Category: ព័ត៌មានជាតិ

  • ក្រុមអ្នកជំនាញរកឃើញហ្វូស៊ីលឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង

    ក្រុមអ្នកជំនាញរកឃើញហ្វូស៊ីលឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង

    ក្រុមអ្នកជំនាញក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីលឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង ហើយកំពុងប្រមូលទិន្នន័យវិទ្យាសាស្ត្រ ដើម្បីសិក្សាវាយតម្លៃ និងចាត់វិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិកម្ពុជា។ ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាន បានចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋាន បេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ផ្អែកលើរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃការកំណាយស្រាវជ្រាវនៅក្នុងរណ្ដៅសំខាន់ៗទាំង ៣ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងរណ្ដៅទី១ អ្នកជំនាញបានរកឃើញហ្វូស៊ីលដើមឈើប្រវែងរហូតដល់ ៤០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥០ម៉ែត្រ ចំណែកឯផ្នែកគល់វិញ មានទំហំមុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។ ដោយឡែក កំណាយនៅរណ្ដៅទី២ បានរកឃើញហ្វូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។ ចំពោះរណ្ដៅទី៣ គឺជាហ្វូស៊ីលដើមឈើ ដែលមានប្រវែងប្រមាណ ១០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥ម៉ែត្រ។ ទាក់ទិនក្នុងរឿងនេះលោក លឹម វណ្ណច័ន្ទ ឱ្យដឹងថា ក្រសួងបរិស្ថានគ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ ខាងមុខ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា…

  • កម្ពុជា-សិង្ហបុរី សហការគ្នាទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារ ក្នុងករណីឆបោកតាមអ៊ីម៉ែល

    កម្ពុជា-សិង្ហបុរី សហការគ្នាទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារ ក្នុងករណីឆបោកតាមអ៊ីម៉ែល

    ក​​ម្ពុជា និងសិង្ហបុរី បានសហការគ្នាយ៉ាងជោគជ័យក្នុងការទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារអាមេរិក ព្រមទាំងផ្ទេរប្រាក់នេះត្រឡប់ទៅឱ្យក្រុមហ៊ុនរងគ្រោះវិញ បន្ទាប់ពីចាញ់បោកក្រុមជនសង្ស័យតាមរូបភាពក្លែងបន្លំអ៊ីម៉ែល។ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិសិង្ហបុរី និងធនាគារជាតិនៃកម្ពុជា បានទប់ស្កាត់ការឆបោកធំមួយតាមរូបភាពក្លែងបន្លំអ៊ីម៉ែល។ ទឹកប្រាក់ចំនួន១២,៨ លានដុល្លារអាមេរិក ដែលក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅសិង្ហបុរី ផ្ទេរចូលគណនីធនាគារក្នុងប្រទេសកម្ពុជា ត្រូវបានបង្កក និងផ្ទេរត្រឡប់ទៅក្រុមហ៊ុនរងគ្រោះវិញ។ នៅរសៀលនៅថ្ងៃទី ២៩ ខែតុលា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិសិង្ហបុរី ក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំគណនីអ៊ីម៉ែលនេះ។ សេចក្តីប្រកាសបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ នគរបាលជាតិសិង្ហបុរី បានទទួលរបាយការណ៍ថា ក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅសិង្ហបុរី ត្រូវបានជនសង្ស័យប្រើប្រាស់អ៊ីម៉ែលក្លែងក្លាយឆបោកឱ្យផ្ទេរប្រាក់ចំនួន ១២,៨ លានដុល្លារអាមេរិក ទៅកាន់គណនីធនាគារសង្ស័យមួយនៅក្នុងប្រទេសកម្ពុជា។ ភ្លាមៗនោះ នគរបាលជាតិសិង្ហបុរីបានស្នើសុំកិច្ចសហប្រតិបត្តិការមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានក្រុមការងារ Hotline Scam 24/7 ជាសេនាធិការ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានសម្របសម្រួលជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងផ្ទេរប្រាក់នោះត្រឡប់ទៅកាន់ជនរងគ្រោះវិញបានដោយជោគជ័យ។ បើតាមស្ថាប័នសមត្ថកិច្ច ករណីនេះបានឆ្លុះបញ្ចាំងពីសមត្ថភាព ប្រសិទ្ធភាព និងការប្តេជ្ញាចិត្តខ្ពស់របស់នគរបាលជាតិកម្ពុជា ក្នុងការសហការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន…

  • ទូតចិនសារអបអរសាទរខួបទី២២នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ

    ទូតចិនសារអបអរសាទរខួបទី២២នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ

    ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះសារមួយលើបណ្តាញសង្គម ដើម្បីអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាង វិនពីន បានសរសេរថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ព្រមទាំងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាផងដែរ។ ឯកឧត្តម បានង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះអង្គ «ប្រជាជនកម្ពុជាដែលពោរពេញដោយសមត្ថភាព និងភាពឧស្សាហ៍ព្យាយាម» នឹងបន្តកសាងអនាគតដ៏ភ្លឺស្វាងថែមទៀតសម្រាប់កម្ពុជា។ អ្នកការទូតចិនរូបនេះបានបន្តទៀតថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម។ ឯកឧត្តមបន្ថែមថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងព្រះករុណាព្រះមហាក្សត្រ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា គ្រប់រដូវកាល…

  • ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីរៀបចំផែនការអធិការកិច្ចឆ្នាំ២០២៧ ត្រូវកំណត់ពេលវេលាជាក់លាក់ និងចុះធ្វើឱ្យចំគោលដៅ

    ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីរៀបចំផែនការអធិការកិច្ចឆ្នាំ២០២៧ ត្រូវកំណត់ពេលវេលាជាក់លាក់ និងចុះធ្វើឱ្យចំគោលដៅ

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំផែនការសកម្មភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ប្រចាំឆ្នាំ២០២៧ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីថា៖ «ផែនការអធិការកិច្ចនិងតាមដានការអនុវត្តឆ្នាំ២០២៧នេះ គឺត្រូវផ្អែកលើហានិភ័យនិងមានរូបមន្តច្បាស់លាស់ ដោយកំណត់ពេលវេលាឱ្យបានជាក់លាក់នៃដំណើរការនៃការធ្វើអធិការកិច្ច ដែលខ្លឹមសារនិងពេលវេលាជាក់លាក់នៃការងារអធិការកិច្ចសំខាន់ៗត្រូវបញ្ចូលក្នុង វិធាននិងនីតិវិធីប្រតិបត្តិអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ឱ្យបានពេញលេញ» ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ តាមដានវឌ្ឍនភាព ព្រមទាំងផ្ដល់ទិសដៅការងារពាក់ព័ន្ធការរៀបចំផែនការសកម្មភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ប្រចាំឆ្នាំ២០២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ នៅទីស្ដីការក្រសួងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលនិងហ្មត់ចត់លើការកំណត់ទិសដៅ និងផែនការសកម្មភាពអធិការកិច្ចសម្រាប់ការចុះធ្វើអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់តាមបណ្ដាក្រសួង/ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យចំគោលដៅផ្អែកលើហានិភ័យ និងឱ្យមានលទ្ធផលជាក់ស្តែង ប្រកបដោយសង្គតិភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យនិងកំណែទម្រង់របស់រាជរដ្ឋាភិបាល សំដៅចូលរួមចំណែកលើកកម្ពស់តម្លាភាព គុណភាព ប្រសិទ្ធភាព និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងអភិបាលកិច្ច៕

  • អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បញ្ជាក់ជំហរបន្តសហការគ្នាជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

    អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បញ្ជាក់ជំហរបន្តសហការគ្នាជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

    លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានបញ្ជាក់ថា អង្គការ FAO នឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាលយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ ការបញ្ជាក់របស់លោកស្រី Rebekah Bell ធ្វើឡើងក្នុងឱកាសនៃការចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ លោកស្រីតំណាងអង្គការ FAO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដែលតែងតែផ្តល់អាទិភាពខ្ពស់លើកិច្ចសហការអន្តរវិស័យ ជាពិសេសការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។ លោកស្រីបានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO ដែលពាក់ព័ន្ធនិងវិស័យសុខាភិបាល។ ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ FAO ក្រោមការដឹកនាំរបស់ លោកស្រី Rebekah Bell ក្នុងអំឡុងអាណត្តិ ២០២២–២០២៦ បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងជោគជ័យនៃបេសកកម្ម របស់លោកស្រីតំណាងក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO។…

  • ពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាឱកាសមាសរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយវប្បធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក

    ពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាឱកាសមាសរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយវប្បធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក

    ក្រសួងទេសចរណ៍ រួមជាមួយក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកការដ្ឋានសាងសង់ «ភូមិហ្វ្រង់កូហ្វូនី (Village Francophone)» នៅសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ។ ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិព័រណ៍នេះនឹង ត្រូវរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺមុនកិច្ចប្រជុំកំពូលមួយថ្ងៃ ដើម្បីទទួលស្វាគមន៍ គណៈប្រតិភូមកពីជុំវិញ ៩០ ប្រទេស។ ឯកឧត្តមបានគូសបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី គឺជាវេទិកាដ៏មានតម្លៃក្នុងការបង្ហាញពីសភាពការណ៍ពិត ការខិតខំប្រឹងប្រែងអភិវឌ្ឍជាតិ និង សក្ដានុពលទេសចរណ៍-វប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តម ជុក ជំនោរ បានឱ្យដឹងថា តាមការរៀបចំនៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» នេះ នឹងត្រូវបែងចែកជា ៥ តំបន់សំខាន់ៗ ក្នុងនោះមានតំបន់ពន្លាជាតិសម្រាប់ បណ្តាប្រទេសសមាជិកតាំងបង្ហាញវប្បធម៌ ទេសចរណ៍ និងសមិទ្ធផលនានា ដែលរៀបចំឡើងតាម…

  • ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញវិធានការបន្ទាន់ ដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះទឹក ដោយសារបាតុភូត El Nino

    ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញវិធានការបន្ទាន់ ដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះទឹក ដោយសារបាតុភូត El Nino

    ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ចេញវិធានការបន្ទាន់ ៥ ចំណុចដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងបរិភោគជូនប្រជាពលរដ្ឋកម្ពុជា ដោយសារកត្តាប្រែប្រួលធាតុអាកាស ស្របពេលដែលបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថា នឹងកើតមានក្នុងកម្រិត ១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយផ្អែកលើការព្យាករអាកាសធាតុសម្រាប់រដូវប្រាំងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ រដូវវស្សាឆ្នាំ២០២៦ នៅកម្ពុជា បានបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលានេះ។ ខណៈបាតុភូត El Niño នឹងស្ថិតក្នុងកម្រិតខ្ពស់ ១០០ភាគរយរហូតដល់ដើមឆ្នាំ២០២៧។ ក្នុងបរិបទនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំងអស់ ឱ្យអនុវត្តនូវវិធានការសំខាន់ៗ ចំនួន ៥ ចំណុច។ វិធានការទី១ ក្រសួងបានចាត់តាំងមន្ត្រីចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមស្រះទឹក និងអណ្តូង ព្រមទាំងដាក់ចេញវិធានការចាំបាច់ និងអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីអណ្តូងខូច ឬស្រះរីងស្ងួត ដើម្បីឆ្លើយតបនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ទាប់មក ក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយសារកង្វះខាតទឹកត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ងល់ថា ហេតុអ្វីអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសមិនហ៊ាននិយាយពីករណីពលរដ្ឋថៃលែងអាចមូលមកធ្វើស្រែលើដី ១៣៨ ហិកតា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ងល់ថា ហេតុអ្វីអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសមិនហ៊ាននិយាយពីករណីពលរដ្ឋថៃលែងអាចមូលមកធ្វើស្រែលើដី ១៣៨ ហិកតា

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា ហេតុអ្វីក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេស ដែលតែងតែចោទប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ បែរជាមិនហ៊ាននិយាយអំពីករណីប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ លែងអាចចូលមកធ្វើកសិកម្មលើដីទំហំ ១៣៨ហិកតាដូចមុន បន្ទាប់ពីមានការសាងសង់របងបេតុងនៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់លេខ ៥៩។ តាមរយៈសារដែលបានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីបានលើកឡើងថា ក្រុមអ្នកនយោបាយខ្មែរមួយក្រុមនៅក្រៅប្រទេស តែងចោទប្រកាន់រាជរដ្ឋាភិបាលដោយគ្មានឯកសារ ឬភស្តុតាងច្បាស់លាស់ថា បានធ្វើឱ្យបាត់បង់ដីខ្មែរនៅតំបន់ព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការសាងសង់របងបេតុងជាឯកតោភាគីដោយប្រទេសថៃ។ ក្រុមអ្នកនយោបាយទាំងនោះតែងយកព័ត៌មានពីបណ្តាញសារព័ត៌មានថៃមកធ្វើជាមូលដ្ឋានក្នុងការរិះគន់រាជរដ្ឋាភិបាល។ ប៉ុន្តែ នៅពេលសារព័ត៌មានថៃផ្សាយថា ការសាងសង់របងបេតុងនៅតំបន់នេះបានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការលើដីទំហំ ៨៦៣រ៉ៃ ស្មើនឹងប្រមាណ ១៣៨ហិកតា លែងអាចបន្តឆ្លងដែនចូលមកធ្វើកសិកម្មដូចមុន បែរជាក្រុមអ្នកនយោបាយទាំងនោះនៅស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។ សម្តេចធិបតីបានចោទជាសំណួរថា តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះមានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដីឬយ៉ាងណា ទោះបីជាពួកគេគ្មានឯកសារ ឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ។ សូមបញ្ជាក់ថា ភាគីថៃកំពុងសាងសង់របងបេតុងរឹងមាំប្រវែងជាង ៨ គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ ៥២ ដល់លេខ…

  • ខេត្តសៀមរាបទទួលបានជើងហោះហើរថ្មីពីកូរ៉េខាងត្បូង និងបន្ថែមជើងហោះហើរពីចិន

    ខេត្តសៀមរាបទទួលបានជើងហោះហើរថ្មីពីកូរ៉េខាងត្បូង និងបន្ថែមជើងហោះហើរពីចិន

    រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ពីកូរ៉េខាងត្បូងនឹងបើកជើងហោះហើរតាមរដូវថ្មី ខណៈក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសចិនក៏បានបន្ថែមជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways របស់ប្រទេសកូរ៉េនឹងចាប់ផ្តើមហោះហើរតាមរដូវលើផ្លូវ សេអ៊ូល-អ៊ីនឈន់ ទៅកាន់ខេត្តសៀមរាបជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines របស់ប្រទេសចិន បានបង្កើនជើងហោះហើរពីទីក្រុងគុនមីង ប្រទេសចិន មកកាន់សៀមរាប ពី៣ជើង ទៅ៤ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយហោះហើរនៅថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ និងអាទិត្យដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការបើកផ្លូវហោះហើរថ្មី និងការបង្កើនជើងហោះហើរទាំងនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនចំណូលដល់អាជីវកម្មក្នុងខេត្តសៀមរាម លើកកម្ពស់សក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់ខេត្តសៀមរាប និងពង្រីកជើងហោះហើរអន្តរជាតិ និងទីផ្សារទេសចរណ៍របស់កម្ពុជា។ ក្នុងខែកញ្ញា…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តយុវជនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពវៃឆ្លាត និងការទទួលខុសត្រូវ ដើម្បីជាជំនួយដល់ការរៀនសូត្រ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តយុវជនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពវៃឆ្លាត និងការទទួលខុសត្រូវ ដើម្បីជាជំនួយដល់ការរៀនសូត្រ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប បានក្រើនរំលឹកដល់យុវជនទាំងអស់ មិនត្រូវផ្តោតត្រឹមការទន្ទេញមេរៀនបែបបុរាណនោះឡើយ គឺត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ឱ្យបានត្រឹមត្រូវ ដើម្បីជាឧបករណ៍ជំនួយស្មារតី ក្នុងការគិត វិភាគ និងស្វែងរកដំណោះស្រាយថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងការទទួលខុសត្រូវ។ នាឱកាសសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ឆ្នាំសិក្សា ២០២៥-២០២៦ មកពីខេត្តព្រះសីហនុ កំពត និងកែប នាល្ងាចថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់សិស្សជ័យលាភីនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ទាំងអស់ ដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយពេលនេះត្រូវចាប់ផ្តើមដំណើរជីវិតថ្មីមួយទៀត។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ អាណាព្យាបាលសិស្ស ចំពោះកិច្ចខិតខំប្រឹងប្រែងជ្រោមជ្រែងឱ្យសិស្សបានរៀនចប់ចុងចប់ដើម និងសូមអរគុណដល់រដ្ឋបាលខេត្ត មន្ទីរអប់រំខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំង៣ ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា។…