Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យបន្តិច ប៉ុន្តែមិនមានន័យថាលោកអ្នកគ្មានសំណាងទាំងស្រុងនោះទេ។ ស្ថានភាពល្អក្នុងពេលនេះគឺអ្នកអាចនិយាយចរចា ដោះស្រាយរាល់បញ្ហា ឬកែប្រែស្ថានការណ៍បានល្អ។ ប្រសិនបើអ្នកមានការលំបាកខ្លះដែលពិបាកដោះស្រាយ សូមកុំប្រថុយប្រថាន ប៉ុន្តែសូមព្យាយាមរកដៃគូពិភាក្សា​ទើបជាផ្លូវល្អប្រសើរបំផុត។ ក្រៅពីនេះ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ ពីព្រោះអ្នកកំពុងមានមនុស្សនៅក្បែរចាំមើលបំណាំ។ លើសពីនេះអ្នកអាចមានលទ្ធភាពស្វែងយល់ភាពប្រែប្រួលបានលឿន ហើយដោះស្រាយដោយសន្តិវិធី។​ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ ប៉ុន្តែប្រឹងបន្តិចទៀតពីព្រោះភាពរីកចម្រើននេះកំពុងនៅក្នុងគន្លងផ្លូវរបស់អ្នក។ ត្រូវចាំថា កុំ ទាន់បាក់ទឹកចិត្តឲ្យសោះ។ ទន្ទឹមនឹងនោះសូមរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលនៅក្បែរ ពីព្រោះពួកគេអាចជួយទំនុកបម្រុង និងយកអាសារលោកអ្នកបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងការបង្កើតកម្មវិធីមង្គលនានាផង។ ទ្រព្យសម្បត្តិ មុខតំណែងអាចនឹងទទួលបានដំណឹងយ៉ាងជាក់ប្រាកដក្នុងរយៈពេលរសៀល ក្នុងនោះដែរអ្នកមិនគួរមានការភ្ញាក់ផ្អើលសំពោះហេតុការទេ ពីព្រោះអ្វីៗជាប់ទាក់ទងនឹងមជ្ឈដ្ឋានជុំវិញច្រើន។ ដោយឡែក អ្នកអាចមានជម្លោះ…

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានទេ គឺវាអំណោយផលសម្រាប់ការងារទាំងឡាយ។ ដូច្នេះហើយសូមចាប់ផ្តើមអនុវត្តផែនការរបស់អ្នក។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ ជាពិសេសហាមដាច់ខាត។ ដោយឡែក លោកអ្នកមិនត្រូវធ្វើការរំលងដៃគូរបស់អ្នក បើទោះជាក្នុងស្ថានភាពយ៉ាងណាក៏ដោយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនះជាពេលវេលាដែលមានអំណោយផលសម្រាប់ការធ្វើទំនាក់ទំនងជាមួយដៃគូជំនួញ ថ្នាក់លើ ក៏ដូចជាសហសេវិក។ សូមកុំមានការស្ទាក់ស្ទើរក្នុងការលើកឡើងនូវគោលបំណងសំខាន់ៗមកពិភាក្សា និងចរចានៅពេលនេះ ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកនឹងមានការកោតសរសើរ។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះស្ថានភាពនោះនឹងរសាយទៅវិញដោយេកឯង។ ក្រៅពីនេះសូមលោកអ្នកអាចធ្វើការផ្លាស់ប្តូរស្ថានភាពការងារបានដោយសេរី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ី និងការងាររបស់អ្នកពិបាកក្នុងការទទួលបានផលតាមក្តីបំណង។ មតិរិះគន់ និងគំនិតយោបល់អវិជ្ជមានជាច្រើននឹងរំខានដល់ទឹកចិត្តរបស់អ្នកខ្លាំង ហេតុដូច្នេះសូមប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យខ្លួនឯងរងផលប៉ះពាល់ពីគំនិតយោបល់ពីខាងក្រៅខ្លាំងពេក។ សូមព្យាយាមចំណាយពេលវេលាធ្វើការ ទទួលខុសត្រូវឲ្យបានខ្ពស់។ ក្រៅពីនេះ លោកអ្នកមិនអាចខ្ជះខ្ជាយពេលវេលា និងថាមពលបានទេ។ ប្រសិនបើអ្នកមានការសង្ស័យចំពោះចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួន សូមពិភាក្សាជាមួយសហសេវិក។ ក្រៅពីនេះ…

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារររបស់លោកអ្នកនឹងអាចសម្រេចទៅបានតាមក្តីប៉ងប្រាថ្នា។ លោកអ្នកអាចរំពឹងថាទទួលបានឳកាសច្រើនក្នុងការអភិវឌ្ឍន៍ការងារ ក៏ដូចជាទទួលបានផលតបស្នងចំពោះការខិតខំប្រឹងប្រែងបំពេញការងារពីសំណាក់ថ្នាក់លើផងដែរ។ ក្នុងពេលនេះក៏ជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការ   បណ្តាក់ទុន ឬប្រើប្រាស់លុយកាក់លើកិច្ចការងារនានា។ ប្រការដែលសំខាន់ សូមលោកអ្នកកុំមានការស្ទាក់ស្ទើរចំពោះក្តីសុបិន្ត ឬមានមហិច្ចតាធំលើការងារដែលអ្នកបានប៉ងប្រាថ្នា។ លោកអ្នកកំពុងដើរនៅលើផ្លូវត្រឹមត្រូវ ដូច្នេះគ្រាន់តែលោកអ្នកត្រូវប្រើប្រាស់ពេលវេលា និងការគិតបន្ថែមប៉ុណ្ណោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាព និងពេលវេលាពេញលេញក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើម។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះការងារបច្ចុប្បន្ន ឬស្ថានភាពចាស់ គឺលោកអ្នកអាចផ្លាស់ប្តូរបាន មិនមានអ្វីជំទាស់នោះទេ។ ទន្ទឹមនឹងនោះដែរ លោកអ្នកអាចនឹងមិនមើលឃើញពីភាពរីកចម្រើនប៉ុន្មានទេនៅពេលព្រឹក ប៉ុន្តនៅចុងបញ្ចប់នៃការងារថ្ងៃនេះអ្នកនឹងអាចជំនះរាល់ការលំបាក ហើយទទួលបានផលល្អជាទីគាប់ចិត្ត។ ប្រការដែលសំខាន់បំផុត សូមលោកអ្នកកុំរស់នៅជាមួយកំហុសពីអតីតកាល ហើយព្យាយាមផ្លាស់ប្តូរការគិតមករកភាពវិជ្ជមានវិញ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកចំណាយពេលវេលាពេញមួយថ្ងៃនេះដើម្បីធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងសហការី។ កុំខ្លាចក្នុងការផ្តួចផ្តើមគំនិតក្នុងការពិភាក្សាអំពីបញ្ហាសំខាន់។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានកោតសរសើរ។ ទន្ទឹមនឹងនេះ ហោរាសាស្ត្រការងារផ្តល់អនុសាសន័ឲ្យអ្នកបោះបង់ការប៉ងប្រាថ្នាដើម្បីសម្រេចការងារច្រើនក្នុងពេលតែមួយ។ វាពិតជាគ្រប់គ្រាន់ហើយ ដែលអ្នកលះបង់ពេលវេលាសម្រាប់តែការងារ ឬទៅលើប្រធានបទសំខាន់បំផុត។ ដោយឡែក សូមលោកអ្នកកុំមានការសង្ស័យចំពោះការងារ ឬទឹកចិត្តមនុស្សនៅក្បែរអ្នក…

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារទៅអប្បបរមា។ វានឹងល្អប្រសើរជាងមុន ប្រសិនបើអ្នកបំពេញការងារស្រាលៗ​ ដែលមិនតម្រូវឲ្យមានការប្រើប្រាស់អារម្មណ៍គិតពិចារណាច្រើន។ ប្រសិនជាអ្នកអាចធ្វើបាន នោះការងាររបស់អ្នកសន្យាថានឹងអាចបញ្ចប់ទៅបានដោយជោគជ័យ។ អ្នកនឹងអាចជំនះឧបស័គ្គ ដោយត្រឹមតែប្រើប្រាស់វិធីសាស្រ្តធម្មតាៗ។ ដោយឡែក សូមលោកអ្នកបង្កើនការទំនាក់ទំនងតូចធំឡើងវិញ ព្យាយាមយល់ដឹងពីស្ថានភាពដោយស្រង់យកពត៌មានលំអិត។ ប្រការដែលគួរជៀសវាង គឺសូមកុំទាន់ធ្វើដំណើរផ្លូវឆ្ងាយ។​ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះចូររៀបចំផែនការការងារក្នុងរបៀបយ៉ាងណាដើម្បីបញ្ចៀសពីស្ថានភាពទ្វេរុមុខ។ ការជឿទុកចិត្តត្រូវមានកំរិត ក្នុងនោះការផ្តល់ជូនដែលមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ឬស្ថិតក្នុងការស្រមើស្រមៃមិនគួរគិតគូរសោះឡើយ។ លើសពីនេះ សូមលោកអ្នកកុំធ្វើការលើសទម្ងន់ ប្រយ័ត្នបាក់កំលាំង របួសស្នាម ក៏ដូចជាការថ្លោះគ្រិចជាដើម។ ទន្ទឹមនឹងនេះ សូមព្យាយាមផ្លាស់ប្តូរការគិតរបស់អ្នកទៅរកភាពសកម្ម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះទំនាក់ទំនងតូចធំជាមួយមិត្តរួមកាងារ និងថ្នាក់លើហាក់ធ្លាក់ចុះខ្លាំង ដូច្នេះយកល្អគួរខ្នះខ្នែងកែលម្អស្ថានភាពនេះឲ្យបានរួសរាន់។ សូមបដិសេធការរិះគន់ និងគួរតែបញ្ចេញមតិក្នុងទម្រង់ត្រឹមត្រូវបំផុត។ បើទោះបីមានស្ថានភាពមិនល្អខ្លះនឹងមករំខានការងាររបស់អ្នកក្តី សូមកុំមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុ។ លោកអ្នកអាចស៊ូទ្រាំ និងកែលម្អភាពយ៉ាប់យឺនឲ្យមកជាល្អប្រសើរវិញបាន។ ដោយឡែក លោកអ្នកអាចនឹងត្រូវប្រើប្រាស់អារម្មណ៍ច្រើនក្នុងការងារ…

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ចប់ការងារបានដោយជោគជ័យ និងរហ័សរហួនណាស់។​ លោកអ្នកទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញ ពិសេសថ្នាក់លើតែម្តង ប៉ុន្តែសូមប្រយ័ត្នកុំបណ្តោយខ្លួនឲ្យស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ឲ្យសោះ។ ថ្ងៃនេះភាពស្ងៀមស្ងាត់ជ្រុលពេក បង្កើតភាពសង្ស័យ ដូច្នេះគួរនិយាយវែកញែកឲ្យបានសមហេតុផល កុំទុកឲ្យការយល់ច្រលំបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នក។ សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច ហើយគួរជៀសវាងការសន្យាទាំងឡាយណាដែលអ្នកមិនអាចធ្វើបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការជាធម្មតា។ ប៉ុន្តែអ្វីដែលកើតឡើងថ្មី គឺគំនិតឈ្នានីសរបស់មនុស្សនៅជុំវិញខ្លួនអ្នក ដែលនឹងមករំខានចិត្ត ហើយបង្អាក់ផលចំណេញ។ ឧបសគ្គនេះក៏មិនអាចដោះស្រាយប៉ុន្មានដែរ ដូច្នេះសូមមានការអត់ធ្មត់ ដោះស្រាយសន្លឹមៗ ហើយក៏គួរតែកុំវាយស្មៅបង្អើលពស់។ ពិនិត្យ វាយតម្លៃលើវិធីសាស្រ្តទីផ្សារ និងដំណើរការគម្រោងរបស់អ្នក។ ចំណាយពេលប្រមូលយកពត៌មាន ពិសេសហេតុផលនៃភាពអសកម្ម។ បើទោះបីយ៉ាងនេះក្តី ភាពសប្បុរសរបស់អ្នកនឹងជួយជ្រោមជ្រែង និងធ្វើឲ្យអ្នកជៀសផុតពីការលំបាក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងក្នុងរង្វង់ការងារ ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅ។ លោកអ្នកអាចធានាថានឹងបញ្ចប់ការងារបានទាន់ពេល ពីព្រោះពេលវេលាគឺមានពេញបិរបូណ៍។ សម្រាប់លោកអ្នកដែលចង់បណ្តាក់ទុន ផ្លាស់ប្តូរស្ថានភាពការងារ ធ្វើសូម្បីតែធ្វើពិធីនានា នឹងទទួលបានជោគជ័យ…

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកទំនងជាទទួលបានការងារបន្ថែម ទោះបីជាមាននឿយហត់បន្តិចក្តី ផលល្អនឹងនាំមកឲ្យដោយការងារទាំងនោះ។ ផ្ទុយទៅវិញ អ្នកអាចមានការភ័ន្តច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ ចំពោះការងារសំខាន់ៗ និងការចុះហត្ថលេខាគួរតែទុករងចាំដល់ថ្ងៃក្រោយ។ ក្រៅពីនេះ ចូរផ្តោតលើគំនិតច្នៃប្រឌិត។ បញ្ហាតិចតួចមួយចំនួនមិនអាចបញ្ចៀសបាន ប៉ុន្តែលោកអ្នកមានលទ្ធភាពដោះស្រាយដោយសន្តិវិធី និងជោគជ័យ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកល្អជាមធ្យម។ វេលាថ្ងៃនេះសន្យាផ្តល់ជូនលោកអ្នកនៅផ្លូវរំដោះខ្លួនចេញពីបញ្ហានានា ដូច្នេះគ្មានអ្វីនឹងអាចបង្អាក់ដំណើរជោគជ័យរបស់អ្នកនោះទេ។ ប្រសិនបើអ្នកត្រូវការបង្កើតអាជីព ធ្វើទំនាក់ទំនងការងារធំតូច ពិសេសការចរចាទាំងឡាយគឺអាចធ្វើទៅបាន។ អ្វីដែលចាំបាច់ សូមលោកអ្នកព្យាយាមបញ្ចប់ការងារដែលនៅសេសសល់ មានទំនួលខុសត្រូវចំពោះការងារបច្ចុប្បន្ន។ ក្នុងនោះដែរ សូមមានចិត្តហ្នឹងហ្ន៎ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានភាពប្រែប្រួល ដូច្នេះវាទំនងជាអាចមានឥទ្ធិពលលើអារម្មណ៍របស់អ្នក ដូច្នេះសូមគ្រងគ្រងចិត្តឲ្យបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការអនុវត្តផែនការប្រកបដោយមហិច្ចតានោះទេ។ ភាពខ្នះខ្នែងរបស់អ្នកពិបាកទទួលបានការកោតសរសើរ និងគាំទ្រពីមនុស្សនៅជុំវិញខ្លួនយ៉ាងខ្លាំង។ លើសពីនេះសម្ពាធដ៏ខ្លាំងក្លាអាចកើតឡើងពីដៃគូពាណិជ្ជកម្ម និងមិត្តរួមការងារផងដែរ។ បើទោះបីជាយ៉ាងនេះក្តី សូមមានចិត្តអត់ធ្មត់ចំពោះហេតុការណ៍នានា ហើយធ្វើយ៉ាងណាព្យាយាមកែប្រែភាពអសកម្មទាំងនោះ ដោយគំនិតវិជ្ជមាន…

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងាររបស់អ្នកប្រហែលជានឹងរងសម្ពាធពីផ្លូវអារម្មណ៍ច្រើន ហេតុដូច្នេះសូមគ្រប់គ្រងអារម្មណ៍ ធ្វើយ៉ាងណាកុំឲ្យមានភាពសោកស្តាយ ឬការឈឺចាប់។ ក្នុងនោះដែរ លោកអ្នកមិនគួរមានការសង្ស៍យចំពោះចំណេះជំនាញរបស់ខ្លួននោះទេ បើកឳកាសឲ្យខ្លួនឯង ហើយព្យាយាមចាកចេញពីស្ថានភាពដដែលៗ។ ប្រសិនបើអ្នកជាប់គាំងពិបាកដោះស្រាយ សូមពឹងពាក់មនុស្សដែលនៅក្បែរខ្លួន ពីព្រោះលោកអ្នកនៅតែមានលទ្ធភាពធ្វើទំនាក់ទំនងបានល្អ។ ចំពោះការប្រថុយប្រថាន សូមកុំសាកល្បងឲ្យសោះ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល និងភាពវិជ្ជមានសម្រាប់ការបង្កើតការងារថ្មី ការផ្លាស់ប្តូរស្ថានភាព ឬចាប់ឳកាសនានា។ លោកអ្នកមានលទ្ធភាពច្រើនដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញ ប៉ុន្តែយកល្អគួរតែទាក់ទងជាមួយមនុស្សចាស់ឲ្យបានច្រើន។ ក្នុងវេលានេះលោកអ្នកមានកំលាំងថមពល និងអារម្មណ៍ឯករាជ្យ ហេតុនេះសូមមានភាពរហ័សរហួន និងសន្សំសំចៃពេលវេលាសម្រាប់អនុវត្តការងារ។ ដោយឡែក ប្រការដែលសំខាន់ជាងនេះទៅទៀត គឺសូមកំណត់ដែនសកម្មភាពរបស់ខ្លួន ដើម្បីបញ្ចៀសបញ្ហានានា ពិសេសរវាងទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពបំពេញការងារទាំងអស់ឲ្យបានសម្រេចដល់គោលដៅដែលបានកំណត់។ មិត្តភក្តិរួមការងារ ព្រមទាំងចៅហ្វាយនាយស្រលាញ់រាប់អាន និងគាំទ្រជំហានរបស់អ្នកណាស់។ ប្រសិនបើលោកអ្នកធ្វើការឲ្យខ្លួនឯង អ្នកគឺអាចផ្តោតអារម្មណ៍បានច្រើនជាងមុន ហើយបើធ្វើការសម្រាប់អ្នកដទៃ គឺនឹងអាចឲ្យគេពេញចិត្តណាស់។…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកនឹងទទួលផលសម្រេច ព្រមទាំងការជឿទុកចិត្តណាស់ខ្ពស់ពីមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរការងារមិនអាចធ្វើទៅបាននោះទេ ដោយសារស្ថានភាពខាងក្រៅកំពុងរុញច្រានការងារថ្មីឲ្យស្ថិតក្នុងដំណាក់កាលពិបាកកំណត់បាន។ ក្នុងនោះដែរ លោកអ្នកអាចមានរឿងរកាំរកូសតិចតួចនៅកន្លែងការងារ​ ដូច្នេះសូមទប់ទល់នឹងកំហឹងឲ្យបាន បើអាចអ្នកគួរដើរចេញទើបជាការប្រសើរ ដើម្បីកុំឲ្យអ្វីៗពិបាកទៅថ្ងៃក្រោយ។ ប៉ុន្តែ បើទោះបីជាស្ថានភាពថ្ងៃនេះមិនសូវជាសមប្រកប សូមបន្តការងារនេះ និងកុំទាន់ធ្វើការផ្លាស់ប្តូរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់កិច្ចការទេ ពីព្រោះផលរំខានបានកើតឡើងច្រើន ពិសេសទាក់ទងនឹងមនុស្សក្នុងរង្វង់ការងារ។ អ្នកគួររក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងកំរិតខ្ពស់ ពីព្រោះលោកអ្នកកំពុងមានមនុស្សមើលបំណាំ ដូច្នេះកំហុសអាចនឹងកើតឡើងដោយនឹកស្មានមិនដល់។ សម្រាប់អាជីវករ ការជឿទុកចិត្តដៃគូជំនួញមិនគួរធ្វើទេក្នុងពេលនេះ ពីព្រោះស្ថានភាពហិរញ្ញវត្ថុបានកំណត់ថាកំពុងរងការប៉ះពាល់។ ទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្ត ភាពច្បាស់លាស់នឹងអាចជួយដោះស្រាយផលលំបាកបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ច្រើនជាងការរំពឹងទុក។ ចំពោះអ្នកធ្វើការរដ្ឋឯកជន គួររក្សាពាក្យសំដី ជៀសវាងការនិយាយរិះគន់ ឬការនិយាយដើមចុងឥតប្រយោជន៍ បើមិនដូច្នេះទេលទ្ធផលការងារល្អនឹងប្រែជាបាត់បង់ទៅវិញយ៉ាងងាយ។ ផ្ទុយទៅវិញ បញ្ហាមួយចំនួនមិនទាន់អាចកំណត់បានទេ ដូច្នេះសូមរក្សាលំនឹងរបស់ខ្លួន ហើយមិនត្រូវធ្វើការផ្លាស់ប្តូរអ្វីធំដុំពេកទេ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខ។ ការខាតបង់ប្រាក់កាស គឺមានកំរិតខ្ពស់​ ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់គម្រោងផែនការ ចំណែកការចាយវាយ ឬទិញរបស់របរចូលក៏មិនជាការប្រសើរដែរក្នុងពេលនេះ។ ក្នុងនោះដែរ ស្ថានភាពអាជីពរបស់អ្នកកំពុងប្រែប្រួល ដូច្នេះសូមពិនិត្យ និងវាយតម្លៃស្ថានភាពជាថ្មី ហើយវាទាមទារបទពិសោធន៍ និងវិជ្ជាជីវរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្ត ពីព្រោះភាពប្រសើរនឹងកើតឡើងបន្ទាប់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ មានបញ្ហាតូចតាចមួយចំនួននឹងអាចកើតឡើងផងដែរ ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី។ លោកអ្នកអាចក្លាយទៅជាមានទោសបានដោយពាក្យសំដី ដូច្នេះសូមប្រុងប្រយ័ត្ន។ ដោយឡែក ប្រសិនបើអ្នកចង់បានផលកាន់តែប្រសើរសូមសំឡឹងមើលឳកាសពីទិសបូព៌។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង​ និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ពីព្រោះលោកអ្នកកំពុងក្លាយជាគោលដៅរបស់មនុស្សជាច្រើនរួមទាំងថ្នាក់លើផង។ សូមមានភាពរួសរាយរាក់ទាក់ជាមួយមនុស្សក្បែរខ្លួនជានិច្ច។…

  • ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្ដុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសី អស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាថ្ងៃដែលមានអំណោយផលបំផុត សម្រាប់ការធ្វើអាជីវកម្ម បោះទុន និងការបង្កើតការងារថ្មីៗ។ អាជីពទាំងនេះរំពឹងថាទទួល បានស្ថានភាពយូរអង្វែង និងមានភាពចម្រើនលូតលាស់កាន់តែប្រសើរ។ សូមព្យាយាម ពង្រីកអាជីវកម្មរបស់អ្នក ឬបទពិសោធន៍ជាមួយកម្មវិធីថ្មីៗដើម្បីបង្កើនប្រាក់ចំណូលរបស់អ្ន ក។ កំរិតហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកក៏អាចមានភាពរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការចរចា ពិភាក្សា និងដោះស្រាយបញ្ហាចាស់ថ្មី ទាំងឡាយ ដូច្នេះធ្វើយ៉ាងណាកុំបណ្ដោយពេលវេលាឲ្យកន្លងទៅ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសី លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះហាក់មានភាពមមាញឹកយ៉ាងខ្លាំ ង។ បើទោះបីជាយ៉ាងណាសូមកុំបោះបង់ចោលការងារ ឬបដិសេធការផ្តល់ជូនលឿនពេក សូមគិតពិចារណាឲ្យបានច្បាស់ ពីព្រោះឱកាសចម្រើនលូតលាស់របស់អ្នកមិនអាចបក ឆ្ងាយពីការខិតខំប្រឹងប្រែងនោះទេ សូមប្ដេជ្ញាចិត្តអនុវត្តការងារឲ្យបានក្នុងកំរិតអតិបរមា នោះអ្នកនឹងអាចទទួលបានផលតបស្នងជាទីគាប់ចិត្តត្រឡប់មកវិញក្នុងពេលឆាប់ៗ។ ទោះបីជាយ៉ាងនេះក្តី សូមរកពេលវេលាសម្រាក និងធ្វើដំណើរកំសាន្តខ្លះទើបល្អ។ ផ្ទុយទៅ វិញ សូមកុំមានការអាក់អន់ព្រោះតែសភាពលំបាកពីខាងក្រៅ អ្វីៗមិនអាក្រក់នោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខា ធាតុឈើ ពង្សយក្សស្រី រាសី អស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។…