-
WHO មានផែនការផ្គត់ផ្គង់ថ្នាំ និងការធ្វើតេស្តដែលមានតម្លៃទាបសម្រាប់ប្រទេសក្រីក្រ

-
ចំនួនអ្នកស្លាប់កើនដល់៤១នាក់ដោយសារគ្រោះទឹកជំនន់វាយប្រហារប្រទេសឥណ្ឌា

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤២លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៩២ម៉ឺននាក់ និងជាសះស្បើយ២១៩លាន៦៧ម៉ឺននាក់

-
អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Colin Powell ស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងអាការៈធ្ងន់ធ្ងរ

-
អគ្គលេខាធិការណាតូ៖ សម្ព័ន្ធភាពនឹងផ្ដោតអារម្មណ៍ដើម្បីប្រឆាំងការគំរាមកំហែងពីចិន

ការប្រឆាំងការគំរាមកំហែងសន្តិសុខពីការកើនឡើងនៃប្រទេសចិននឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃគោលការណ៍អនាគតរបស់អង្គការណាតូ នេះបើតាមអគ្គលេខាធិការសម្ព័ន្ធភាពយោធានេះ ដែលជាសញ្ញាបញ្ជាក់ពីការគិតឡើងវិញដ៏ធំមួយនៃគោលដៅរបស់ក្រុមលោកខាងលិចនេះ ដើម្បីឆ្លុះបញ្ចាំងការផ្លាស់ប្ដូរយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់អាមេរិកមកផ្ដោតលើតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ។
-
អ.ស.ប គ្រោងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន

អង្គការសហប្រជាជាតិ បានប្រកាសយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺស្វិតដៃជើងទូទាំងប្រទេសនៅអាហ្វហ្គានីស្ថាន ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ទីភ្នាក់ងារកុមារយូនីសេហ្វ បាននិយាយថាពួកគេមានការគាំទ្រយ៉ាងពេញទំហឹងពីពួកតាលីបង់ សម្រាប់គម្រោងនេះដែលនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា ខាងមុខនេះ។ទីភ្នាក់ងារនេះ ក៏បាននិយាយថាតាលីបង់ក៏នឹងអនុញ្ញាតឱ្យបុគ្គលិកស្រី ចូលរួមក្នុងយុទ្ធនាការនេះ ផងដែរ។ កាលពីអតីតកាល ក្រុមសកម្មប្រយុទ្ធតាលីបង់ បានប្រឆាំងនឹងការចាក់វ៉ាក់សាំងដោយអះអាងថា វាជាការឃុបឃិតរបស់លោកខាងលិចក្នុងការសម្លាប់ក្រុមមូស្លីម។
-
ហ្វេសប៊ុកគ្រោងនឹងជួលមនុស្សចំនួន ១០.០០០ នាក់នៅសហភាពអឺរ៉ុប

-
វ៉ាក់សាំងកាពារកូវីដ-១៩ ចំនួនជាង ១ ពាន់លានដូសត្រូវបាននាំចេញក្នុងរយៈពេល ១០ ខែចុងក្រោយ

កាលពីថ្ងៃអង្គារ ទី ១៨ តុលាប្រធានសហភាពអ៊ឺរ៉ុបប្រកាសថាវ៉ាក់សាំងកាពារកូវីដ -១៩ ចំនួនជាង ១ ពាន់លានដូសត្រូវបាននាំចេញក្នុងរយៈពេល ១០ ខែចុងក្រោយនេះ។បណ្តាប្រទេស G20 បានសន្យាថា ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រព្រឹត្តទៅដោយភាពត្រឹមត្រូវជាងមុន បន្ទាប់ពីប្រធានអង្គការពាណិជ្ជកម្មពិភពលោកលោក Ngozi Okonjo-Iweala បានចង្អុលបង្ហាញកាលពីដើមខែនេះថាវ៉ាក់សាំងការពារកូវីដ-១៩ ជាង ៦ ពាន់លានដូសដែលត្រូវបាននាំចេញាំចេញទៅទូទាំងពិភពលោកមានតែ ១.៤ ភាគរយប៉ុណ្ណោះបានទៅប្រទេសក្រីក្រ។
-
រុស្សីបិទបេសកកម្មការទូតទៅអង្គការណាតូ បន្ទាប់ពីមានជម្លោះចារកម្ម

-
ឬសគល់ដែលផ្តួលរំលំមេដឹកនាំអូទ្រីសលោក Sebastian Kurz
