Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម នៅកម្ពុជា

    ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម នៅកម្ពុជា

    បារាំង៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ។ ក្នុងជំនួបនេះ លោក Rodolphe SaaDé បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង ៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក ។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនប្រមាណ ៦២៣ និងយន្តហោះដឹកទំនិញចំនួន ៦ ផងដែរ ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖…

  • ស្រូវប្រាំង របស់កសិករស្រុករលាប្អៀរ និងស្រុកបរិបូណ៌ កំពុងត្រូវបានសង្រ្គោះ

    ស្រូវប្រាំង របស់កសិករស្រុករលាប្អៀរ និងស្រុកបរិបូណ៌ កំពុងត្រូវបានសង្រ្គោះ

    កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងឯកជន លោក ជំទាវកែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង  កាលពីថ្ងៃទី១៧ ខែមករា បានអញ្ជើញជួប សំណេះសំណាលជាមួយ ប្រជាពល រដ្ឋ ជាកសិករ និងពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកសង្រ្គោះ ស្រូវ ប្រាំងរបស់កសិករនៅ ឃុំគោក បន្ទាយ ស្រុករលាប្អៀរ។ បន្ទាប់ពីជួបសំណេះសំណាលនិងពិនិត្យសកម្មភាពអន្តរាគមន៍បូនៅភូមិគោកបន្ទាយរួចហើយ ប្រតិភូបានបន្តទៅជួបជាមួយប្រជាកសិករនិងពិនិត្យស្ថានភាពស្រូវប្រាំង នៅស្រុកបរិបូណ៌។នៅទីនោះក៏មានសកម្មភាពបញ្ជូនគ្រឿងចក្រស្តារប្រឡាយនិងដាក់ម៉ាស៊ីនបូមទឹកដើម្បីជួយសង្គ្រោះផងដែរ។ នៅក្នុងឱកាសជួបសំណេះសំណាលប្រជាពលរដ្ឋដែលជួបខ្វះទឹកស្រោចស្រពស្រូវប្រាំងទាំងពីរទីតាំងខាងលើឯកឧត្តមបានមានប្រសាសន៍ថា ដោយកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងក៏ដូចជា អាជ្ញាធរខេត្តបានព្យាយាមដោះស្រាយដាក់គ្រឿងចក្របូមទឹកជួយសង្គ្រោះស្រូវរបស់បងប្អូន ដោយមិនទុកឱ្យ ស្រូវរបស់បងប្អូន ក្រៀមស្វិត ដោយគ្មានការជួយសង្គ្រោះនោះឡើយ៕ដោយ៖សុខ គឹមសៀន

  • តំណាងរាស្ត្រមណ្ឌលស្វាយរៀងអញ្ជើញជួបអ្នកចិញ្ចឹមសត្វជ្រូក ក្រោយផ្ទុះជំងឺជ្រូក នៅស្រុកកំពង់រោទិ៍

    តំណាងរាស្ត្រមណ្ឌលស្វាយរៀងអញ្ជើញជួបអ្នកចិញ្ចឹមសត្វជ្រូក ក្រោយផ្ទុះជំងឺជ្រូក នៅស្រុកកំពង់រោទិ៍

    ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌល ខេត្តស្វាយរៀង និងលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សា ខេត្ត ស្វាយរៀង,មន្រ្តីជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរមូលដ្ឋានបានអញ្ជើញជួបសួរសុខទុក្ ប្រជាពលរដ្ឋដែលជាកសិករ ចិញ្ចឹមជ្រូកនៅ ឃុំសំឡីនិងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ជំនួបផ្ទាល់ នេះ បានកើតឡើងបន្ទាប់ពីមានផ្ទុះករណីជំងឺលើសត្វជ្រូក ចិញ្ចឹម របស់ពួកគាត់។ ក្នុងដំណើរទៅកាន់ទីនោះកាលពីថ្ងៃទី១៧ ខែមករា ឯកឧត្តម តំណាងរាស្រ្តបានស្តាប់ការរៀបរាប់របស់អ្នកចិញ្ចឹមជ្រូកនិង សេចក្តី រាយការណ៍ជុំវិញករណីជំងឺជ្រូកពីមន្រ្តីមូលដ្ឋាន និង អ្នកជំនាញ។ ឯកឧត្តមបានបង្ហាញនូវមនោសញ្ចេតនាចូលរួមសោក ស្ដាយ ចំពោះការផ្ទុះឡើងនូវជំងឺសត្វជ្រូកដែលធ្វើឱ្យសត្វជ្រូកងាប់អស់ជាច្រើនក្បាលនៅឃុំសំឡីនិងឃុំខ្សែត្រ។លោកថា ការបាត់បង់ សត្វចិញ្ចឹមដោយជំងឺនេះ ជាការខាតបង់មួយដ៏ច្រើនសម្រាប់អ្នក ចិញ្ចឹមក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបរចិញ្ចឹមជ្រូកក៏ដូចជាចិញ្ចឹមសត្វផ្សេងៗទៀតត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញឱ្យបានល្អដើម្បីពង្រឹងការចិញ្ចឹមសត្វឱ្យបានទទួលជោគជ័យនិងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញចិញ្ចឹមសត្វឱ្យបានច្រើនថែមទៀតដើម្បីយកជំនាញទាំងនេះមកអនុវត្តឱ្យបានទទួលផលកាន់តែប្រសើរថែមទៀត។ អ្នកតំណាងរាស្រ្តរូបនេះបានក្រើនរំលឹកថា រាល់មានបញ្ហាសត្វឈឺ នៅក្នុងមូលដ្ឋានសូមរាយការណ៍ជាបន្ទាន់មកមន្ត្រី ជំនាញ មាន ពេទ្យសត្វភូមិ មេភូមិ អាជ្ញាធរ ឃុំ ស្រុក ដើម្បីដាក់មន្ត្រី ជំនាញចុះ ជួយ ព្យាបាលទាន់ពេលវេលា។រាល់មានសត្វងាប់កុំយកទៅ បរិភោគ ដែលអាចបង្កឱ្យមានការឆ្លងជំងឺដល់មនុស្ស។សត្វដែល ងាប់ត្រូវកប់ឱ្យបានម៉ត់ចត់ទុកឱ្យមន្ត្រីជំនាញស្រាវជ្រាវរកមូលហេតុនៃឆ្លងជំងឺ។ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម…

  • ប្រជានេសាទសប្បាយរីករាយដោយសារឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន

    ប្រជានេសាទសប្បាយរីករាយដោយសារឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន

    ភ្នំពេញ៖ ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤នេះ បានចុះទៅពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផល ក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ ក្នុងភូមិសាស្រ្តឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ការប្រមូលផលត្រី នៅដាយត្រីលេខ ១៥ ទទួលបានទិន្នផលជាមធ្យមមានចំនួនប្រមាណ ៥០០គ.ក្រ/១ដាយ។ ប្រជានេសាទបានបង្ហាញអាម្មណ៍រីករាយ ដែលនៅឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន ។ គួរបញ្ជាក់ជូនថា រដូវត្រីត្រូវជាលើកទី២ ចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមរួសរាន់មកទិញត្រីនៅតាមដាយត្រី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ៕ដោយ ៖ ម៉ាដេប៉ូ

  • ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងធ្វើកិច្ចសម្ភាសន៍ ផ្ដល់ការងារជាង ២០០កន្លែង នៅថ្ងៃទី១៨ ខែមករា

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងធ្វើកិច្ចសម្ភាសន៍ ផ្ដល់ការងារជាង ២០០កន្លែង នៅថ្ងៃទី១៨ ខែមករា

    ភ្នំពេញ៖ នៅថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរៀបចំកិច្ចសម្ភាសន៍ការងាររយៈពេល ១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន ២៥៩កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ។ សម្រាប់កិច្ចសម្ភាសការងារនេះ នឹងមានធនាគារ និងវិទ្យាស្ថានចំនួន៣ ចូលរួម ក្នុងនោះមាន វិទ្យាស្ថាន អេស៊ីលីដា, មីក្រូហិរញ្ញវត្ថុមហានគរ និងធនាគារ LOLC ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោក មោន យីម ប្រធានផ្នែកជ្រើសរើសបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ លើកឡើងថា កន្លងមក មហានគរ បានចូលរួមជាមួយ NEA ជាច្រើនលើកច្រើនសារ មកហើយ ។ ជាលទ្ធផល យើងក៏ទទួលបានបេក្ខជនជាច្រើនរូប ពីការសម្ភាសន៍ក្នុងវេទិកា ក៏ដូចជាពិព័រណ៍ការងារផងដែរ…

  • ឯកឧត្តម ហេង សួរ ជំរុញឱ្យផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជា លើឆាកអន្តរជាតិ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

    ឯកឧត្តម ហេង សួរ ជំរុញឱ្យផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជា លើឆាកអន្តរជាតិ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

    (ភ្នំពេញ)៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ កម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់ សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ ឱ្យកម្មករ និយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមាន របស់កម្ពុជា នៅចំពោះមុខបរទេសឬលើឆាកអន្តរជាតិ ដើម្បីទាក់ទាញការវិនិយោគបន្ថែម សម្រាប់ប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា៖“កាលណាមានរូបភាពវិជ្ជមានលើសារព័ត៌មានធំៗ គឺអាចជួយទាក់ទាញការវិនិយោគមកថែមទៀត ដែលជាប្រយោជន៍របស់ ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រយោជន៍របស់កម្មករ និយោជិត និងសមាជិក សមាជិកាសហជីពយើងតែម្តង ដោយត្រូវរួមគ្នាលើកពីភាពវិជ្ជមានដើម្បីយើង មានការងារសមរម្យ” ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលាឱ្យពិនិត្យ និងពិភាក្សា បន្ថែមលើប្រធានបទនៃការពង្រឹងមូលធនមនុស្ស បច្ចេកវិទ្យាឌីជីថល (ការងារបៃតង) និងការលើកកម្ពស់សិទ្ធិដែលស្របទៅតាមច្បាប់ជាតិ និងច្បាប់ ពាក់ព័ន្ធនានាដែលកម្ពុជាទទួលស្គាល់ ។ កិច្ចការសំខាន់ទាំងនេះ នឹងជួយជំរុញផលិតភាពការងារ និងមានប្រៀបក្នុងការ រក្សា បាននូវការងារដែលមានស្រាប់ និងទាក់ទាញការវិនិយោគបន្ថែមដែលជាចំណុច គន្លឹះបង្កើតឱ្យមានការងារសមរម្យនៅកម្ពុជា…

  • អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេស ដើម្បីឱ្យកម្ពុជាក្លាយ ជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេស ដើម្បីឱ្យកម្ពុជាក្លាយ ជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    ស្វីស៖ មន្រ្តីជាន់ខ្ពស់នៃអង្គការ OECDបានបញ្ជាក់អំពីក្នុងការពង្រឹង និង ពង្រីក នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខ័ណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូល ខ្ពស់ ក្នុងឆ្នាំ២០៥០ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍ សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD)ក្នុងឱកាសជួបសម្តែងការគួរសម និង ពិភាក្សា ការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ខណៈសម្តេចធិបតីអញ្ជើញ ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ឯកឧត្ដមអគ្គលេខាធិការអង្គការ OECD ក៏បានសម្តែងនូវការកោតសរសើ រ ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះការដាក់ចេញនូវ គោល នយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និង បរិស្ថាន ។…

  • ក្រសួងកសិកម្ម បើកទូលាយ ការចូលរួមពីវិស័យឯកជន ក្នុងការផ្តល់កម្ចី ដល់ កសិករ ដែលមានអត្រាការប្រាក់ទាប ដើម្បីបង្កើនខ្សែច្រវាក់ផលិតកម្ម

    ក្រសួងកសិកម្ម បើកទូលាយ ការចូលរួមពីវិស័យឯកជន ក្នុងការផ្តល់កម្ចី ដល់ កសិករ ដែលមានអត្រាការប្រាក់ទាប ដើម្បីបង្កើនខ្សែច្រវាក់ផលិតកម្ម

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានទទួលជួបស និងពិភាក្សាការងារជាមួយធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងបើកទូលាយ និងត្រូវការការចូលរួមពីវិស័យឯកជន ក្នុងការផ្តល់កម្ចីដល់កសិករដែលមានអត្រាការប្រាក់ទាប ដែលបង្កលទ្ធភាពដល់កសិករយកទៅប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងលទ្ធភាពសងត្រឡប់។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កន្លងមកក្រសួងបានចុះ MoU ជាមួយធនាគារ វីង ក្នុងការផ្តល់កម្ចីដល់កសិករ ក្នុងអត្រាការប្រាក់ទាបត្រឹម ៧-៨%ប៉ុណ្ណោះ ដែលនេះជាគំរូមួយសម្រាប់ធនាគារផ្សេងៗអាចសហការធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ។ លោក ឡាំ វ៉ាន់ហៃ នាយកប្រតិបត្តិ បានបញ្ជាក់ថា លោកទទួលយកអនុសាស្រ្តរបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីសិក្សារពីលទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចីដល់កសិករ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនីចិនបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

    ក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនីចិនបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

    ស្វីស៖ក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យនៃ ប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យនេះ។ការលើកឡើងនេះខណៈលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន Shenzhen Power Solution ជួបសម្ដែងការគួរសមនិង ពិភាក្សា ការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជាកាលពីរសៀលថ្ងៃទី១៦ ខែមករា ក្នុងឱកាសសម្ដេចអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោកស្រី Xia Li បានជម្រាបជូនសម្តេចធិបតី អំពីផលិតផល របស់ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើក កម្ពស់ ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទ តាមរយៈការផលិត ឧបករណ៍ អគ្គិសនីច្រើនប្រភេទដើរដោយថាមពលព្រះអាទិត្យ ដែលមាន តម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវ ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី Xia Li សម្តេចធិបតីបានបង្ហាញ នូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពល ព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការ ជាមួយ ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្ម ប្រភេទថ្មីនេះ…

  • ឯកឧត្តម ហេង សួរ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញគឺ «គ្រប់គ្នាពេលរៀនវគ្គបណ្តុះបណ្តាលចប់គឺចេះ ហើយមានការងារធ្វើ»

    ឯកឧត្តម ហេង សួរ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញគឺ «គ្រប់គ្នាពេលរៀនវគ្គបណ្តុះបណ្តាលចប់គឺចេះ ហើយមានការងារធ្វើ»

    (ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ១.៥ លាននាក់(១លាន៥សែននាក់) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រហូតមកដល់ពេលនេះ អ្នកចុះឈ្មោះមានសរុបចំនួន ប្រមាណជា ២៥០០០នាក់ នៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ហើយដែលក្នុងនោះ ៤០ភាគរយ ក៏មានយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលមានបណ្ណគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ នេះបញ្ជាក់អោយឃើញពីប្រសិទ្ធភាពនៃគោលនយោបាយ ក៏ដូចជាកម្មវិធីដែលសម្តេចនាយករដ្ឋមន្រ្តី បានដាក់ចេញសំរាប់ក្រសួងអនុវត្តន៍ផងដែរ ។ ឯកឧត្តម គូសបញ្ជាក់បន្ថែមថា បើទោះបីជាថ្ងៃនេះជាថ្ងៃប្រកាសបើកបវេសនកាល សម្រាប់សអ្នកមកយឺតក៏ដោយ ប៉ុន្តែបេសកកម្មរបស់ក្រសួង ក៏ដូចជាសាលាទាំងអស់មិនទាន់បញ្ចប់នោះទេ ពីព្រោះអ្វីជាអនុសាសន៍ ហើយដែលមានតំលៃបំផុត សំរាប់ជាតិមាតុភូមិជាពិសេស សំរាប់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនក្មួយៗ ដែលបានចុះឈ្មោះចូលរៀន គឺលទ្ធផលចុងក្រោយ ។ ត្រង់ចំណុចនេះ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លទ្ធផលចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត…