-
អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាននិយាយថា មេដឹកនាំបច្ចុប្បន្នត្រូវតែចាត់វិធានការឱ្យឆាប់ដើម្បីពង្រឹងអំណាច

អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានលោក Akezhan Kazhegeldin និយាយថា ប្រធានាធិបតីបច្ចុប្បន្នត្រូវតែចេញវិធានការឱ្យលឿនដើម្បីពង្រឹងអំណាចរបស់លោក បន្ទាប់ពីមានការប្រេះស្រាំនៃទំនាក់ទំនងជាមួយអតីតប្រធានាធិបតីមុនដែលនៅតែមានឥទ្ធិពលលើរដ្ឋាភិបាល ស្របពេលដែលកាហ្សាក់ស្ថានប្រឈមមុខនឹងបាតុកម្មដ៏ធំទូទាំងប្រទេសពីពលរដ្ឋដែលមិនពេញចិត្តនឹងការឡើងថ្លៃនៃតម្លៃប្រេងសាំង។
-
អគ្គលេខាធិការអង្គការណាតូថាសម្ព័ន្ធភាពយោធាបានត្រៀមខ្លួនសម្រាប់ជម្លោះនៅទ្វីបអឺរ៉ុប

អគ្គលេខាធិការអង្គការណាតូលោកជេន ស្ទូលតេនប៊ឺកបាននិយាយថារុស្សីត្រូវតែបោះបង់គោលនយោបាយការបរទេសអរិភាព និងសហការជាមួយលោកខាងលិច ប្រសិនបើមិនចង់ប្រឈមមុខនឹងសម្ព័ន្ធភាពយោធាទាំងមូល ដែលបានត្រៀមខ្លួនជាសម្រេចសម្រាប់ជម្លោះប្រដាប់អាវុធនៅទ្វីបអឺរ៉ុប ប្រសិនបើការចរចាបរាជ័យ។
-
រដ្ឋាភិបាលស្រីលង្កា ស្នើសុំឱ្យចិនរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ខណៈប្រទេសជួបវិបត្តិ

-
មនុស្សយ៉ាងហោចណាស់ចំនួន ១៦៤នាក់ ស្លាប់ក្នុងការបង្ក្រាបលើការតវ៉ានៅកាហ្សាក់ស្ថាន

-
ប្រទេសស៊ីបរកឃើញវ៉ារ្យ៉ង់កូវីដ-១៩ ដែលរួមបញ្ចូលគ្នារវាងអូមីក្រុង និងដែលតា

-
ប្រទេសតំបន់អាហ្វ្រិកខាងលិចបន្តដាក់ទណ្ឌកម្មម៉ាលី ក្រោយរដ្ឋអំណាចពន្យារពេលបោះឆ្នោត

អង្គការតំបន់អាហ្វ្រិកខាងលិច សមាគមសេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើប្រទេសម៉ាលី ក្រោយពីរដ្ឋអំណាចយោធានៅប្រទេសនេះពន្យារពេលបោះឆ្នោតរហូតដល់ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់អង្គការនេះ ក្រោយពីមានកិច្ចប្រជុំវិសាមញ្ញកាលពីថ្ងៃអាទិត្យ នាឯប្រទេសហ្គាណា។
-
ទីក្រុងធានជីន នឹងធ្វើតេស្តប្រជាជន ១៤ លាននាក់ទូទាំងក្រុង ក្រោយមានការរីករាលដាលករណីអូមីក្រុង

-
ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ារងការឆាបឆេះ បណ្ដាលឱ្យមនុស្សរាប់ពាន់នាក់គ្មានជម្រក

-
ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងសន្តិសុខ ឆ្លើយតបការគំរាមកំហែងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

-
គ្មានការលះបង់ គ្មានរបកគំហើញថ្មី៖ អាមេរិក និងរុស្សីបង្ហាញទុទ្ទិដ្ឋិនិយមមុនការចរចាចាប់ផ្ដើម

កាលពីថ្ងៃអាទិត្យ ទី៩ មករានេះ រុស្សីលើកឡើងថាខ្លួននឹងធ្វើការលះបង់ណាមួយក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកទេ ហើយបានព្រមានថាការចរចាអំពីវិបត្តិនៅប្រទេសអ៊ុយក្រែននៅសប្ដាហ៍នេះអាចចប់មុនពេលកំណត់ ខណៈពេលដែលសហរដ្ឋអាមេរិកបាននិយាយថាពួកគេមិនរំពឹងថាមានរបកគំហើញថ្មីណាមួយទេ ហើយការវិវឌ្ឍណាមួយនោះគឺអាស្រ័យលើការបន្ថយភាពតានតឹងពីរុស្សី។