-
ប្រមុខការទូតចិនផ្តល់សំណើ ៤ ចំណុច ដើម្បីដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន

រ៉ូម៖ លោក វ៉ាង យី តំណាងពិសេសរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ហើយក៏ជាសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ថ្លែងថា ក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 គួរតែប្រើប្រាស់បុគ្គលិកលក្ខណៈ និងភាពខ្លាំងរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសអាហ្វហ្គានីស្ថាន និងតំបន់។
-
ខណៈកំពុងស្ថិតក្រោមសម្ពាធ តាលីបង់ឆ្លៀតជួបគណៈប្រតិភូសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីជំរុញការគាំទ្រ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៩លាន៤៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨៨ម៉ឺននាក់ និងជាសះស្បើយ២១៦លាន៨៣ម៉ឺននាក់

-
ប្រទេសជាង ៣០រួមគ្នាសន្យាកាត់បន្ថយបំភាយឧស្ម័នមេតាន ដែលបង្កើនកម្ដៅលើផែនដី ៣០ ភាគរយ

-
បារាំង អាល្លឺម៉ង់ អ៊ុយក្រែន រុស្សីយល់ព្រមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី

រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសថាកាលពីថ្ងៃចន្ទ ទី១១ តុលាអធិការបតីអាល្លឺម៉ង់អ្នកស្រីអេនជេឡា មឺកែល និងប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើជួបពិភាក្សាតាមទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្សី និងប្រធានាធិបតីអ៊ុយក្រែន ដើម្បីពិភាក្សាអំពីសង្គ្រាមផ្ដាច់ខ្លួននៅអ៊ុយក្រែន ហើយបានយល់ព្រមថារដ្ឋមន្ត្រីការបរទេសរបស់ពួកគេគួរតែជួបប្រជុំ។
-
ទាហានឥណ្ឌានៅកាស្មៀ ៥ នាក់ស្លាប់ក្នុងការវាយឆ្មក់មួយក្បែរព្រំដែនប៉ាគីស្ថាន

-
ថៃបើកសម្រាប់ភ្ញៀវទេសចរចាក់វ៉ាក់សាំងគ្រប់ដូស ពីប្រទេសហានិភ័យកម្រិតទាបចាប់ពីខែវិច្ឆិកា

ប្រទេសថៃនឹងបើកប្រទេសស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំងគ្រប់ដូស មកពីប្រទេសហានិភ័យទាបមួយចំនួន ដែលមានដូចជា ចក្រភពអង់គ្លេស សិង្ហបុរី អាល្លឺម៉ង់ ចិន និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។ នេះជាការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃច័ន្ទកន្លងទៅ។
-
តើកត្តាអ្វីខ្លះដែលជំរុញវិបត្តិកង្វះថាមពលនៅអឺរ៉ុប?

តម្លៃថាមពលធម្មជាតិនៅទ្វីបអឺរ៉ុប ឬ ចក្រភពអង់គ្លេស នៅខែ តុលា នេះ បានឡើងថ្លៃយ៉ាងហោច ៥ ដងបើធៀបនឹងមួយឆ្នាំមុន ដែលកត្តាចម្បងបង្កឱ្យមានវិបត្តិនេះមានភាពខុសៗប្លែកពីគ្នា ក្នុងនោះរួមមាន ការរញ្ជួយដីនៅប្រទេសហូឡង់ គោលការណ៍សម្អាតខ្យល់អាកាសរបស់ចិន និងនយោបាយពង្រីកអំណាចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
-
ចិនធ្វើសមយុទ្ធវាយលុកឆ្នេរសមុទ្រ ខណៈពេលដែលភាពតានតឹងជាមួយកោះតៃវ៉ាន់កើនឡើង

-
ក្រុមហ៊ុនថ្នាំគ្រាប់កូវីដ-១៩ដំបូងគេឈ្មោះ Merck ស្វែងរកការអនុម័តពីអាមេរិក

ក្រុមហ៊ុន Merck & Co Inc (MRK.N) រៀបរាប់កាលពីថ្ងៃច័ន្ទថាខ្លួនបានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើគ្រាអាសន្នរបស់សហរដ្ឋអាមេរិក ចំពោះថ្នាំរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺកម្រិតស្រាលទៅកម្រិតមធ្យម ដោយដាក់វាឱ្យក្លាយជាថ្នាំគ្រាប់ប្រឆាំងវីរុសដំបូងគេសម្រាប់ជំងឺនេះ។ នេះបើតាមឱ្យដឹងពីសារព័ត៌មានរ៉យទ័រ។