Category: ព័ត៌មានជាតិ

  • ទេសាភិបាលធនាគារជាតិ៖ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងចាំបាច់ត្រូវទទួលបានសេវាហិរញ្ញវត្ថុសមស្រប

    ទេសាភិបាលធនាគារជាតិ៖ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងចាំបាច់ត្រូវទទួលបានសេវាហិរញ្ញវត្ថុសមស្រប

    ភ្នំពេ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ស្ត្រីកម្ពុជាដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុង សេដ្ឋកិច្ចជាតិ ចាប់តាំងពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ រហូតដល់ការប្រកបអាជីវកម្ម កសិកម្ម និងពាណិជ្ជកម្ម។ ដូច្នេះ ការផ្តល់លទ្ធភាព ឱ្យស្ត្រីទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសមស្រប គឺជាកត្តាចាំបាច់បំផុតដើម្បីទ្រទ្រង់ និងពង្រឹងសកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់។ នៅក្នុង «សិក្ខាសាលា និងកិច្ចពិភាក្សាស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា» កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតអូស្ត្រាលី និងអង្គការដៃគូអភិវឌ្ឍន៍នានា លោកជំទាវបណ្ឌិត ទេសាភិបាល បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងសេវាធនាគារចល័តនៅកម្ពុជា ដែលបានកាត់បន្ថយឧបសគ្គយ៉ាងច្រើន ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា លោកជំទាវបានសង្កត់ធ្ងន់ថា៖ការទទួលបានសេវាតែមួយមុខ គឺមិនទាន់គ្រប់ គ្រាន់នោះទេ។ បរិយាបន្នហិរញ្ញវត្ថុពិតប្រាកដ ទាមទារឱ្យស្ត្រីអាចប្រើប្រាស់សេវាទាំងនេះប្រកបដោយប្រសិទ្ធភាព មានសមត្ថភាពសម្រេច ចិត្តផ្នែកហិរញ្ញវត្ថុផ្អែកលើព័ត៌មានច្បាស់លាស់ ចេះគ្រប់គ្រងហានិភ័យ និងបង្កើតសុខុមាលភាពហិរញ្ញវត្ថុរឹងមាំសម្រាប់គ្រួសារ»។ ចំណែកលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា បរិយាបន្នហិរញ្ញវត្ថុជាអាទិភាពស្នូលក្នុងផែនការ​យុទ្ធសាស្ត្រ «នារីរតនៈទី៦»។ លោកជំទាវបានមានប្រសាសន៍ថា គោលដៅធំរបស់ក្រសួងគឺមិនត្រឹមតែនាំស្ត្រីឱ្យចូលក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុឆ្លើយតប និងបម្រើតម្រូវការស្ត្រីឱ្យកាន់តែប្រសើរ ដើម្បីឈានទៅរកការពង្រឹងភាពអង់អាចផ្នែក​សេដ្ឋកិច្ចប្រកបដោយចីរភាព។…

  • សម្ដេចតេជោ ហ៊ុន សែន ត្រៀមពិភាក្សាជាមួយប្រធានាធិបតីបារាំង ក្នុងឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះជំនួបកំពូលហ្រ្វង់កូហ្វូនី

    សម្ដេចតេជោ ហ៊ុន សែន ត្រៀមពិភាក្សាជាមួយប្រធានាធិបតីបារាំង ក្នុងឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះជំនួបកំពូលហ្រ្វង់កូហ្វូនី

    ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ជាស្រេច ក្នុងជំនួប ពិភាក្សាការងារជាប្រវត្តិសាស្ត្រជាមួយឯកឧត្តម អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នាពេលខាងមុខ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie)។ការបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោអនុញ្ញាតឱ្យជូនឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ​បារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ ក្រោយជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម អូលីវែរ រីឆាត ឯកអគ្គរដ្ឋទូតបារាំងប្រចាំ​កម្ពុជា, ឯក​ឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា ជំនួបពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋ​ទូតបារាំងប្រចាំកម្ពុជាបានជម្រាបជូនសម្ដេចតេជោ និងពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតបារាំងអំពីការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តម​ប្រធានាធិបតីបារាំងនាពេលខាងមុខ។សម្ដេចក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហា​ពាក់ព័ន្ធមួយចំនួនទៀត។…

  • ក្រុមហ៊ុនឯកជនមួយប្រមូលទិញស្វាយកែវរមៀតពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃនាំចេញ

    ក្រុមហ៊ុនឯកជនមួយប្រមូលទិញស្វាយកែវរមៀតពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃនាំចេញ

    ទោះបីស្វាយកែវរមៀតរបស់កម្ពុជាបានជួបប្រទះបញ្ហាទីផ្សារ ជាពិសេសទីផ្សារនាំចេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ការកែច្នៃក្នុងស្រុកកំពុងក្លាយជាច្រកទីផ្សារមួយសម្រាប់ស្រូបយកផលិតផលពីកសិករ។ ជាក់ស្តែង ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (Kirirom Food Production) ដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ អាចប្រមូលទិញស្វាយកែវរមៀតស្រស់បានពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃជាដំណាប់ស្វាយ និងផលិតផលផ្លែឈើសម្ងួត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ កញ្ញា ជឺ សៀវ ហុង ភ្នាក់ងារទីផ្សារនៃក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន បានឱ្យដឹងក្រោយបញ្ចប់បទបង្ហាញក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនបានប្រមូលទិញស្វាយកែវរមៀតក្នុងលក្ខណៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីចម្ការនានាក្នុងខេត្តចំនួន៦ រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ និងបន្ទាយមានជ័យ។ ផ្ទៃដីដាំស្វាយដែលក្រុមហ៊ុនប្រមូលទិញផលមានទំហំសរុបជាង ៣ពាន់ហិកតា។  កញ្ញាជឺ សៀវ ហុង បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានសមត្ថភាពកែច្នៃស្វាយកែវរមៀតជាដំណាប់បានប្រមាណ ១ម៉ឺន ២ពាន់តោនក្នុងមួយឆ្នាំ។ ផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើន រួមមាន ប្រទេសចិន ជប៉ុន ហ្វីលីពីន ថៃ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្នុងចំណោមទីផ្សារទាំងនេះ…

  • រាជទូតជប៉ុន ៖ កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា

    រាជទូតជប៉ុន ៖ កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា

    ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានគូសរំលេចថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយឯកឧត្តមប្ដេជ្ញាចិត្តនឹង​ខិតខំ​ពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ កាលពីថ្ងៃទី២៧ ខែតុលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម អ៊ីស៊ីហ្សូគី ហ៊ីដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស​ជប៉ុនប្រចាំព្រះ​រាជាណាចក្រ​កម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ក្នុងឱកាសនេះឯកឧត្តមឯកអគ្គរាជទូត​ជប៉ុន​បានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ថាប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយឯកឧត្តម ប្ដេជ្ញាចិត្តនឹង​ខិតខំ​ពង្រីកនូវ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ។ ជាការឆ្លើយតបវិញ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិការងាររបស់ឯកឧត្តមឯកអគ្គ​រាជទូតជប៉ុន​នៅ​​កម្ពុជា ជាឯកអគ្គរាជទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។នេះបើតាមការបញ្ជាក់​របស់​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៅក្រោយជំនួប។ ឯកឧត្តមអ្នកនាំពាក្យដដែលបានបន្តថា ឯកអគ្គរាជទូតជប៉ុន​បានសរសើរនូវភាពជាអ្នកដឹកនាំរបស់​សម្ដេចតេជោដែលដឹកនាំ​ប្រទេសកម្ពុជា​ឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានរំលេចផងដែរថា កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងារ​របស់ឯកឧត្តមជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់​ទំនងរវាង​កម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេស​ទាំងពីរគប្បី​ត្រូវធ្វើបន្ថែម គឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច…

  • អាល្លឺម៉ង់ប្តេជ្ញាបន្តជួយជំរុញការងារវិមជ្ឈការនៅកម្ពុជា ខណៈមេដឹកនាំមហាផ្ទៃកម្ពុជា រំលេចសមិទ្ធផលបង្ក្រាបបទល្មើសអនឡាញជូនទូតថ្មី

    អាល្លឺម៉ង់ប្តេជ្ញាបន្តជួយជំរុញការងារវិមជ្ឈការនៅកម្ពុជា ខណៈមេដឹកនាំមហាផ្ទៃកម្ពុជា រំលេចសមិទ្ធផលបង្ក្រាបបទល្មើសអនឡាញជូនទូតថ្មី

     រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងជាថ្មីនូវឆន្ទៈមុតមាំក្នុងការបន្តគាំទ្រកម្ពុជាលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ខណៈភាគីកម្ពុជាបានចែករំលែកពីផ្លែផ្កានៃការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ព្រមទាំងលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន NCDD បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី SILKE RÖFER ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី ២៧ តុលា។ នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ពេញចិត្ត និងមានឆន្ទៈខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការងារជ្រោមជ្រែងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា ទោះបីជាទើបតែមកកាន់មុខតំណែងថ្មី ប៉ុន្តែលោកស្រីបានសិក្សាស្រាវជ្រាវច្រើនអំពីទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ ជាពិសេសលទ្ធផលនៃការគាំទ្រកំណែទម្រង់វិមជ្ឈការ ព្រមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ទៅកាន់ប្រទេសអាល្លឺម៉ង់ និងស្វីស កាលពីឆ្នាំ២០២៤ កន្លងទៅ។ លោកស្រីបានបន្ថែមថា អាល្លឺម៉ង់មានគម្រោងជាច្រើនទៀតដែលត្រូវបន្តអនុវត្តរួមគ្នាជាមួយកម្ពុជាចាប់ពីពេលនេះតទៅ។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីភាគីអាល្លឺម៉ង់។ ឯកឧត្តម បានគូសបញ្ជាក់ពីសមិទ្ធផលធំៗ ដូចជាការរៀបចំរចនាសម្ព័ន្ធដាច់ដោយឡែក ការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ និងការផ្ទេរមុខងារ សេវាជាង ៨០០ប្រភេទ ព្រមទាំងធនធាន និងថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ តួយ៉ាង មូលនិធិឃុំ-សង្កាត់…

  • កម្ពុជា បដិសេធការអះអាងរបស់ថៃលើប្រាសាទខ្នារ និងតាក្របី ដោយបញ្ជាក់ថា សូម្បីតែផែនទីឯកតោភាគីរបស់ថៃខ្លួនឯងក៏បង្ហាញថា សម្បត្តិបេតិកភណ្ឌទាំងនេះស្ថិតក្នុងដីខ្មែរដែរ

    កម្ពុជា បដិសេធការអះអាងរបស់ថៃលើប្រាសាទខ្នារ និងតាក្របី ដោយបញ្ជាក់ថា សូម្បីតែផែនទីឯកតោភាគីរបស់ថៃខ្លួនឯងក៏បង្ហាញថា សម្បត្តិបេតិកភណ្ឌទាំងនេះស្ថិតក្នុងដីខ្មែរដែរ

    ក្រសួងវប្បធម៌កម្ពុជា បានបដិសេធដាច់អហង្ការចំពោះការទាមទាររបស់ថៃលើប្រាសាទខ្នារ និងតាក្របី ដោយបញ្ជាក់ថា សូម្បីតែផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថាប្រាសាទទាំងពីរនេះស្ថិតលើដីខ្មែរ ព្រមទាំងទាមទារឱ្យថៃប្រគល់វត្ថុបុរាណដែលបានដឹកយកទៅនោះត្រឡប់មកវិញជាបន្ទាន់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៧ តុលា ដោយបដិសេធយ៉ាងដាច់អហង្ការ ចំពោះអំណះអំណាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី សាប៊ីដា ថៃសេដ្ឋ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Khaosod។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីថៃរូបនេះបានអះអាងថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ព្រមទាំងបានចុះបញ្ជីជាបេតិកភណ្ឌជាតិថៃ និងបដិសេធប្រគល់វត្ថុសិល្បៈដែលបានយកចេញពីតំបន់ប្រាសាទទាំងនោះមកឱ្យកម្ពុជាវិញ ដោយយកលេសថា ជាការប្រមូលដើម្បីជួសជុល និងអភិរក្ស។ ក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទខ្នារ ប្រាសាទតាក្របី ព្រមទាំងប្រាសាទមួយចំនួនទៀតនៅតាមបណ្តោយព្រំដែន ដែលកំពុងត្រូវយោធាថៃគ្រប់គ្រងដោយខុសច្បាប់ គឺជាសំណង់ដែលកសាងឡើងដោយបុព្វបុរសខ្មែរ និងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របតាមផែនទីមាត្រដ្ឋាន ១:២០០ ០០០ នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ សុពលភាពនៃផែនទីនេះ ត្រូវបានទទួលស្គាល់ និងបញ្ជាក់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលភាគីថៃធ្លាប់បានទទួលស្គាល់។ លើសពីនេះ បើទោះបីជាពិនិត្យលើផែនទីសេរី L7017 ដែលយោធាថៃគូសឡើងជាឯកតោភាគីដោយខុសច្បាប់ក៏ដោយ ក៏ផែនទីនេះនៅតែបង្ហាញថា…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រៅពីការចែកដី គម្រោង LASED នឹងបង្វែរមកវិនិយោគលើសហគមន៍ ដើម្បីបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋាន

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រៅពីការចែកដី គម្រោង LASED នឹងបង្វែរមកវិនិយោគលើសហគមន៍ ដើម្បីបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋាន

    ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ ​ការចែកដីធ្លី ផ្ទះសម្បែងតែម៉្យាង គឺមិនគ្រប់គ្រាន់ទេ។ នៅពេលខាងមុខ គម្រោងចែកដីសង្គមកិច្ចនឹងបង្វែរមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ការបង្កើតឱកាសការងារ និងមុខរបរ ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាលំនៅឋានមិនមែនគ្រាន់តែជាការផ្តល់ផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែជាការដោះស្រាយបញ្ហាជីវភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ហៅកាត់ថា LASED បង្វែរការយកចិត្តទុកដាក់ពីការបែងចែកដីតែមួយមុខ មកជាការវិនិយោគលើសហគមន៍ទាំងមូល ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច និងផ្តល់ក្តីសង្ឃឹម ក៏ដូចជាស្នាមញញឹមដល់ប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំណែនាំការងារលំនៅឋាន សំណង់មិនរៀបរយ និងគម្រោង LASED នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សម្រាប់គម្រោង LASED ដំណាក់កាលទី៤ គឺត្រូវសិក្សា និងប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ មុននឹងសាកល្បងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាប ដោយត្រូវជំរុញការដាំដុះដំណាំ និងចិញ្ចឹមសត្វ ព្រមទាំងរៀបចំលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ…

  • ក្រុងកំពង់ឆ្នាំង ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី 

    ក្រុងកំពង់ឆ្នាំង ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី 

    ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការទទួលស្គាល់នេះ គឺជាសមិទ្ធផលសំខាន់ដែលបង្ហាញពីកិច្ចសហការរបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ក្នុងការការពារសុខភាពសាធារណៈ កែលម្អបរិស្ថាន និងលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ថែមថា ការកាត់បន្ថយផ្សែងបារី និងការបំពុលបរិស្ថាន ជួយការពារសុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងធ្វើឱ្យទីក្រុងកាន់តែស្អាត និងទាក់ទាញ។ លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រដ្ឋបាលខេត្តបានជំរុញការអប់រំ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ពាក់ព័ន្ធនឹងថ្នាំជក់ ព្រមទាំងដាក់ស្លាក «ហាមជក់បារី» នៅតាមទីសាធារណៈ គ្រឹះស្ថានសិក្សា ភោជនីយដ្ឋាន សណ្ឋាគារ និងតំបន់ទេសចរណ៍ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងបង្កើតបរិស្ថានស្អាត។ គំនិតផ្តួចផ្តើម «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នៅក្នុងប្រទេសកម្ពុជា គឺជាការប្តេជ្ញាចិត្តថ្នាក់ជាតិដ៏សំខាន់មួយក្នុងការគ្រប់គ្រងថ្នាំជក់។ គម្រោងនេះចាប់ផ្តើម​អនុវត្តនៅឆ្នាំ២០២២ ដឹកនាំដោយក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក ចលនាកម្ពុជាដើម្បីសុខភាព និងសម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍។ សូមបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមែនមានន័យថា ជាទីក្រុងដែលហាមឃាត់ការជក់បារីទាំងស្រុងនោះទេ…

  • ខេត្តក្រចេះគ្រោងដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍តម្លៃ ៣៥០លានដុល្លារនៅឆ្នាំក្រោយ

    ខេត្តក្រចេះគ្រោងដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍តម្លៃ ៣៥០លានដុល្លារនៅឆ្នាំក្រោយ

    វិនិយោគិនចិនបានបោះទុនវិនិយោគប្រមាណ ៣៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតស៊ីម៉ង់ត៍ នៅលើផ្ទៃដី ៩៩ហិកតា ស្ថិតក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជាមួយបណ្ដាញព័ត៌មាន AMS នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ បើតាមអភិបាលខេត្តក្រចេះ រោងចក្រផលិតស៊ីម៉ង់ត៍ ដែលជាគម្រោងរបស់ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ិនដាសស្ទ្រី   (KP CEMENT INDUSTRY CO., LTD.) ជារោងចក្រផលិតស៊ីម៉ង់ត៍ដំបូងគេ នៅក្នុងខេត្តក្រចេះ ហើយបច្ចុប្បន្នបានសាង់សង់រួចប្រមាណ ៨០ភាគរយហើយ ដោយគ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែមេសា ឆ្នាំ២០២៧។ អភិបាលខេត្តក្រចេះបានបន្ថែមថា ស្របពេលនឹងដំណើរការរោងចក្រ ក្រុមហ៊ុនក៏កំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន រួមមាន ផ្លូវក្រាលកៅស៊ូទទឹង ៦ម៉ែត្រ ប្រវែង ៨០គីឡូម៉ែត្រ និងកំពង់ផែពហុបំណង ១កន្លែង ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដើម្បីសម្រួលដល់ការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពផងដែរ។ សូមបញ្ជាក់ថា រោងចក្រខាងលើនេះ នឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ៥ពាន់តោន…

  • ស៊ីម៉ាក់ចុះ MOU ជាមួយ APOPO ក្នុងគម្រោងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន

    ស៊ីម៉ាក់ចុះ MOU ជាមួយ APOPO ក្នុងគម្រោងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន

    ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នារវាងអង្គភាពទាំងពីរ ដើម្បីអនុវត្តគម្រោងគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតា​មបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់​បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ការចុះហត្ថលេខានេះធ្វើឡើងនៅទីបញ្ជាការកណ្តាល CMAC រាជធា​នី​ភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ យោងតាមឯកឧត្តម ហេង រតនា គម្រោងនេះមានរយៈពេលអនុវត្តចំនួន ១៨ខែ គឺចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាគាំទ្រគម្រោងចំនួន ១លាន ៦សែន​អឺរ៉ូ​ ឬប្រមាណ ១លាន ៨សែនដុល្លារអាម៉េរិក ដែលជាជំនួយឥតសំ​ណងរបស់សហភាព​អឺរ៉ុប (EU)។ ​អគ្គនាយក CMAC សង្កត់ធ្ងន់ថា ការអនុវត្តគម្រោងនេះនឹងរួមចំណែកដល់ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម​ នៅតាមតំបន់រងផលប៉ះពាល់ ពង្រឹងសុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា អង្គការ APOPO…