Category: ព័ត៌មានជាតិ

  • បុណ្យសមុទ្រឆ្នាំ២០២៦ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ នាខែធ្នូខាងមុខ

    បុណ្យសមុទ្រឆ្នាំ២០២៦ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ នាខែធ្នូខាងមុខ

    បុណ្យសមុទ្រឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវ ផ្សារភ្ជាប់ចីរភាពជីវៈចម្រុះតំបន់ឆ្នេរ»។ ឆ្នាំនេះ គឺជាលើកទី៤ហើយ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រមួយនេះ។ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មាការអន្តរក្រសួង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ឱ្យប្រព្រឹត្តទៅដោយរលូន។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រចាប់ផ្តើមរៀបចំលើកដំបូងនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១១។ ពិធីបុណ្យប្រចាំឆ្នាំនេះតែងតែប្រារព្ធឆ្លាស់គ្នាឡើងនៅតាមខេត្តជាប់មាត់ឆ្នេរសមុទ្រទាំងបួន​ គឺកំពត កែប ព្រះសីហនុ និងកោះកុង។ ប៉ុន្តែកាលពីឆ្នាំ២០២៥ ពិធីបុណ្យសមុទ្រ ដែលគ្រោងរៀបចំនៅខេត្តកោះកុង ត្រូវបាន​រាជរដ្ឋាភិបាលសម្រេចផ្អាកវិញ ដោយសារតែបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ ពិធីបុណ្យសមុទ្រចុងក្រោយនៅខេត្តកំពតកាលពីឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរមកទស្សនាសរុបចំនួនជាង ៣៨ម៉ឺននាក់។ ខេត្តព្រះសីហនុ ទើបបានដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍ពីឆ្នាំ ២០២៦ ដល់ឆ្នាំ២០៣០ កាលពីខែកញ្ញា ឆ្នាំ២០២៦ ដោយមានចក្ខុវិស័យប្រែក្លាយខេត្តជាប់សមុទ្រមួយនេះ ទៅជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តលំដាប់អន្តរជាតិ៕ សៅ សុខអេង

  • សម្តេចធិបតីបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដើម្បីដោះស្រាយជម្លោះតាមសន្តិវិធី និងច្បាប់អន្តរជាតិ

    សម្តេចធិបតីបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដើម្បីដោះស្រាយជម្លោះតាមសន្តិវិធី និងច្បាប់អន្តរជាតិ

    ក្នុងឱកាសរំលឹកខួប ១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួររវាងកម្ពុជា និងថៃ សម្ដចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមនេះ និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង។ សម្តេចនាយករដ្ឋមន្រ្តីប្រកាសទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗ ខ្លួន សម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។ លោក ហ៊ឹម រដ្ឋា នាយករងនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់ យល់ឃើញថា សេចក្ដីប្រកាសសន្តិភាពកម្ពុជា-ថៃ ទីក្រុងកូឡាឡាំពួរ ជាឯកសារគោលមួយក្នុងការគ្រប់គ្រង និងចាត់ចែងការអនុវត្តបទឈប់បាញ់ និងរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងស្ថិរភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ លោកយល់ឃើញថា គោលការណ៍សំខាន់ៗនានានៃសេចក្ដីប្រកាសសន្តិភាពនេះ ត្រូវបានភាគីពាក់ព័ន្ធទាំងអស់ រួមអាស៊ាន និងសហរដ្ឋអាមេរិក អនុវត្តជារឿយៗ។…

  • ថៃ មិនព្រមប្រគល់ចម្លាក់បុរាណដែលយកចេញពីប្រាសាទខ្នារមកឱ្យកម្ពុជាវិញទេ

    ថៃ មិនព្រមប្រគល់ចម្លាក់បុរាណដែលយកចេញពីប្រាសាទខ្នារមកឱ្យកម្ពុជាវិញទេ

    ក្រសួងវប្បធម៌ថៃ បានបដិសេធការអំពាវរបស់កម្ពុជាឲ្យភាគីថៃប្រគល់មកវិញនូវចម្លាក់បុរាណ ដែលថៃបានដឹកចេញពីប្រសាទខ្នាររបស់ខ្មែរ ក្រោយការអនុវត្តបទឈប់បាញ់។ លោកស្រី Sabida Thaiseth រដ្ឋមន្រ្តីវប្បធម៌ថៃអះអាងដោយឥតអៀនខ្មាស់ថា ប្រាសាទខ្នារ និងប្រាសាទតាក្របីស្ថិតក្នុងទឹកដីថៃ​ ហើយកាលពីខែឧសភា ឆ្នាំ២០២៦ ថៃក៏បានចុះបញ្ជីប្រាសាទទាំងពីរនេះជាបេតិកភណ្ឌបុរាណរបស់ខ្លួនផងដែរ។ ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ ដែលដកស្រង់សម្តីរបស់លោកស្រី Sabida Thaiseth  ភាគីថៃបានដឹកជញ្ជូនវត្ថុបុរាណខ្មែរចំនួន ២៨ ដុំចេញពីប្រាសាទខ្នារនៅដើមឆ្នាំ២០២៦ ដើម្បីយកទៅជួសជុសថែរក្សា។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាមិនទាន់អាចផ្ទៀងផ្ទាត់បាននៅឡើយទេថា តើវត្ថុបុរាណខ្មែរណាខ្លះដែលបានបាត់បង់ ដោយសារទីតាំងប្រាសាទខ្នាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយខុសច្បាប់ពីយោធាថៃ។ ឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃចន្ទនេះថា ការដឹកជញ្ជូនវត្ថុបុរាណខ្មែរចេញពីប្រាសាទខ្នារ គឺជាអំពើខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបាន និងកំពុងផ្ញើលិខិតតវ៉ាទៅភាគីថៃ ដើម្បីកសាងឯកសារផ្លូវច្បាប់ សម្រាប់ដោះស្រាយបញ្ហានេះនាពេលអនាគត ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។ បើតាមឯកឧត្តម ស៊ុំ ម៉ាប់ ផែនទីដែលជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ បង្ហាញថា ប្រាសាទខ្នារស្ថិតនៅក្នុងទឹកដីកម្ពុជា។ លោកបានបន្ថែមថា សូម្បីតែផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០…

  • ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង បិទបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចូលរួមទស្សនាជិត ២៣ម៉ឺននាក់

    ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង បិទបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចូលរួមទស្សនាជិត ២៣ម៉ឺននាក់

    ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ បានបិទបញ្ចប់ទៅដោយជោគជ័យបន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ ប្រកប​ដោយបរិយាកាសសប្បាយរីករាយក្រៃលែង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ។ ព្រឹត្តិការណ៍ថ្នាក់ខេត្តមួយនេះ មិនត្រឹមតែបានទាក់ទាញទូកប្រណាំងសរុបចំនួន ៨០ទូក ឱ្យមកចូលរួមប្រកួត​ប្រជែងយ៉ាង​ស្វិតស្វាញប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យចូលរួមទស្សនាកម្សាន្តរហូតដល់ទៅប្រមាណ ២៣ម៉ឺននាក់​ផងដែរ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅតាមបណ្តោយមាត់ទន្លេចុងប៉ម ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ ព្រឹត្តិការណ៍នេះ បានរៀបចំ​ឡើង​ស្រប​តាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការត្រៀមលក្ខណៈអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។ តាមរបាយការណ៍របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ការប្រណាំងទូក ង ឆ្នាំ២០២៦នេះ មានទូកចូលរួម​ប្រកួតសរុបចំនួន…

  • ឯកឧត្តម សាយ សំអាល់ ណែនាំសិស្សនិទ្ទេស A ឱ្យខិតខំពង្រឹងសមត្ថភាពបន្ថែម ព្រោះជោគជ័យនេះគ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ

    ឯកឧត្តម សាយ សំអាល់ ណែនាំសិស្សនិទ្ទេស A ឱ្យខិតខំពង្រឹងសមត្ថភាពបន្ថែម ព្រោះជោគជ័យនេះគ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ

    ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានរំលឹកសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយឆ្នាំ២០២៦នេះទាំងអស់ ឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ព្រោះជោគជ័យបាក់ឌុប គ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានក្រើនរំលឹក និងណែនាំដល់សិស្សជ័យលាភីនិទ្ទេស A ទាំងអស់ ឱ្យបន្តរក្សាស្មារតីខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថា ភាពជោគជ័យនៃការប្រឡងជាប់បាក់ឌុបនេះ គ្រាន់តែជាចំណុចចាប់ផ្តើម នៃផ្លូវជីវិតប៉ុណ្ណោះ ។ ឯកឧត្តមគូសបញ្ជាក់ថា ទោះបីជាសិស្សជ័យលាភីទាំងអស់ទទួលបានជោគជ័យ ក្នុងការប្រឡងបាក់ឌុបនេះហើយក្តី ក៏មិនត្រូវមានមោទនភាពហួសហេតុនោះដែរ គឺត្រូវបន្តការសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីអនាគតដ៏ល្អរុងរឿងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។ ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅខេត្តព្រះសីហនុ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់…

  • ADB អនុម័តថវិកា ៧២លានដុល្លារ ជួយពង្រឹងកសិកម្មជនបទ និងលើកកម្ពស់ស្ត្រីកសិករខ្នាតតូច២០ម៉ឺននាក់នៅកម្ពុជា

    ADB អនុម័តថវិកា ៧២លានដុល្លារ ជួយពង្រឹងកសិកម្មជនបទ និងលើកកម្ពស់ស្ត្រីកសិករខ្នាតតូច២០ម៉ឺននាក់នៅកម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានសម្រេចអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២លានដុល្លារអាម៉េរិក ដើម្បីជួយកម្ពុជាក្នុងការធ្វើ​ទំនើប​កម្មកសិកម្មនៅតាមជនបទ ,ការលើកកម្ពស់តួនាទីស្ត្រី និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយសារគ្រោះមហន្តរាយ​ធម្មជាតិ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តកញ្ចប់ហិរញ្ញប្បទានទឹកប្រាក់ចំនួន៧២លានដុល្លារ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការការពង្រឹងវិស័យកសិកម្មតាមជនបទ ,ការលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងបង្កើនភាពធន់ជូនដល់​កសិករខ្នាតតូចប្រមាណ ២០ម៉ឺននាក់រស់នៅតាមឃុំដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ។ កញ្ចប់ហិរញ្ញប្បទាននេះ មានការ​រួមបញ្ចូលគ្នារវាងឥណទានសម្បទានចំនួន ៥៧លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ព្រមទាំងទទួលបានការបំពេញបន្ថែមពីសហហិរញ្ញប្បទាន និងមូលនិធិអន្តរជាតិនានា រួមទាំងរាជរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការវិនិយោគផ្ទាល់លើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជនបទ និងជួយគាំទ្រដល់សហគមន៍ក្រីក្រដែលងាយរងគ្រោះ​បំផុត​ចំពោះការប្រែប្រួលអាកាសធាតុ។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោងនេះនឹង​ជួយពង្រីកខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយបរិយាបន្ន ពង្រឹងប្រព័ន្ធស្បៀងអាហារ ក៏ដូចជាជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី ដើម្បីឱ្យ​គ្រួសារកសិករអាចកសាងអនាគតដ៏មានសុវត្ថិភាព និងភាពធន់។ បើតាម ADB បច្ចុប្បន្ន គ្រោះមហន្តរាយធម្មជាតិដែលកើតឡើងត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បាននិងកំពុង​បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងសន្តិសុខស្បៀងនៅកម្ពុជា ជាពិសេសនៅតំបន់ជនបទដែលជាទី​កន្លែងរស់នៅរបស់​ប្រជាពលរដ្ឋប្រមាណ ៥៩ភាគរយនៃចំនួនសរុប។ ទន្ទឹមនឹងនេះ…

  • កម្ពុជាជំរុញយុទ្ធសាស្ត្របង្កើនប្រាក់ចំណូលកសិករ បន្ទាប់ពីសម្រេចការនាំចេញអង្ករ ១លានតោនជាប្រវត្តិសាស្ត្រ

    កម្ពុជាជំរុញយុទ្ធសាស្ត្របង្កើនប្រាក់ចំណូលកសិករ បន្ទាប់ពីសម្រេចការនាំចេញអង្ករ ១លានតោនជាប្រវត្តិសាស្ត្រ

    កម្ពុជាបានសាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រតាមរយៈការនាំចេញអង្ករបានលើសពី ១លានតោនជាលើកដំបូង ខណៈ ឯកឧត្តម សុខ ចិន្តាសោភា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្កើនប្រាក់ចំណូល និងតម្លៃបន្ថែមពិតប្រាកដជូនដល់ប្រជាកសិករ។ គិតត្រឹមខែតុលា ឆ្នាំ២០២៦ កម្ពុជាបានបង្កើតកំណត់ត្រាថ្មីមួយតាមរយៈការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១លាន ១ម៉ឺន ៤ពាន់តោន ដែលជាការឆ្លងផុតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនូវរបារនៃនាំចេញអង្ករ ១លានតោន។ សមិទ្ធផលដ៏ធំធេងនេះ គឺជាលទ្ធផលនៃការកំណត់គោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយ ដែលបានដាក់ចេញតាំងពីឆ្នាំ២០១០ មកម្ល៉េះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាពេលនោះ​។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ ២០២៦ កាលពីថ្ងៃសៅរ៍ថា ទោះបីជាយ៉ាងណា ក្រោយពីសម្រេចបាននូវតួលេខនាំចេញអង្ករមួយលានតោននេះ កម្ពុជាមិនត្រូវវាស់វែងត្រឹមតែបរិមាណជាតោននោះឡើយ ប៉ុន្តែត្រូវគិតគូរដល់ប្រាក់ចំណូលពិតប្រាកដរបស់កសិករ គុណភាពផលិតផល តម្លៃបន្ថែមដែលរក្សាទុកក្នុងប្រទេស ការបង្កើតការងារ និងការលើកកម្ពស់កិត្យានុភាពម៉ាកសញ្ញាផលិតផលកម្ពុជានៅលើឆាកអន្តរជាតិ ផងដែរ។ ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើង ការនាំចេញបាន ១លានតោននេះ មិនមែនជាទីបញ្ចប់របស់កម្ពុជាឡើយ ពោលគឺវាគ្រាន់តែជាការចាប់ផ្តើមនៃជំហានថ្មីមួយទៀតប៉ុណ្ណោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា វិស័យកសិកម្មមិនអាចរីកចម្រើនទៅបានដោយពឹងផ្អែកលើក្រសួងណាមួយធ្វើការដាច់ដោយឡែកពីគ្នានោះទេ ពោលគឺកសិករត្រូវការចាំបាច់នូវទឹក ពូជស្រូវល្អ បច្ចេកទេស ហិរញ្ញប្បទាន…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១៥៨៤នាក់ នៅខេត្តតាកែវ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១៥៨៤នាក់ នៅខេត្តតាកែវ

    ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកអង្គរបូរី ព្រៃកប្បាស និងសំរោង ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១៥៨៤នាក់ នៅសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹក ព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអតីតយុទ្ធជន និវត្តជន និងសមាជិកគ្រួសារអតីតយុទ្ធជនទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។ ជាកិច្ចបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះរៀមច្បងនិងពូមីងនិវត្តជនទាំងអស់ ដែលបានកសាងមូលដ្ឋានគ្រឹះលើគ្រប់វិស័យ និងខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងទុកជាសមិទ្ធផលជូនអ្នកជំនាន់ក្រោយដែលយើងត្រូវតែប្តេជ្ញាថែរក្សាការពារ និងបន្តអភិវឌ្ឍតទៅទៀត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង បន្តដាស់តឿនក្មេងៗជំនាន់ក្រោយ និងចែករំលែកបទពិសោធល្អៗ ដើម្បីក្មេងៗជំនាន់ក្រោយអាចបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ…

  • កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យអនឡាញស្កេមចំនួន២ទីតាំង នៅរភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

    កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យអនឡាញស្កេមចំនួន២ទីតាំង នៅរភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

    ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រតិបត្តិការ និងនីតិវិធី នៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះឆែកឆេរទីតាំងចំនួន២ ដែលសង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ ជាជនជាតិខ្មែរ និងរឹបអូសវត្ថុតាងបានជាច្រើនសន្ធឹកសន្ធាប់។ ប្រតិបត្តិការនេះធ្វើឡើងក្រោយសមត្ថកិច្ចធ្វើការស្រាវជ្រាស៊ើបអង្កេតជាច្រើនសប្តាហ៍ក្រោយមានករណីជនអនាមិកមួយក្រុម បានធ្វើសកម្មភាពក្លែងបន្លំជាកាយរិទ្ធិកម្ពុជា រ៉ៃអង្គាសប្រាក់ឧបត្ថម្ភជួយជនរងគ្រោះពីទឹកជំនន់និងឆបោកក្រោមរូបភាពផ្តល់សេវាភ្នាល់ល្បែងអនឡាញ ដែលឆបោកបានទំហំទឹកប្រាក់ប្រមាណជាង ៣០០លានរៀល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្រោយការស្រាវជ្រាវយ៉ាងហ្មត់ចត់ សមត្ថកិច្ចកំណត់បានទីតាំងដែលក្រុមសង្ស័យធ្វើសកម្មភាពចំនួន២ទីតាំង គឺទីតាំងទី១ស្ថិតនៅ ផ្ទះលេខ ៣៨B ផ្លូវ៥១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងទីតាំងទី២ ស្ថិតនៅតាំងផ្ទះលេខ ១D ផ្លូវ៣៣០ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ហើយតាមកិច្ចប្រតិបត្តិការរកឃើញសកម្មភាពជាក់ស្តែងក្រុមឧក្រិដ្ឋកំពុងធ្វើសកម្មភាពក្លែងជាក្រុមការងារកាយរឹទ្ធិកម្ពុជា និងឆបោកក្រោមរូបភាពផ្តល់សេវាល្បែងស៊ីសងអនឡាញខុសច្បាប់ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៦នាក់ រួមមាន៖១. ឈ្មោះ ស ចាន់រតនា ភេទប្រុស ជនជាតិខ្មែរ ២. ឈ្មោះ ផល សុផាន់ណារី ភេទស្រី…

  • ក្រសួងការបរទេសណែនាំឱ្យពលរដ្ឋខ្មែរនៅបារាំង បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងទៅក្បែរតំបន់បាតុកម្ម

    ក្រសួងការបរទេសណែនាំឱ្យពលរដ្ឋខ្មែរនៅបារាំង បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងទៅក្បែរតំបន់បាតុកម្ម

    មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងសិក្សានៅប្រទេសបារាំង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វើដំណើរទៅក្បែរតំបន់ដែលមានការធ្វើ បាតុកម្ម ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ចាន់ រតនា បានបញ្ជាក់ប្រាប់ AMS នៅថ្ងៃនេះថា ពលរដ្ឋ និងនិស្សិតខ្មែរទាំងអស់នៅប្រទេសបារាំងមានសុវត្ថិភាពល្អ ហើយមិនមានការពាក់ព័ន្ធនឹងការធ្វើបាតុកម្មឡើយ ខណៈស្ថានការណ៍បាតុកម្មបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបារាំង។ ទោះជាយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ក៏នៅតែអំពាវនាវឱ្យពលរដ្ឋ អ្នកទៅកម្សាន្ត និងនិស្សិតខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងទៅក្បែរទីតាំងបាតុកម្ម និងត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ បើតាមអ្នកនាំពាក្យ ប្រសិនបើជួបប្រទះហេតុការណ៍បន្ទាន់ ពលរដ្ឋអាចទាក់ទងទៅស្ថានទូតកម្ពុជា ឬក្រសួងការបរទេសដោយផ្ទាល់ ដើម្បីទទួលបានអន្តរាគមន៍ទាន់ពេលវេលា។ ប្រទេសមួយចំនួនទៀតនៅអាស៊ាន ក៏បានណែនាំឱ្យប្រជាពលរដ្ឋខ្លួន ដែលកំពុងរស់នៅប្រទេសបារាំង បង្កើនការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។ បាតុកម្មនៅប្រទេសបារាំង បានផ្ទុះឡើងដំបូងចេញពីការតវ៉ារបស់ក្រុមសិស្ស-និស្សិត ប្រឆាំងនឹងការកាត់បន្ថយថវិកាក្នុងវិស័យអប់រំ ការកើនឡើងនៃថ្លៃជីវភាព និងតម្លៃប្រេង ដែលជាផលប៉ះពាល់កើតចេញពីសង្គ្រាមនៅអ៊ីរ៉ង់។ ទំហំបាតុកម្មនេះបានរីករាលដាលកាន់តែធំ កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ ក្រោយមានការចូលរួមពីប្រជាពលរដ្ឋទូទៅ សហជីពកម្មករ និងក្រុមអាវកាក់លឿង ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ ព្រមទាំងដំឡើងប្រាក់ខែ និងប្រាក់សោធននិវត្តន៍៕ ទួន សុផល