Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ដូច្នេះលោកអ្នកមិនចាំបាច់នៅត្រាំត្រែងនឹងសភាពតប់ប្រមល់នៅកន្លែងការងារចាស់ទៀតនោះទេ ដំណើរចាកចេញរបស់អ្នកធានាថានឹងទទួលបានភាពប្រសើរជាងមុន។ ក្រៅពីនេះ លោកអ្នកមានអំណោយផលក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់ស្រទាប់។ ហើយប្រសិនបើអ្នកនឹងរៀបពិធីមង្គល ឡើងគេហដ្ឋាន​ ឬទិញរបស់ចូលផ្ទះនឹងល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើន ប្រយ័ត្នមានការថ្លោះធ្លោយ  បណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ។ លោកអ្នកមិនអាចពឹងពាក់លើអ្នកដទៃណាម្នាក់ឡើយក្នុងពេលនេះ ដូច្នេះសូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយអនុវត្តកិច្ចការនោះដោយភាពជឿជាក់បំផុត។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនឹងមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ភាពថ្លោះធ្លោយលើទំនុកចិត្តក្នុងថ្ងៃនេះអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចការងាររបស់អ្នកធ្ងន់ធ្ងរ។ ជាពិសេសសូមកុំពាក់ព័ន្ធនឹងមនុស្សឆ្នាំម្សាញ់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរណាស់ អ្វីៗនឹងជួបតែភាពជោគជ័យ ចំណែកឯបញ្ហាធំតូចក៏មិនកើតឡើងឡើយក្នុងពេលនេះ។ លោកអ្នកធានាថាអាចធ្វើអ្វីបានតាមបំណងប្រាថ្នា​គ្រប់ភារកិច្ចការងារទាំងអស់។ ស្របពេលជាមួយគ្នា ចូរប្រើប្រាស់ពេលវេលាដោយការរឹតត្បិតបន្តិច ដោយសារមានភាពរឹងស្ទះខ្លះបង្អាក់ការសម្រេចការងារតាមពេលវេលាដែលបានកំណត់។ ចំណែកការជជែកវែកញែកច្រើនមិនគួរធ្វើឡើយ ពិសេសក៏មិនគួរសម្រាកយូរពេកនោះដែរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហានរបស់អ្នកបានឡើយ។  ចំណែកមនុស្សដែលនៅក្បែរក៏ស្រលាញ់រាប់អានអ្នកខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ សូមលោកអ្នកព្យាយាមស្វែងយល់ពត៌មាននាន ពីព្រោះអ្នកត្រូវការសម្របខ្លួនទៅក្នុងបរិយាកាសការងារជាពិសេស។ ក្រៅពីនេះចូរប្រុងប្រយ័ត្នការបាត់បង់ពត៌មានសំខាន់របស់ការងារ។ ដោយឡែក ភាពជោគជ័យធំរបស់អ្នកទាក់ទងនឹងការធ្វើទំនាក់ទំនង និងការចាកចេញពីស្ថានភាពបច្ចុប្បន្ន ទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចសម្រេចការងារ និងអាជីវកម្មនានាដោយជោគជ័យយ៉ាងធំធេង ប្រសិនបើអ្នកចេះគ្រប់គ្រងកំរិតហិរញ្ញវត្ថុ និងដើមទុនបានល្អ។ រាល់ការងារទាំងអស់ មិនត្រូវធ្វើការសន្យាប្រសិនបើលោកអ្នកមិនប្រាកដនោះទេ។ ចំពោះគម្រោងផែនការគឺជាកូនសោរសំខាន់ លោកអ្នកមិនចអាចប្រថុយប្រថានទៅនឹងហេតុការណាមួយឡើយ ពីព្រោះកំហុសធ្វើឲ្យលោកអ្នកបាត់បង់ទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនខ្លាំង។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលនៃលទ្ធភាព និងសមត្ថភាពដើម្បីគ្រប់គ្រង និងកែប្រែភាពខ្វះចន្លោះនានាបាន។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែង និងប្រាក់បៀវត្សរ៍ផងដែរ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ ឬបោះចោលការងារខ្លះដែលមិនសូវសក្តិសមនឹងអ្នក។​ ថ្ងៃនេះបើទោះមានអ្វីកើតឡើង គឺអ្នកអាចពិភាក្សា ឬចរចាដើម្បីរកភាពស្អាតស្អំរបស់ខ្លួនបាន…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលមួយថ្ងៃធ្វើការជាមួយឯកសារ ឬផ្តោតលើការសរសេររបាយការណ៍។ ព្យាយាមបំពេញរាល់ការងារទាំងនោះតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ សូមទាក់ទងជាមួយមិត្តរួមការងារ និងអតិថិជនឲ្យបានល្អ។ ក្នុងពេលនេះអ្នកក៏អាចមានទំនាស់ជាមួយមនុស្សរួមការងារជាមួយគ្នា ពិសេសជាមួយអតិថិជនតែម្តង។ ប្រសិនបើអ្នករៀនអត់ធ្មត់បន្តិច នោះអ្នកនឹងសន្យាថានឹងបញ្ចប់ការងារដោយជោគជ័យ។ ក្រៅពីនេះ អ្នកអាចជំនះរាល់ឧបសគ្គដោយប្រើវិធីធម្មតាៗបាន អ្វីៗមិនតានតឹងនោះទេ។ ក្រៅពីនេះ អ្នកមានការប៉ិនប្រសព្វក្នុងការបង្ហាញគំនិតណាស់។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អ្នកអាចនឹងខាតបង់ហិរញ្ញវត្ថុតិចតួច។ កុំផ្តួចផ្តើមក្នុងបញ្ហាណាមួយដែលទាក់ទងនឹងប្រាក់​ឬប្រតិបត្តិការពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ អ្នកមិនអាចធ្វើការប្រថុយប្រថាននឹងសកម្មភាពណាមួយសោះឡើយ។ ការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ បើទោះបីជាស្ថានភាពថ្ងៃនេះហាក់ដូចជាហាមប្រាមជំហានរបស់អ្នកបន្តិចក្តី លោកអ្នកទទួលបានអំណោយផលក្នុងការចល័តគំនិត និងទស្សនវិស័យទូលំទូលាយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចគ្រប់គ្រងករណីជាច្រើន។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាព្រមានដល់ការធ្វើសកម្មភាពដោយឯកឯង ពីព្រោះជាបុព្វហេតុនៃភាពអវិជ្ជមាន និងអន្តរាយធំ។ សូមលោកអ្នកធ្វើការសម្រេចចិ្តដោយផ្អែកលើភាពពិត មិនមែនប្រើប្រាស់អារម្មណ៍ផ្តេសផ្តាសនោះទេ។ ចំពោះការបង្កើតគម្រោងផែនការរកស៊ីថ្មី ឬការផ្លាស់ប្តូរបរិបទការងារត្រូវតែប្រយ័ត្នបំផុត បើអាចគួរតែផ្អាកសិន​ ហើយរងចាំពេលអំណោយផលជាងនេះល្អប្រសើរ។ ផ្ទុយទៅវិញ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការនៅលើគន្លងផ្លូវល្អប្រសើរ។ លោកអ្នកអាចរក្សាអាជីពឲ្យនៅដដែល ឬផ្លាស់ប្តូរទៅតាមក្តីប្រាថា្ន ពីព្រោះជម្រើសមួយណាក៏គង់នឹងល្អប្រសើរដែរក្នុងថ្ងៃនេះ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់ក្នុងការបង្ហាញលទ្ធផលការងារដែលត្រឹមត្រូវ ហើយក៏មិនអាចមើលងាយស្ថានការណ៍ដែរ។ ភាពមន្ទិលសង្ស័យ និងមតិរិះគន់មិនអាចកំចាត់បង់បាន ប៉ុន្តែសូមប្រកាន់ជំហរ ជាមួយភាពត្រឹមត្រូវ ហើយក៏តបត។ ថ្ងៃនេះយកល្អគួរចូលទៅកៀកនឹងថា្នក់លើ ឬប្រធាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលទៅដល់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការបង្កើតស្នាដៃថ្មីរបស់ការងារ។ ការប៉ះទង្គិចអារម្មណ៍តិចតួចអាចនឹងកើតឡើង ប៉ុន្តែគ្មានហេតុផលដែលអ្នកត្រូវគិតគូរនាំលំបាកនោះទេ។ សូមលោកអ្នកកំណត់ទំហំនៃទំនាក់ទំនង ហើយជ្រើសរើសតែមនុស្សជំនិតដើម្បីចែករំលែកកិច្ចការងារសំខាន់ ប្រសិនបើអាចធ្វើបានគឺធានាថារាល់បញ្ហាមិនមាននោះទេ។ ផ្ទុយទៅវិញ សូមប្រយ័ត្នសុខភាព ពិសេសការបាត់បង់ជាតិទឹក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើន ក្នុងនោះលោកអ្នកអាចនឹងទទួលបានការសរសើរ និងជឿជាក់ពីមនុស្សគ្រប់លំដាប់ថ្នាក់។ ប្រសិនបើលោកអ្នកមានបំណងធ្វើអ្វីមួយ សូមសម្រេចចិត្តធ្វើចុះ ពីព្រោះផលលំបាកមិនមានទេ។ ក្នុងនោះដែរ នៅរវាងពេលរសៀលលោកអ្នកអាចទទួលបានដំណឹងដែលរងចាំ ហតុដូច្នេះសូមរក្សាភាពសំដី និងគួរឆ្លើយតបឲ្យបានសមស្រប។ ចំពោះការលក់ចេញ ទិញចូលអចលនទ្រព្យឃើញថាបានផលចំណេញណាស់…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានធំដុំនោះទេ លើសពីនេះលោកអ្នកក៏អាចដោះស្រាយបានដោយសន្តិវិធីផងដែរ។ ប៉ុន្តែសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់ ហើយកុំចូលក្នុងសកម្មភាពវិនិយោគ។ ហោរាសូមឲ្យអ្នកផ្តោតលើការងារជាជាងចំណាយពេលវេលាលើការចាប់យកការងារដទៃទៀត។ ក្នុងនោះការចំណាយពេលវេលានិយាយចែចង់ និយាយសន្ទនាមិនសមរម្យនឹងនាំទុក្ខទៅវិញ។ អ្នកក៏អាចស្ថិតនៅកណ្តាលនៃភាពនិយាយដើម ឈ្នានីសពីមនុស្សនៅក្បែរ ដូច្នេះគ្មានវិធីណាប្រសើរជាងការចាកចេញ ឬគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗក្នុងជីវិតនាពេលនេះ អ្វីៗដែលអ្នកបានប៉ងប្រាថ្នានឹងអាចសម្រេចបានដោយគ្មានអ្វីមកជំទាស់នោះទេ។ អ្នកនៅតែមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូជនេះមិនគួរធ្វើឲ្យខ្លួនរវល់មមាញឹកពេកនោះទេ។ ទន្ទឹមនឹងនោះ អ្នកទទួលបានភាពប៉ិនប្រសព្វក្នុងការបង្ហាញគំនិតរបស់អ្នកច្បាស់លាស់ ហើយធ្វើឲ្យគេពេញចិត្តពេញថ្លើមណាស់។ បន្ទាប់ពីនេះ សូមព្យាយាមចាប់អារម្មណ៍មិត្តរួមការងារ ពិសេសលើគំនិត និងទស្សនៈលើការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ប៉ុន្តែបញ្ហាមួយចំនួននឹងអាចកើតឡើង ពិសេសសូមអ្នកកុំចុះចាញ់នឹងការល្បួងរបស់អ្នកដទៃ។ ប្រហែលជាមនោសញ្ចេតនានៅក្នុងការិយា នឹងនាំឲ្យអ្នកមានអារម្មណ៍វិលវល់ ហើយអ្នកក៏ទំនងនឹងត្រូវរារាំងមិនឲ្យមានភាពរីកចម្រើនក្នុងអាជីពដែរ ប៉ុន្តែដោយសារអ្នកទទួលបានភាពរហ័សរហួនក្នុងការសម្របទៅតាមស្ថានភាព និងក្តោបក្តាប់ដំណឹងបានល្អ គឺអ្នកអាចឆ្លើយតបទៅវិញដោយភាពវិជ្ជមាន។ ដោយឡែក…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីវកម្ម និងភារកិច្ចតូចធំនានារបស់អ្នកដំណើរការទៅដោយរលូន និងមានស្ថេរភាពរឹងមាំ។​ លោកអ្នកកំពុងដើរនៅក្នុងគន្លងផ្លូវដែលត្រឹមត្រូវ ហើយអាចនឹងធានាបាននូវការអភិវឌ្ឍន៍ទៅក្នុងអនាគតផង។ អ្នកក៏មានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើទំនាក់ទំនង ចុះកិច្ចសន្យា ឬពិភាក្សាអាជីវកម្មបាន។ លើសពីនេះ ដំណឹងល្អដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរនឹងអាចទទួលបាននៅរវាងពេលព្រឹកនេះតែម្តង។ សូមបន្តការខិតខំប្រឹងប្រែង ហើយគួរជ្រើសរើសការងារណាដែលសក្តិសមនឹងសមត្ថភាពរបស់ខ្លួនជាជាងជ្រើសរើសការងារតាមចិត្តចង់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋឯកជននឹងទទួលបានជោគជ័យ។​ អ្នកអាចដាក់ចេញគម្រោងផែនការដែលបានគ្រោងទុកទាំងអស់ ពីព្រោះក្រៅពីទទួលបានអំណោយផលនៃការចរចា គឺអ្នកមានមនុស្សស្រលាញ់គាំទ្រ ច្រើន។ បើទោះជាយ៉ាងនេះ មានហេតុការណ៍ខ្លះមិននៅមិនទានជ្រះស្រឡះ ដូច្នេះសូមប្រើពេលវេលាខ្លះដោះស្រាយបញ្ហាទាំងនោះឲ្យរួចរាល់។ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងចិត្ត សូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់របររកស៊ីរបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ ព្រមទាំងអតិថិជនដែលគួរឲ្យទុកចិត្ត។ ទន្ទឹមនឹងនោះផលលំបាកដែលទាក់ទងអាជីវកម្មទាំងអស់អាចនឹងដោះស្រាយបាននៅពេលនេះ ដូច្នេះសូមពុះពារ ហើយលើកយកបញ្ហាទំាងនោះមកដោះស្រាយ ប្រសិនបើភាពអសកម្មនេះអាចដោះស្រាយបាន គឺអ្នកប្រាកដថានឹងអាចទទួលបានភាពចម្រើនលូតលាស់យ៉ាងត្រចេះត្រចង់។ ដោយឡែក លោកអ្នកអាចទទួលបានអំណោយទាក់ទងនឹងសេចក្តីសុខផ្ទាល់ខ្លួនផង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអ្វីៗនឹងដំណើរការល្អប្រសិនបើអ្នកចេះគ្រប់គ្រងភារកិច្ច ដែលបានគ្រោងទុកទាំងអស់។ កុំខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ គួរផ្តោតការងារឲ្យបានពេញលេញ។ ហោរាសាស្រ្តអាជីពព្យាករណ៍ពីការផ្លាស់ប្តូរមួយចំនួននៅក្នុងសកម្មភាព ដូច្នេះសូមសម្របខ្លួន និងត្រៀមលក្ខណៈឆ្លើយតបឲ្យបានគ្រប់គ្រាន់។ ក្នុងនោះសូមចងចាំ លោកអ្នកតែម្នាក់ជាចលករសំខាន់សម្រាប់ភាពរីកចម្រើនរបស់ការងារថ្ងៃនេះ។ ជាការជាក់ស្តែងលោកអ្នកអាចពឹងអាស្រ័យមនុស្សនៅជុំវិញខ្លួនបាន គ្រាន់តែការសម្រេចចិត្តចុងក្រោយនៅតែជារបស់អ្នក។ លើសពីនេះ សូមឈរលើជំហររបស់ខ្លួនឯង។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រហែលជាលំបាកក្នុងការជ្រើសរើស ឬសម្រេចចិត្តលើកិច្ចការងារទាំងឡាយ ដូច្នេះសូមលោកអ្នកជៀសវាងការរស់នៅក្នុងអតីតកាល ឬផ្តោតការយកចិត្តទុកដាក់ជាមួយកំហុសដែលបានកើតឡើង។ ក្នុងនោះនៅរវាងពេលព្រឹកស្ថានភាពហាក់មានការតានតឹងច្រើន​ ប៉ុន្តែចាប់ពីពេលថ្ងៃទៅ អ្វីៗនឹងប្រែជាប្រសើរឡើងវិញ។ ផ្ទុយទៅវិញ សូមកុំបោះបង់ការធ្វើទំនាក់ទំនង ពីព្រោះវាអាចជួយលោកអ្នកជំនះឧបស័គ្គ។ ក្រៅពីនេះ ជាការល្អប្រសើរណាស់ ដែលលោកអ្នកមានលំនឹងក្នុងខ្លួន ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងការថប់អារម្មណ៍ និងនៅតែអាចបំពេញការងារដែលបានគ្រោងទុក។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងជួបផលលំបាកច្រើន ប្រទាក់ក្រឡាបង្អាក់ការសម្រេចចិត្តដ៏សមហេតុផល។ មនុស្សនៅក្បែរខ្លួន ហាក់មានការព្រងើយកន្តើយមិនសូវជាយកចិត្តទុកដាក់នឹងអ្នកនោះទេ ដូច្នេះការសុំជំនួយមិនអាចទៅរួចដោយរលូននោះទេ។ ទន្ទឹមនឹងនោះ សូមបោះបង់ការប៉ងប្រាថា្នធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាថ្ងៃដែលរង្វល់ខ្លាំង ហើយអ្នកក៏អាចខាតបង់ផ្នែកហិរញ្ញវត្ថុបន្តិចបន្តួច។ កាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបើអាចសូមរកមធ្យោបាយលុបបំបាត់ហានិភ័យទាំងអស់។ លើសពីនេះ សូមជៀសវាងសកម្មភាពប្រញាប់ប្រញាលទាំងអស់ ពីព្រោះវាធ្វើឲ្យអ្នកខកចិត្តខ្លាំង។ រាល់ការសម្រេចចិត្ត សូមធ្វើដោយពឹងផ្អែកទៅលើទស្សនៈវិស័យវែងឆ្ងាយ។ បើទោះបីលោកអ្នកមិនទាន់អាចសម្រេចផលតាមក្តីបំណង សូមកុំមានភាពអាក់អន់ ពីព្រោះអ្នកទទួលបានទស្សនៈវិស័យទូលំទូលាយ ហើយថែមទាំងឡាយគ្រប់គ្រងករណីជាច្រើនដែលកើតឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានាអាចដំណើរការទៅបានតាមធម្មតា ប៉ុន្តែសូមកុំរំពឹងអ្វីដែលធំដុំ ពីព្រោះមិនទាន់ដល់ពេលវេលាដែលទទួលបាននោះទេ។ ក្នុងនោះសូមបដិសេធការទាក់ទងជាមួយអាជ្ញាធរ ពីព្រោះអាចមានការយល់ច្រលំតូចតាច។ សូមប្រើថ្ងៃនេះ ដើម្បីធ្វើផែនការឲ្យបានប្រសើរជាងមុន ហើយកិច្ចខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានជោគជ័យនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះ សូមកុំបង្ហាញភាពអស់កម្លាំង ឬការខកចិត្តចំពោះការងារ។ ក្នុងរវាងពេលថ្ងៃ ស្ថានភាពលំបាកៗនឹងអាចបញ្ចប់ ហើយស្ថានភាពប្រសើរនឹងកើតឡើងវិញ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការជាប្រក្រតី ប៉ុន្តែក៏សូមឲ្យលោកអ្នកពិនិត្យមើលគម្រោងផែនការ និងដំណើរការអនុវត្តប្រចាំថ្ងៃ ហើយកែប្រែសម្របទៅតាមភាពប្រែប្រួលជាក់ស្តែង។ ភាពលំបាក និងបញ្ហានានាមិនទាន់អាចកំណត់បាននោះទេ ហេតុនេះសូមប្រុងប្រយ័ត្នជានិច្ច។ លើសពីនេះ សំណាងធំដុំមិនទាន់អាចកើតឡើងនោះទេ…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ព្យាយាមផ្តោតលើកិច្ចការជាប្រចាំ ចូរបំភ្លេចមហិច្ឆតាទាំងអស់សិន។ ដាក់គំនិតរបស់អ្នកឲ្យមានសណ្តាប់ធ្លាប់ សូមគិតពីគម្រោងដែលបានដាក់ចេញពីមុន។ ហោរាសាស្រ្តអាជីព ណែនាំអ្នកកុំឲ្យរស់នៅក្នុងស្ថានភាពអវិជ្ជមាន។ សូមបន្តធ្វើការងាររបស់អ្នក ពីព្រោះអ្នកទទួលបានគំនិតជាក់ស្តែង និងការសម្រេចចិត្តបានល្អ។ អ្នកមានអារម្មណ៍សេរីក្នុងការដេញដោល ឬសួរសំណួរដែលលំបាកទាំងឡាយដែលទាក់ទងនឹងការងារ។ ក្រៅពីនេះអ្នកអាចទទួលបានពត៌មានលំអិតដែលអ្នកត្រូវការ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានបញ្ហា ឬជម្លោះជាមួយថ្នាក់លើ ព្រោះតែរឿងយល់ច្រលំតូចតាច។ ដោយឡែក សូមប្រើថ្ងៃនេះដើម្បីធ្វើផែនការឲ្យបានប្រសើរជាងមុន នោះកិច្ចការរបស់អ្នកនឹងទទួលបានភាពចម្រើនលូតលាស់ឡើងវិញក្នុងរយៈពេលឆាប់ៗនេះ។ សូមកុំធ្វើការច្រើនពេក សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរសន្សំកម្លាំង។ កុំបង្កើតរូបរាងនៃសកម្មភាពខ្លាំងពេក ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កំលាំង។ ក្រៅពីនេះ សូមចងចាំថា អ្នកនឹងអាចជាប់គាំងក្នុងករណីណាមួយ ដូច្នេះសូមគិតបំពេញការស្រមៃរបស់អ្នក ប៉ុន្តែមិនឲ្យជាប់ចិត្តពេកនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំពាក់ព័ទ្ធជាមួយបញ្ហា ឬជម្លោះរបស់អ្នកដទៃសូម្បីតែថ្នាក់លើអ្នកក៏ដោយ បើមិនដូច្នេះទេ កិច្ចការរបស់អ្នកអាចមានបញ្ហាច្រើន។ ផ្ទុយទៅវិញ ចូរព្យាយាមគ្រប់គ្រងការងាររបស់ខ្លួនឲ្យល្អ នោះអ្នកនឹងអាចរំពឹងថាទទួលបានដំណឹងល្អ និងភាពចម្រើនលូតលាស់។ ក្នុងនោះសូមកុំបារម្ភពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ធ្វើទំនាក់ទំនងការងារក្នុងក្រៅនានា។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់បំពេញការាងារដែលអ្នកប៉ងប្រាថ្នា ហើយលទ្ធផលដែលអ្នកនឹងទទួលបាននឹងធ្វើឲ្យអ្នកពេញចិត្តណាស់។ ក្រៅពីនេះសូមលោកអ្នកថែរក្សាចិត្តគំនិតឲ្យបានហ្នឹងហ្ន៎ កុំងាយទោរទន់ទៅនឹងស្ថានភាពខាងក្រៅពិសេសពាក្យសំដីផ្អែមល្ហែមរបស់អ្នកដទៃ។ ថ្ងៃនេះតម្រូវឲ្យអ្នករក្សាភាពស្រស់ស្អាត និងរួសរាយរាក់ទាក់ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស​ និងរក្សាការពារមនុស្សចាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងភារកិច្ចការងារររបស់អ្នកហាក់មានភពរំខានបន្តិច ដូច្នេះវាទាមទារឲ្យលោកអ្នកចំណាយពេលវេលា និងកំលាំងកាយចិត្តច្រើន។ សូមភ្ញាក់ពីព្រលឹមហើយចាត់ចែងការងារសំខាន់ៗទាំងឡាយឲ្យបានរហ័ស។​ ថ្ងៃនេះអ្នកក៏អាចទទួលបានការងារថ្មី ដូច្នេះសូមកុំទាន់ប្រញាប់ប្រញាលបដិសេធមុនពេលយល់ដឹងពីការងារទាំងនោះ។ អ្នកប្រហែលជាត្រូវការការទទួលស្គាល់ពីថ្នាក់លើ និងមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ ថ្ងៃនេះលទ្ធភាពនៃការយល់ច្រលំក៏ស្ថិតក្នុងកំរិតខ្ពស់ ដូច្នេះសូមព្យាយាមពន្យល់បង្ហាញកុំឲ្យភាពយល់ច្រលំបំផ្លាញទំនុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ លោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការ និងការកែប្រែស្ថានភាពនៅជុំវិញខ្លួន រួមទាំងការរស់នៅឲ្យកាន់តែល្អប្រសើរជាងមុន។ ភាពជោគជ័យទាំងឡាយស្ថិតក្នុងគន្លងផ្លូវរបស់អ្នក។ ផលលំបាកតិចតួច និងការឈ្នានីសពីមនុស្សដែលនៅជុំវិញខ្លួនបានកើតឡើង​ ប៉ុន្តែអ្នកនៅតែមិនអាចតបតនឹងស្ថានភាពនេះក្រៅពីនៅស្ងៀម បំភ្លេចអ្វីដែលអ្នកបានឮ ហើយខំប្រឹងបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក គឺគ្រប់គ្រាន់ហើយ។ ក្នុងករណីដែលអ្នកមានការលំបាក ហើយមិនអាចរកផ្លូវចេញបាន ​សូមគិតគូរដល់ពត៌មាន ហើយវិនិច្ឆ័យដោយបទពិសោធន៍។…