-
ចុងឆ្នាំ២០២២ កម្ពុជាទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅខេត្តព្រះសីហនុ និងខេត្តកោះកុង

-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្ត បន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកសិកម្ម ត្រូវបានបិទបញ្ជប់ ដោយជោគជ័យ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្មបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន សម្រេចទទួលបានលទ្ធផលគួរជាទីមោទន ដូចដែលយើងបានជ្រាបតាមរយ:របាយការណ៍របស់ឯកឧត្តម ងិន ឆាយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដោយសារមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាបុរេស្ថាបនិក។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិរបស់គ្រប់តួអង្គពាក់ព័ន្ធ ហើយឯកឧត្តមរដ្ឋមន្ត្រីផ្ញើក្តីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងនៅតែបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំ២០២២។ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាមូលដ្ឋានគន្លឹះក្នុងការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២២ ទទួលបានជោគជ័យក្នុងនោះមាន ៖ * ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ និងការបំពេញលក្ខខ័ណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ផ្លែស្វាយ មៀនប៉ៃលិន ម្រេច…
-
អ្នកឧកញ៉ា គិត ម៉េង៖ ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតក្នុងឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងរងផលវិបាកធ្ងន់ធរពីវិបត្តិកូវីដ-១៩

ភ្នំពេញ៖ ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតក្នុងឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងរងផលវិបាកធ្ងន់ធរដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងន័យនេះ សម្រាប់អណត្តិថ្មីឆ្នាំ២០២២ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានកំណត់យកមូលបទ «ការតភ្ជាប់អាស៊ីខាងកើតសម្រាប់ការស្តារក្នុងតំបន់ប្រកបដោយ ថាមពល បរិយាបន្ន និងចីរភាព»។
-
សម្ដេចតេជោ ជួបជួបសន្ទនាជាមួយឯកឧត្តម មីន អោងឡាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ

-
លទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់សុខ និងឯកឧត្តម រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃព្រះរាជាណាចក្រម៉ារ៉ុក

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាម ប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និង ជនអន្តោប្រវេសន៍ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុក ។
-
ស្ពានបេតុងឫស្សីកែវ មុខឃ្លាំងសាំង ស្របនឹងស្ពានបាឡេ ការដ្ឋានសម្រេចបាជាង៦៣ភាគរយហើយ គ្រោងនឹងបញ្ចប់មុនព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ស្របនឹងស្ពានបាឡេ ដែលកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧%ហើយ បើតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនាឆ្នាំ២០២៣ខាងមុខនេះ។
-
រដ្ឋបាលខេត្តបាត់ដំបង និង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើសិក្ខាសាលាផ្សព្វផ្សាយ”ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍនអចលនវត្ថុ និងការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានដល់បណ្តាក្រុមហ៊ុន សហគ្រិនពាក់ព័ន្ធកំពុងធ្វើអាជីវកម្មក្នុងខេត្ត

-
សម្តេច ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយកសាលា នាយករងសាលា និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន «ស.ជ.រ.ម» ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
-
រថយន្តតូយ៉ូតា ព្រូស បុករថយន្តធុនធំពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទេចស្ទើរទាំងស្រុង ឯអ្នកបេីកបររងរបួសធ្ងន់

