-
ប្រទេសចិនចេញច្បាប់ថ្មីដោយកំណត់ពេលវេលាសម្រាប់អនីតិជនក្នុងការលេងហ្គេមអនឡាញ

-
ត្រីឆ្លាម និងបបែលមានការថយចុះ ខណៈឈ្មួញបន្តនេសាទយកសាច់ និងព្រុយ

សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) រៀបរាប់ថា សម្ពាធជីវិតសត្វសមុទ្រនៅតែបន្តកើនឡើង។ ត្រីធូណា ត្រីឆ្លាម និងបបែលកំពុងរងការគំរាមកំហែងពីការផុតពូជ។បញ្ជីរុក្ខជាតិនិងសត្វដែលជិតផុតពូជនៅលើពិភពលោកត្រូវបានចេញផ្សាយនៅពេលចាប់ផ្តើមសន្និបាតអភិរក្សរបស់ពិភពលោកចាប់ផ្ដើមប្រព្រឹត្តនៅទីក្រុង Marseille ប្រទេសបារាំងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១១ ខែកញ្ញា។ត្រីធូណានៅតំបន់ខ្លះនៅតែជាបញ្ហាដូចជាត្រីធូណាខៀវនៅផ្នែកខាងលិចនៃអាត្លង់ទិក និងត្រីធូណា ប្រភេទ yellowfin នៅមហាសមុទ្រឥណ្ឌា។
-
ជនចំណាកស្រុកមីយ៉ាន់ម៉ាខុសច្បាប់ចំនួន១៩នាក់ ត្រូវឃុំខ្លួននៅខេត្តតាក់ ប្រទេសថៃ

-
ក្រុមហ៊ុនលីបង់ ម្ចាស់វិស័យទូរគមនាគមន៍ថ្មីគ្រោងចំណាយ ៣០០ លានដុល្លារនៅមីយ៉ាន់ម៉ា

-
យ៉ូស៊ីហ៊ីដេ ស៊ូហ្គាប្រកាសបំណងចុះចេញពីតំណែង មិនដល់មួយឆ្នាំបន្ទាប់ពីចូលកាន់តំណែងនាយករដ្ឋមន្ត្រី

កាលពីថ្ងៃសុក្រ ទី៣ សីហានាយករដ្ឋមន្ត្រីជប៉ុនលោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គាបានប្រកាសថាលោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតប្រធានបក្សរបស់លោក ដែលជាការបោះបង់តំណែងនាយករដ្ឋមន្ត្រី និងបើកការប្រកួតប្រជែងសម្រាប់បេក្ខជនជាច្រើន បន្ទាប់ពីអាណត្តិដ៏ច្របូកច្របល់តិចជាងមួយឆ្នាំរបស់លោក។ លោក ស៊ូហ្គា ដែលចូលកាន់អំណាចកាលពីពាក់កណ្ដាលខែសីហាឆ្នាំមុនបន្ទាប់អ្នកកាន់តំណែងមុនលោកស៊ីនហ្សូ អាបេលាលែងពីតំណែងដោយសារបញ្ហាសុខភាព បានឃើញការគាំទ្រសាធារណៈធ្លាក់ចុះខណៈពេលដែលលោកមានការលំបាកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសជប៉ុន។ «ការធ្វើការលើវិធានការប្រឆាំងកូវីដ និងសកម្មភាពបោះឆ្នោត ត្រូវការថាមពលជាច្រើនដូច្នេះខ្ញុំសម្រេចចិត្តថាខ្ញុំមិនអាចធ្វើការទាំងពីរបានទេហើយគួរជ្រើសរើសមួយ» លោកស៊ូហ្គាប្រាប់អ្នកសារព័ត៌មានបែបនេះ ហើយបន្តទៀតថា៖ «បេសកកម្មរបស់ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីគឺដើម្បីការពារជីវិត និងការរស់នៅរបស់ប្រជាជនដូច្នេះខ្ញុំចង់ផ្ដោតលើរឿងនេះ»។ លោកបន្ថែមទៀតថាលោកនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅសប្ដាហ៍ក្រោយ។ ការសម្រេចចិត្តរបស់លោកស៊ូហ្គាមិនឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២៩ ខែកញ្ញា គឺបន្ទាប់ពីរយៈពេល ១១ ខែដ៏លំបាកនៅក្នុងការិយាល័យដែលត្រូវបានសម្គាល់ដោយការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដ៏យឺតយ៉ាវ។ ការគាំទ្ររបស់លោកបានធ្លាក់យ៉ាងខ្លាំង បន្ទាប់ពីលោកសម្រេចចិត្តបន្តរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ បើទោះបីជាមានការព្រមានពីអ្នកជំនាញសុខាភិបាលក៏ដោយ។ អ្នកឈ្នះការបោះឆ្នោតថ្នាក់ដឹកនាំ LDP ត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ដោយសារគណបក្សនេះនៅមានសំឡេងភាគច្រើនក្នុងសភាជប៉ុន។ ការបោះឆ្នោតជាតិត្រូវបានគ្រោងនឹងប្រព្រឹត្តនៅចុងឆ្នាំនេះ៕ ប្រភព៖ CNN
-
ថៃនឹងចាក់វ៉ាក់សាំងលាយគ្នាទម្រង់ថ្មី១ទៀត AstraZeneca-Pfizer ខែក្រោយ

-
វៀតណាម៖ មន្ត្រីជំនាញនិងអាជ្ញាធរជំរុញអ្នកជាពីកូវីដ ជួយដល់អ្នកជំងឺផ្សេងទៀត

-
លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តីជប៉ុន

-
លោក ប្រាយុទ្ធ ចាន់អូចា កំពុងប្រឈមនឹងការបោះឆ្នោតទម្លាក់ពីតំណែងនាយករដ្ឋមន្រ្តីថៃ

-
អាមេរិកគ្មានផែនការដោះលែងទ្រព្យអាហ្វហ្គានីស្ថានរាប់ពាន់លានដុល្លារទេ

ដ្ឋបាលអាមេរិកដឹកនាំដោយលោកប្រនាធិបតីអាមេរិក ចូ បៃឌិន គ្មានផែនការដោះលែង ប្រាក់ពាន់លានដុល្លារអាមេរិករបស់អាហ្វហ្គានីស្ថាន មានទាំងមាស ការវិនិយោគ និងលុយបម្រុងទុក ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ក្រោយពួកតាលីបង់ចូលកាន់កាប់អាហ្វហ្គានីស្ថាននោះទេ