-
ហោរាសាស្រ្តប្រចាំថ្ងៃ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយមានដំណើរការល្អ។ ប៉ុន្តែលោកអ្នកហាក់កំពុងរវល់ខ្លាំង ដូច្នេះបើយកល្អគួរចេះបែងចែកពេលវេលា ឬរកជំនួយ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សុខភាព។ ភាពលំបាករបស់អ្នកក្នុងថ្ងៃនេះ គឺអាចជួយបានប្រសិនបើអ្នកចេះអត់ធ្មត់ និងអធ្យាស្រ័យ ក្នុងនោះសូមកុំប្រថុយប្រថាន គួរស្វែរកជំនួយចំបពោះកិច្ចការងារខ្លះប្រសើរជាង។ ក្នុងនោះសូមប្រយ័ត្នមនុស្សដែលនៅប្រកៀកខ្លាំងនឹងអ្នក រាល់ការជឿទុកចិត្តត្រូវពិចារណាឲ្យវែងឆ្ងាយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខានទាំងឡាយ ដូច្នេះសូមកុំបារម្ភ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នាចុះ។ ចំពោះលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ ប៉ុន្តែការតមមាត់កគឺជារឿងចាំបាច់ដែលអ្នកត្រូវធ្វើដាច់ខាត។ ចំពោះការងារបណ្តាក់ទុន និងគម្រោងថ្មី គួរបន្ថែមល្បឿនពីព្រោះការងារនោះនឹងទទួលបានជោគជ័យ និងផលដ៏ប្រសើរណាស់ ប៉ុន្តែពេលវេលាសម្រាប់អ្នកគឺនៅមានកំរិត។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះលោកអ្នកដែលាមានអាជីពទាក់ទងនឹងការលក់ចេញ ទិញចូលចលន និងអចលនទ្រព្យ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ប្រសិនបើអ្នកមិនជឿទុកចិត្តលើអ្វីមួយ សូមពិនិត្យសង្កេតដោយភាពឆ្លាតវៃ កុំខ្លាចក្នុងការបង្អាក់កិច្ចការនោះសិន។ សម្រាប់ការពិភាក្សា ឬចរចានឹងអាចមានលទ្ធភាពពេញទី ដូច្នេះសូមកុំស្ទាក់ស្ទើរ។ក្រៅពីនេះ សូមកុំទាក់ទងនឹងការខ្ចីបុលនានា…
-
ហោរាសាស្រ្តប្រចាំថ្ងៃ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុនថ្មី។ថ្ងៃនេះមានអំណោយផលសម្រាប់ការប្រតិបត្តិគម្រោងហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ ថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម ប្រសិនបើអ្នកអាចធ្វើបាននោះលោកអ្នកនឹងទទួលបាន ភាពរីកចម្រើនទ្វេរដង។ ដោយឡែក សូមជៀសវាងការធ្វើការងារប្រញាប់ប្រញាល។ ក្នុងនោះ អ្នកអាចមានឳកាសធ្លាក់ចូលទៅក្នុងស្ថានភាពមិនល្អ ប្រសិនបើអ្នកព្យាយាមចូលទៅពាក់ព័ទ្ធរឿងរវល់ដៃគូជំនួញរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក។ ក្នុងនោះសូមជៀសឲ្យបានការនិយាយច្រើន ការឈប់សម្រាកយូរពេក ពីព្រោះទាំងនេះអាចឲ្យប៉ះពាល់ដល់កិច្ចការររបស់អ្នកធ្ងនធ្ងរ។ សូមរក្សាការងារដែលអ្នកកំពុងដំណើរការសិន ប៉ុន្តែប្រសិនបើអ្នកមិនរីករាយនឹងការងារចាស់ ការផ្លាស់ប្តូរត្រូវតែច្បាស់លាស់។ ក្នុងនោះសូមពិចារណាឲ្យបានវែងឆ្ងាយ កុំប្រើប្រាស់អារម្មណ៍ក្នុងការសម្រេចចិត្តជាដាច់ខាត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការរបស់អ្នកមានដំណើរការល្អ ក្នុងនោះប្រសិនបើអ្នកធ្វើការដោយពឹងលើគំនិតច្នៃប្រឌិត នោះលទ្ធផលនឹងកើនឡើងច្រើនជាងមុន។ ក្នុងពេលនេះលោកអ្នកមិនអាចរុញរាក្នុងហេតុការណ៍អ្វីទាំងនោះ បើទោះបីជាមានបញ្ហាកើតឡើងតិចតួចក្តី គឺត្រូវតែចូលខ្លួនប្រឈមជានិច្ច។ ស្របពេលជាមួយគ្នានេះ សូមកុំមានការភ័យខ្លាចពីព្រោះមនុស្សជុំវិញខ្លួនអ្នក រួមទាំងថ្នាក់លើផង យកចិត្តទុកដាក់ ស្រលាញ់អាណិតអ្នកខ្លាំងណាស់។ ក្រៅពីនេះសូមជ្រើសរើសការរស់នៅដោយធម្មតា គឺមិនចាំបាច់ត្រូវបង្អួតបង្ហាញអ្វីឡើយ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
ហោរាសាស្រ្តប្រចាំថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារនានាមានកំរិតហ្នឹងហ្ន៎ជាធម្មតា ប៉ុន្តែលោកអ្នកត្រូវខិតខំប្រឹងប្រែងខ្លាំងជាងសព្វដង។ ក្នុងនោះដែរ សូមព្យាយាមបញ្ចប់ការងារគ្រប់យ៉ាង ដោយមិនចាំបាច់សុំជំនួយនោះទេ ពីព្រោះក្នុងពេលនេះលោកអ្នកមានឳកាសនឹងកើតទំនាស់ជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ហើយកាន់តែប្រសើរជាងនោះទៅទៀត ការដកឃ្លាចេញពីគ្នា និងរក្សាពាក្យសំដីគឺចាំបាច់បំផុត។ ក្រៅពីនេះសូមរក្សាស្ថានភាពអាជីពឲ្យនៅធម្មតាសិន កុំដាក់ទុនថាមពល លុយកាក់ និងសម្ភារៈនៅពេលនេះ ពីព្រោះផលចំណេញមិនស្មើនឹងទុននោះទេ។ ដោយឡែក លោកអ្នកអាចងាយរងគ្រោះនឹងជំងឺពិបាកព្យាបាល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកព្យាយាមកុំធ្វើសកម្មភាព និងបង្ហាញគំនិតផ្តួចផ្តើមនានានៅពេលនេះ ពីព្រោះអ្នកនឹងមិនទទួលបានការកើតសរសើរពីមិត្តរួមការងារ និងថ្នាក់លើនោះទេ។ ហើយវាជាការប្រសើរជាងមុន ប្រសិនបើអ្នកចំណាយពេលគិតជាថ្មីនូវផែនការយុទ្ធសាស្រ្ត។ ក្នុងនោះដែរ សូមបដិសេធការរិះគន់ខ្លួនឯង ប្រសិនបើអ្នកអាចធ្វើបាននោះបញ្ហានឹងអាចដោះស្រាយបានដោយងាយស្រួល។ ទន្ទឹមនឹងនោះ សូមពិចារណាឲ្យបានសមហេតុផល ដើម្បីកុំឲ្យធ្លាក់ចូលក្នុងសកម្មភាពដែលរងឥទ្ធិពលពីអារម្មណ៍។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាក្នុងពេលនេះនឹងទទួលបានភាពវិជ្ជមានទាំងអស់ ហើយប្រសិនបើអ្នកអាចអត់ធ្មត់នឹងភាពរឹងស្ទះតិចតួចដែលនឹងកើតឡើងក្នុងពេលនេះ អ្នកនឹងអាចទទួលបានផលល្អគួរជាទីមោទន។ ក្នុងនោះ លោកអ្នកអាចដឹងដំណឹងទាក់ទងនឹងលុយកាក់ ឬតួនាទីការងារនៅរវាងពេលរសៀល។ ដោយឡែក លោកអ្នកមិនអាចចូលខ្លួនទៅប៉ះពាល់…