-
នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ប្រឆាំង កូវីដ-១៩ ដែលជាអំណោយ របស់ប្រទេសប៉ូឡូញ ខណៈយុទ្ធនាការចាក់ វ៉ាក់ សាំង បាននឹងកំពុងបន្តយ៉ាងសកម្ម ជាមួយនឹងការបង្ហាញឱ្យឃើញពីប្រសិទ្ធភាព តាមរយៈការមិនមានករណីស្លាប់ថ្មីនោះទេ ក្នុងរយៈពេល៣សប្តាហ៍មកហើយ (មានវីដេអូ)

-
ក្រសួងបរិស្ថាន និងដៃគូរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅខេត្តកំពង់ស្ពឺ និងកោះកុងរយៈពេល ៤ថ្ងៃ

ខេត្តកំពង់ស្ពឺ៖ ក្រសួងបរិស្ថានរួមជាមួយដៃគូបានបានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផលនិងសេវាកម្មទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តកោះកុងរយៈពេល៤ថ្ងៃពោលគឺចាប់ថ្ងៃទី២៥-២៨ ខែមករា ឆ្នាំ ២០២២។ គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចនេះមានកិច្ចសហការរវាងក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ធនគាពិភពលោក វិស័យឯកជន សារព័ត៌មាននិងអង្គការក្រៅរដ្ឋាភិបាល។
-
សន្និសីទជាតិស្តីពី “លទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា”

-
កម្ពុជាមាតុភូមិយើង២៥.មករា.២០២២

មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង២៥.មករា.២០២២ L1 នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដែលជាអំណោយ របស់ប្រទេសប៉ូឡូញ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង បាននឹងកំពុងបន្តយ៉ាងសកម្ម ជាមួយនឹងការបង្ហាញឱ្យឃើញពីប្រសិទ្ធភាព តាមរយៈការមិនមានករណីស្លាប់ថ្មីនោះទេ ក្នុងរយៈពេល៣សប្តាហ៍មកហើយ៕..ឃ្លីប (កាត់តនិងអត្ថបទវណ្ណលុក+រូបភាពឯកសារ) TG គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសបានចំនួនជាង ១៤លាននាក់ ៕….អាន….រូបភាពអត្ថបទ ទីងី LD1 រាជរដ្ឋាភិបាល មានការបើកចំហរទូលំទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជា ក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី៕…អាន LD ក្រសួងបរិស្ថាននឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩ និង៣០ នាទីព្រឹក នាសាលប្រជុំម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន៕…ចប់ LD5 អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កោតសរសើរកម្ពុជាដែលខិតខំរៀបចំវេទិកាទេសចរណ៍អាស៊ានប្រកបដោយភាពជោគជ័យ ជាមួយការរំពឹងទុកថា មហាសន្និបាតពិភពលោកនៅឆ្នាំ២០២២ខាងមុខនេះ នឹងក្លាយជាឱកាសដ៏ល្អដើម្បីបង្ហាញដល់សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នូវគំរូពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលសម្រេចបានដោយព្រះរាជាណាចក្រកម្ពុជា៕…អាន LD2 កម្ពុជា ទទួលបានចំណូលជាង…
-
វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំពិនិត្យ និងសម្រេចលើលទ្ធផល ការងារប្រចាំខែមករានិងលើកទិស ដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២
ដីឥដ្ឋ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យនិងសម្រេចលើលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភ: ឆ្នាំ២០២២ របស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល ដោយមានការចូលរួមពីលោកនាយក លោកនាយករង នាយការិយាល័យ នាយរងការិយាល័យ និងមន្រ្តីនៃវិទ្យាស្ថាន ចំនួន២១រូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ និងបានឱ្យលោកនាយករងវិទ្យាស្ថានទទួលបន្ទុកការងាររដ្ឋបាល រាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែមករា របស់អង្គភាពជូនដល់អង្គប្រជុំដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តន៍ក្នុងខែមករា និងកម្មវិធីការងារប្រចាំខែកុម្ភ: ឆ្នាំ២០២២ របស់វិទ្យាស្ថាន។ បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលខ្លឹមសាររបាយការណ៍រួចមក ឯកឧត្តមប្រធានអង្គប្រជុំបានឯកភាពទាំងស្រុងលេីរបាយការណ៍ កម្មវិធីការងារខែកុម្ភៈ និងណែនាំដល់ការិយាល័យរដ្ឋបាល-សរុប យករបាយការណ៍ខាងលើទៅកែសម្រួលនិងរៀបចំកម្មវិធីការងារប្រចាំខែកុម្ភ: ដើម្បីបញ្ជូនមន្ទីរចាត់ការឱ្យទាន់ពេលវេលា។ ជាចុងក្រោយ ឯកឧត្តម ប្រធានអង្គប្រជុំ បានមានមតិណែនាំនូវការងារមួយចំនួនដូចខាងក្រោម៖១-ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវពង្រឹងការគោរពវិន័យការងាររបស់វិទ្យាស្ថានឱ្យបានល្អប្រសើរ២-ជំរុញឱ្យនាយការិយាល័យនីមួយៗ ត្រូវអនុវត្តកម្មវិធីការងារប្រចាំខែ ឱ្យបានសម្រេច ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់វិទ្យាស្ថាន ៣-ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវតាមដាននូវសុខភាពរបស់ខ្លួន និងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ ឱ្យបានជាប់ជានិច្ច៕ដោយ-រ៉ាវុធ
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស ៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែមករា ម្សិលមិញ

-
យើងត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ19 ពិសេសមេរោគបំលែងថ្មីអូមេក្រុង ដែលឆ្លងលឿន និងឆាប់រហ័ស

ខេត្តកំពង់ឆ្នាំង ៖ យើងត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ19 ពិសេសមេរោគបំលែងថ្មីអូមេក្រុង ដែលឆ្លងលឿននិងឆាប់រហ័ស ។ នេះជាការលើកឡើងរបស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកិច្ចប្រជុំនៅសាលាខេត្ត កំ ពង់ឆ្នាំង ស្ដីពីដំណើរការចាក់វ៉ាក់សាំងកូវីដ19 និងយុទ្ធសាស្ត្ររួមគ្នាបង្ការជំងឺកូវីដ19 ពិសេសមេរោគ បំលែងថ្មី អូមីក្រុង ។
-
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ( kOBO Tool Box ) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ SRISM

កំពង់ឆ្នាំង ៖ វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ( kOBO Tool Box ) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ SRISM មានរយៈពេល ០១ថ្ងៃដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមានការអញ្ជើញចូលរួមពី លោក អែម សំណាង អនុប្រធាននាយកដ្ធានព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោកលៀង ជុំ សុបិន្ត នាយករងរដ្ឋបាលសាលាខេត្តនិងលោកស្រីតំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក រួមនិងសិក្ខាកាមមកពីតាមបណ្តាក្រុង ស្រុកក្នុងខេត្តផងដែរ ។
-
រថយន្ត ចំនួន ៣៤គ្រឿង ត្រូវបានកែចង្កូត បង់ពន្ធ និងចុះបញ្ជីសារពើរភ័ណ្ឌរដ្ឋ នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញវត្ថុ ភស្តុភារ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យលេខតួ លេខម៉ាសុីន និង ស្លាកលេខរថយន្តចង្កូតស្តាំ ដែលមន្ត្រីនគរបាលបានយកមក បង់ពន្ធ កែចង្កូត និងចុះបញ្ជីដើម្បីស្នើសុំស្លាកលេខនគរបាលគំរូថ្មីនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០២២នេះ។
-
សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ត្រូវបានលើកទឹកចិត្តពីកងពលតូចថ្មើរជើងលេខ៥១ អាជ្ញាធរមូលដ្ឋាន
