Category: ហោរាសាស្ត្រ

  • ​ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

    ​ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភារកិច្ចការងារហាក់ប្រទះនឹងភាពស្មុគ្រស្មាញជាងសព្វដង ប៉ុន្តែមិនធ្វើឲ្យអ្នកឈប់ទ្រឹងនោះទេ។ អ្វីៗនៅតែអាចដំណើរការទៅបាន ប៉ុន្តែលោកង្នកប្រហែលជាត្រូវប្រឹងប្រែងកនា់តែខ្លាំង។ ក្នុងនោះសូមប្រកាន់គោលគំនិតរបស់ខ្លួន។ អ្នកអាចទទួលគំនិតយោបល់អ្នកដទៃបាន ប៉ុន្តែត្រឹមតែពីមនុស្សដែលជិតដិតជាមួយអ្នកប៉ុណ្ណោះ។ ក្រៅពីនេះសូមកុំប្រកាន់ចិត្តក្រោធ ពីព្រោះវានឹងរំខានដល់ទឹកចិត្តរបស់អ្នកខ្លាំងណាស់។ សូមអត់ធ្មត់ ហើយព្យាយាមដោះស្រាយដោយភាពឈ្លាសវៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារគួរឲ្យកត់សម្គាល់ក្នុងពេលនេះ។ លោកអ្នកមានមនុស្សនៅជុំវិញខ្លួន ដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏នឹងអាចជួយសម្រួលភាពលំបាកនៃការងាររបស់អ្នកបានផងដែរ។ ដូច្នេះដើម្បីជាការតបស្នង សូមមានចិត្តស្មោះត្រង់ និងសណ្តោសជានិច្ច។ ក្រៅពីនេះសំណាងរបស់អ្នកអាចនឹងកើតឡើង នៅទិសទក្សិណ ដូច្នេះសូមសំឡឹងមើលឳកាសល្អៗនៅទីនោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ណាស់ ប៉ុន្តែក៏ត្រូវបោះជំហានជាមួយនឹងគម្រោងផែនការជាក់លាក់ជានិច្ចផងដែរ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ក្នុងការធ្វើទំនាក់ទំនងល្អជាមួយចៅហ្វាយនាយ។ កុំបណ្តោយខ្លួនឲ្យនៅឆ្ងាយពីស្ថានភាពនៃការងារពេក ពីព្រោះការទំនាក់ទំនងសំខាន់ដើម្បីសម្រួលការងារ។ ក្រៅពីនេះ ឳកាសច្រើននឹងកើតឡើងនៅខាងក្រៅ ដូច្នេះសូមចាកចេញដើម្បីចាប់យកឳកាសថ្មីៗ។ ផលលំបាកក្នុងថ្ងៃនេះអាចកើតឡើងទាក់ទងនឹងការភ្លេចភ្លាំង ដូច្នេះសូមប្រយ័ត្នប្រយែង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបររកស៊ីជួញដូរ និងកិច្ចការងានានាសម្រេចបានផ្លែផ្កាណាស់។ ប៉ុន្តែបើទោះបីជាទទួលបានភាពល្អប្រសើរយ៉ាងនេះក្តី សូមគ្រប់គ្រងពេលវេលា យកចិត្តទុកដាក់នឹងការងារទាំងឡាយ ហើយព្យយាមបញ្ចប់វាឲ្យទាន់ពេលល។ ក្នុងនោះសូមធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ហើយការសម្រេចចិត្តដោយឯកឯងគឺមិនសូវល្អនោះទេ។ ក្នុងនោះដែរ សូមពិចារណាឲ្យបានុម៉ត់ចត់មុនការជឿជាក់ ពីព្រោះលោកអ្នកក៏នៅមានសញ្ញាណនៃការចាញ់បោកបញ្ឆោតគេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកស្ថិតក្នុងដំណាក់កាលលំបាកក្នុងការទទួលបានផលចំណេញ ឬការគាំទ្រពីមនុស្សដែលនៅក្នុងរង្វង់ការងារ។  ក្រៅពីនេះ សូមប្រយ័ត្នសំដីជាមួយមនុស្សថ្នាក់លើ បើអាចចៀនបានគួរកុំពាក់ព័ទ្ធជិតស្និតក្នុងថ្ងៃនេះ។ លោកអ្នកអាចជួបប្រទះបញ្ហាក្នុងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ ដូច្នេះត្រូវរៀនទប់អារម្មណ៍ ហើយឆ្លើយតបជាមួយនឹងបញ្ហាដោយក្តីអនុគ្រោះជាទីបំផុត៊ ផ្ទុយទៅវិញ សូមសំលឹងមើលឳកាសកែប្រែនៅក្នុងទិសបច្ចឹម ហើយប្រសិនបើរកមនុស្សជួយ សូមជ្រើសរើសមនុស្សផ្ទុយភេទ ដែលមានវ័យក្មេងជាង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងមានលទ្ធភាពក្លាយជាអ្នកដឹកនាំក្រុម ជាប្រធានផ្នែក ឬអាចជាមនុស្សដែលមានលទ្ធភាពក្នុងការសម្រេចចិត្តជួសមនុស្សនៅក្នុងកាក្រុមការងារ ឬដៃគូពាណិជ្ជកម្ម។ លោកអ្នកមានឳកាសប្រមូលទ្រព្យបាន ដោយគ្រាន់តែសំដែងសប្បុរស និងពិធីសាស្រ្តក្នុងការចរចា។ ក្រៅពីនេះ សូមលោកអ្នកកុំមានភាពរុញរា ខ្លាចរអាក្នុងការចាប់យកការងារថ្មី ឬការបណ្តាក់ ឬផ្លាស់ប្តូរទីកន្លែងការងារដែលអ្នកមិនពេញចិត្ត។ អ្វីៗនឹងដំណើរការយ៉ាងល្អ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះទំនាក់ទំនងមិនអាចដំណើរការទៅដោយរលូននោះទេ ដូច្នេះមិនគួរប្រឹងប្រែងបង្កើតទំនាក់ទំនងច្រើនពេកទេ ប្រសិនបើអ្នកនៅតែខំប្រឹង គឺអ្នកនឹងប្រទះភាពខ្សោះអារម្មណ៍ និងហត់នឿយខ្លាំង។ សូមបដិសេធ ការនិយាយរិះគន់ទាំងឡាយ ប៉ុន្តែព្យាយាមបង្ហាញគំនិតយោបល់របស់អ្នកឲ្យអស់ពីសមត្ថភាព។ ក្នុងនោះសូមកុំរស់នៅជាមួយភាពអវិជ្ជមាន។ ថ្ងៃនេះលោកអ្នកអាចគូសវាស ឬស្រមើស្រមៃពីគម្រោងផែនការដែលអ្នកពេញចិត្តដោយភាពរស់រវើក។ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញសមត្ថភាពច្នៃប្រឌិត ពីព្រោះវានឹងជាប្រយោជន៍សម្រាប់ការងារអ្នកទៅថ្ងៃមុខ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយការងារឲ្យបានតិចបំផុត ទន្ទឹមនឹងនោះវានឹងកាន់តែល្អប្រសើរប្រសិនបើអ្នកបំពេញការងារដែលមិនទាមទារការផ្តោតអារម្មណ៍ច្រើនលើសលុប។ ចំពោះការធ្វើការហួសកំរិត គួរតែកាន់បន្ថយ។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរសន្សកម្លាំងទើបល្អ។ សូមតាមដានអារម្មណ៍ខ្លួនឯង កុំបង្កើតការងារច្រើនពេកប្រសិនបើអ្នកមានអារម្មណ៍ថាអស់កំលាំង។ ថ្ងៃនេះអ្នកនឹងមានគំនិតទស្សនៈរស់រវើកណាស់ ដូច្នេះសូមប្រកាន់គំនិតច្នៃប្រឌិត និងកុំបោះបង់ចោលភាពពិត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការធ្វើទំនាក់ទំនងនោះទេ ពីព្រោះមតិរិះគន់ និងគំនិតអវិជ្ជមានពីមជ្ឈដ្ឋានខាងក្រៅវាយប្រការអ្នកខ្លាំង។ សូមចងចាំថា សកម្មភាពឯកឯងរបស់អ្នកអាចនឹងបង្កគ្រោះថា្នក់បាន។ ក្នុងនោះសូមសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនដោយសារអារម្មណ៍នោះទេ។  សូមផ្អាកការធ្វើដំណើរផ្លូវឆ្ងាយប្រសិនបើអ្នកទទួលអារម្មណ៍អស្ថេរភាព ពីព្រោះលោកអ្នកនៅមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេចបានជោគជ័យធំ។ ការអត់ធ្មត់ និងព្យាយាមនៅតែជាជម្រើសល្អសម្រាប់ជោគជ័យរបស់អ្នក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់លោកអ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើសកម្មភាពធំដុំនោះទេ ហេតុដូច្នេះសូមពន្យារពេលអនុវត្តន៍ កិច្ចការសំខាន់ៗ​សិន ក្នុងនោះលោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភពេកទេ អ្វីៗនឹងអាចកែប្រែបានក្នុងពេលដ៏ខ្លីខាងមុខ។ ថ្ងៃនេះបើទោះជាលោកអ្នកមានពេលវេលាល្មមគ្រប់គ្រាន់ក្តី សូមចាប់ផ្តើមធ្វើការងារពីព្រឹកព្រលឹម ហើយពេលវេលាដែលនៅសេសសល់គួរប្រើប្រាស់ដើម្បិគូសវាងគម្រោងសម្រាប់ថ្ងៃខាងមុខ។ ដោយឡែក ប្រសិនបើអាចធ្វើបាន សូមកុំនិយាយផ្តោះម្តងយោបល់នឹងមនុស្សប្រុសទាបល្អិត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែង។ រាល់កិច្ចការទាំងឡាយដែលអ្នកប៉ងប្រាថ្នាហើយគង់នឹងអាចសម្រេចផលទាំងអស់។ វេលាល្អនៅក្នុងថ្ងៃនេះអាចជួយយឹតយោងលោកអ្នកឲ្យបានទៅដល់ភាពចម្រើនលូតលាស់ក្នុងរយៈពេលយូរអង្វែងណាស់ ហេតុដូច្នេះសូមប្រឹងប្រែងសំឡឹងមើលលទ្ធភាព និងឳកាសនានា។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ពេលនេះជាពេលវេលាប្រសើរណាស់។ ប្រការដែលអ្នកគួរធ្វើជាដាច់ខាត គឺជៀសវាងរឿងរ៉ាវរបស់អ្នកដទៃ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចងាយទទួលរងនូវបញ្ហា មតិរិះគន់ ឬជម្លោះនៅក្នុងកន្លែងការងារ ក្នុងនោះបញ្ហាជាមួយថ្នាក់លើក៏អាចនឹងកើតមានផងដែរ អាស្រ័យហេតុនេះជម្រើសល្អបំផុត គឺការរក្សាភាពអត់ធ្មត់…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ សីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក ក្នុងនោះដែរសូមជៀសដាច់ខាតការនិយាយវែកញែក បើទោះបីជាលោកអ្នកមានគំនិតយោបល់ត្រឹមត្រូវក្តី។ ក្រៅពីនេះ អ្នកអាចផ្លាស់ប្តូរការងារ ឬបង្កើតមុខរបរថ្មីបានមិនមានជំទាស់អ្វីទេ ប៉ុន្តែបើកាន់តែល្អនោះសូមលោកអ្នកធ្វើការសហការ។ កុំចោលការធ្វើពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងនឹងមនុស្សដែលស្ថិតក្នុងចំណោមការងាររបស់អ្នក។ ក្រៅពីនេះដើម្បីធានាភាពរីកចម្រើនឲ្យបានយូរសូមស្វែងសូមគិតគូរពីការតុបតែងខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ ថ្ងៃនេះរាល់បញ្ហាតូចធំនឹងអាចជួយសង្រ្គោះបានដោយមនុស្សនៅក្បែរខ្លួនតែម្តង អាស្រ័យហេតុនេះសូមរក្សាផ្លូវចិត្ត ហើយធ្វើសេចក្តីល្អចំពោះមនុស្សនៅក្បែរខ្លួនអ្នក។ ផ្ទុយទៅវិញ រាល់កិច្ចការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក គួរតែព្យាយាមបញ្ចប់ ហើយក៏មិនបាច់សុំជំនួយដែរ។ លើសពីនេះ សូមរក្សាសុខភាព លោកអ្នកកំពុងវាយប្រហារដោយអារម្មណ៍រវើរវាយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពេលណាក៏អ្នកអាចាប់ផ្តើមបានដែរ។ ចំពោះលោកអ្នកធ្វើការរាជការ និងឯកជននឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយនៅរវាងចុងបញ្ចប់ការងារល្ងាចនេះ។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញដែលស្ថិតស្ថេរផងដែរ។ ក្នុងនោះដែរ​ លោកអ្នកគួរយកចិត្តទុកដាក់ ពិភាក្សាការងារ ផ្តោះប្តូរយោបល់ខ្លះជាមួយថា្នក់ដឹកនាំទើបប្រសើរជាង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ លោកអ្នកនឹងមានមនុស្សផ្ទុយភេទជួយទំនុកបម្រុងយ៉ាងខ្លាំង ដូច្នេះចូរមានចិត្តស្មោះត្រង់ និងរស់រាយជានិច្ច។ ក្នុងនោះដែរ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំសាកល្បង ឬប្រថុយប្រថាន  ពីព្រោះបញ្ហានឹងអាចជួបប្រទះច្រើនជាងភាពជោគជ័យ។ ក្រៅពីនេះ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះការបាត់បង់របស់សំខាន់ ឬប្រាក់កាស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ សូម្បីការពិភ្សាកាចរចាជាមួយដៃគូជំនួញក៏នឹងអាចធ្វ់បានផងដែរ។ ចូររក្សាចិត្តគំនិតល្អ និងសប្បុរសរបស់អ្នកជានិច្ច ប្រសិនបើអ្នកអាចធ្វើបានលាភសំណាង និងភាពសប្បាយរីករាយនឹងកើតឡើងក្នុងថ្ងៃនេះ។ លើសពីនេះ សូមប្រុងប្រយ័ត្ន ក្រែងមានជំលោះនៅក្នុងគ្រួសារ ឬការបាត់ប់ទំនុកចិត្តចំពោះគ្នា។ ក្នុងនោះដែរ អ្នកគួរដាក់ការងារខ្លះ និងគិតគូរដល់ដំណើរកំសាន្ត។ ដោយឡែកអ្នកមានលទ្ធភាពពេញលេញក្នុងការស្វែងយល់ពីបញ្ហា និងរកមធ្យោបាយដោះស្រាយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្មយ៉ាងខ្លាំង។ សូមព្យាយាមកុំឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពយ៉ាងអង់អាច និងម៉ឺងម៉ាត់ នោះអ្នកនឹងអាចទទួលបានភាពជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ថ្ងៃនេះ អ្នកអាចបញ្ចប់ការងារគ្រប់យ៉ាងប្រសិនបើអ្នកយកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នក។ ក្នុងនោះប្រហែលជានៅពេលព្រឹក អ្នកមិនសូវមានទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃនេះ ស្ថានភាពនឹងប្រសើរឡើងវិញ។ លើសពីនេះ សូមព្យាយាមរកវិធីសាស្រ្តបង្កើនបញ្ញា និងការចងចាំ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនងជាមួយនឹងថ្នាក់លើ ដើម្បីកែប្រែស្ថានភាពការងារក្នុងថ្ងៃនេះ។ ក្នុងនោះសូមចេះគួរសម គ្មានមតិរិះគន់ បង្ហាញអារម្មណ៍ ឬយោបល់ដែលមិនចាំបាច់។​ ក្រៅពីនេះ សូមប្រុងប្រយ័ត្នការអនុវត្តដំណើរអាជីវកម្ម។ ជាការពិតអ្នកអាចរកឈ្នះដំណើរការអសកម្មនេះបាន ប៉ុន្តែវាមានស្ថានភាពលំបាកខ្លាំង ហើយស្ថិតនៅឆ្លូវដែលវែងឆ្ងាយ។ ក្រៅពីនេះ សូមជៀសវាងការជួបជុំប្រមូលផ្តុំ និងច្រានចោលគំនិតយោបល់ច្រើនលើសលុប ពីព្រោះភាពបញ្ចុះបញ្ចូលទាំងនេះ នឹងធ្វើឲ្យអ្នកវង្វេងស្មារតី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាក្នុងថ្ងៃនេះឃើញថាទទួលបានដំណើរការល្អប្រសើរ ហើយផលចំណេញនឹងកើតឡើងច្រើន ហេតុដូច្នេះសូមកុំមានចិត្តរួញរា ពិសេសសម្រាប់លោកអ្នកជាអាជីវករតែម្តង។ ក្នុងនោះអ្នកនឹងទទួលបានជោគជ័យក្នុងការងារដែលទាក់ទងនឹងបរិមាណពត៌មាន។ ប៉ុន្តែទោះបីជារាសីអាជីពថ្ងៃនេះមានអំណោយផលយ៉ាងនេះក្តី…

  • ហោរាសាស្រ្តប្រចាំថ្ងៃ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់កំពុងជួបប្រទះនឹងភាពរាំងស្ទះច្រើនជាមួយហេតុការណ៍ដែលមិនមានប្រយោជន៍ទាល់តែសោះ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅឡើយទេ សូមរងចាំពេលវេលាបន្តិចទៀតសិន និងត្រូវប្រើប្រាស់ពេលវេលានេះរៀបចំគម្រោងផែន ការថ្មី។ ការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចស្ថិតនៅក្បែរអ្នក។ ក្នុងនោះដែរ សូមប្រយ័ត្នការរងរបួស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវការងារដែលអ្នកបានគ្រោងទុក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី ដោយជៀសវាងឲ្យបានពីមតិរិះគន់ចំពោះមនុស្សផងគ្នាក្នុងក្រុមកាងារ។ ក្នុងនោះលាភសំណាងថ្ងៃនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង ដូច្នេះបើអ្នកអាចធ្វើបាន លោកអ្នកនឹងទទួលជោគជ័យធំ។ ក្រៅពីនេះលោកអ្នកមានលទ្ធភាពយល់ដឹងពីបញ្ហា និងអាចដោះស្រាយបានយ៉ាងងាយស្រួល។ ទន្ទឹមនឹងនេះសូមយកចិត្តទុកដាក់ថ្លឹងថ្លែងរវាងសេចក្តីសុខផ្ទាល់ខ្លួន និងការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ឯអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍ធំ។ ដោយឡែក…

  • ហោរាសាស្រ្តប្រចាំថ្ងៃ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ ប៉ុន្តែរាសីថ្ងៃនេះ ហាមមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍ ឬការឈប់ម្រាកក្នុងរយៈពេលយូរពេកនោះទេ។ ហើយយកល្អគួរព្យាយាមចាប់ផ្តើមការងារសំខាន់ក្នុងរវាងពេលព្រឹក ប៉ុន្តែសូមជៀសវាងការងារទាំងឡាយណាដែលទាមទារការចរចា ឬការសម្រេចចិត្តភ្លាមៗ។ ទន្ទឹមនឹងនោះបញ្ហាអាចបង្ករដោយមនុស្សដែលអ្នកជឿទុកចិត្តផងដែរ ហេតុដូច្នេះសូមព្យាយាមធ្វើការដោយខ្លួនឯងប្រសើរជាង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពភ្លឺស្វាងខាងគំនិតស្មារតី ដូច្នេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចផលបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ប៉ុន្តែសូមធ្វើអ្វីៗស្របទៅតាមគោលការណ៍ និងគម្រោងដែលបានរៀបចំទុកជានិច្ច រីឯការងារដែលមិនមែនជាជំនាញរបស់អ្នកគួរកុំពាក់ព័ទ្ធនាំឲ្យស្មុគ្រស្មាញ។ ក្នុងនោះដែរសូមលោកអ្នកប្រយ័ត្នចំពោះការសម្រេចចិត្ត កុំធ្វើអ្វីលឿនពេក។ ហើយប្រសិនជាអ្នកពិបាកក្នុងការសម្រេចចិត្តសូមកុំប្រថុយដាច់ខាត ពីព្រោះកំរិតការចាញ់បោកគេ ឬការខកចិត្តខ្លះអាចកើតឡើងក្នុងពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រ និងផលចំណេញច្រើនជាងសព្វដង។ រាល់បញ្ហានានាក៏អាចនឹងដោះស្រាយបានដោយសន្តិវិធីផងដែរ ក្នុងនោះលោកអ្នកមិនគួរធ្វេសប្រហែសចំពោះការសម្តែងចេញនោះទេ ប្រយ័ត្នមានការយល់ច្រលំរវាងមនុស្សថ្នាក់លើ។ ក្រៅពីនេះ លោកអ្នកទទួលបានការយកចិត្តទុកដាក់ និងជឿជាក់ខ្ពស់។ ផ្ទុយទៅវិញសូមចងចាំថា អារម្មណ៍ឆេវឆាវដូចជាភ្លើងចំបើង វាអាចនឹងធ្វើឲ្យកាត់លាភធំ ឬអាចបង្ករទៅជារឿងអាស្រូវពិបាកកែខៃ។ ដោយឡែក ប្រសិនបើអ្នកចង់បង្កើតកម្មវិធីមង្គលសូមជ្រើសរើសទិសទក្សិណ។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងគាប់ចិត្ត ដូច្នេះសូមកុំមានការភ័យខ្លាច សូមសម្រេចចិត្តធ្វើអ្វីដែលអ្នកបានគ្រោងទុក។ ក៏ប៉ុន្តែសូមលោកអ្នកកុំធ្វើការផ្លាស់ប្តូរអ្វីឡើយ ប្រសិនបើអ្នកមិនមានគម្រោងច្បាស់លាស់ ឬមិនទុកចិត្ត។ ចំពោះសញ្ញាណហិរញ្ញវត្ថុ គឺស្ថិតនៅលើគន្លងផ្លូវរបស់អ្នក ដូច្នេះអ្នកអាចនឹងទទួលបានប្រាក់កាសជាច្រើននៅក្នុងអនាគតដ៏ខ្លីនេះ។ បន្ថែមពីនេះទៀត ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាមពីព្រោះវានឹងអាចជួយឲ្យអ្នកទទួលបានភាពរីករាយកាន់តែប្រសើរ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ លោកអ្នកក៏អាចទទួលបានដំណឹងល្អចំពោះការងារដែលបានខំប្រឹងប្រែងកន្លងមកដែរ។ សម្រាប់ទំនាក់ទំនងជាមួយថ្នាក់លើ ធ្វើយ៉ាងណាកុំចរចារឿងរបស់អ្នកដទៃ។ ក្រៅពីនេះ សូមកុំមានចិត្តស្ទាក់ស្ទើរ ចូរធ្វើដំណើរឆ្ពោះទៅមុខជាដរាបទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ។ ដោយឡែក សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយ ចូរកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលជោគជ័យយ៉ាងល្អប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការជាក្រុម ដូច្នេះសូមយកចិត្តទុកដាក់ទៅលើគំនិតយោបល់របស់មិត្តរួមការងារ ឬដៃគូអាជីវកម្ម។ ក្នុងពេលនេះអ្នកក៏អាចប្រទះនូវបញ្ហា ឬភាពខកចិត្តតិចតួច ប៉ុន្តែសូមកកុំបាក់ទឹកចិត្ត ពីព្រោះអ្នកអាចមានលទ្ធភាពធ្វើវាឲ្យប្រសើរវិញបាន។ ប្រការចាំបាច់បំផុត សូមរក្សាទឹកចិត្ត និងអាកប្បកិរិយាល្អជាមួយមនុស្សជុំវិញជានិច្ច។…