Category: ព័ត៌មានអន្តរជាតិ

  • ពិធីចុះហត្ថលេខារួមគ្នារវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ចាប់ផ្តើមហើយ

    សង្ហិបុរី៖ ក្រោយជំនួបពេញមួយព្រឹកនៅឯសណ្ឋាគារ ខាភែលឡា នៅលើកោះ សេនតូសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឈានដល់ពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមហើយ ខណៈគេរំពឹងថា ការឈានទៅរំសាយអាវុធនុយ ក្លេអ៊ែរ នឹងអាចកើតមានឡើងនាពេលឆាប់ៗ ព្រោះលោក គីម ប្រកាសប្រាប់ពិភពលោកថា យើងនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយនៅពេលខាងមុខ ។ អង្គុយទន្ទឹមគ្នាពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម លោក គីម ជុងអ៊ុន បានបញ្ជាក់ថា អតីតកាលត្រូវទុកមួយឡែក ហើយគេនឹងមើលឃើញថា មានការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មានមួយ ។ បន្ទាប់មកលោកក៏បានអរគុណលោក ដូណាល់ ត្រាំ ដែលធ្វើអោយកិច្ចប្រជុំនេះកើតឡើងផងដែរ ។ ពេលអ្នកសារព័ត៌មានសាកសួរពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបភ្លាមៗឡើយ ដោយលោកបានងាកទៅថ្លែងអំណរគុណលោក គីម សិន ជុំវិញការអនុញ្ញាតអោយជំនួបនេះកើត ឡើងតាមការគ្រោងទុក ។  បន្ទាប់មកលោក ត្រាំ បាននិយាយថា លោកមានឆន្ទៈអញ្ជើញ លោក គីម ទៅសេតវិមាន…

  • ជំនួបលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបញ្ចប់ក្នុងរយៈពេល ៩០នាទី និងត្រៀមទទួលទានអាហារថ្ងៃត្រង់រួមគ្នា

    (សិង្ហបុរី)៖ ជំនួបកំពូលទ្វេភាគីលើកទី ២ មានរយៈពេលជាង ៩០នាទី រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមទាំងក្រុមមន្ត្រីទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំទាំងពីរភាគីត្រូវបានបញ្ចប់ និងបន្ទាប់មកទៀត គឺការទទួលទានអាហារថ្ងៃត្រង់រួមគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រ នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅសិង្ហបុរី ឬត្រូវនឹងម៉ោង ៨ ៖០០នាទីនៅកម្ពុជា) ដោយក្នុងកិច្ចពិភាក្សាលើកទី ១ មេដឹកនាំទាំងពីរបានធ្វើការស្វាគមន៍គ្នាទៅវិញទៅមកក្នុងវេទិកា ដែលត្រូវបាន រៀបចំនៅសណ្ឋាគារ Capella និងពិភាក្សាគ្នាជាទូទៅ ដោយបានចំណាយពេលជាង ៤០នាទី ។ បន្ទាប់ពីបានទទួលទានអាហារថ្ងៃត្រង់រួមគ្នា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បាននាំគ្នាដើរកម្សាន្តនៅឯសណ្ឋាគារ Capella ហើយនៅពេលបន្ទាប់ទៀត…