-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធី នៃការអង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹងរបស់អគ្គាធិការដ្ឋាន និងសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជូនថ្នាក់ដឹកនាំ របស់អគ្គាធិការដ្ឋាន

នាព្រឹកថ្ងៃអង្គារទី២៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងនីតិវិធីនៃការអង្កេតស្រាវជ្រាវនិងដោះស្រាយបណ្តឹងរបស់អគ្គាធិការដ្ឋាន និងការប្រកាសសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជូនថ្នាក់ដឹកនាំរបស់អគ្គាធិការដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។
-
គ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងខណ្ឌឫស្សីកែវ បណ្ដាលឲ្យនារីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស

-
ឯកឧត្តម សាយ សំអាល់ ថ្លែងអំណរគុណចំពោះសមាគមកម្ពុជាជប៉ុន ដែលកន្លងមកបានចូលរួមចំណែកចំពោះកិច្ចគាំពារវិស័យបរិស្ថាន

-
សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
-
ក្រុមហ៊ុនរបស់ជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង និងយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់។ល។ ជំនួសឲ្យវត្ថុប្លាស្ទីកដែលកំពុងបំផ្លាញដល់បរិស្ថាន

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS ចូលជួបដើម្បីសម្តែងការគួសម និងស្នើសុំអនុសាសន៍មួយចំនួនទាក់ទងការវិនិយោគដំណាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អំពីកម្មវត្ថុវិនិយោគលើដំណាំស្វាយចន្ទី លើផ្ទៃដី ១០០០ហិតា ក្នុងខេត្តព្រះវិហារ។ ការវិនិយោគនេះមានគោលបំណងសំខាន់៣ គឺ ៖ ទី១- បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរ ជាតិផ្សេងទៀត ទី២- កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់។ល។ ជំនួសឲ្យវត្ថុប្លាស្ទីកដែលកំពុងបំផ្លាញបរិស្ថាន។ អ្វីដែលមានសារៈសំខាន់បំផុតនោះគឺផលិតផលជាកំប៉ុង ដប ថង់ ។ល។ ដែលផលិតចេញជាប្រេងពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយយ៉ាងងាយស្រួលបំផុតទៅក្នុងដី ក្រោយពេលបានប្រើប្រាស់រួច។ ឯកឧត្តម វេង សាខុន បានសម្តែងនូវមតិស្វាគមន៍…
-
ព្រៃលិចទឹកទំហំ៤០ហិកតាស្ថិតក្នុងតំបន់៣ របស់ក្រុងសៀមរាបត្រូវបានដាំស្តារឡើងវិញ

-
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចស្ដីប្រកាសលទ្ធផល នៃជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី

-
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រង អាជីវកម្ម អភិវឌ្ឍន៍អចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យ

-
រដ្ឋលេខាធិក្រសួងកសិកម្ម មានប្រសាសន៍ថា ការរីកចម្រើននៃវិស័យកសិកម្ម គឺជាកត្តាគន្លឹះសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដែលវិស័យនេះបានចូលរួមយ៉ាងសកម្មក្នុងកំណើនផលិតផលក្នុងស្រុក (GDP) និងស្ថិរភាពភាពម៉ាក្រូសេដ្ឋកិច្ច

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ងិន ឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម លោកជំទាវ ឯកឧត្តមទីប្រឹក្សា និងលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមផងដែរ។ ឯកឧត្តមបណ្ឌិត ងិន ឆាយ មានប្រសាសន៍ថា តាមរយៈការអនុវត្តកម្មវិធីការងាររយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការណែនាំតម្រង់ទិសពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ មន្ទីរកសិកម្ម រាជធានី ខេត្ត ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិកម្ម អគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់និងភាពទទួលខុសត្រូវខ្ពស់ ដែលសម្រេចបាននូវលទ្ធផលជោគជ័យ តាមផែនការដែលបានគ្រោងទុក ទោះបីជាប្រទេសកម្ពុជា ជួបវិបត្តិជាសាកលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ មានគោលបំណងដើម្បី៖ ១). ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារតាមផែនការគ្រោងទុក…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលជលផល ការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាប និង សមុទ្រ និងការអភិវឌ្ឍសហគមន៍នេសាទ ក្នុង រយៈពេល១ ឆ្នាំ កន្លងមកនេះ សម្រេចបានលទ្ធផលគួរជាទីមោទន (មានវីដេអូ)
