-
អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិជំរុញអោយអ៊ីតាលីកែប្រែវិធានការរឹតត្បិតចំពោះអ្នកប្រឆាំងនឹងបទបញ្ជាទប់ស្កាត់ជំងឺកូវីដ-១៩

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣២៨លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៥៥ម៉ឺននាក់ និងជាសះស្បើយ២៦៧លាន៧១ម៉ឺននាក់

-
ប្រជាពលរដ្ឋនៅតាមសហគមន៍កំពុងពង្រឹងជីវភាពតាមរយៈការចិញ្ចឹមគោ

ខេត្តកំពង់ធំ៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរចិញ្ជៀន ស្ថិតនៅឃុំសាគ្រាម ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ ដែលបានទទួលពូជគោពីក្រសួងបរិស្ថានសម្រាប់ចិញ្ចឹមនោះ បានជួយលើកស្ទួយជីវភាពគ្រួសារពួកគាត់កាន់តែប្រសើរជាបណ្តើរៗ។ គិតរហូតមកដល់ពេលនេះ ប្រជាសហគមន៍បានចូលរួមចិញ្ចឹមគោ កំពុងរីកធំធាត់ និងអាចបង្កើតកូនបាននៅថ្ងៃខាងមុខ។លោក សឿន រី ប្រធាន សហគមន៍ តំបន់ការពារធម្មជាតិអូរចិញ្ជៀន បានឱ្យដឹងថាសហគមន៍របស់លោកបានទទួលគោពីក្រសួងបរិស្ថានចំនួន៤២ក្បាល កាលពីអំឡុងដើមឆ្នាំ២០២១កន្លងមក ហើយលោកបានចែកឱ្យសហគមន៍ចំនួន១៤គ្រួសារ។ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត បានទទួលយកគោទៅចិញ្ចឹម ដើម្បីជួយដោះស្រាយជីវភាពគ្រួសារបានមួយកម្រិត។ លោកសឿនរីបានឱ្យដឹងបន្ថែមថា ក្នុងសហគមន៍របស់លោកមានសមាជិក២៧០គ្រួសារ ហើយក្នុងចំណោមនេះប្រជាសហគមន៍ចំនួន៥០ភាគរយហើយដែលចិញ្ចឹមគោសម្រាប់ទុកលក់និងមួយផ្នែកតិចតួចប៉ុណ្ណោះដែលប្រើសម្រាប់ជាកម្លាំងអូសទាញ។គ្រួសារកញ្ញា ម៉ុច មាលា ដែលជាសមាជិកសហគមន៍មួយ ទទួលបានគោចំនួន៣ក្បាល និងកំពុងថែទាំយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យវាឆាប់ធំ និងហុចផលបង្កើតជាកូនចៅសម្រាប់បន្តពូជបានលឿន។ ដោយឡែក លោក សិទ្ធ ភឿក ដែលបានទទួលបានគោចំនួន៣ក្បាលដូចគ្នាដែរ បានសម្តែងការសប្បាយចិត្ត ហើយលោកក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថានដែលបានផ្តល់ពូជគោដែលជាផ្នែកមួយជួយដល់គ្រួសាររបស់គាត់។បុរសរូបនេះបន្ថែមថា”គោដែលខ្ញុំទទួលបានបើគិតពីតម្លៃវាច្រើនណាស់ខ្ញុំមិនអាចទិញវាបានទេ ហេតុនេះខ្ញុំត្រូវតែខិតខំថែទាំ និងចាក់ថ្នាំបង្ការោគជំងឺ ដើម្បីកុំឱ្យឈឺងាប់ដោយប្រការណាមួយ។ គោទាំងនេះខ្ញុំសង្ឃឹមថាវានឹងបង្កើតកូនចៅឱ្យខ្ញុំនៅថ្ងៃខាងមុខ ហើយពេលនោះខ្ញុំលែងព្រួយថាគ្មានគោចិញ្ចឹមដូចគេទៀតហើយ”។
-
ប្រមុខការទូតអាមេរិកអះអាងថា ទីក្រុងវ៉ាស៊ីនតោនគ្មានចេតនាបង្កអរិភាពចំពោះរបបដឹកនាំរបស់លោក គីម ជុងអ៊ុន ឡើយ

-
កូរ៉េខាងជើងគំរាមសងសឹកសហរដ្ឋអាមេរិក ក្រោយដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន ជុំវិញការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង

សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃសុក្រសប្តាហ៍នេះ បានគំរាមសងសឹករដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន ជុំវិញការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ហើយព្រមានអំពីការចាត់វិធានការណ៍យ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែរក្សាជំហរប្រឈមមុខដាក់គ្នារបស់ខ្លួន។
-
ព្រៃអត្តឃាតនៅជប៉ុនក្លាយជាព្រៃដ៏អាថ៌កំបាំង និងល្បីល្បាញបំផុត ដ្បិតមានមនុស្សធ្វើអត្តឃាតនៅទីនោះច្រើនជាងគេលើពិភពលោក (Video Inside)

-
ប្រមុខការទូតប៉ូឡូញព្រមានថា អឺរ៉ុបកាន់តែជិតកើតមានសង្គ្រាមហើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ

-
បទវិភាគអន្តរជាតិ៖ ហេតុអ្វីជនភៀសខ្លួនកូរ៉េខាងជើងម្នាក់ប្រថុយជីវិតឆ្លងដែនទៅកូរ៉េខាងជើងវិញ? (មានវីដេអូ)

-
ប្រមុខការទូតប៉ូឡូញព្រមានថា អឺរ៉ុបកាន់តែជិតកើតមានសង្គ្រាមហើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ

វីយែ្យន៖ រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Zbigniew Rau ថ្លែងថា អឺរ៉ុបកាន់តែជិតកើតមានសង្គ្រាមហើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ខណៈការព្រមាននេះធ្វើឡើងបន្ទាប់ពីជុំទី៣ នៃកិច្ចចរចាផ្នែកការទូតក្នុងសប្តាហ៍នេះ ក្នុងគោលបំណងលុបបំបាត់ភាពតានតឹងជុំវិញការទាមទាររបស់រុស្ស៊ី ដែលថា អ៊ុយក្រែនមិនអាចអនុញ្ញាតឱ្យចូលរួមជាមួយអង្គការណាតូនោះទេ។
-
ចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកលើកូរ៉េខាងជើង
