែបបទឱ្យកាន់តែមានភាពងាយស្រួល។ ការជំរុញនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលនិងជំនួបពិភាក្សាធុរកិច្ច វិស័យភស្តុភារ និងដឹកជញ្ជួនកម្ពុជា កាលពីថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណាភ្នំពេញ ដែលពិធីនេះ គឺធ្វើឡើងដើម្បីឱ្យអ្នករកស៊ីលើកពីបញ្ហាប្រឈមផ្សេងៗនៅក្នុងវិស័យនេះ ព្រមទាំងទទួលបាននូវការចែករំលែកនូវព័ត៌មានសំខាន់ៗ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំតំណាងឱ្យវិស័យឯកជន ដើម្បីធ្វើយ៉ាងណាសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន (G-PSF) ដែលមានក្រុមការងារ ផ្នែកដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដែលជាប្រធានអង្គប្រជុំតំណាងឱ្យប្រទេសកម្ពុជា បានចូលរួមប្រជុំគ្នាជាមួយប្រទេសអាស៊ានទាំង១០ ដើម្បីពិភាក្សានិងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលទាក់ទិនទៅនឹងការដឹកជញ្ជូន និងនីតិវិធីបំពេញបែបបទឱ្យកាន់តែមានភាពងាយស្រួលជាងនេះទៅទៀតនៅក្នុងអាស៊ាន។ លោកបានបញ្ជាក់ថា៖«កិច្ចពិភាក្សានៅពេលនោះ គឺប្រទេសអាស៊ានមួយចំនួនក៏បានធ្វើបទបង្ហាញទាក់ទិនពីបញ្ហានៅក្នុងប្រទេសរបស់គេរៀងៗខ្លួន ។រីឯយើងក៏បានធ្វើបទបង្ហាញរបស់យើងផងដែរអំពីរបៀបនាំចូលនិងនាំចេញ។ ដោយឡែក អ្វីដែលយើងចង់បាននោះ គឺធ្វើយ៉ាងម៉េចឱ្យមានភាពងាយស្រួលជាងនេះបន្តទៀត គឺការជំរុញការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ជាមធ្យោយបាយទូទាត់ប្រកបដោយប្រសិទ្ធភាព»។ អ្នកឧកញ៉ាបញ្ជាក់ថា «ខ្ញុំសូមស្នើឱ្យសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានរកស៊ីនៅក្នុងវិស័យដឹកជញ្ជូនជួបការលំបាកត្រូវលើកពីបញ្ហាប្រឈម និងលើកជាសំណើ ក៏ដូចជា…
-
ពលរដ្ឋចិនហុងកុងស្លៀកពាក់តាមលោកតា សាន់តា ក្លូស ដើររៃអង្គារប្រាក់ជួយជនអនាថា
ហុងកុង៖ លោកតា សាន់តា ក្លូស រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងហុងកុង សម្រាប់ការចូលរួមកម្មវិធី SantaCon ប្រចាំឆ្នាំ។ ប្រជាជនហុងកុងស្លៀកពាក់ក្រហម និងស ដោយមានខ្លះស្លៀកពាក់ជាលោកតា សាន់តា ក្លូស បានប្រមូលផ្តុំគ្នានៅបារមួយកន្លែង មុនពេលដើរដង្ហែ និងច្រៀងចម្រៀងបុណ្យណូអែលតាមដងផ្លូវ។ ព្រឹត្តិការណ៍ដែលគេឃើញលោកតា សាន់តា ក្លូស ជាច្រើននៅតាមទីកន្លែងផ្សេងៗគ្នាក្នុងទីក្រុងហុងកុងប្រហែល ១២ម៉ោងនេះ គឺជាកម្មវិធីរៃអង្គាសប្រាក់សម្រាប់ Impact HK ដែលជាអង្គការក្រៅរដ្ឋាភិបាល ជួយដល់ជនអនាថានៅទីក្រុងហុងកុង។ អ្នកនាង Laura អ្នករៀបចំព្រឹត្តិការណ៍ SantaCon បានរៀបរាប់ថា វាជាព្រឹត្តិការណ៍ធំមួយនៅទីក្រុងញូវយ៉ក។ ដូច្នេះខ្ញុំចង់ធ្វើឱ្យព្រឹត្តិការណ៍នេះ ក្រៅពីការកំសាន្តសប្បាយហើយនោះ វាក៏ជាឱកាសធ្វើសប្បុរសធម៌ផងដែរ។ អ្នកនាង Laura បន្ថែមថា ខ្ញុំគិតថា ព្រឹត្តិការណ៍នេះជារឿងដ៏រំភើបរីករាយមួយ ពីព្រោះវាធ្វើឱ្យមនុស្សគ្រប់គ្នានៅជុំវិញយើង មានស្នាមញញឹមជាមួយនឹងការរូបថត ជាពិសេសធ្វើឱ្យអ្នកគ្រប់គ្នាសប្បាយចិត្ត ហើយអ្នកគ្រប់គ្នាសង្ឃឹមថា នឹងមានពេលវេលាដ៏ល្អបែបនេះជារៀងរាល់ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈជាមួយ UNESCAP ដើម្បីជំរុញការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា(NBC)បានអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ជាមួយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដើម្បីគំនិតផ្តួចផ្តើមចាំបាច់ក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា។ ពិធីចុះអនុស្សរណៈនេះត្រូវបានធ្វើឡើងរវាងឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជានិងលោកស្រី Subathirai Sivakumaran ប្រធានផ្នែកហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ(UNESCAP)នៅចុងសប្ដាហ៍នេះនារាជធានីភ្នំពេញក្រោមអធិបតីភាពលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើ លោកជំទាវ ជា សិរី បានអំពាវនាវដល់ភាគីពាក់ព័ន្ធរួមមាន ក្រសួង-ស្ថាប័នរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងសហគ្រាសឯកជន ឱ្យចូលរួមសហការទប់ស្កាត់បញ្ហាប្រែប្រួលអាកាសធាតុ សំដៅលើកកម្ពស់ដំណើរការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជំទាវទេសាភិបាលបានថ្លែងទៀតថា ៖«ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី ការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជានេះ គឺក្នុងគោលដៅដាក់ចេញនូវទស្សនវិស័យ គំនិតផ្តួចផ្តើមចាំបាច់ ក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា»។ ប្រភពធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលើកកម្ពស់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕ ដោយ៖ វណ្ណ សុជាតា
-
ឯកឧត្តម ឌិត ទីណា ៖ កម្ពុជា មានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើន ដែលមានគុណភាពខ្ពស់ សម្រាប់នាំចេញ
(ភ្នំពេញ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឆេក កន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ក៏ដូចជាសក្តានុពលនៃក្នុងវិនិយោគផ្សេងៗទៀតលើវិស័យជលផល ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើន ដូចជាស្វាយចន្ទី និងម្រេចជាដើម ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ សម្រាប់នាំចេញ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បើកទូលាយសម្រាប់ការវិនិយោគកសិកម្ម ព្រមទាំងស្វាគមន៍ចំពោះការសហការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យនេះផងដែរ ៕ ប្រភព៖ក្រសួងកសិកម្ម
-
ក្រសួងកសិកម្មរៀបចំពិព័រណ៍ផលិត ផល កសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធី “កសិកម្ម វាលបៃតង” សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា ។ ពិព័រណ៍ផលិតផល កសិកម្ម ដែលបានរៀបចំឡើង នាព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះដែរត្រូវបាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា៖ការរៀបចំពិព័រណ៍ផលិត ផលកសិកម្មនេះគឺ ក្នុងគោលបំណងបង្ហាញរវាងអ្នកផលិតកសិផលកែច្នៃជាមួយអ្នកជំនួញផ្សេងៗដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយថែមទៀត ។ ការតាំងបង្ហាញនេះដែរគឺជាការបង្ហាញនូវទំនិញនានាដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជាដើម្បីឱ្យអ្នកចូលរួមបានស្គាល់ ងាយទំនាក់ទំនងគ្នាសម្រាប់ពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក៏ដូចជាក្រៅប្រទេស។ ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងដោយបញ្ជាក់បន្ថែមថា”ថ្ងៃនេះមានអ្នកជំនួញតូចធំបានមកជួបជុំគ្នាដើម្បីលើកស្ទួយ និងជ្រោមជ្រែងវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ថ្ងៃខាងមុខនេះយើងអាចនឹងរៀបចំព្រឹត្តិការណ៍មួយនេះបន្តទៀតនិងអាចយូរជាង១ថ្ងៃផង”។ ការរៀបចំកម្មវិធី “កសិកម្ម វាលបៃតង”គេឃើញក្រុមសហគ្រាស និង សិប្បកម្មខ្នាតតូចជាច្រើន បានចូលរួមចាប់ពីម៉ោង ១៧:០០ល្ងាច ដល់ ២១:០០យប់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គួរបញ្ជាក់ថាក្នុងកម្មវិធីនេះដែរអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍទាំងអស់ មានឱកាសភ្លក្សម្ហូបអាហារ ជាផលិតផលខ្មែរដែលមានគុណភាព។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះ ក៏បានរៀបចំបង្ហាញដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុក ដែលជាផ្នែកមួយនៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវក្រោយប្រមូលផលទៀតផង៕…