Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការធ្វើកិច្ចព្រមព្រៀង ដូច្នេះសូមកុំពន្យាពេលជាមួយនឹងចម្លើយរាល់ការសុំកិច្ចសហប្រតិបត្តិការ។  ទោះបីជាយ៉ាងណាក៏ដោយវាមានភាពចាំបាច់ ក្នុងការប្រុងប្រយ័ត្នដោយសមហេតុផល។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះពត៌មានលម្អិតទាំងអស់នែកិច្ចសន្យា។ សូមជៀសវាងសកម្មភាពប្រញាប់ប្រញាល ហើយរាល់ពេកធ្វើអ្វីមួយសូមគិតគូរពីទស្សនវិស័យវែងឆ្ងាយ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពច្បាស់លាស់ក្នុងការវិនិច្ឆ័យ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមការងារ។ ភាគច្រើនអ្នកនឹងអាចស្វែងយល់អំពីបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ក្រៅពីនេះ សូមកុំបង្ហាញភាពអស់កម្លាំង ឬការខកចិត្តជាមួយនឹងលទ្ធផលនៃការងារ។ ក្នុងអំឡុងពេលធ្វើការ ស្ថានភាពអាចផ្លាស់ប្តូរកាន់តែប្រសើរឡើង។ ក្នុងពេលនេះប្រសិនបើអ្នកយកពេលខ្លះគិតគូរពីវិធីសាស្រ្តអនុវត្តការងារ និងការទទួលខុសត្រូវលើអាជីវកម្មនោះកាន់តែប្រសើរ។ ប្រសិនបើអ្នកចង់បានលទ្ធផលល្អ ចូរអនុវត្តគោលដៅតាមវិធីសាស្រ្តដែលបានរៀបចំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលល្អសម្រាប់កម្មករនិយោជិកសម្រាប់រាល់វិជ្ជាជីវៈទាំងអស់។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ផលចំណេញដល់ការលូតលាស់អាជីព។ អ្បកប្រហែលជាអាចអនុវត្តផែការដែលមានមហិច្ចតាបំផុតរបស់អ្នក។ ក្នុងនោះសូមលោកអ្នកកុំបោះបង់ចោលនូវគោលការណ៍ណាមួយឡើយ។ បើទោះបីជាភាពជោគជ័យខ្លះមិនកើតឡើងនៅរវាងពេលព្រឹកក៏ដោយ ចូរផ្តួចផ្តើមគំនិត ហើយកុំបដិសេធភាពណែនាំរបស់អ្នកគ្រប់គ្រង។ ប្រការដែលគួរចងចាំ សូមព្យាយាមធ្វើការងារដែលអ្នករំពឹង ហើយកុំផ្តេកផ្តួលលើមតិរបស់អ្នកដទៃ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតការបំពេញការងារជាប្រចាំ។ ក្នុងពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាធំ ឬសំខាន់ៗនោះទេ ដូច្នេះសូមកំណត់សកម្មភាពអាជីវកម្ម និងកិច្ចការរបស់អ្នក។ ក្នុងនោះ សូមកុំមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះលោកអ្នកអាចបញ្ចប់ការងារដោយជោគជ័យ។ អ្នកនឹងអាចជំនះឧបសគ្គដែលតែងតែរំខានការងារប្រចាំថ្ងៃរបស់អ្នក​ ត្រឹមតែប្រើវិធីសាស្រ្តធម្មតាៗ។ លើសពីនេះ អ្នកទទួលបាននូវគំនិតក្នុងការវិនិច្ឆ័យច្បាស់លាស់ និងដោយពិតប្រាកដ។ អ្នកក៏អាចទប់ទល់នឹងការលំបាកជាទីបំផុតបានផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពអាចបំពេញការងារឲ្យបានសម្រេច និងទទួលបានទិន្នផលយ៉ាងល្អប្រសើរបំផុត។ រាល់ការសម្រេចចិត្ត និងពាក្យសំដីរបស់អ្នកទទួលបានការគំាទ្រ និងជឿទុកចិត្តពីមនុស្សគ្រប់ស្រទាប់។ លោកអ្នកមិនបាច់មានការព្រួយបារម្ភ ឬស្ទាក់ស្ទើរលើហេតុការណ៍ណាមួយនោះ អ្នកអាចបំពេញបំណងប្រាថា្នរបស់ខ្លួនបានទាំងអស់។ ក្នុងនោះដែរ យកល្អគួរព្យាយាមធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងកិច្ចការដែលអ្នកកំពុងអនុវត្ត។ ការចូលរួមក្នុងសិក្ខាសាលា វគ្គបណ្តុះបណ្តាលគឺជាឧទាហរណ៍យ៉ាងល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហានោះទេ ពិសេសសូមព្យាយាមកុំជ្រៀតជ្រែកក្នុងជម្លោះការងារ។ ជៀសវាងប្រធានបទមុតស្រួច ពីព្រោះវាជាប្រភពបង្ករហេតុ។ ប្រសិនបើអ្នកចង់បំពេញការងារសំខាន់ ឬត្រូវប្រើប្រាស់លុយកាក់ ដើមទុនច្រើន ចូរសុំការពិភាក្សា ឬធ្វើការសហការជាមួយមនុស្សដែលអ្នកជឿទុកចិត្តបំផុត។ ចំពោះការធ្វើកិច្ចការតែឯង គឺអាចបង្ការហានិភ័យច្រើនខ្លាំងណាស់។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ វេលានេះមានអំណោយផលសម្រាប់អ្នកដែលធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃនេះពាក្យសំដីរបស់អ្នកមានទំងន់ជាពិសេស ដូច្នេះអ្នកមិនចាំបាច់ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់អ្នកច្រើនពេកទេ។ អ្វីដែលចាំបាច់សូមប្រើប្រាស់គំនិតច្នៃប្រឌិត។ ក្នុងនោះសូមគ្រប់គ្រងស្ថានភាពនៅកន្លែងធ្វើការពីព្រោះស្ថានភាពខ្លះមិនស្ថិតស្ថេរនោះទេ។ សូមព្យាយាមបញ្ចេញអារម្មណ៍រីករាយ និងដំណើរការការងារជាធម្មតា។ ក្រៅពីនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងការគិតគូរបានត្រឹមត្រូវពិតប្រាកដ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសពេកនោះទេ ហើយការចាប់ស្រវាការងារមកច្រើនពេកក៏មិនមែនជាជម្រើសដ៏ល្អនោះដែរក្នុងពេលនេះ។ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាអំណោយផលបំផុតសម្រាប់ការបញ្ចប់ប្រតិបត្តិការធំនោះទេ។ សូមដាក់កម្រិតខ្លួនឯង ក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុតូចតាចដូចជាទាក់ទងនឹងការទូទាត់វិក័យបត្រជាដើម។ ក្រៅពីនេះសូមយកចិត្តទុកដាក់ អបអរសាទរចំពោះទិន្នផលដែលខ្លួនបានធ្វើឲ្យសម្រេច បើទោះបីជាការងារតូចតាចក្តី។ ដោយឡែក សម្រាប់ពេលវេលាគឺលោកអ្នកមានច្រើន ដូច្នេះសូមសម្រាកខ្លះទើបល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការជាប្រក្រតី។ ថ្ងៃនេះតម្រូវឲ្យអ្នកដោះស្រាយករណីកកកុញនានា។ អ្នកនឹងអាចទទួលបានការងារច្រើន ប៉ុន្តែអ្នកអាចតស៊ូអត់ទ្រាំរហូតដល់ចុងបញ្ចប់នៃការងារក្នុងថ្ងៃនេះ។ ក្នុងនោះយកល្អ សូមចែករំលែកការងារទៅឲ្យមិត្តរូមការងារខ្លះដើម្បីកុំឲ្យខ្លួនទទួលបន្ទុកធ្ងន់ពេក។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលផ្នែកគំនិតស្មារតី ដូច្នេះអ្នកអាចគ្រប់គ្រង និងកែប្រែស្ថានភាពនានាបាន ដោយងាយស្រួល និងមិនបង្ករផលរំខានដល់កិច្ចការងារឡើយ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសោរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសោរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យយ៉ាងប្រសើរ។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីនានាបានតាមក្តីប្រាថា្ន។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស ព្រមទាំងការជួយយកអាសារពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះដែរ សូមប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ ពីព្រោះក្នុងលក្ខខណ្ឌខ្លះលោកអ្នកអាចនឹងទទួលបានចំនួនការងារ ឬការទទួលខុសត្រូវបន្ថែមផង។ ក្នុងពេលនេះ សូមកុំបញ្ចេញមតិរិះគន់ ប្រយ័ត្នមានភាពមិនចុះសម្រុងជាមួយថ្នាក់លើ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការចរចា និងកិច្ចសន្ទនាការងារ។ រាល់កិច្ចការងាររកស៊ីជួញដូរ និងភារកិច្ចការងារមានដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រច្រើន។ អ្វីដែលអ្នកគួរប្រុងវប្រយ័ត្ន គឺសូមរក្សាភាពស្មោះត្រង់ និងចិត្តសប្បុរសទៅរកមនុស្សជុំវិញខ្លួន។ ប្រើប្រាស់ពេលវេលាដោយចេះសន្សំសំចៃ ចំណែកការឈប់សម្រាកយូរពេកក្នុងចន្លោះម៉ោងការងារអាចជាបច្ច័យមិនល្អ។ ថ្ងៃនេះមិនគួរពាក់ព័ទ្ធនឹងការខ្ចីបុលទេ ពីព្រោះអ្នកអាចពិបាកទទួលបានសំណងណាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ក្នុងរយៈពេលពេញមួយថ្ងៃ លោកអ្នកអាចចាប់ផ្តើមការងារបានមិនតម្រូវលើពេលវេលាទេ ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលពេក ដែលនាំតែឲ្យមានភាពខុសឆ្គងនោះទេ។ ថ្ងៃនេះលោកអ្នកអាចចរចា ពិភាក្សា ឬធ្វើបទបង្ហាញការងារដោយជោគជ័យ ក៏ព្រោះតែអំណោយផលនៃការគ្របើគ្រងស្ថានការណ៍ដែលអ្នកទទួលបាន។ ចំពោះលោកអ្នកដែលមានបំណងចាកចេញពីកន្លែងចាស់…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី។ ក្នុងពេលនេះ ភាគច្រើនអ្នកកំពុងផ្លាស់ប្តូរការងារ និងអាជីវកម្មទៅរកទិសដៅត្រឹមត្រូវ។ លោកអ្នកមានលទ្ធភាពបំពេញការងារដោយជោគជ័យគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្នងនោះសូមកុំបោះចោលចំណេះដឹង និងបទពិសោធន៍របស់មិត្តរួមការងារ ឬដៃគូប្រជែងរបស់អ្នក។ សូមប្រុងប្រៀប ហើយបើកឳកាសឲ្យខ្លួនឯងដើម្បីស្វែងរកចំណេះដឹងវិជ្ជាជីវៈ និងបទពិសោធន៍។ ក្រៅពីនេះសូមលោកអ្នកមានចិត្តសណ្តោយប្រណីចំពោះមនុស្សចាស់ដែលនៅក្បែរខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ ទន្ទឹមនឹងនោះពាក្យសំដី និងមតិយោបល់របស់អ្នកអាចទទួលបានការគាំទ្រណាស់ ហើយអ្នកក៏អាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ។ ដោយឡែក អាស្រ័យដោយលោកអ្នកអាចនឹងខ្សត់ខ្សោយពេលវេលាបន្តិច ដូច្នេះសូមជ្រើសរើសការងារអាទិភាព ហើយព្យាយាមបំពេញឲ្យបានរួសរាន់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកកុំរំពឹងទៅលើអាជីពដែលកំពុងដំណើរការក្នុងពេលនេះច្រើនពេក ពីព្រោះផលចម្រើនលូតលាស់ហាក់នៅតឹងតែងនៅឡើយ។ ចំពោះការធ្វើទំនាក់ទំនងតូចធំគឺអាចទៅរួច ប៉ុន្តែការជឿជាក់សូមឲ្យមានកំរិត។ ក្រៅពីនេះហាមដាច់ចខាតចំពោះជំហានដែលគ្មានផែនការ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដល់អាជីពរបស់អ្នក។ ក្នុងនោះដែរ ដើម្បីបញ្ចៀសពីបញ្ហាមួយចំនួន សូមលោកអ្នកព្យាយាមយល់ដឹងពីស្ថានការណ៍ និងគួរតែធ្វើទំនាក់ទំនងបន្ថែមជាមួយថ្នាក់លើ​។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងែនេះផ្តល់ជូនលោកអ្នកនូវការសម្រេចរាល់ កិច្ចការងារដែលអ្នកកំពុងប្រតិបត្តិ។ ក្នុងនោះដែរ ការពិភាក្សាចរចាគួរតែត្រូវធ្វើឡើងនៅពេលនេះផងដែរ ពីព្រោះរាល់ពាក្យសំដីរបស់អ្នកនឹងមានមនុស្សយកចិត្តទុកដាក់ និងគាំទ្រណាស់។ ទិសសំណាងបំផុតក្នុងពេលនេះ គឺទិសនិរតី នៅទីនោះលោកអ្នកអាចនឹងរពឹងថាទទួលបានឳកាសច្រើន។ ដោយឡែក បញ្ហាតូចតាចខ្លះអាចនឹងប្រាកដខ្លួននៅរវាងពេលព្រឹកតែម្តង ដូច្នេះសូមព្យាយាមអត់ធ្មត់ ហើយអនុគ្រោះឲ្យបានច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អប្រសើរណាស់។ ថ្ងៃនេះចូរខំប្រឹងប្រែងធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ប៉ុន្តែមិនមានន័យថាត្រូវយកចិត្តយកថ្លើមគេនោះទេ។ លោកអ្នកទទួលបានអំណោយផលក្នុងការពិនិត្យ វាយតម្លៃ និងធ្វើការអនុវត្តការងារដោយងាយស្រួលណាស់ ដូច្នេះចូរខំប្រឹងប្រែងបំពេញនាទីរបស់អ្នក ទាំងនេះហើយជាចំណុចដែលនឹងត្រូវកត់សម្គាល់។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះពេលវេលា ប្រយ័ត្នក្រែងមិនអាចបញ្ចប់ការងារបានទាន់ពេល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ លោកអ្នកអាចទទួលដំណឹងក្នុងការចាកចេញបំពេញការងារផ្លូវឆ្ងាយ ដូច្នេះសូមត្រៀមខ្លួន ព្រមទាំងពិនិត្យរាល់កិច្ចការទាំងអស់កុំឲ្យមានការខ្វះខាត។ ក្នុងនោះសូមចងចាំថា ការជឿទុកចិត្តត្រូវតែស្ថិតនៅក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ អ្នកមិនមានហេតុផលណាមួយទៅជាមនុស្សដែលផ្តល់ឲ្យអ្នកគ្រាន់តែអារម្មណ៍ស្រមៃនោះទេ។ ក្រៅពីនេះ ​សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារឡើងវិញ។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេច ការងារ ទាំងឡាយ ដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ លោកអ្នកអាចចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំ ឬផ្លាស់ប្តូរទីកន្លែងការងារ តាមការប៉ងប្រាថ្នា ប៉ុន្តែការរក្សាស្ថានភាពការងារចាស់គួរតែមានភាពល្អប្រសើរជាង។ ថ្ងៃនេះប្រសិនបើអ្នកមានបំណងធ្វើដំណើរឆ្ងាយសូមចងចាំថា ការនិយាយ ស្តីជះឥទ្ធិពលដល់សុខសុវត្ថិភាពរបស់អ្នក។ ក្រៅពីនេះ សូមមានភាពរហ័រហួន បំពេញការងារក្រោមការទទួលខុសត្រូវឲ្យបានចប់រួចរាល់ កុំទុករហូតដល់ថ្ងៃស្អែក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួល បានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ សូមរក្សាល្បឿនក្នុងការអនុវត្តការងារជានិច្ច។ ក្នុងពេលនេះជំនួយហាក់មិនសូវសមប្រកបនោះទេ អ្នកមានមនុស្ស ជួយយកអាសារ ប៉ុន្តែអ្នកចាំឈ្នានីសក៏មិនតិចប៉ុន្មានដែរ ដូច្នេះសូមមានភាពឈ្លាសវៃកំណត់ដឹងស្ថានភាពនេះ។ ក្នុងពេលនេះដែរសូមលោក អ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿង លុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនក៏អាចធ្វើទៅបានដោយគ្មានហេតុផលជំទាស់ឡើយ។ ក្នុងនោះប្រសិនបើលោកអ្នកមានបំណងពិគ្រោះយោបល់…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកពឹងផ្អែកទាំងស្រុងជាមួយនឹងទំនាក់ទំនងខាងក្រៅ។ ប៉ុន្តែសូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការផ្លាស់ប្តូរដោយគ្មានការរំពឹងនៅក្នុងអាជីពអាចកើតឡើង។ បញ្ហាស្មុគ្រស្មាញ និងភាពរឹងស្ទះនានាអាចនឹងកន្លងផុតទៅដោយពេល ប៉ុន្តែសូមកុំបណ្តោយអ្វីៗទៅបានវាសនា ព្យាយាមកែប្រែស្ថានការណ៍ឲ្យស្ថិតក្នុងគន្លងដែលប្រសើរជានិច្ច។ ដោយឡែក សូមលោកអ្នករក្សាការពារខ្លួនយ៉ាងណាកុំឲ្យធ្លាក់ក្នុងការចាប់ថ្នាក់បានឲ្យសោះ ពិសេសជាមួយថ្នាក់លើតែម្តង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកខ្លាំងសម្រាប់ការធ្វើទំនាក់ទំនងក្នុងក្រៅ។ ប្រយ័ត្នរាល់មតិរិះគន់ ក៏បុព្វហេតុទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់អ្នកដទៃ។​ ក្រៅពីនេះ​ រក្សាឲ្យបានពាក្យសំដី និងគំនិតយោបល់វិជ្ជមានជានិច្ច ពិសេសកុំបណ្តែតបណ្តោយខ្លួនឲ្យលង់ទៅក្នុងបញ្ហាដែលបានកន្លងផុតទៅហើយ។ ក្រៅពីនេះ ប្រសិនបើអ្នកធ្លោយនិយាយស្តីនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ សូមកុំខ្លាចក្នុងការសំដែងការសុំទោស ឬពន្យល់បំភ្លឺហេតុការណ៍នោះ គឺធ្វើយ៉ាងណាកុំឲ្យមានការយល់ច្រឡំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការទាំងឡាយដែលអ្នកកំពុងដំណើរការ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នជានិច្ចជាមួយនឹងបញ្ហាដែលអាចនឹងកើតឡើងដោយចៃដន្យ ដោយសកម្មភាព និងមតិយោបល់លើសលោះ។ សូមធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្ម ហើយការពារយ៉ាងណាកុំឲ្យមានកំហុស។ ប្រសិនបើអ្នកនៅឆ្ងាយពីការជួបជុំប្រហែលជារឿងល្អប្រសើរជាង។ ចំពោះកិច្ចការងារ គឺមានដំណើរការទៅមុខ ប៉ុន្តែគ្រាន់តែតម្រូវឲ្យអ្នកកែលម្អស្ថានភាពហិរញ្ញវត្ថុបន្តិច។ ដោយឡែក សូមបង្ហាញភាពរួសរាយរាក់ទាក់ និងរក្សាអាកប្បកិរិយាវិជ្ជមាន។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមអ្នកព្យាយាមការពារខ្លួនពីភាពរអាក់រអួល និងទំនាក់ទំនងដែលមិនចាំបាច់។ វាជាការល្អប្រសើរណាស់​ក្នុងការប្រកាន់ខ្ជាប់ ជាមួយការងារដែលកំពុងប្រតិបត្តិការប្រចាំថ្ងៃ ពីព្រោះអ្នកមិនមានពេលវេលាច្រើនដើម្បីចាប់យកការងារផ្សេងៗច្រើននោះទេ។​ ដោយឡែក បើទោះបីជាស្ថានភាពថ្ងៃនេះធ្វើឲ្យអាជីពរបស់អ្នកពិបាករកភាពចម្រើនលូតលាស់យ៉ាងណាក្តី ប៉ុន្តែលោកអ្នកយកឈ្នះរាល់ឧបសគ្គបាន។ ក្រៅពីនេះ​ សូមកុំចូលខ្លួនទៅពាក់ព័ន្ធនឹងជម្លោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន។ សូមលោកអ្នករៀបចំផែនការសកម្មភាពរបស់អ្នករយៈជាច្រើនសប្តាហ៍មុនការអនុវត្តគម្រោងផែនការដែលបានប៉ងប្រាថ្នា ប្រសិនបើអ្នកអាចធ្វើបាន នោះនឹងរំពឹងថាអាជីពរបស់អ្នកទទួលបានជោគជ័យណាស់។  ក្រៅពីនេះសូមចងចាំថា ការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ លើសពីនេះទៀត សូមកុំបោះបង់ចោលទំនាក់ទំនងណាមួយឡើយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធការប្រតិបតិ្តទាំងឡាយណាដែលមិនមានភាពច្បាស់លាស់ ពីព្រោះអ្នកអា​ចខាតបង់កំរិតហិរញ្ញវត្ថុ។ ក្នុងនោះសកម្មភាពដោយឯកឯង អាចបង្ករអន្តរាយដល់បុព្វហេតុការងារ ដូច្នេះសូមធ្វើការពិភាក្សាជាមួយមនុស្សរួមក្រុម ឬថ្នាក់លើ និងត្រូវផ្អែកទៅលើភាពពិត មិនមែនអារម្មណ៍នោះទេ។ ក្រៅពីនេះ សូមស្វែងយល់ពីចំណុចថ្មីៗនៃទេពកោសល្យរបស់អ្នក។   ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។…