-
រាជរដ្ឋាភិបាលកម្ពុជា រៀបចំផែនការអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងនៅឆ្នាំ២០៣៨

ខេត្តព្រះសីហនុ ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ពិគ្រោះយោបល់អំពីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមវត្តមានឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងអភិបាលខេត្តជាប់មាត់សមុទ្រ(កោះកុង កំពត និងខេត្តកែប) និងមានការចូលរួមដោយអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្តមេឃុំ ចៅសង្កាត់ ស្មៀនផងដែរ។ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយកំណត់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។ គោលនយោបាយគ្រប់គ្រង ប្រើប្រាស់ដី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុមានគោលដៅរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លី លំនៅឋាន ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ទាមទារអោយមានការចូលរួមយ៉ាងសកម្មពីវិស័យពាក់ព័ន្ធ ការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី…
-
អប្សរាព្រឹកនេះ ២៥ មករា ២០២២

-
រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សា ជាមួយអគ្គីសនីកម្ពុជា លើគម្រោងរៀបចំខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់កម្លាំង៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គីសនីបាត់ដំបង ទៅព្រំដែនថៃ ក្នុងពេលខាងមុខឆាប់ៗនេះ

-
អង្គការទេសចរណ៍ពិភពលោក កោតសរសើរការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ នៅក្រុងព្រះសីហនុ

-
រាជរដ្ឋាភិបាលកម្ពុជា រៀបចំផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅឆ្នាំ២០៣៨

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ពិគ្រោះយោបល់អំពីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ សិក្ខាសាលានេះបានធ្វើនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ខេត្តព្រះសីហនុ ក្រោមវត្តមានឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត តំណាងអភិបាលខេត្តជាប់មាត់សមុទ្រ(កោះកុង កំពត និងខេត្តកែប) ។ ឯកឧត្តម ប៉ែន សុផល មានប្រសាសន៍ថា ផ្អែកលើក្របខ័ណ្ឌនៃការសិក្សាស្រាវជ្រាវទិន្នន័យតាមរយៈកំណែទម្រង់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ ឆ្លើយតបការផ្លាស់ប្ដូរការរីកចម្រើនសេដ្ឋកិច្ចមានសក្តានុពលក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ស្របតាមនិន្នាការតំបន់ និងពិភពលោក រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយកំណត់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ គោលនយោបាយគ្រប់គ្រង ប្រើប្រាស់ដី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុមានគោលដៅរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លី លំនៅឋាន ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ទាមទារអោយមានការចូលរួមយ៉ាងសកម្មពីវិស័យពាក់ព័ន្ធ ការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ និងធ្វើសមាហរណកម្មវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋានគោលនយោបាយដីធ្លី សៀវភៅដីធ្លី…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ២៤-មករា-២០២២

មាតិកាព័ត៌មាន L1- សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដែលជាអំណោយ របស់ប្រទេសប៉ូឡូញ នៅយប់ស្អែកនេះ ខណៈយុទ្ធនាការ ចាក់វ៉ាក់សាំង កំពុងបន្ត និងបានបង្ហាញប្រសិទ្ធភាព តាមរយៈការមិនមានករណីមរណភាពថ្មី រយៈពេល ៣សប្តាហ៍មកហើយ ៕ …ឃ្លីប… (រូបភាពឯកសារ + អត្ថបទ អាន កាត់ត វណ្ណលុក) C11- ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រចំនួន២២៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…៣៖០០ N01- ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា ២០ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤០នាក់ (ករណីនាំចូល១៥នាក់ និងសហគមន៍២៥នាក់), ជាសះស្បើយ១៩នាក់៕ឃ្លីប(អាន កាត់ត សុខ ណេត) N02-ក្រសួងសាធារណការ ប្រកាសបើកដំណើរការសាកល្បង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ពោធិ៍សែនជ័យ-អូដឹម៕ឃ្លីប(អាន កាត់ត សុខ…
-
ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២២៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តមឧប នាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងលោកជំទាវ និងសមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ រួមនឹងលោកឧកញ៉ា ឡាំ លី ប្រធានក្រុមហ៊ុនផលិតឱសថ មេឌីកូ បានរួមគ្នានាំយកអំណោយ មកចែកជូនគ្រួសារក្រីក្រចំនួន២២៥គ្រួសារ មកពីឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីនេះ ត្រូវបានរៀបចំធ្វើនៅមុខខ្លោងទ្វារប្រាសាទបារមីបន្ទាយទ័ព ខេត្តព្រះសីហនុ ដែលយកតាមរចនាបទខ្លោងទ្វារទន្លេអុំ ប្រាសាទអង្គរវត្តធំ ។ លោក ហ្សាវ ហ្ស៊ីតឺ ប្រធានសមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ បានឲ្យដឹងថា ដោយទឹកចិត្តអាណិតស្រឡាញ់ចំពោះបងប្អូនប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ១៩ និងគ្រោះធម្មជាតិផ្សេងៗ សមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ បានបរិច្ចាកស្បៀង និងថវិកា ដោយក្តីស្រឡាញ់ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាត ហើយសមាគម នឹងបន្តសកម្មភាពបែបនេះបន្តទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខ…
-
កម្ពុជាខិតខំប្រឹងប្រែង កាត់បន្ថយផលប៉ះពាល់ជំងឺកូវី-១៩ មកលើប្រព័ន្ធអប់រំ

រាជធានីភ្នំពេញ៖ ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានប្រារព្ធឡើងតាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “Changing Course, Transforming Education” ដែលជាវេទិកាសម្រាប់បង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់បំផុត ដើម្បីស្វែងយល់ពីសិទិ្ធជាមូលដ្ឋានរបស់មនុស្សគ្រប់រូប ក្នុងការអប់រំ និងកសាងអនាគតប្រកបដោយនិរន្តភាព បរិយាបន្ន និងសន្ដិភាព។
-
ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង ជូនរដ្ឋបាលរាជធានី ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រផងដែរ

-
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងចែកអំណោយនិងប័ណ្ណសរសើរជូនដល់សិស្សប្រឡង ជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនិងសិ ស្សពូកែផ្នែកគណិតវិទ្យានៅវិទ្យាល័យព្រះបាទសុរាម្រឹត

កំពង់ឆ្នាំង ៖ សិស្សានុសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន ២៣នាក់ជាសិស្សពូកែឡងជាប់សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ និងសិស្សពូកែប្រឡងជាប់ផ្នែកគណិតវិទ្យាអង្គរ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានទទួលអំណោយនិងប័ណ្ណសរសើរ ពីលោក ជំទាវ ប៊ន សុភី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុនសុវណ្ណរិទ្ធិ ប្រធានគណបក្ស ខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង ។