Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់លោកអ្នកមានដំណើរការល្អជាប្រក្រតី។ ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋឯកជននឹងអាចសម្រេចជោគជ័យរាល់ភារកិច្ចការងារដែលដាក់ចេញមកអនុវត្តក្នុងពេលនេះ។ ក្រៅពីនេះសូមកុំមានការព្រួយបារម្ភអំពីហេតុការលំបាកណាមួយឡើយ ពីព្រោះលោកអ្នកមានមនុស្សចាំជួយយកអាសារណាស់។ ដោយឡែក សម្រាប់លោកអ្នកប្រកបរបរជួញដូរអាចទទួលបានប្រាក់ចំណេញបានច្រើនលើសពីការរំពឹងទុក។ ក្នុងនោះ ប្រសិនបើអ្នកធ្វើការជាក្រុម លោកអ្នកនឹងអាចជៀសផុតពីហានិភ័យបាន។ សូមកុំចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ពិសេសជម្លោះនៅក្នុងរង្វង់ការងារ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះធានាផ្តល់ជូននូវភាពរីកចម្រើននិងស្ថានភាពងាស្រួលសម្រាប់ដំណើរការអនុវត្តការងារតូចធំនានា។ លោកអ្នកនឹងមិនជួបភាពលំបាកក្នុងការងារនោះទេ​ ដោយសារមានមនុស្សច្រើននៅជុំវិញខ្លួនជួយទំនុកបម្រុង និងយកអាសារណាស់។ ចំពោះលាភសំណាងនៅថ្ងៃនេះច្រើនទាក់ទងនឹងសម្ភារៈច្រើនជាងលុយកាក់។ ក្នុងនោះប្រសិនបើអ្នកចាប់ផ្តើមអនុវត្តការងារពីពេលព្រឹកនោះភាពចម្រើនលូតលាស់នឹងកើតឡើងទ្វេរដង។ ក្រៅពីនះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារថ្មី។ ទន្ទឹមនឹនោះ សូមបង្ហាញគំនិតយោបល់របស់អ្នកដោយភាពក្លាហាន ពីព្រោះគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកនឹងទទួលបានទិន្នផលគាប់ប្រសើរ ក៏ប៉ុន្តែសូមភ្ជាប់ជំហានការងាររបស់អ្នកជាមួយផែនការអនុវត្តជានិច្ច ដើម្បីឲ្យទទួលបានផលកាន់តែប្រសើរ។ ដោយឡែក ការជឿទុកចិត្តមនុស្សដែលមិនស្គាល់ច្បាស់ គឺត្រូវហាមជាដាច់ខាត ពីព្រោះស្ថានភាពលំបាកនឹងកើតឡើងជុំវិញទំនាក់ទំនងថ្មីៗទាំងនោះ។ ក្រៅពីនេះ សូមរក្សាការរស់នៅយ៉ាងស្ងៀមស្ងៀមបំផុតដើម្បីបញ្ជៀសបញ្ហាដែលអាចនឹងកើតឡើង។ ទន្ទឹមនឹងនេះ សូមគិតគូរបញ្ហាសុខភាព ប្រយ័ត្នរោគរលាកប្រព័ន្ធរំលាយអាហារ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

    ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់មុខរបរ និងការងាររបស់លោកអ្នកនឹងហុចផលផ្លែផ្កា មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានសំណាងដែលនាំមកដោយមនុស្សដែលនៅជុំវិញខ្លួន។ ប្រសិនបើអ្នកសម្រេចចិត្តចាកចេញទៅធ្វើការខាងក្រៅ គួរជ្រើសរើសទិសនិរតី ពីព្រោះអ្នកនឹងទទួលបានឳកាសច្រើនជាង។ ចំពោះការប្រាស្រ័យទាក់ទង ការចរចាគឺមានអំណោយផលខ្ពស់ ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញការងារសំខាន់ ឬក្តីស្រមៃរបស់អ្នក។ ទន្ទឹមនឹងនោះ អ្នកត្រូវការថាមពលវិជ្ជមាន ដូច្នេះការទាក់ទងនឹងមនុស្សវ័យក្មេងនឹងទទួលផលល្អ។ ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ ​រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីជួញដូររបស់អ្នកថ្ងៃនេះនឹងសម្រេចផលជាផ្កែផ្កាធំក្នុងពេលនេះ។ ឳកាសជាច្រើននឹងកើតឡើងចំពោះមុខលោកអ្នក ដូច្នេះសូមចាប់យកឳកាសទាំងនោះដើម្បីអភិវឌ្ឍន៍ស្ថានភាពការងារ។ លោកអ្នកក៏អាចធានាថាទទួលបានដំនឹងដែលរីករាយនៅរវាងចុងបញ្ចប់នៃការងារល្ងាចនេះផងដែរ។ ដោយឡែក សូមយកចិត្តទុកដាក់នឹងមនុស្សជុំវិញខ្លួន អ្នកគួរចាប់អារម្មណ៍ទៅលើទឹកចិត្តរបស់ពួកគេ ហើយក៏គួរតែកែតម្រូវបើរកឃើញថាខ្លួនមានកំហុស។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចាកចេញទៅឆ្ងាយ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះគ្រោះអាសន្នមិនទាន់អាចកំណត់បាន។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញដើម្បីបំពេញការងារ​ និងប្រកបរបររកស៊ីដោយជោគជ័យ។ លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរវិជ្ជមាន ព្រមដោយពាក្យសំដីដែលទាក់ទាញការយកចិត្តទុកដាក់របស់អ្នកដទៃ ដូច្នេះការចរចាលើការងារទាំងឡាយនឹងគ្មានបញ្ហាអ្វីឡើយ។ ថ្ងៃនេះអ្នកគួរសំឡឹងឲ្យបានវែងឆ្ងាយបន្តិច មិនគួរចាប់យកការងារច្រើនពេកទេ ពីព្រោះភាពកកកុញនៃការងារអាចជាកង្វល់ធំ ហើយធ្វើឲ្យខកខានដល់ការបញ្ចប់ការងារនីមួយៗដោយជោគជ័យ។ ក្រៅពីនេះ សូមមានចិត្តអនុគ្រោះនឹងកុមារ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់កិច្ចការទាំងឡាយ។ សូមចូលរួមបំពេញការងារដោយការលះបង់ នោះអ្នកនឹងអាចបំពេញភារកិច្ចដែលបានគ្រោងទុកក្នុងរយៈពេលដ៏ខ្លី។ សូមផ្តោតទៅលើការងារ​ ជាជាងចំណាយពេលលើការសន្ទនាដែលមិនសមរម្យទាំងឡាយ ពីព្រោះអ្នកអាចស្ថិតនៅក្នុងនៅស្ថានភាពដែលត្រូវគេនិយាយដើម និងការបំភិតបំភ័យ ហេតុដូច្នេះសូមប្រយ័ត្នចំពោះសកម្មភាព។ ប្រសិនបើអ្នកនឹងជួបបញ្ហា សូមខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារមតិរបស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមា​នដំណើរការល្អប្រសើរ ហើយចំពោះភារកិច្ចណាដែលអ្នកបានគ្រោងទុកហើយ គឺនឹងអាចទទួលបានជោគជ័យ។ ដោយឡែក មួយរយៈពេលនេះអ្នកហាក់ទទួលបន្ទុការងារច្រើន ដែលការងារទាំងនេះកំពុង ជះឥទ្ធិពលដល់សុខភាពរបស់អ្នក។​សូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ហើយចាកចេញពីការិយាល័យដើម្បីទៅសម្រាកខ្លះ។ ក្រៅពីនេះ អ្នកទទួលបានផ្នត់គំនិតសម្បូរបែប និងនិន្នាការថ្មីៗ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាអង្គការផ្សេងៗ ក្នុងនោះអ្នកក៏អាចគ្រប់គ្រងសហការី និងដៃគូការងារបានល្អ។ សូម្បីតែភាពស្មុគ្រស្មាញបំផុត ក៏មិនអាចមករំខានការងារភាពចម្រើនលូតលាស់របស់អ្នកបានឡើយ។ អ្វីដែលគួរប្រុងប្រយ័ត្ន សូមកុំចុះចាញនឹងការល្បួងលួងលោមរបស់មនុស្សសំដីផ្អែម។ សូមរក្សាការពារមនោសញ្ចេតនារបស់អ្នកឲ្យមានច្រើនបំផុត បើមិនដូច្នោះទេវានឹងអាចរារាំងអាជីពក្នុងថ្ងៃនេះបាន។ ក្រៅពីនេះសូមមានចិត្តស្មោះត្រង់ តស៊ូក្នុងការដោះស្រាយបញ្ហាការងារ។ ខិតខំឲ្យអស់ពីសមត្ថភាព។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេល្អជាមធ្យម។ សូមព្យាយាមកំណត់ការទំនាក់ទំនងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ។ បើអាច សូមកុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា។ ភាគច្រើនគំនិតយោបល់ និងបំណងរបស់អ្នកពិបាកធ្វើឲ្យគេយល់ស្របបាននោះទេ ក្រៅពីនេះភាពយល់ច្រលំអាចនឹងកើតឡើងជំនួសវិញផង។​ ក្នុងវេលានេះសូមចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត ហើយបោះបង់ចោលការសង្ស័យ និងកង្វល់ទាំងឡាយ ពីព្រោះអាជីពរបស់អ្នកកំពុងស្ថិតនៅលើផ្លូវដ៏ល្អប្រសើរ។ ក្រៅពីនេះ សូមចាកចេញទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ហើយព្យាយាមធ្វើទំនាក់ទំនង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកអាចដំណើរទៅបានយ៉ាងល្អប្រសើរ ប៉ុន្តែការរំពឹងពត៌មាន ឬលទ្ធផលធំដុំនៅមិនទាន់អាចកំណត់បាននៅឡើយ។ ចំពោះលោកអ្នកដែលបម្រើការងារដែលទាក់ទងនឹងកិច្ចការការិយាល័យឃើញថាទទួលបានភាពងាយស្រួលជាង។ ក្នុងនោះរាសីការងារថ្ងៃនេះ ហាមប្រាមការរិះគន់ចំពោះខ្លួនឯង។ ចំពោះបញ្ហាតូចតាចដែលជាកង្វល់គឺអាចដោះស្រាយបានទាំងអស់ ប្រសិនបើអ្នកឈប់រំខានខ្លួនឯងដោយាសារសង្ស័យដែលមិនចាំបាច់។ ក្រៅពីនេះ លោកអ្នកទទួលបានទស្សនៈវិជ្ជា និងសមត្ថភាពក្នុងការសំយោគពត៌មានធំៗ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាបំផុតសម្រាប់ធ្វើសកម្មភាពទេ ដូច្នេះសូមពន្យាពេលធ្វើរឿងរ៉ាវសំខាន់រហូតដល់ចុងបញ្ចប់នៃការងារល្ងាចនេះ។ សូមជ្រើសរើសធ្វើកិច្ចការសាមញ្ញៗ​ដែលមិនត្រូវការវិធីសាស្ត្រ និងការទទួលខុសត្រូវខ្លាំង។ ក្រៅពីនេះសូមបោះបង់ចោលការប៉ងប្រាថ្នាធ្វើការងារច្រើនឲ្យបានសម្រេចក្នុងពេលតែមួយ។ វាជាការគ្រប់គ្រាន់​ ប្រសិនបើអ្នកយកពេលវេលាដែលអ្នកមានបំពេញការងារសំខាន់បំផុត និងប្រធានបទដែលចាំបាច់។ ផ្ទុយទៅវិញ លោកអ្នកទទួលបានភាពរស់រវើកក្នុងចិត្ត ដូច្នេះធ្វើឲ្យអ្នកអាចដោះស្រាយបញ្ហាបានដោយសន្តិវិធី។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រុងប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ ក្រៅពីនេះក៏អាចជួបនឹងភាពមិនយល់ចិត្ត ឬការយល់ច្រលំពីមនុស្សនៅក្នុងក្រុមការងារជាមួយផងដែរ។ សូមរក្សាភាពស្ងប់ជានិច្ច ព្រោះវាអាចផ្តល់នូវការគិតវែងឆ្ងាយ និងមិនអាចឲ្យគេចាប់ថ្នាក់អ្នកបាន។ ក្រៅពីនេះ អ្នកកួរបោះបង់ចោលគំនិតសង្ស័យ ឬមិនប្រាកដចំពោះការងារដែលខ្លួនធ្វើ។ ជាការពិតណាស់ អ្នកអាចកំណត់បានភាពខ្សោយរបស់ខ្លួន ដូច្នេះការសុំជំនួយនៅតែជាដំណើរការល្អ ជាជាងការប្រថុយប្រថាន។ ក្រៅពីនេះ លោកអ្នកទទួលបានលទ្ធភាពដោះស្រាយបញ្ហា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនវិញ ក៏អាចសម្រេចបានផ្លែផ្កានឹងការទទួលស្គាល់យ៉ាងខ្លាំងពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់អាចកំណត់បាននោះទេ ដូច្នេះសូមលោកព្យាយាមវិនិច្ឆ័យឳកាសនានាដែលកើតឡើងក្នុងពេលព្រឹក។ ក្រៅពីនេះ សូមដាក់កំរិតខ្លួនឯងចំពោះការទុកចិត្តអ្នកដទៃ ពិសេសទាក់នឹងស្ថានភាពផ្ទាល់ខ្លួន។ ដោយឡែក អ្នកអាចជួបប្រទះនឹងអារម្មណ៍មិនហ្នឹងហ្ន៎ខ្លាំង ដូច្នេះសូមព្យាយាមរស់នៅក្នុងបច្ចុប្បន្ន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ លោកអ្នកអាចរំពឹងថានឹងអាចទទួលបានផលប្រយោជន៍ច្រើននៅរវាងចុងបញ្ចប់នៃការងារក្នុងល្ងាចនេះ។ ក្នុងនោះ ការសុំជំនួយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងវេលានេះ សូមផ្អាក ឬបំភ្លេចចោលនូវគម្រោងមហិច្ចតាទាំងឡាយ ហើយផ្តោតលើកិច្ចការជាប្រចាំ។ សូមដាក់គំនិតរបស់អ្នក ឲ្យមានសណ្តាប់ធ្នាប់ ហើយគិតគូរពីគម្រោងទាំងអម្បាលមាណដែលបានដាក់ចេញរួចរាល់។ ក្នុងនោះ ភាពមមាញឹកអាចជះឥទ្ធិពលអាក្រក់ដល់សុខមាលភាពរបស់អ្នក ដូច្នេះគួរសម្រាកឲ្យបានច្រើន។ ក្រៅពីនេះ លោកអ្នកមានជំនាញក្នុងការធ្វើទំនាក់ទំនង អាស្រ័យហេតុនេះគួរជួបមនុស្សថ្មី ឬពង្រឹងទំនាក់ទំនងចាស់ ប៉ុន្តែត្រូវមានសុជីវធម៌ខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែអ្នកគួរប្រើប្រាស់ពេលវេលាខ្លះពិនិត្យតាមដាន និងវាយតម្លៃសមត្ថភាពរបស់ខ្លួនជាថ្មី។ សូមថ្លឹងថ្លែងប្រភេទការងារដែលអ្នកអាច ឬមិនអាចធ្វើបាន ឬដែលការងារនោះមិនមែនជាចំណូលចិត្តរបស់ខ្លួន។ ក្រៅពីនេះ សូមកុំទាន់ត្រេកអរនឹងផលលាភដែលកើតឡើង ពីព្រោះអ្នកត្រូវគិតគូរពីគម្រោងអនាគតវែងឆ្ងាយ ប្រសិនបើអ្នកព្រមត្រឹមនេះ នោះលោកអ្នកពិបាកនឹងដើរទៅដល់អាជីពការងាររីកចម្រើននៅថ្ងៃខាងមុខ។ ដោយឡែក សូមកុំទាន់ផ្លាស់នប្តូរស្ថានភាពការងារធំដុំនៅពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពបំពេញការងារឲ្យទទួលបានទិន្នផលល្អ។ ប៉ុន្តែសូមបដិសេធទំនាក់ទំនងជាមួយអាជ្ញាធរ ពីព្រោះទំនាស់ និងការយល់ច្រលំតូចតាចអាចកើតឡើង។ ចូរប្រើប្រាស់ពេលវេលាថ្ងៃនេះពិនិត្យវាយតម្លៃផែនការជាថ្មីឲ្យបានប្រសើរជាងមុន។ ប្រសិនបើអ្នកអាចធ្វើបាន អ្នកនឹងធានាថាទទួលបានជោគជ័យនាអនាគតដ៏ខ្លីខាងមុខ។ ក្រៅពីនេះ លោកអ្នកងាចដោះស្រាយរាល់ករណីដែលកក់កុញ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលទាក់ទងនឹងគំនិតឈ្លាសវៃ រហ័សរហួនណាស់ ដូច្នេះអ្នកអាចចាប់យកឳកាសនានាបានយ៉ាងងាយស្រួល។ សម្រាប់អាជីវករនឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែលោកអ្នកហាក់មានមនុស្សឈ្នានីសបន្តិច។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្តដូច្នេះអ្នកអាចបង្ហាញការងារដែលអ្នកបានរៀបចំបានក្នុងពេលនេះ។ ក្រៅពីនេះសូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ចៀសវាងការនិយាយផ្តេសផ្តាស ពិសេសទាក់ទងនឹងបញ្ហាអ្នកដទៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារ។ លោកអាចគួរចាកចេញពីកន្លែងដែលអ្នកធ្លាប់នៅ ហើយចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅ ពីព្រោះលោកអ្នកនឹងធានាថាទទួលបានលាភសំណាងធំ លុយកាក់ច្រើន ហើយឳកាសអភិវឌ្ឍន៍កំរិតស្ថានភាពការងារទៅអនាគក៏នឹងធានាបានផងដែរ។ ក្នុងនោះដែរ សូមសំលឹងតាមដានសំណាងនៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយា ធ្វើយ៉ាងណាគេចពីជម្លោះជាមួយមនុស្សផ្ទុយភេទឲ្យបាន។ ថ្ងៃនេះអ្នកគួរប្រាស្រ័យនឹងមនុស្សដែលមានសប្បុរសស្រអែម និងមានវ័យក្មេងជាងអ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ ចំពោះលុកកាក់គួរកុំខ្ជះខ្ជាយ ឬចំណាយខុសខ្ទង់ឲ្យសោះ ពីព្រោះភាពធ្លាក់ចុះហិរញ្ញវត្ថុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់អ្នក។ ទន្ទឹមនឹងនេះ រាល់ការពិភាក្សា ប្រជុំ ផ្តោះប្តូរយោបល់ ត្រូវតែឈរនៅលើហេតុផលជានិច្ច​ បើមិនដូច្នោះទេ លោកអ្នកនឹងរងការប៉ះពាល់…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅវេលានេះកិច្ចការងាររបស់អ្នកហាក់មានភាពអសកម្ម និងស្មុគ្រសា្មញច្រើន ពិសេសគឺភាពប្រែប្រួលពីមជ្ឈដ្ឋានខាងក្រៅ។ សូមកុំមានចិត្តសង្ស័យ ភាពអសកម្មនេះមិនសំដៅសំខាន់ទៅលើមនុស្សណាមួយម្នាក់នោះទេ។ ក្នុងនោះសូមកុំបង្ខំខ្លួនជ្រុលពេក បណ្តោយពេលវេលាខ្លះទៅតាមសភាពធម្មតា ហើយត្រឹមតែសម្របខ្លួនទៅបានហើយ។ ចំពោះទំនាក់ទំនងតូចធំគឺអាចធ្វើបានទាំងអស់ ប៉ុន្តែមិនគួររំពឹងទិន្នផលនោះទេ។ ក្រៅពីនេះ អ្នកមានលទ្ធភាពរៀបចំគម្រោងផែនការសម្រាប់កិច្ចការងារបន្ទាប់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខ និងមានជំនួយពីមនុស្សនៅក្បែរ ដូច្នេះសូមធ្វើការងារដោយភាពម៉ត់ចត់​ហើយក៏គួររក្សាចិត្ត និងភាពស្មោះត្រង់ជានិច្ចជាមួយមនុស្សទាំងនោះ។ លោកអ្នកអាចទទួលបានកិច្ចការងារថ្មី ឬដំណើរទស្សនកិច្ចការងារដែលមិនរំពឹងទុកផងដែរ ដូច្នេះយកល្អសូមបប្រុងប្រយ័ត្នទៅលើឯកសារនានា។ លើសពីនេះសូមប្រយ័ត្នពាក្យសំដីរបស់អ្នកក្នុងកំរិតអតិបរមាជាមួយថ្នាក់លើ មតិរិះគន់នានានឹងអាចមើលឃើញថាជាចំណុចរឹងស្ទះភាពរីកចម្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារនៅក្នុងថ្ងៃនេះអាចធានាថាទទួលបានជោគជ័យតាមក្តីបំណង។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ ដូច្នេះកុំធ្វើអ្វីលឿនពេក សន្សឹមៗអាចជួយឲ្យលោកអ្នកចៀសពីបញ្ហាទាំងឡាយ។ ក្នុងនោះសូមចាំផ្តើមធ្វើកិច្ចការពីព្រឹក ហើយប្រឹងប្រែងស្វែងយល់ពីស្ថានភាពខាងក្រៅ ដោយរួមទាំងដំណើរការងាររបស់ដៃគូជំនួញផងដែរ។ ផ្ទុយទៅវិញ កុំធ្វើកិច្ចការក្នុងទម្រង់ប្រថុយប្រថាន ប៉ុន្តែបើអ្នកគ្មានជម្រើសទេ ដាច់ខាតរក្សាផែនការអនុវត្តនេះកុំឲ្យដឹងឮដល់មិត្តរួមក្រុម ឬដៃគូជំនួញឡើយ។ ពីព្រោះការបាត់បង់ជំនឿចិត្ត មិនងាយស្រោចស្រង់នោះទេ។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រយៈពេលនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់លោកអ្នកដែលធ្វើការទាក់ទងនឹងសិល្បៈ។ កិច្ចការទាំងអស់នឹងប្រែទៅជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលបើកការតាំងពិព័រណ៍ ឬការបង្ហាញស្នាដៃនានាដែលអ្នកបានបង្កើត។ ប៉ុន្តែសូមលោកអ្នកកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជនឡើយ ពីព្រោះនៅចុងបញ្ចប់នៃការងារថ្ងៃនេះ សភាពតានតឹងទាំងឡាយនឹងរសាយបាត់ទៅវិញ ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភនោះឡើយ។ ក្រៅពីនេះ លោកអ្នកអាចប្រមូលផ្តុំមនុស្សធ្វើការងារបាន ប៉ុន្តែសូមព្យាយាមធ្វើការងារដោយសកម្មភាពទន់ភ្លន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់កិច្ចប្រតិបត្តិការពាណិជ្ជកម្ម ហើយផលចំណេញ និងភាពចម្រើនលូតលាស់ក៏នឹងកើតឡើងស្របគ្នាផងដែរ។​ ក្រៅពីនេះ បើលោកអ្នកបំពេញការងារទាក់ទងនឹងប្រតិបត្តិការអចលទ្រព្យគឺរឹតតែប្រសើរ។ ថ្ងៃនេះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្តផែនការ ដូច្នេះអ្នកមិនគួរធ្វើខ្លួនឲ្យមមាញឹកនឹងកិច្ចការពេកនោះទេ។ ក្រៅពីនេះសូមលោកអ្នកគ្រប់គ្រងចិត្តថ្លើម កុំឆេវឆាវ ហើយគួរធ្វើកិច្ចការដោយភាពទន់ភ្លន់ តែប្រកបដោយភាពឆ្លាតវៃ និងវិធីសាស្រ្តច្រើន។​ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់កិច្ចទំនាក់ទំនងតូចធំ។ សូមព្យាយាមកុំបែងចេញពីក្រុម គួរចូលរួមការពិភាក្សា ស្តាប់យោបល់របស់និយោជិកផ្សេងទៀត។ លោកអ្នកនឹងធានាថាទទួលបានភាពចម្រើនលូតលាស់កាន់តែខ្លាំងនៅពេលបញ្ចប់ការងារនៅល្ងាចនេះ។ ក្នុងនោះសូមទទួលខុសត្រូវរាល់ការងារតូចធំដែលស្ថិតក្រោមបន្ទុករបស់អ្នក បើសិនជាអាចធ្វើបាន អ្នកនឹងអាចចៀសផុតពីការលំបាក និងការយល់ច្រលំដែលអាចនឹងកើតឡើង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីៗ។ ​​​​​សូមធ្វើយ៉ាងណាកុំចាកចេញពីក្នុងក្រុម ហើយសូមចូលរួមការពិភាក្សា ស្តាប់យោបល់របសនិយោជិកផ្សេងទៀត។ ទន្ទឹមនឹងនេះ គួរកុំធ្វើការសម្រេចចិត្តរហ័សពេក បើមិនដូច្នេះអ្នកអាចប្រទះនឹងស្ថានភាពមិនល្អ។ ប៉ុន្តែបើទោះបីជាស្ថានភាពបែបនេះក្តី អ្នកអាចប្រមូលផ្តុំក្រុមបាន គ្រាន់តែត្រូវធ្វើសកម្មភាពទាំងឡាយណាដែលមិនប្រាកដប្រជា ឬមិនមានភាពស្មោះត្រង់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ការប្រតិបត្តិការពាណិជ្ជកម្ម ហើយថែមទាំងអាចទទួលបានប្រាក់ចំណេញច្រើន។ ប្រសិនបើលោកអ្នកធ្វើការទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ឬអនុវត្តការងារទាក់ទងនឹងអចលនទ្រព្យណាមួយ នោះនឹងទទួលបានផលយ៉ាងល្អគាប់ចិត្ត។ ក្រៅពីនេះ អ្នកមិនអាចបាត់បង់ការប្រុងប្រយ័ត្ននោះទេ។ លោកអ្នកអាចជួបនឹងការផ្លាស់ប្តូរដែលមិននឹកស្មានដល់នៅក្នុងអាជីព។ ក្រៅពីនេះ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងការគ្រប់គ្រង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនគួរខ្ជះខ្ជាយថាមពលលើការស្ងប់ស្ងៀមដែលមិនចាំបាច់នោះទេ។ ប្រសិនបើអ្នកមានការសង្ស័យលើចំណេះជំនាញ វិជ្ជាជីវៈរបស់ខ្លួនឯង សូមធ្វើការពិគ្រោះយោបល់ជាមួយមិត្តរួមការងារ។ ក្រៅពីនេះ ជំហរដ៏ល្អរបស់អ្នកគឺសូមពង្រឹងគុណភាព នៃភាពជាអ្នកដឹកនាំ។ បើអាចធ្វើបាន អ្នកនឹងមិនជួបនូវស្ថានភាពតានតឹង ដែលពិបាកដោះស្រាយជាមួយមនុស្សនៅជុំវិញខ្លួននោះទេ។  ផ្ទុយទៅវិញ សូមកុំប្រថុយប្រថានក្នុងការសម្រេចចិត្តតែឯង ប៉ុន្តែការភ្ជាប់ខ្លួននឹងក្រុមជាជម្រើសដ៏មានប្រសិទ្ធភាព។ ឆ្នាំថោះ…