Category: ព័ត៌មានជាតិ

  • ការងារហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ធ្វើឱ្យយោធិនមានការយល់ដឹង និងមានវិន័យ ថ្លៃថ្នូរ ធានាបានទាំងបរិមាណ គុណភាព និងសមត្ថភាព

    ការងារហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ធ្វើឱ្យយោធិនមានការយល់ដឹង និងមានវិន័យ ថ្លៃថ្នូរ ធានាបានទាំងបរិមាណ គុណភាព និងសមត្ថភាព

    (ខេត្តកណ្ដាល)៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម ប្រាក់ សារ៉ាត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវ ខ្ពស់របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ជាពិសេស ការអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវ រាល់ផែនការ បទបញ្ជា និងសេចក្តីណែនាំផ្សេងៗ ធានាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនបានល្អប្រសើរ។ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់បែបនេះ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៤ របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ ឯកឧត្ដម អភិបាលរងខេត្ត បន្តថា៖ ការងារហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាពនាពេលនេះ ធ្វើឱ្យនាយទាហាន ពលទាហាន មានការយល់ដឹង និងមានវិន័យ ថ្លៃថ្នូរ ធានាបានទាំងបរិមាណ គុណភាព និងសមត្ថភាព ដល់នាយទាហាន នាយទាហានរង និងពលទាហាន…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ដាំកាសែតប្រឆាំង និងឯកសារឱ្យមើល ដើម្បីឱ្យឈប់ល្ងង់ ពាក់ព័ន្ធការចូលនិវត្តន៍របស់អគ្គនាយកគយ

    សម្ដេចតេជោ ហ៊ុន សែន ផ្ដាំកាសែតប្រឆាំង និងឯកសារឱ្យមើល ដើម្បីឱ្យឈប់ល្ងង់ ពាក់ព័ន្ធការចូលនិវត្តន៍របស់អគ្គនាយកគយ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំកាសែតប្រឆាំង និងឯកសារឱ្យមើល ដើម្បីឱ្យឈប់ល្ងង់ ពាក់ព័ន្ធការចូលនិវត្តន៍របស់អគ្គនាយកគយ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះឯកសារសំណើររបស់ឯកឧត្តម អូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ ដោយភ្ជាប់ជាមួយសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ថា បើចេះឲ្យគេកោត បើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿង បានថ្មីៗនេះ កាសែតប្រឆាំងដែលអះអាងថា មានមន្ត្រីគយនិយាយថា លោក គុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨ ។ សម្ដេចតេជោ បានបន្តថា មុនដំបូង ខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមក តាមសំណើរឯកឧត្តម អូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួន ខ្ញុំបានសម្រេចឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨ ។ សម្ដេចថា បន្ថែមលើនោះ ខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀត បានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំ…

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រគល់ថវិកា​បេឡាមរណៈដល់ក្រុមគ្រួសារសពអតីតយុទ្ធជន

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រគល់ថវិកា​បេឡាមរណៈដល់ក្រុមគ្រួសារសពអតីតយុទ្ធជន

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីត​យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈ​កម្មាធិការ​សមាគមអតីតយុទ្ធជនស្រុកប្រាសាទសំបូរបាន​នាំ​យក​​ថវិកាបេឡាមរណសង្គ្រោះចំនួនបួនលានរៀល និង​អំណោយ​ស្បៀង​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មាន អង្ករ មី ទឹកត្រីទឹក ស៊ីអ៊ីវ និងត្រីខកំប៉ុង ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន​សោធននិវត្តន៍ឈ្មោះ ទក់ ទន់ ឋានន្តរសក្ដិ អនុសេនីយ៍ទោ អាយុ៧៧ឆ្នាំ អតីត នៅអង្គភាព​យោធាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែល បាន ទទួល មរណភាព នៅភូមិតាំង​ក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយ​លោក​អនុសេនីយ៍ទោ ទក់ ទន់ ជាអតីតយុទ្ធជន ដែលធ្លាប់មាន​គុណ​បំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន។លោក​បញ្ជាក់​ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេច​ធិបតី…

  • សិស្សដែលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ចុះធ្វើកម្មសិក្សា​ជាក់ស្តែង

    សិស្សដែលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ចុះធ្វើកម្មសិក្សា​ជាក់ស្តែង

    បាត់ដំបង៖ ក្នុងគោលបំណងបន្ថែមបំណិនរវាងទឹស្រ្តី និងការ​អនុវត្ត ដល់សិស្សជាយុវជនមកពីគ្រួសារក្រីក្របានចូលសិក្សា​ជំនាញបច្ចេកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង និងក្រោយពីទទួលបាននូវការបណ្តុះបណ្តាលក្នុងថ្នាក់​មួយ​រយៈ​រួចមក​ត្រូវបាន​វិទ្យាស្ថានបញ្ជូនទៅធ្វើកម្មសិក្សា នៅតាម​បណ្តាគ្រឹះស្ថាន សហគ្រាសនានាក្នុងខេត្ត ដើម្បីដកស្រង់នូវ​ចំណេះ​ដឹង និង​បទពិសោធន៍​លើការអនុវត្តការងារជាក់ស្ដែង។ ក្នុងចំណោមមុខជំនាញ បច្ចេកទេស និងវិជ្ជាជីវៈដែល​វិទ្យាស្ថាន​បានបណ្តុះបណ្តាលដល់យុវជនទាំងនោះមាន​សិក្សាពីជំនាញ​រចនា​ក្រាហ្វិកដោយកុំព្យូទ័រផងដែរ។ ខណៈនេះ​សិស្សមួយក្រុម កំពុងធ្វើកម្មសិក្សា ក្នុងសហគ្រាស​ច័ន្ទតារា​ព្រីន​រូបខ្នាតធំ មានទីតាំង​ស្ថិត​ក្នុងក្រុងបាត់ដំបង ។ ជាមួយនឹងការចុះផ្ទាល់បែបនេះ យុវជនទាំងនោះបានបង្ហាញ​អារម្មណ៍រីករាយចំពោះការរៀបចំរបស់សាលា។ ពួកគេអះអាង​ថា ទទួលបាននូវចំណេះជំនាញយ៉ាងពិតប្រាកដ ទាំងការ​សិក្សា​ទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ពិសេសគឺនៅក្នុងអំឡុង​ពេលចុះធ្វើកម្មសិក្សា។ ដោយមិនព្រងើយកន្តើយ លោក ផាន់ ចាន់រ៉ា ដែលជាម្ចាស់​សហគ្រា”ច័ន្ទ តារា ព្រីនរូបខ្នាតធំ”បានបង្ហាញពីការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុងការផ្ដល់​នូវ​ឱកាសយ៉ាងទូលំទូលាយ ដើម្បីឱ្យ​សិស្ស បានចុះកម្មសិក្សាពេញលេញនៅ​ក្នុងសហគ្រាសរបស់​លោក​​ជាមួយ​នឹងការបង្ហាត់បង្ហាញលើការងារអនុវត្តជាក់ស្ដែង ជាច្រើនមុខជំនាញទៀតផង។ ប្រាប់ទូរទសស្សន៍អប្សរា ក្រុមយុវជនចុះកម្មសិក្សា បានថ្លែង​អំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​​កម្ពុជា ក្រសួងការងារនិបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រមទាំង​វិទ្យាស្ថានដែលប្អូនៗបានសិក្សាផង ដែលបើកឱកាសឱ្យ​យុវជន​មកពីគ្រួសារក្រីក្រ បានចូលរៀនជំនាញបច្ចេក​ទេសវិជ្ជាជីវៈ ដើម្បីជំនាញមួយច្បាស់លាស់សម្រាប់ជីវិត។ ជាពិសេសរៀនដោយមិនបង់ថ្លៃហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនៅក្នុងអំឡុងពេលសិក្សាទៀតផង។ សូមជម្រា​បថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវការបណ្ដុះ​បណ្ដាល​ជំនាញ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅដែលជាយុវជន​មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ។គោលបំណងផ្តោតជា​ចម្បង គឺផ្ដល់​នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជន​ទាំងនោះ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ។ ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្ដាំផ្ញើឱ្យបេក្ខជនទាំងអស់បង្កើនការយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ខណៈបរិយាកាសក្ដៅខ្លាំង

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្ដាំផ្ញើឱ្យបេក្ខជនទាំងអស់បង្កើនការយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ខណៈបរិយាកាសក្ដៅខ្លាំង

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យលើកទី១ (ដើម្បីសម្រាំងបេក្ខជន) រយៈពេល៤ថ្ងៃ ដែលមានបេក្ខជនចូលរួមចំនួន ៣៣៣១៤នាក់ និងប្រើប្រាស់មណ្ឌលប្រឡងចំនួន ៣មណ្ឌល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមការងាររៀបចំការប្រឡងទាំងអស់នៅតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងធានាឱ្យខាងតែបានថា ការប្រឡងប្រជែង ប្រព្រឹត្តទៅប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។” នេះបើតាមការបង្ហោះលើគេហទំព័រផ្ទាល់ខ្លួនរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី។គេហទំព័រដដែលនោះបានបញ្ជាក់ទៀតថា ដោយសារបេក្ខជនមានចំនួនច្រើន អាកាសធាតុក្តៅ ទីធ្លាសម្រាប់ចំណតយានយន្តមានកំណត់ បន្ទប់ប្រឡង និងមណ្ឌលប្រឡងមានទីតាំងផ្សេងៗគ្នា ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្ដាំផ្ញើឱ្យបេក្ខជនទាំងអស់បង្កើនការយកចិត្តទុកដាក់ កត់សម្គាល់ព័ត៌មាន និងថែរក្សាសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ដើម្បីបង្ការរាល់់ការរំខាននានា ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡងប្រជែង។ ផ្សារភ្ជាប់ជាមួយគ្នានេះ ឯកឧត្តមបានជូនពរដល់បេក្ខជនទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រឡង ក៏ដូចជាយកឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនស្មើៗគ្នានេះ បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលរបស់កម្ពុជាម្នាក់ប្រកបដោយគុណភាព។ គួរបញ្ចាក់ផងដែរថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធរោងចក្របង្គំ និងតម្លើងរថយន្តតូយ៉ូតា នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធរោងចក្របង្គំ និងតម្លើងរថយន្តតូយ៉ូតា នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិធីសម្ពោធរោងចក្របង្គំ និងតម្លើងរថយន្តតូយ៉ូតា នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រប់ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

  • ការស្ទង់មតិ:អ្នកសារព័ត៌មាន៧៩,៨ភាគរយឆ្លើយថា សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

    ការស្ទង់មតិ:អ្នកសារព័ត៌មាន៧៩,៨ភាគរយឆ្លើយថា សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

    (ភ្នំពេញ) អ្នកសារព័ត៌មានចំនួន ៧៩,៨ភាគរយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានបញ្ជាក់ថា សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះជាលទ្ធផលនៃការស្ទង់មតិថ្មីមួយ ដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុង ក្របខ័ណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយលទ្ធផលនៃការសិក្សានេះត្រូវបានផ្សព្វផ្សាយ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាព របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និង តំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។ សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ សេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខ័ណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាព សេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាកម្លាំង ដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព។សម្រាប់ការសិក្សានេះ ក្រុមការងារនៃក្រសួងព័ត៌មានបានប្រើវិធីសាស្រ្តចម្រុះ គឺវិធីសាស្រ្តគុណវិស័យ និងវិធីសាស្ត្រ បរិមាណវិស័យ តាមរយៈ៖ ១) ការអនុវត្តការស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៣៤១ នាក់…

  • អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស រៀបចំសិក្ខាសាលាការអភិវឌ្ឍន៍ធនធាន​មនុស្ស ធានាគុណភាពផ្ទៃក្នុង ឆ្លើយតបលើស្តង់ដាគ្រឹះស្ថានឧត្តមសិក្សា​

    អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស រៀបចំសិក្ខាសាលាការអភិវឌ្ឍន៍ធនធាន​មនុស្ស ធានាគុណភាពផ្ទៃក្នុង ឆ្លើយតបលើស្តង់ដាគ្រឹះស្ថានឧត្តមសិក្សា​

    (ភ្នំពេញ)៖ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាល​បេះដូង​មាសប្រចាំ ប្រទេស ជប៉ុន បានថ្លែងគូសបញ្ជាក់ថា ចំណេះដឹង​នៃការវាយតម្លៃគុណភាពផ្ទៃក្នុងសម្រាប់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នាពេលខាងមុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាមួយនេះ នឹងវិវឌ្ឍន៍ខ្លួនក្លាយជាគ្រឹះស្ថានឧត្តមសិក្សាមួយដ៏មានគុណភាពលើការបណ្តុះបណ្តាលគរុនិស្សិត ដែលជាគ្រូបង្រៀនអប់រំកាយ ព្រមទាំងបង្រៀនមុខ​វិជ្ជា​មួយនេះ​ប្រកបដោយគុណភាពនៅតាមបណ្តាលសាលាធម្យមសិក្សាទូទាំងរាជធានីខេត្តនៃប្រទេសកម្ពុជា។ ដូចនេះ ការវាយតម្លៃគុណភាពផ្ទៃក្នុងពិតជាមានភាពចាំបាច់​ណាស់សម្រាប់មន្រ្តីបម្រើការងារនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាត្រូវពង្រឹង​បន្ថែមចំណេះដឹងអំពីការវាយតម្លៃលើការធានាគុណភាពផ្ទៃក្នុង។ លោកអគ្គលេខាធិការ បានពន្យល់ទៀតថា សិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍​ធនធាន​មនុស្សធានា​គុណភាពផ្ទៃក្នុងដែលរៀបចំឡើងដោយអង្គការ​ក្រៅរដ្ឋភិបាលបេះដូងមាសនាពេលនេះ មានគោលបំណងឱ្យសិក្ខាកាមបាន​ស្វែងយល់ជាមួយគ្នាដឹងអំពីរបាយការណ៍ស្វ័យវាយតម្លៃ ប្រព័ន្ធ និងរចនាសម្ព័ន្ធនៃធានាគុណភាពផ្ទៃក្នុង ពង្រឹងចំណេះដឹងដល់សិក្ខាកាម​ដែលជាសមាជិកនៃអនុគណៈកម្មាធានាគុណភាពផ្ទៃក្នុង អនុគណៈកម្មាការ​អភិវឌ្ឍគ្រូបង្រៀន និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ តាមរយៈរបាយការណ៍ស្វ័យវាយតម្លៃមួយនេះធ្វើឱ្យយើងបានដឹងអ្វីដែលអាចប្រៀមធៀបបានជាមួយស្តង់ដាគ្រឹះស្ថានឧត្តមសិក្សា នេះជាការបោះជំហ៊ាន​ឆ្ពោះទៅ​មុខ​​របស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាប្រកប​ដោយ​គុណភាពនាពេលខាងមុខ។ ដើម្បីឱ្យសម្រេចបានទៅតាមផែន​ការដែលបាន​គ្រោងទុកនៃជំហ៊ានវិវឌ្ឍន៍នេះ ភាគីនៃអនុគណៈកម្មាការពាក់ព័ន្ធ និងមន្តី្រនៃវិទ្យាស្ថានជិតអប់រំកាយ និងកីឡា ត្រូវចូលរួមក្នុង​ការចងក្រង​របាយការណ៍ស្វ័យវាយតម្លៃប្រចាំឆ្នាំ ពិនិត្យតាមដានលើការចាត់ចែងកិច្ចការ​រដ្ឋបាលធានាគុណភាពផ្ទៃក្នុង និងការពិនិត្យតាមដានលើថ្នាក់សិក្សាជាដើម ។ លោក នីស៊ីយ៉ាម៉ា ណាអូគិ ជឿជាក់យ៉ាងមុតម៉ាំថា សិក្ខាសាលាដែលអង្គការរៀបចំ​ឡើងជាបន្តបន្ទាប់ និងជួយឱ្យមន្ត្រី និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និង​កីឡា អភិវឌ្ឍសមត្ថភាពរបស់ខ្លួនអាចវាយតម្លៃគុណភាពផ្ទៃក្នុង​ស្របតាម​ស្តង់ដា​គ្រឹះស្ថានឧត្តមសិក្សា ដែលជាការរួមចំណែកជួយឱ្យវិទ្យាស្ថានជាតិអប់រំកា យនិង​កី​ឡាបានក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញក្នុងពេលឆាប់ៗខាងមុខនេះ ៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រព្រុយណេ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រព្រុយណេ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ ននៃប្រទេសព្រុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់លើបណ្ដាញសង្គមថា ព្រះរាជដំណើររបស់ ព្រះមហាក្សត្រប្រុយណេ មកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែ ជា ការសោយ ក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់ អាន ដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និង សម្តេចតេជោ ជាប្អូនពៅ) ។…