-
កម្ពុជាមានភ្ញៀវទេសចរជាង១លាន១សែននាក់បានចេញដើរកម្សាន្ត ក្នុងពេលបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យម្សិលមិញ

-
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការងារ នឹងជំរុញកំណើន សេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ

-
សម្តេច ហេង សំរិន បញ្ជាក់ថា ASEP11 រួមគ្នាគំាទ្រយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ១៩

-
តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈមានការរំពឹងថា នឹងមានការកើនឡើងការផ្គត់ផ្គត់

-
នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ឯកភាពគ្នា ដាក់ចូលជាធរមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន

-
អ្នកភូមិភ្នំទំព័រដកហូតកណ្តៀងក្រវាញនិងធ្វើការអភិរក្សដើមក្រវាញ

រាជធានីភ្នំពេញ៖លោក យ៉ត ធឿក ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅពេលដល់រដូវប្រមូលផលក្រវាញ លោក យ៉ត ធឿក និង ភរិយា តែងនាំគ្នាដើរឆ្លងកាត់ព្រៃភ្នំ តាមជ្រលងដងអូរ ប្រមាណពី១៥ ទៅ២០ គីឡូម៉ែត្រ ដើម្បីរកកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ទុកធ្វើម្ហូប និងមួយផ្នែកលក់ឱ្យអ្នកភូមិដើម្បីបង្កើនជីវភាពគ្រួសារបន្ថែមទៀត ក្រៅពីមុខរបរធ្វើស្រែចំការ។ លោក យ៉ត ធឿក និង ភរិយា ត្រូវធ្វើដំណើរពេញមួយថ្ងៃ ឬពេលខ្លះត្រូវស្នាក់នៅតាមផ្លូវ រយៈពេល២ឬ៣ថ្ងៃ បើសិនជាមានភ្លៀង ទឹកជន់លិចអូរ ដើម្បីរកបានកណ្តៀងក្រវាញចំនួនពី១០ ទៅ១៥គីឡូក្រាមតាមការបញ្ជាទិញពីអ្នកភូមិ និងពីឈ្មួញមកពីភ្នំពេញ។ ទោះធ្វើដំណើរយ៉ាងលំបាកកាត់ថ្ម បន្លាមុត និងរដូវភ្លៀងធ្លាក់រអិលយ៉ាងណាក្តី ប៉ុន្តែពួកគាត់ហាក់ស៊ាំជាមួយបរិយាកាសទៅកាន់ទីកន្លែងនោះដោយដើរដោយថ្មើរជើងមិនចេះនឿយហត់ឬនឿយណាឡើយ។អ្នកស្រុកនៅទីនោះហាក់ដូចស៊ាំ និងក្លាយជាទម្លាប់ ជាមួយការងារប្រចាំថ្ងៃនេះ។កណ្តៀងក្រវាញស្រស់ អាចលក់បានក្នុងតម្លៃចាប់ពី១៥០០០-២៥០០០រៀលនៅក្នុងមូលដ្ឋាន។ លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានបញ្ជាក់ថាប្រជាសហគមន៍នៅទីនេះភាគច្រើនប្រកបរបរកសិកម្មក្នុងនេះដូចជាការដាំបន្លែ ការចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាព។ក្រៅពីនេះពួកគាត់រកអនុផលព្រៃឈើដូចជា រកផ្សិត ទឹកឃ្មុំ…
-
កម្ពុជានាំចេញទៅអូស្រ្តាលីមានតម្លៃ១៥០លានដុល្លារ កើនឡើងជាង៣៣% រយៈពេល១០ខែ ឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជាបានចេញទំនិញទៅកាន់ប្រទេសអូស្រ្តាលី មានតម្លៃជាង១៥០លានដុល្លារ កើនឡើង៣៣.៦៥% បើទោះបីជាជួបនូវវិបត្តិកូវីដ១៩ ក៏ដោយ។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចាប់ពីខែមករា ដល់ខែតុលា កម្ពុជានាំចេញទៅប្រទេសអូស្រ្តាលី ក្នុងទំហំទឹកប្រាក់ ១៥០,៨៦៦,៣១១.៨៣ដុល្លារ កើនឡើង ៣៣.៦៤% បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានចំនួន១១២,៨៨៧,៨៣៣។
-
កូរ៉េសន្យាថា នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាជនកម្ពុជា និងបម្រើដល់ការនាំចេញសាច់សត្វ

-
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយច្បាប់វិនិយោគថ្មីជូនថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្ម

-
កម្ពុជាកំពុងមានការដ្ឋានអាជីវកម្មរ៉ែមាស ៧ទីតាំង នៅក្នុងខេត្តចំនួន៥
