-
បេក្ខជនជ័យលាភី និទ្ទេស A ចំនួន៣ នាក់ នៃវិទ្យាល័ចន្ទ័ក្រឹស្នា ត្រូវបានលើកទឹកចិត្តនិងអបអរសាទរ ពីសាលា អាជ្ញាធរមូលដ្ឋាន និងប្រជពលរដ្ឋយ៉ាងច្រើនកុះករ

ភ្នំពេញ៖ ដើម្បីអបអរសាទរចំពោះជ័យលាភីសិស្ស ទទួលបាននិទ្ទេស A ចំនួន ៣នាក់ នៃសាលាវិទ្យាល័យច័ន្ទក្រឹស្នា ស្ថិតនៅក្នុង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ ថ្នាក់នាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីហែរ សិស្សជ័យលាភី នៅតាមមូលដ្ឋាន ភូមិ ឃុំ ជិតសាលារៀននេះ ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រឹងរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរនេះ ។
-
រដ្ឋបាលរាជធានីភ្នំពេញជូនដណឹងស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលកាំថ្មីប្រពៃណ៍ចិន និងវៀតណាម

ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណ៏ចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖
-
អភិបាលខេត្តកំពង់ចាម ផ្តល់ការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេសA សម្រាប់ឆ្នាំសិក្សា ២០២០-២០២១

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២នេះ អញ្ជើញជួបសំណេះសំណាល និងផ្តល់ការឧបត្ថម្ភជា សម្ភារ និងថវិកា មួយចំនួនជូនដល់សិស្សានុសិស្ស នៅក្រុងកំពង់ចាមចំនួន៣២នាក់ ដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នៅសាលាខេត្តកំពង់ចាម ។
-
កិច្ចប្រជុំ រៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង” ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ

-
ក្រសួងទេសចរណ៍ ផ្សព្វផ្សាយការអនុវត្តគោលនយោបាយ «លើកកម្ពស់សមភាពយេនឌ័រ» ក្នុងវិស័យរបស់ខ្លួន

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការអនុវត្តគោលនយោបាយ «លើកកម្ពស់សមភាពយេនឌ័រ» របស់ក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារក្លរៀ ក្រុងស្ទឹងសែន ដោយមានការចូលរួមពីលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្តកំពង់ធំជាច្រើនរូប។
-
សម្តេចតេជោ ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី តាមរយៈប្រព័ន្ធវីដេអូ លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ជាពិសេស វិបត្តិនៅមីយ៉ាម៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួបសន្ទនាជាមួយឯកឧត្តម Ismail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ី តាមរយៈប្រព័ន្ធវីដេអូ ដែលនៅក្នុងជំនួបនេះមានចំណុច២សំខាន់ៗ៖ ទី១ ចំណុចទ្វេភាគីកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណុចទី២ កិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ជាពិសេសវិបត្តិនៅមីយ៉ាម៉ា ។
-
កំណាត់ផ្លូវប្រភេទ DBST ចំនួន ៦ខ្សែ នៅក្នុងទីប្រជុំជនក្រុងត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ធ្វើការកែលម្អ និងជួសជុលឲ្យប្រសើរឡើងវិញ (មានវីដេអូ)

-
រថយន្ដម៉ាក Ford RangerPick-up ចំនួន ១៩គ្រឿងត្រូវបានប្រគល់ជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣

នាព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ដម៉ាក Ford Ranger Pick-up ចំនួន១៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ និងស្នងការនគរបាលខេត្តជាប់ព្រំដែន ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១០៥រូប។
-
កម្ពុជា ទទួលបានចំណូលជាង ១៧០០លានដុល្លារ ពីផលនេសាទទឹកសាប សមុទ្រនិងវារីវប្បកម្ម ក្នុងឆ្នាំ២០២១

-
រដ្ឋមន្ត្រីអប់រំ៖ កម្ពុជាបានខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើប្រព័ន្ធអប់រំ ដោយបានផ្លាស់ប្តូរវិធីសាស្ត្រនៃការសិក្សាទៅជាការសិក្សា បែបចំរុះ (មានវីដេអូ)
