-
គយប្រកាសដាក់ចេញ វិធានការទាំង១៤ នៅដើមឆ្នាំ២០២៤ ដើម្បីជួយសម្រាលបន្ទុកចំណាយដល់វិស័យឯកជន
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំ «វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្ម ក្រោមដែនសមត្ថកិច្ចគយ ដល់វិស័យឯកជន» នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវិស័យឯកជនផងដែរ។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្កនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ក្នុងឱកាសនោះថា តាមរយៈវិធានការទាំង១៤ ដែលត្រូវអនុវត្តន៍នេះ ផ្តល់បច្ច័យល្អសម្រាប់វិស័យឯកជន ដោយសារកាត់បន្ថយការចំណាយ និងសម្រួលនូវបែបបទនីតិវិធីនាំចេញ-នាំចូល ហើយវិធានការទាំងនេះ នឹងធ្វើឱ្យចំណូលរបស់គយ ក៏ត្រូវបាត់បង់មួយចំនួនដែរ។ វិធានការចំនួន១៤ ត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល ជាមួយផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ សូមជម្រាបថា កញ្ចប់វិធានការសម្រួលពាណិជ្ជកម្មនេះ គ្របដណ្តប់លើ ៣ផ្នែកសំខាន់ៗដែលមានដូចជា ការកាត់បន្ថយថ្លៃសេវាសាធារណៈរបស់រដ្ឋបាលគយ, ការគ្រប់គ្រងការនាំចូល និងគាំពារសុខភាពសាធារណៈ និងការធ្វើឌីជីថលនីយកម្មនីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម ហើយវិធានការទាំងនេះ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១…
-
ប្រតិភូជាតិ និងអន្តរជាតិជាង ៤ ០០០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី នឹងចូលរួមមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤
ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចេស៊ីអាយ (JCI CAMBODIA) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធីមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វីកប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី២៣ ខែធ្នូ លោក ឃឹម ប៊ុនឡែន ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានលើកឡើងថា កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤។ លោកបានថ្លែងថា ៖ «រាជរដ្ឋាភិបាលតែងតែផ្តល់ក្តីសង្ឃឹម ការគាំទ្រ និងលើកទឹកចិត្ត ទើបយើងមានភាពក្លាហានក្នុងការរៀបចំកម្មវិធីនេះ។ ប្រសិនបើប្រទេសជាតិយើងមិនមានសុខសន្តិភាព មិនមានសុវត្ថិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចមិនល្អនោះទេ ដាច់ខាតយើងមិនអាចរៀបចំកម្មវិធីនេះទេ។ ខ្ញុំសូមអរគុណរដ្ឋាភិបាល ដែលបានធ្វើរឿងធំៗជាច្រើន ដើម្បីជាកត្តាជំរុញឱ្យយើងអាចធ្វើរឿងនេះបាន»។ ក្នុងសន្និសីទសារព័ត៌មាននោះដែរ កញ្ញា ដែក ដារី ប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វីកប្រចាំឆ្នាំ២០២៤ បានលើកឡើងដែរថា កម្មវិធីមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASIA-PACIFIC CONFERENCE) នេះ នឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិជាង៤ ០០០នាក់ ដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដូចជា…
-
ជំរុញដល់សហគ្រាសធនតូច និង មធ្យម អនុវត្តនូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មី
ខេត្តបាត់ដំបង៖ ដើម្បីលើកទឹកចិត្តដល់សហគ្រាសធនតូច និងមធ្យមក្នុ ងការចូលរួម អនុវត្តនូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការប្រើបច្ចេកវិទ្យាថ្មីគឺជាការងារអាទិភាព ហើយក៏កំពុងបានទទួលការយកចិត្តទុកដាក់ពីសំណាក់ម្ចាស់សហគ្រាសកាន់តែច្រើនឡើង ។ តាមរយៈការអនុវត្តគម្រោងនេះដែរ គេឃើញថា សហគ្រាសធនតូច និងមធ្យមបានប្រើបច្ចេកវិទ្យាកាន់តែទំនើបក្នុងនេះដូចជាការធ្វើប្រព័ន្ធលូបង្ហូរទឹកសំណល់សម្រាប់ជួយកាត់បន្ថយទាំងសំណល់រឹង រាវ និងឧស្ម័ន ។ ការកសាងសង់ឡចំហាយជំនួសចង្រ្កានបែបបុរាណ ដោយក្នុងនេះបានជួយកាត់បន្ថយទាំងការប្រើប្រាស់អុស និងក្លិន ផ្សែងដែលធ្វើឱ្យដំណើរខ្សែច្រវាក់ការងារមិនត្រឹមតែស្អាតល្អទេនៅមានប្រសិទ្ធភាពខ្ពស់ផង ។ អ្នកស្រី ញ៉ែមចន្ទី នាយកយិកាក្រុមហ៊ុន អង្គរមាស ដែលមានទីតាំងស្ថិតនៅទីក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឱ្យដឹងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានចំនួន ២៥ស្ថាប័ន ក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា”ចាប់ពីថ្ងៃទី ២២ដល់២៤ ខែធ្នូ ឆ្នាំ ២០២៣ថា ៖ ដើម្បីអនុវត្តនូវគម្រោង និងក៏ដូចជាការអនុវត្តនូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅសហគ្រាសអ្នកស្រីបានផ្លាស់ប្តូរមកប្រើប្រាស់នូវឧបករណ៍ទំនើបក្នុងនេះទាំងការផលិតអំបុក និងត្រីងៀតជាដើមដើម្បីចៀសវាងការបំពុលបរិស្ថាន ក៏ដូចជាការបង្កការប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ ។ អ្នកស្រីបានលើកឡើងដោយបញ្ជាក់ប្រាប់ដែរថា”ទាំងប្រព័ន្ធបញ្ចេញកាកសំណល់ ក្លិន និងពិសេសអនាម័យយើងបានអនុវត្តតាមស្តង់ដា។មកដល់កន្លែងសហគ្រាសខ្ញុំគ្មានក្លិន គ្មានផ្សែងបំពុល និងស្អាតអនាម័យល្អគឹយើងបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន”។ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថានបានឱ្យដឹងថា៖ ការឆ្លើយតបនឹងការប្រែប្រួលអាកាសថាតុ គឺជាបញ្ហាដ៏សំខាន់មួយដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតកំពុងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ។ ក្នុងឆ្នាំ២០១០…
-
ក្រសួងពាណិជ្ជកម្ម នឹងបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ញាក់ដើមកំណើត ទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស ចាប់ពីដើមខែមករាឆ្នាំ២០២៤ តទៅ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹង បញ្ឈប់ការចេញ វិញ្ញាបនបត្រ បញ្ញាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស (C/O Form D Hard Copy) នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ ហើយរាល់ការស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់ ដើមកំណើត ទំនិញទម្រង់ ឌី (C/O Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្មជាមួយគេហទំព័រ https://co.moc.gov.kh សម្រាប់ការស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ាន ក្រសួងពាណិជ្ជកម្មនឹង ចេញ ជូន តែ វិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិក (e-Form D) ប៉ុណ្ណោះ លើកលែងតែក្នុង ករណី ដាច់ ប្រព័ន្ធ ពុំអាច បញ្ជូន e-Form D នោះទៅដល់ប្រទេស គោលដៅ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា យោងតាមរបាយការណ៍លទ្ធផលកិច្ចប្រជុំលើកទី៤២ នៃគណៈកម្មាធិការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ…
-
ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំចរចាក្នុងការបង្កើនការនាំចេញអង្ករបន្ថែម ២០ភាគរយទៅប្រទេសចិន
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ក្រសួងកំពុងពិនិត្យឡើងវិញនូវលទ្ធផលដំឡើងកម្រិតបរិមាណនាំចេញអង្ករចំនួន២០ភាគរយថែមទៀត ទៅកាន់ទីផ្សារចិន ខណៈដែលពីមុននេះការនាំចេញអង្ករទៅចិនស្ថិតនៅក្នុងបរិមាណ៤០ម៉ឺនតោនរួចហើយ។ លោកជំទាវបានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រីរដ្ឋមន្ត្រីបន្តថា សម្រាប់ទីផ្សារអង្ករជាមួយប្រទេសចិន ក្រសួងពាណិជ្ជកម្ម បាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណកើនឡើង ២០ភាគរយ បន្ថែមទៀត សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ។ លោកជំទាវបន្តថា នេះជាការអនុវត្តនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ២០១៩-២០២៣ ដែលផ្តោតសំខាន់លើការពង្រឹងទីផ្សាចាស់ និងពង្រីកទីផ្សារថ្មី គួបផ្សំនឹងការធ្វើពិពិធកម្មទំនិញ និងទីផ្សារតាមរយៈការចុះកិច្ចព្រមសេរីទ្វេភាគីកម្ពុជា-ចិន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វភាគី និងពហុភាគីដទៃទៀត។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាមានភាពប្រកួតប្រជែង ដែលមានការលើកទឹកចិត្តផ្នែកពន្ធដារ ដោយលើកលែងពន្ធគ្រប់ប្រភេទ និងអាករដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញតាំងពីឆ្នាំ២០១១ ហើយបានបន្តជូនរយៈពេល៥ឆ្នាំបន្ថែមទៀតសម្រាប់សហគ្រាសដែលអស់អាណត្តិ។ លោកជំទាវ ចម និម្មល បានបញ្ជាក់ទៀតថា ៖ «ក្រសួងពាណិជ្ជកម្មបានខិតខំជំរុញ និងបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលដែលកែច្នៃចេញពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រៀមព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់…
-
សិប្បកម្មខ្នាតតូច និងមធ្យមចំនួន ៧ នៅខេត្តបាត់ដំបងចូលរួមអនុវត្ត គម្រោង ថែរក្សាបរិស្ថាន អនាម័យចំណីអាហារ និង ការប្រែប្រួល អាកា ស ធាតុ
(ខេត្តបាត់ដំបង)៖ ក្នុងចំណោមសិប្បកម្ម ខ្នាតតូច និងមធ្យម ៩០០កន្លែង របស់ខេត្តបាត់ដំបង ក្នុងនេះមានសិប្បកម្មចំនួន ៧ បានអនុវត្តនូវគម្រោងថែរក្សាបរិស្ថាន អនាម័យចំណីអាហារ និង ការប្រែប្រួលអាកាសធាតុបានយ៉ាងជោគជ័យ ហើយតាម រយៈនេះ ដែរគេ នឹងនាំយកទៅអនុវត្តដល់សិប្បកម្ម សហគ្រាសដទៃទៀត នៅថ្ងៃ ខាងមុខ ។ នេះគឺជាការបញ្ជាក់ពីសំណាក់លោក កើង សុខខេង ប្រធានការិយាល័យ ឧស្សាហកម្ម សិប្បកម្ម នៃមន្ទីរឧស្សា ហកម្ម សិប្បកម្ម ខេត្តបាត់ដំបង។ បញ្ជាក់ប្រាប់ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានចំនួន ២៥ ស្ថាប័នក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងកា រ ប្រែប្រួល អាកាសធាតុរបស់កម្ពុជា”ក្នុងពេលបំពេញទស្សកិច្ច ស្វែង យល់ សិប្បកម្មត្រីមាសដែលជាទីតាំងផលិតទឹកត្រី មួយស្ថិតនៅភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក កើង សុខខេង បានឱ្យដឹងថា ៖ បច្ចុប្បន្ននេះក្នុងខេត្តបាត់ដំបង មាន សិប្បកម្ម…
-
១១ខែ ឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចបានជិត ៤៤ ពាន់លានដុល្លារ ខណៈការនាំចេញមាន កំណើនខ្ពស់ជាងនាំចូល
ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបានជិត ៤៤ ពាន់លានដុល្លារ។ការនាំចេញមានកំណើន ខ្ពស់ជាងនាំចូល ។ពោល គឺតុល្យភាពពាណិជ្ជកម្មមានវិជ្ជមាន ។ នេះជាការ បញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសកម្មប្រកប ដោយស្មារតីបុរេសកម្ម និងការ ទទួលខុសត្រូវខ្ពស់។ចំពោះការសម្រេច បាននូវ សមិទ្ធផល ការងារចម្បងៗដូចជាការចរចារបើក ច្រកទីផ្សារពាណិជ្ជកម្ម, ការពង្រឹងសមត្ថភាព ផលិត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ, ការកសាងធន ធានមនុស្ស, ការកែលម្អការផ្តល់សេវាសាធារណៈ, ការ ពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម, ការកសាងលិខិត បទដ្ឋានច្បាប់ពាណិជ្ជកម្ម, កិច្ចការពារអ្នកប្រើប្រាស់, ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនិងការលើក…
-
១១ខែ ឆ្នាំនេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានប្រមាណជាង ៧លានតោន កើនឡើង ១១,៣៤%
(ព្រះសីហនុ)៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានប្រមាណជាង ៧លានតោន កើនឡើង ១១,៣៤% ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័ត នៅគែមផែរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ។ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនជាមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពី ឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ។ រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា ការណ៍នេះបានចូលរួមចំណែកក្នុងការរក្សាកំណើន សេដ្ឋកិច្ចជាតិ ប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាពក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះឡើង នៃជំងឺកូវីដ-១៩ និងវិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអាត្រា…
-
ត្រីរៀលតុប ត្រីរៀលអង្កាម ជាប្រភេទត្រីសម្បូរ និង ជាត្រីគេនិយមធ្វើប្រហុក
ភ្នំពេញ៖ រដូវកាលត្រីប្រហុកបានមកដល់ហើយ ។ នាពេលនេះដែរនៅតំបន់សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក្នុងរាជធានីភ្នំពេញត្រូវបានគេឱ្យដឹងថា ៖ ត្រីប្រហុកដែលសម្បូរច្រើន គឺប្រភេទត្រីរៀលតុប និងត្រីរៀលអង្កាម ដែលជាប្រភេទត្រីល្អបំផុតក្នុងការធ្វើប្រហុកខ្មែរ។ អ្នកស្រី ចាំ ភាព ម្ចាស់ឡូតិ៍នេសាទ តាមគន្លងដាយ ប្រចាំនៅសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ បានឱ្យដឹងថា បច្ចុប្បន្នឡូតិ៍នេសាទអ្នកស្រី ក្នុងចំណោមត្រីប្រហុក ដូចជា ត្រីរៀល ត្រីលិញ ត្រីចង្វារមូលជាដើមនោះ អ្នកស្រីឃើញសម្បូរបំផុត គឺ ត្រីរៀលតុប និងត្រីរៀលអង្កាម ។ សម្រាប់រដូវនេសាទ ត្រីទើបតែចាប់ផ្តើមត្រូវចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣មកនេះ ត្រីទាំង២ប្រភេទនេះនិងរួមទាំងត្រីដទៃទៀតនៅត្រង់ឡូតិ៍នេសាទអ្នកស្រី អាចចាប់បានចន្លោះពី ១តោនដល់ ២តោនក្នុងមួយថ្ងៃ ។ ដោយឡែក លោក ម៉ិន យ៉ិច អ្នកធ្វើត្រីប្រហុកលក់នៅសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវបានឱ្យដឹងថា ត្រីរៀលតុប និងត្រីរៀលអង្កាម គឺជាត្រីប្រភេទធ្វើប្រហុកល្អបំផុត ។ក្នុងឆ្នាំនេះត្រីទាំង ២ប្រភេទ កំពុងមានច្រើនជាងប្រភេទត្រីប្រហុកដទៃទៀត ។ សម្រាប់ត្រីប្រហុកឆ្នាំនេះលោកទិញត្រីស្រស់ក្នុងមួយគីឡូក្រាមតម្លៃ ១៧០០រៀល…
-
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក “LEAVE DEVICE” របស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 21 ខែធ្នូ ឆ្នាំ2023៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈម៉ាក “LEAVE DEVICE” នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ 3265 ព.ណ កសប ចុះថ្ងៃទី05 ខែតុលា ឆ្នាំ2023 របស់ក្រសួងពាណិជ្ជកម្ម។ ម៉ាក “LEAVE DEVICE” តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល 9០ថ្ងៃ គិតចាប់ពីថ្ងៃទី05 ខែតុលា ឆ្នាំ2023 ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមច្បាប់ ប្រសិនបើមានការបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន៕ ពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)ក្រុមហ៊ុន ខេមបូឌា…