-
ក្រសួងបរិស្ថានបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការផ្ដល់បច្ចេកទេសអនុវត្តមុខងារលើវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

មណ្ឌលគិរី ៖ ក្រសួងបរិស្ថានបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការផ្ដល់បច្ចេកទេសអនុវត្តមុខងារលើវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិក្ខាកាមចំនួន ១២០នាក់ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខេត្តមណ្ឌលគិរី ។
-
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់បឹងទំពុន១ បាននាំយកអំណោយនិងថវិកាជូនពលរដ្ឋចាស់ជរាគ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋទីទាល់ក្រ នៅខណ្ឌមានជ័យ

-
ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និង សេវានានា កើនឡើងភ្លាម

-
សម្ដេចតេជោ ហ៊ុន សែន អរគុណដល់សកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirk ដែលបានផ្ដល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោ សម្រាប់សិស្សកម្ពុជា ទៅសិក្សានៅប្រទេសថៃ

-
អភិបាលខេត្តកែប៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជា ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចជាតិ

ខេត្តកែប៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺលោកប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើឱ្យមានការរីកចម្រើនទៅលើសេដ្ឋកិច្ចជាតិ ដោយប្រកាន់យកនូវសន្តិភាពជាកត្តាចម្បង ។ នេះប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងពិធីសំណេះសំណាលជាមួយ គណៈគ្រប់គ្រងសាលា និងប្អូនៗសិស្សនិស្សិតសាលាបច្ចេកទេស Donbosco ខេត្តកែប នាព្រឹក ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ ។
-
រដ្ឋមន្រ្តីក្រសួងកសិកម្មអរគុណក្រសួងកសិកម្មជប៉ុន ដែលបាន អនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន ដែលបានជួយគាំទ្រ និងផ្តល់កិច្ចសហ ប្រតិបត្តិការក្នុងការអភិវឌ្ឍ បណ្តុះបណ្តាលធនធានមនុស្ស លើវិស័យ កសិកម្មនិងអនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន។
-
នៅពេលខាងមុខ សុនខ របស់អង្គភាព CMAC មិនត្រឹមតែធ្វើសកម្មភាព ហិតរកមីន ប៉ុណ្ណោះទេ តែនឹងជា សុនខ ថ្នាក់ជាតិ ដែលមានតួនាទី ពង្រឹងសន្តិសុខ ប្រឆាំងភេវកម្ម និងគ្រឿងញៀនផងដែរ

ខេត្តកំពង់ឆ្នាំង៖ នៅពេលខាងមុខ សុនខ របស់អង្គភាព CMAC មិនត្រឹមតែធ្វើសកម្មភាព ហិតរកមីនប៉ុណ្ណោះទេ តែនឹងជា សុនខ ថ្នាក់ជាតិ ដែលមានតួនាទី ពង្រឹងសន្តិសុខ ប្រឆាំងភេវកម្ម និងគ្រឿងញៀនផងដែរ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងនៅក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេស កំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី១១ និង វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះ បោសសម្អាតមីន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២២ ។
-
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ឆ្នាំទី១ តម្លៃជិះលើផ្លូវល្បឿនលឿនមួយជើង ឡានទេសចរណ៍ ១២ដុល្លារ និងឡានធំដឹកទំនិញ ៦០ដុល្លារ

ភ្នំពេញ-ព្រះសីហនុ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំដំបូង យកតិចជាង ៨សេន និងទៅតាមប្រភេទឡានដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក ៦០ដុល្លារ។
-
ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤០វត្តនៅទូទាំងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអង្គារទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវជាសការី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀតបានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទានមួយចំនួនទៀត ប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាទាំង ៤០វត្ត ក្នុងខេត្តព្រះសីហនុ ។
-
រដ្ឋមន្រ្តីក្រសួងអប់រំថ្លែងអំណរគុណអង្គការអប់រំពិភពលោកដែលបានជួយគាំទ្រវិស័យអប់រំនៅកម្ពុជា
