Category: ព័ត៌មានជាតិ

  • អង្គការជីវិតធម្មជាតិរកឃើញសំបុកសត្វស្លាបជាង ១ ០០០ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    អង្គការជីវិតធម្មជាតិរកឃើញសំបុកសត្វស្លាបជាង ១ ០០០ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    អង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) និងក្រុមការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ បានកត់ត្រាសំបុកសត្វស្លាប ៦ប្រភេទសរុបចំនួន ១ ១៧៩សំបុក រួមមាន ខ្វែកចំនួន ៦៥៣សំបុក ក្រសាធ្នង់ចំនួន ១៩២សំបុក ក្រសាប្រផេះចំនួន ២៣៧សំបុក ក្អែកទឹកតូចចំនួន ៨២សំបុក និងកុកគ្រោងតូចចំនួន ១៥សំបុក។ ចំណែកសត្វស្មោញ ក៏ត្រូវបានសង្កេតឃើញថា កំពុងចាប់ផ្តើមធ្វើសំបុកផងដែរ។ ការរកឃើញនេះធ្វើឡើងក្នុងពេលដែលអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រុមការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានចុះល្បាតការអនុវត្តច្បាប់ ការផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ និងការតាមដានជីវៈចម្រុះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅចំនួន ៥៧លើក ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦។ លោក ប៊ូ វរៈស័ក្តិ នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្នុងចំណោមសំបុកសត្វដែលរកឃើញខាងលើនេះ ក៏មានប្រភេទសត្វស្លាបកម្រជិតផុតពូជដែលបានកត់ត្រាទុកផងដែរ។ ខ្វូតសំឡេង៖ នៅក្នុងការកត់ត្រាស្រាវជ្រាវរបស់យើងនេះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺមានសត្វជិតផុតពូជ ដូចជាសត្វ ចាបព្រៃវែង មួយទៀតគឺសត្វក្រៀលដែលជាប្រភេទសត្វកំពុងរងគ្រោះឈានទៅការផុតពូជ មានសត្វសំខាន់ៗផ្សេងទៀតដូចជា ស្មោញ ដូចជាននៀលពណ៌ ដូចជាត្រដក់ធំជាដើម។ លោកបញ្ជាក់ថា ប្រភេទសត្វទាំងនេះ ខ្លះរកឃើញមានការកើនឡើង និងខ្លះមានការថយចុះ។ នៅតំបន់ការ…

  • កម្ពុជា ប្ដេជ្ញាពង្រីកឱកាសទីផ្សារអង្ករសរីរាង្គសាកល ក្រោយជោគជ័យលើការនាំចេញអង្ករ ១លានតោន

    កម្ពុជា ប្ដេជ្ញាពង្រីកឱកាសទីផ្សារអង្ករសរីរាង្គសាកល ក្រោយជោគជ័យលើការនាំចេញអង្ករ ១លានតោន

    កម្ពុជា បានប្តេជ្ញាចិត្តក្នុងការតភ្ជាប់វិស័យអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពង្រឹងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃផលិតផលសរីរាង្គ និងស្វែងរកឱកាសថ្មីៗ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍទីផ្សារអង្ករសរីរាង្គ បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យលើការនាំចេញអង្ករ ១លានតោន។ តំណាងឲ្យវិស័យស្រូវអង្ករកម្ពុជា ក្រុមហ៊ុនកែច្នៃ និងនាំចេញអង្កររបស់កម្ពុជា AMRU Rice បានចូលរួមកម្មវិធី IFOAM 2026 នៅខេត្ត Hebei ប្រទេសចិន។ កម្មវិធីនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ក្នុងព្រឹត្តិការណ៍នេះ តំណាងក្រុមហ៊ុនបានជួបជុំជាមួយអ្នកពាក់ព័ន្ធអន្តរជាតិ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងស្វែងរកឱកាសថ្មីៗ ក្នុងវិស័យកសិកម្មសរីរាង្គ និងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព។ សម្រាប់ក្រុមហ៊ុន AMRU Rice ការចូលរួមក្នុងព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការផ្តោតលើការពង្រីកឱកាសទីផ្សារសម្រាប់អង្ករសរីរាង្គរបស់កម្ពុជា និងបង្កើតភាពជាដៃគូថ្មីៗ ជាមួយអ្នកទិញអន្តរជាតិ អ្នកផ្គត់ផ្គង់ និងភាគីពាក់ព័ន្ធក្នុងវិស័យ។ កម្ពុជាសង្ឃឹមថា ការជួបពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិច្ចសហប្រតិបត្តិការថ្មីៗ និងបង្កើតតម្លៃបន្ថែមសម្រាប់កសិករ ដៃគូអាជីវកម្ម និងអ្នកប្រើប្រាស់។ សូមបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានជោគជ័យលើផែនការនាំចេញអង្ករ ១លាន សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញអង្ករធំបំផុតមួយក្នុងពិភពលោក ដោយមានគោលដៅឈានទៅដល់ចំណាត់ថ្នាក់លេខ៤ ឬលេខ៥…

  • ប្រយ័ត្នចាញ់បោកឧក្រិដ្ឋជន! កម្ពុជាពុំមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសរុស្ស៊ី និងអាមេនីទេ

    ប្រយ័ត្នចាញ់បោកឧក្រិដ្ឋជន! កម្ពុជាពុំមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសរុស្ស៊ី និងអាមេនីទេ

    ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានព្រមានពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកតាមបណ្តាញសង្គម ដើម្បីទៅធ្វើការក្នុងវិស័យសន្តិសុខនៅប្រទេសរុស្ស៊ី ដោយសន្យាផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់។ ស្ថានទូតបានបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនេះជាព័ត៌មានដែលមិនអាចទុកចិត្តបាន និងមិនមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡើយ។ ស្ថានទូតចាត់ទុកថា នេះជាល្បិចបោកប្រាស់មួយទៀត ដែលប្រើប្រាស់និមិត្តសញ្ញារបស់សហព័ន្ធរុស្ស៊ី ដើម្បីបម្រើគោលបំណងឧក្រិដ្ឋកម្ម។ ក្នុងន័យនេះ ស្ថានទូតបានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងកុំប្រញាប់ឆ្លើយតបចំពោះការផ្តល់ជូនការងារដែលមានលក្ខណៈគួរឱ្យសង្ស័យ ឬសន្យាផ្តល់ប្រាក់ខែខ្ពស់។ ជាពិសេស ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីអត្តសញ្ញាណនិយោជក ឬភ្នាក់ងារជ្រើសរើសបុគ្គលិក លក្ខខណ្ឌការងារ និងនីតិវិធីរៀបចំឯកសារផ្សេងៗ។ ជាមួយគ្នានេះ ស្ថានទូតបានណែនាំឱ្យពលរដ្ឋកុំផ្ទេរប្រាក់ កុំផ្តល់ព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន ឬចែករំលែកច្បាប់ចម្លងឯកសារផ្ទាល់ខ្លួនទៅឱ្យបុគ្គលដែលមិនស្គាល់អត្តសញ្ញាណឡើយ រហូតទាល់តែបានផ្ទៀងផ្ទាត់ច្បាស់ថា ការផ្តល់ជូនការងារនោះមានភាពស្របច្បាប់ និងពិតប្រាកដ។ ស្ថានទូតក៏បានបញ្ជាក់បន្ថែមថា ការប្រើប្រាស់និមិត្តសញ្ញា ឬរូបភាពពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី មិនមែនមានន័យថា ការផ្តល់ជូនការងារនោះមានលក្ខណៈផ្លូវការ ឬមានទំនាក់ទំនងជាមួយអាជ្ញាធររុស្ស៊ីឡើយ ហើយបើពលរដ្ឋមានការសង្ស័យចំពោះការផ្សព្វផ្សាយការងារនៅប្រទេសរុស្ស៊ី គួរស្វែងរកព័ត៌មានបញ្ជាក់ពីប្រភពដែលមានសមត្ថកិច្ច រួមទាំងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាផងដែរ។ ករណីនេះក៏ស្រដៀងគ្នាទៅនឹងការព្រមានកាលពីថ្ងៃទី២៣ ខែតុលា របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ឬការដើរអូសទាញពីសំណាក់បុគ្គល ឬក្រុមហ៊ុនណាមួយ អំពីការជ្រើសរើសបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសអាមេនី។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសអាមេនី…

  • ឯកឧត្តម ហង្ស ពុទ្ធា៖ តួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦ បានកើនជាង១០លាននាក់

    ឯកឧត្តម ហង្ស ពុទ្ធា៖ តួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦ បានកើនជាង១០លាននាក់

    ឯកឧត្តម ហង្ស ពុទ្ធា ប្រធានអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២៦នេះថា ចំនួនតួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦បានកើនជាង ១០លាននាក់ បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ដំណើរការបាន ២៤ថ្ងៃ ។ ប្រធានអ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ថា កំណើនតួលេខឡើងខាងលើនេះ គឺដោយសារតែមានការចូលរួមផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធ ដែលគិតត្រឹមថ្ងៃទី ៣០​តុលានេះ មានអ្នកមកចុះឈ្មោះបោះឆ្នោតថ្មីសរុបជិត ៣០ម៉ឺននាក់។ ជាមួយគ្នានេះក៏មានអ្នកមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ថតរូប និងផ្ដិតមេដៃឡើងវិញ មានចំនួនជាង ៧៥ម៉ឺននាក់។ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងផងដែរថា ក្រៅពីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី គ.ជ.ប​ គ្រោងនឹងលុបឈ្មោះអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៦​ចំនួន ១៨ម៉ឺននាក់ផងដែរ។ បើតាម គ.ជ.ប ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦របស់បងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការត្រៀមខ្លួនប្រើសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ ការចូលរួមនេះក៏ជាការរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យកាន់តែចាក់គ្រឹះរឹងមាំនៅថ្នាក់មូលដ្ឋាន។ សូមបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះ៕ សេង បារាំង AMS

  • រយៈពេល៩ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បង្ក្រាបបទល្មើសឆ្លងដែនជិត ៣ពាន់ករណី

    រយៈពេល៩ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បង្ក្រាបបទល្មើសឆ្លងដែនជិត ៣ពាន់ករណី

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជួយសម្រួល​បែបបទជូនពលរដ្ឋចេញទៅធ្វើការស្របច្បាប់ជាង ៥ពាន់នាក់ និងរឹតបន្តឹងបង្ក្រាប​បទល្មើស​ឆ្លងដែន​ជិត៣ពាន់លើក ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦។ ក្នុងរយៈពេល៩ខែ អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍​នៃក្រសួងមហាផ្ទៃ បានសម្រួលបែបបទជូន​ប្រជាពលរដ្ឋ​ខ្មែរជាង ៥ ៤០០នាក់ ចេញទៅធ្វើការ​នៅក្រៅប្រទេសដោយស្របច្បាប់ ព្រមទាំងបាន​បង្កើនការរឹតបន្តឹងសន្តិសុខនៅតាមច្រកទ្វារព្រំដែន ដោយបង្ក្រាបបទល្មើស​ចេញ-ចូលប្រទេសបានជិត ៣ ពាន់លើក ទប់ស្កាត់ការជួញដូរមនុស្ស និងបញ្ជូនជន​សង្ស័យទៅតុលាការជាបន្តបន្ទាប់។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញសរុប ៥.៥៦៨នាក់ ក្នុងនោះមកពីប្រទេស​ថៃ​ច្រើនជាងគេរហូតដល់ ៤.៤៧៧នាក់ ។ក្រៅពីនេះមានម៉ាឡេស៊ី ចិន កូរ៉េខាង​ត្បូង សហរដ្ឋអាម៉េរិក វៀតណាម សិង្ហបុរី ជប៉ុន ហ្វីលីពីន ឡាវ និងកាណាដា។ទន្ទឹមនេះមន្ត្រីអន្តោប្រវេសន៍បានទប់ស្កាត់ពលរដ្ឋ ២១៨នាក់ មិនឱ្យចាកចេញពីប្រទេសដោយសង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើជួញដូរមនុស្ស។ ស្របពេលជាមួយគ្នានេះ ក្នុងការងារត្រួតពិនិត្យបទ​ល្មើស​ចេញ-ចូលប្រទេស សមត្ថកិច្ចបានរកឃើញ​បទល្មើសសរុបជិត ៣ពាន់លើក មានមនុស្ស ៥.២៦២នាក់ ស្មើនឹង ៩៣សញ្ជាតិ។ ចំពោះបទល្មើសចូលប្រទេស មាន ២.២៨៧លើក ស្មើនឹងចំនួនមនុស្ស ៤.២៧១នាក់ ដោយសមត្ថកិច្ចបាន​ឃាត់ខ្លួនបញ្ជូនទៅតុលាការ ១០៣នាក់ និងបដិសេធ​មិនឱ្យចូលដោយបញ្ជូនត្រឡប់ទៅវិញ ៤.១៦៨នាក់ ដោយសារ​មានឈ្មោះក្នុងបញ្ជីមុខសញ្ញា ប្រើប្រាស់​លិខិតឆ្លងដែន ឬស្ទីកគ័រក្លែងក្លាយ…

  • កំណាយស្រាវជ្រាវនៅ «ទួលយាយពុត» ខេត្តតាកែវ បង្ហាញភស្តុតាងប្រវត្តិសាស្ត្រសម័យនគរភ្នំ និងចេនឡា

    កំណាយស្រាវជ្រាវនៅ «ទួលយាយពុត» ខេត្តតាកែវ បង្ហាញភស្តុតាងប្រវត្តិសាស្ត្រសម័យនគរភ្នំ និងចេនឡា

    ក្រុមការងារជំនាញនៃក្រសួង​​​វប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញរចនាសម្ព័ន្ធសំណង់ឥដ្ឋបុរាណ ជើងទម្រថ្មភក់ ព្រមទាំងបំណែក​កុលាលភាជន៍ជាច្រើន នៅទីតាំង «ទួលយាយពុត» ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលការសន្និដ្ឋានបឋមបញ្ជាក់ថាជាទីតាំងគោរពបូជា​សាសនានាសម័យបុរាណ ស្ថិតក្នុងចន្លោះសតវត្សរ៍ទី ៦ ដល់ទី ៧ នៃគ្រិស្តសករាជ។ ក្រុមការងារជំនាញនៃនាយកដ្ឋានបុរាណវិទ្យា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរយៈពេលដប់ថ្ងៃ នៅ​ប្រាសាទ​ភ្នំដា និងទួលយាយពុត ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយបានរកឃើញគ្រឹះឥដ្ឋប្រាសាទមុនសម័យអង្គរ។ តាមរយៈបំណែកកុលាលភាជន៍ ទីតាំងទួលយាយពុតត្រូវបានអ្នកជំនាញប៉ាន់ស្មានថា ស្ថិតក្នុងចន្លោះសតវត្សរ៍ទី៦ ដល់ទី៧ ប៉ុន្តែសំណង់​ឥដ្ឋ​នៅ​មិនទាន់អាចកំណត់អាយុកាលច្បាស់លាស់បានទេ ដោយសារមានការបាក់បែក និងមានការរៀបចំខឿនឡើងវិញនៅសម័យ​ក្រោយៗ។​ ក្រុមជំនាញបានសិក្សាប្រៀបធៀបបច្ចេកទេសនិងខ្នាតឥដ្ឋ និងយកសំណាកធ្យូង ឬសារធាតុសរីរាង្គពីស្រទាប់ដីទៅពិសោធ​តាម​វិធីសាស្ត្រ​វិទ្យាសាស្ត្របន្តទៀត។ លោក ឡេង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានសន្និដ្ឋានជាបឋមថា «ទួលយាយពុត» គឺជាទីតាំងគោរពបូជា​សាសនា​សម័យបុរាណ ដោយផ្អែកលើសំណង់ឥដ្ឋបុរាណ និងបំណែកជើងទម្រថ្មភក់។ ក្នុងការធ្វើកំណាយនេះ ក្រុមជំនាញបានរកឃើញ​ភស្តុតាងសំខាន់ៗរួមមាន គ្រឹះនិងខឿនសំណង់ឥដ្ឋបច្ចេកទេសបុរាណ បំណែកកុលាលភាជន៍ជាច្រើនដូចជាឆ្នាំង ផើង និងកុណ្ឌី ដែល​សម្គាល់​ពីសម័យនគរភ្នំដល់សម័យចេនឡា ព្រមទាំងសំណល់ឆ្អឹងសត្វសម័យបុរាណ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញវិធានការអភិរក្សទីតាំងកំណាយ តាមរយៈការលុបរណ្តៅការពាររចនាសម្ព័ន្ធឥដ្ឋ​តាម​បច្ចេកទេស…

  • សម្តេចធិបតី ៖ ជម្លោះព្រំដែនជាសង្គ្រាមរវាងប្រទេសនិងប្រទេស ដែលកម្ពុជាមិនធ្លាប់ប្រឈមក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ

    សម្តេចធិបតី ៖ ជម្លោះព្រំដែនជាសង្គ្រាមរវាងប្រទេសនិងប្រទេស ដែលកម្ពុជាមិនធ្លាប់ប្រឈមក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះស្មារតីតស៊ូ និងភាពរឹងមាំរបស់ប្រជាពលរដ្ឋ ក្នុងការជម្នះកាលៈទេសៈដ៏លំបាកបំផុត ដែលកម្ពុជាមិនធ្លាប់ប្រឈមមុខសោះក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ ដោយសម្តេចបានអះអាងថា រាជរដ្ឋាភិបាលមិនដែលបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។ ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវជូនកសិករនៅខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជម្លោះព្រំដែនកន្លងមក ជាកាលៈទេសៈដ៏លំបាកបំផុតដែលកម្ពុជាមិនធ្លាប់ប្រឈមមុខទាល់តែសោះក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ។ ទោះបីយ៉ាងណា រាជរដ្ឋាភិបាលមិនដែលបោះបង់ប្រជាពលរដ្ឋចោលឡើយ ខណៈស្មារតីតស៊ូ និងភាពរឹងមាំរបស់ពលរដ្ឋ បានប្រែក្លាយភាពលំបាកឱ្យទៅជាការកសាងជីវភាព និងភូមិឋានឡើងវិញដោយជោគជ័យ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកន្លងមក គឺជាស្ថានភាពប្រឈមមុខដ៏ធ្ងន់ធ្ងរដែលកម្ពុជាមិនធ្លាប់ជួបប្រទះសោះ ដោយសារពីមុនកម្ពុជាមានតែសង្គ្រាមផ្ទៃក្នុងប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងការអរគុណចំពោះស្មារតីតស៊ូ និងភាពរឹងមាំរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុត ទាំងបញ្ហាសង្គ្រាមព្រំដែន គ្រោះទឹកជំនន់ និងផលប៉ះពាល់សេដ្ឋកិច្ចពីការបិទព្រំដែន ដោយសម្តេចបានគូសបញ្ជាក់ថា «លំបាកតែមិនស្លាប់»។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលមិនដែលបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ កន្លងមក សម្តេចបានចុះសួរសុខទុក្ខជនភៀសសឹកនៅភូមិ​ស្រះ​កែវ​ចង​ចាំ ភូមិ​តា​កឹង​បៃតង​ចង​ចាំ ក្នុងខេត្តឧត្តរមានជ័យ ដែលជាភូមិបង្កើតឡើងដើម្បីរំលឹកពីភាពរឹងមាំរបស់ប្រជាពលរដ្ឋ ក្នុងការកសាងជីវភាព និងភូមិឋានឡើងវិញ។…

  • ក្រុមហ៊ុនវៀតណាមមួយចុះកិច្ចព្រមព្រៀងទិញដំឡូងមីក្រៀម និងពោតចំនួន៤០ម៉ឺនតោនពីកម្ពុជា

    ក្រុមហ៊ុនវៀតណាមមួយចុះកិច្ចព្រមព្រៀងទិញដំឡូងមីក្រៀម និងពោតចំនួន៤០ម៉ឺនតោនពីកម្ពុជា

    ក្រុមហ៊ុនវៀតណាមមួយបានចុះ MoU ជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទិញដំឡូងមីក្រៀម និងពោតចំនួន៤០ម៉ឺនតោនពីកម្ពុជា។ តំណាងធនាគារ ARDB បានចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលបានធ្វើឡើងនៅទីក្រុង ហាណូយ។ ក្រុមហ៊ុន ហង្ស ហាវេស ខូអិលធីឌី (HANG HARVEST AGRICULTURE) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន VIETNAM GREENHOUSE MTV ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោតពីកម្ពុជា ក្នុងបរិមាណសរុប ៤០ម៉ឺនតោន ក្នុងរយៈពេល ២ឆ្នាំ។ ពិធីចុះហត្ថលេខាលើ MoU នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ដោយមានការអញ្ជើញចូលរួមជាអធិបតី និងជាសាក្សីពីសំណាក់ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី។ យោងតាម ARDB កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ណាស់ក្នុងការជួយពង្រីកទីផ្សារនាំចេញដំឡូងមី និងពោតកម្ពុជា និងពង្រីកខ្សែចង្វាក់ផលិតកម្មកសិកម្ម បង្កើនទីផ្សារប្រកបដោយស្ថិរភាពសម្រាប់ប្រជាកសិករកាន់តែទូលំទូលាយ រួមទាំងលើកកម្ពស់ប្រាក់ចំណូល និងជីវភាពកសិករ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ កិច្ចសហប្រតិបត្តិការនេះក៏ជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម…

  • សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រវិធានការទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់

    សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រវិធានការទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់

    សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយចាត់ទុកថា ជាវិធានការចាំបាច់ក្នុងការការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក សុខភាពសាធារណៈ និងសុវត្ថិភាពម្ហូបអាហាររបស់ប្រជាពលរដ្ឋ។ ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចេញលិខិតណែនាំជាផ្លូវការទៅកាន់ប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត ឱ្យពង្រឹងការចាត់តាំងមន្ត្រីជំនាញប្រចាំការនៅតាមសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់។ ក្នុងលិខិតចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបានបញ្ជាក់ថា កន្លងមក មានករណីលួចនាំចូលជ្រូករស់មកពិឃាតនៅតាមសត្តឃាតដ្ឋាននានាក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញកើតឡើងជាញឹកញាប់។ ករណីនេះបង្កហានិភ័យខ្ពស់ដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងពីសត្វមកមនុស្ស ជាពិសេសសត្វដែលគ្មានប្រភពដើមច្បាស់លាស់ និងត្រូវបាននាំចូលពីប្រទេសជិតខាង។ ដើម្បីដោះស្រាយបញ្ហានេះ អគ្គនាយកដ្ឋានបានស្នើឱ្យប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត ចាត់តាំងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះពង្រឹងការត្រួតពិនិត្យ ព្រមទាំងដឹកនាំមន្ត្រីជំនាញប្រចាំការនៅតាមសត្តឃាតដ្ឋានឱ្យអនុវត្តតួនាទី និងភារកិច្ចដោយម៉ឺងម៉ាត់ ស្របតាមបទដ្ឋានបច្ចេកទេស និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការការពារសុខភាពសាធារណៈ និងសុវត្ថិភាពម្ហូបអាហារ។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវិធានការខាងលើ។ លោកបានលើកឡើងថា ការលួចនាំចូលសត្វដោយគ្មានច្បាប់ទម្លាប់ គ្មានការត្រួតពិនិត្យត្រឹមត្រូវ និងគ្មានប្រភពដើមច្បាស់លាស់តាមច្រករបៀងព្រំដែន គឺជាហានិភ័យដ៏ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការចាត់វិធានការបង្ក្រាបជាបន្ទាន់។ លោកបានបន្តថា ការនាំចូលជ្រូករស់ខុសច្បាប់ មិនត្រឹមតែបង្កហានិភ័យនៃការនាំមេរោគចូលមកបំផ្លាញសត្វចិញ្ចឹមក្នុងស្រុកប៉ុណ្ណោះទេ…

  • អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រភពទឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមទប់ទល់បាតុភូអែល នីញ៉ូ

    អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រភពទឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមទប់ទល់បាតុភូអែល នីញ៉ូ

    ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាព ទឹកនៅតាមអាងស្តុក និងប្រព័ន្ធ​ធារាសាស្ត្រក្នុងស្រុក-ក្រុងចំនួន ៦ ដើម្បីរៀបចំផែនការបម្រុងទឹកទុក និងបញ្ជាឱ្យបិទទ្វារទឹកនៅតាមអាងស្តុកនីមួយៗ ព្រមទាំងអំពាវនាវ​ឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយ សន្សំ សំចៃខ្ពស់បំផុត ដើមី្បទប់ទល់នឹងរដូវប្រាំងខាងមុខ ពិសេសបាតុភូតអែល នីញ៉ូ ដែលឡើងកម្ដៅខ្លាំង។ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមាននិងក្រុមការងារ បានចុះ ពិនិត្យអាងស្តុកទឹក និងប្រឡាយតាមមូលដ្ឋានក្នុង ស្រុក ក្រុងចំនួន៦។សកម្មភាពចុះពិនិត្យផ្ទាល់នេះ ក្នុងគោល បំណងវាយតម្លៃបរិមាណ​ទឹកជាក់ស្តែងនៅ​តាមអាងស្តុក ទឹកធំៗក្នុងឃុំ-សង្កាត់ ក្នុងបរិបទដែលកម្ពុជាអាចនឹង ប្រឈម មុខនឹងឥទ្ធិពលរលកកម្តៅខ្លាំងនាពេលខាងមុខ ដែលអាចបង្កឱ្យ​មានការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាត់វិធានការ បិទទ្វារទឹកនៅតាមអាងស្តុក​នីមួយៗ​ជាបន្ទាន់ ដើម្បី រក្សាប្រភពទឹកទុកឱ្យបានច្រើនបំផុតសម្រាប់ផ្គត់ផ្គង់ពេញមួយរដូវប្រាំង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំ​ឱ្យអាជ្ញាធរមូលដ្ឋាន សិក្សាលើការស្តារបឹង អាង និង ប្រឡាយទឹកតាមលទ្ធភាព ដើម្បីបង្កើនសមត្ថភាពស្តុក ទឹកបន្ថែមទៀត។ ស្របគ្នានេះដែរ…