Category: ព័ត៌មានជាតិ

  • ៩ខែឆ្នាំនេះភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តបន្តកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបន្តធ្លាក់ចុះ

    ៩ខែឆ្នាំនេះភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តបន្តកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបន្តធ្លាក់ចុះ

    ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ ចំនួនភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជាសរុបជាង ២៧ លាននាក់ កើន ៤៦,១% ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិវិញមានចំនួន ២លាន ៤សែននាក់ ថយ ៤៣,៧%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍មានការព្រួយបារម្ភចំពោះការបន្តធ្លាក់ចុះនេះ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (PATA Cambodia Chapter) យល់ឃើញថា វិស័យទេសចរណ៍កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលប្រឈមមួយ ដែលទាមទារឱ្យមានការគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ការគ្រប់គ្រងគោលដៅ និងការពង្រឹងទំនុកចិត្តពីសហគមន៍អន្តរជាតិ។ លោកបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែប៉ះពាល់ដល់សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការងារ ជីវភាពប្រជាពលរដ្ឋ អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងសហគមន៍ដែលពឹងផ្អែកលើចំណូលពីវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្រសួងទេសចរណ៍រួមជាមួយដៃគូពាក់ព័ន្ធ បាននិងកំពុងធ្វើការជាមួយគ្នា លើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនឡើងវិញ។ ចំណែកលោក ធួន ស៊ីណាន អ្នកធ្វើការងារវិស័យទេសចរណ៍មួយរូបនៅកម្ពុជា យល់ឃើញថា ឆ្នាំ២០២៧ គួរត្រូវបានកំណត់ជាឆ្នាំអាទិភាពសម្រាប់ការស្តារទំនុកចិត្ត ការបង្កើនការលក់ទេសចរណ៍អន្តរជាតិ…

  • គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ព្រមៗគ្នានៅ១១ទីតាំង នាចុងខែវិច្ឆិកានេះ

    គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ព្រមៗគ្នានៅ១១ទីតាំង នាចុងខែវិច្ឆិកានេះ

    គម្រោងព្រែកជីកហ្វូណនតេជោ​ នឹងត្រូវបើកការដ្ឋានសាងសង់​ចំនួន១១ទីតាំងព្រមៗគ្នា នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ​។ ក្នុងវេទិកាបាឋកថា «ក្តីសុបិន្តហ្វូណន»កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅ ១១ទីតាំងផ្សេងៗគ្នា ដោយក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company)។ ការសាងសង់គ្រោងចំណាយថវិកាសរុប ១ពាន់ ៧រយលានដុល្លារអាមេរិក ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៨។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាលក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវទឹក និងការធានាឯករាជ្យភាពក្នុងការដឹកជញ្ជូនរបស់កម្ពុជា ប្រកបដោយនិរន្តរភាព។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងទាំង១១ទីតាំងនេះ គឺស្ថិតនៅក្នុងខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ ចំពោះប្រវែងជាក់លាក់ ក្រសួងកំពុងរៀបចំតម្រាយថ្មី។  ឯកឧត្តម ផន រឹម បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំពឹងថា…

  • Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេសសម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000 ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe

    Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេសសម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000 ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe

    ភ្នំពេញ ប្រទេសកម្ពុជា – ខែតុលា ឆ្នាំ 2026 – Taobao Cambodia បានប្រកាសបើកយុទ្ធនាការលក់ទំនិញដ៏ធំប្រចាំឆ្នាំ “Double 11 Shopping Festival” ជាផ្លូវការ ដោយនាំមកនូវការបញ្ចុះតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងបទពិសោធន៍ទិញទំនិញកាន់តែទំនើប និងងាយស្រួលជាងមុន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2026 ដោយផ្តល់ឱកាសឱ្យអ្នកចូលចិត្តទិញទំនិញអនឡាញ អាចស្វែងរកផលិតផលដែលខ្លួនពេញចិត្ត ចាប់ពីសម្លៀកបំពាក់តាមនិន្នាការថ្មីៗ ផលិតផលសម្រស់ គ្រឿងបច្ចេកវិទ្យា រហូតដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃកាន់តែសមរម្យ។ កាន់តែពិសេសសម្រាប់អ្នកគាំទ្ររឿងភាគចិន Taobao ក៏បានសហការជាមួយ Zhang Linghe (ចាង លីងហឺ) តារាសម្តែងចិនដ៏មានប្រជាប្រិយភាព ដែលនឹងបង្ហាញវត្តមាននៅលើផ្ទាំងផ្សព្វផ្សាយពិសេសក្នុងកម្មវិធី Taobao និងវីដេអូផ្សព្វផ្សាយថ្មីរបស់ម៉ាក។ អ្នកគាំទ្រក៏អាចចូលរួមសកម្មភាពស្វែងរករង្វាន់ពិសេសប្រចាំថ្ងៃ និងរង់ចាំទស្សនាការផ្សាយផ្ទាល់ពិសេសរបស់តារារូបនេះក្នុងអំឡុងយុទ្ធនាការ Double 11 ផងដែរ។ Taobao Cambodia បានបន្តពង្រីកបណ្តាញសេវាកម្មនេះតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួនបី រួមមាន ZTO Express, CE…

  • រដ្ឋបាលរាជធានីភ្នំពេញ ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះចាស់

    រដ្ឋបាលរាជធានីភ្នំពេញ ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះចាស់

    ប្រជាពលរដ្ឋជាង ១០ ០០០ គ្រួសារ ដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានទទួល​បណ្ណកម្ម​សិទ្ធិដីធ្លីស្របច្បាប់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឆ្វៀលដី និងបញ្ចប់ការបង្កកជាច្រើនឆ្នាំ។ ពិធីប្រគល់បណ្ណបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលានេះក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១១,៣២១ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន១០ នៃសង្កាត់​ចោមចៅទី៣ ចោមចៅទី២ និងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ការទទួលបានបណ្ណកម្មសិទ្ធិនេះ កើតឡើងបន្ទាប់ពី​រាជរដ្ឋាភិបាលសម្រេចឆ្វៀលដីប្រគល់ជូនប្រជាពលរដ្ឋវិញ ក្រោយពេលប្រតិបត្តិការព្រលានយន្តហោះត្រូវបានផ្ទេរទៅទីតាំងថ្មីក្នុង​ខេត្ត​កណ្តាល។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់ជូនប្រជាពលរដ្ឋ។ ក្រៅពីទទួលបានបណ្ណកម្មសិទ្ធិ ទីតាំងព្រលានយន្តហោះចាស់នេះ ក៏នឹងត្រូវរៀប​ចំផ្នែកខ្លះជាសួនកម្សាន្ត និងកន្លែងហាត់ប្រាណ ព្រមទាំងមានការស្ថាបនាប្រព័ន្ធលូបង្ហូរទឹកបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល​ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកកស្ទះប្រឡាយទឹក។ ដោយឡែក លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានឱ្យដឹងថា បណ្ណកម្មសិទ្ធិដែលបានប្រគល់ជូនពេលនេះ មាន​លក្ខណៈពិសេសដោយមានការកំណត់កម្ពស់នៃការសាងសង់ច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងរៀបចំដែនដីឱ្យមានរបៀប​រៀបរយ ៕ អត្ថបទនិងរូបភាព៖ហេង សម្បត្តិ

  • អូរសោម ក្លាយជាតំបន់ទាក់ទាញសម្រាប់ការដាំដុះកាហ្វេគុណភាពល្អ

    អូរសោម ក្លាយជាតំបន់ទាក់ទាញសម្រាប់ការដាំដុះកាហ្វេគុណភាពល្អ

    តំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ កំពុងក្លាយជាតំបន់ដែលទាក់ទាញកសិករ និងអ្នកវិនិយោគឱ្យងាកមកដាំដំណាំកាហ្វេ ដោយសារមានលក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុអំណោយផល ព្រមទាំងមានតម្រូវការទីផ្សារខ្ពស់។ ការដាំកាហ្វេចំណាយដើមទុនទាប ហើយទទួលផលចំណេញមកវិញលឿនជាងដំណាំដទៃទៀត។ ប្រជាពលរដ្ឋជាច្រើនបានងាកមកចាប់អារម្មណ៍លើដំណាំកាហ្វេ ដែលកំពុងមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់។ លោក លៀង ពេជ្រ ម្ចាស់ចម្ការកាហ្វេមួយកន្លែងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ន លោកបានដាំកាហ្វេពូជ អារ៉ាប៊ីកា (Arabica) និងរ៉ូប៉ូស្តា (Robusta) លើផ្ទៃដីជាង ១៤០ហិកតា ក្នុងនោះជាង៨០ហិកតាកំពុងផ្តល់ផល។ ពូជ​ រ៉ូប៉ូស្តា អាចផ្តល់ទិន្នផលខ្ពស់ ចំណែកពូជអារ៉ាប៊ីកា ត្រូវការរយៈពេលខ្លី ដោយអាចចាប់ផ្តើមផ្តល់ផលប្រមាណ ១៨ខែបន្ទាប់ពីដាំ។ ជាទូទៅ ពូជអារ៉ាប៊ីកាត្រូវការលក្ខខណ្ឌភូមិសាស្ត្រសមស្រប ជាពិសេសតំបន់ដែលមានរយៈកម្ពស់ពី ៤០០ទៅ ១ ០០០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ដើម្បីទទួលបានរសជាតិល្អ។ ប៉ុន្តែ ដោយសារតំបន់អូរសោមមានសំណើមខ្ពស់ និងព្រៃឈើសម្បូរបែប ការដាំដុះនៅរយៈកម្ពស់ត្រឹម ៣០០ម៉ែត្រក៏អាចទទួលបានផលល្អផងដែរ។ លោក លៀង ពេជ្រ បានបញ្ជាក់ថា ការដាំកាហ្វេមិនអាចធ្វើឡើងដោយមិនគិតគូរពីលក្ខខណ្ឌភូមិសាស្ត្រនោះទេ ពោលគឺត្រូវពិចារណាទាំងរយៈកម្ពស់ និងប្រភេទដី ដើម្បីធានាថាដំណាំអាចផ្តល់ផលតាមការរំពឹងទុក។ បច្ចុប្បន្ន ការផ្គត់ផ្គង់កាហ្វេនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនៅឡើយទេ ព្រោះមានតម្រូវការខ្ពស់ និងមានក្រុមហ៊ុនជាច្រើនបានទាក់ទងទិញ។ ចំពោះតម្លៃ…

  • អ្នកដឹកនាំរឿងរំពឹងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» នឹងវាយលុកទីផ្សារអន្តរជាតិ ជាមួយការពិតប្រវត្តិសាស្ត្រ

    អ្នកដឹកនាំរឿងរំពឹងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» នឹងវាយលុកទីផ្សារអន្តរជាតិ ជាមួយការពិតប្រវត្តិសាស្ត្រ

    ម្ចាស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿង រំពឹងថា ខ្សែភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» នឹងអាច​ឈានជើងទៅកាន់​ឆាកអន្តរជាតិ ដើម្បីទម្លាយ​ការ​ពិតជុំវិញទុក្ខវេទនា និងអំពើឃោរឃៅរបស់ទាហាន​ថៃមកលើជនភៀសសឹកខ្មែរ ក្រោយការដួលរលំនៃ​របប​​ខ្មែរក្រហម។ វណ្ណកម្មប្រវត្តិសាស្ត្រពិត ដែលមានចំណង​ជើង«សោកនាដកម្មភ្នំខ្មោច» ត្រូវបានផលិតឡើង​យ៉ាងសម្រិតសម្រាំងដើម្បីទម្លាយការពិត ពីទុក្ខវេទនា​របស់​ប្រជាពលរដ្ឋខ្មែរ ដែលបានរត់ភៀសខ្លួនស្វែង​រក​សុវត្ថិភាពនៅប្រទេសទី៣ ប៉ុន្តែបែរជាត្រូវរងគ្រោះ និង​ទទួលរងភាពអយុត្តិធម៌​យ៉ាងធ្ងន់ធ្ងរ​ពីសំណាក់ទាហាន​ថៃ។ លើសពីនេះ ភាពយន្តនេះ​ក៏នឹងបកស្រាយតបជុំវិញ​ការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថា «រមិលគុណ» ដោយ​បង្ហាញឱ្យឃើញច្បាស់ថា កម្ពុជា​មិន​ដែលជំពាក់គុណថៃនោះឡើយ ពោលគឺភាគីថៃទៅ​វិញ​ទេដែលជាអ្នកធ្វើបាប និងប្រព្រឹត្តអំពើដ៏​សាហាវ​ឃោរ​ឃៅមកលើជនភៀសសឹកកម្ពុជា។ ខណៈខ្សែភាពយន្តត្រៀមនឹងចាក់បញ្ចំង លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានអំពាវនាវ​ដល់ប្រជា​ពល​រដ្ឋ​​ខ្មែរគ្រប់រូបចូលរួមគាំទ្រ និងទស្សនាភាពយន្ត​នេះឱ្យ​បាន​ច្រើនកុះករ ដើម្បីជ្រួតជ្រាបពីប្រវត្តិសាស្ត្រពិត​នៅ​តំបន់​ភ្នំខ្មោចនៃជួរភ្នំដងរែក។ លោកបានគូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចង់ឃើញ​ស្នាដៃ​ប្រវត្តិសាស្ត្រ​មួយនេះ មានវត្តមាននៅលើបណ្តាញភាពយន្ត​ពិភពលោក Netflix ទាល់តែមានការចូលរួមគាំទ្រ​យ៉ាងច្រើនពីមហាជន ដើម្បីបង្កើតទិន្នន័យទស្សនា​តាមការកំណត់របស់ Netflix ដែលអាចធ្វើឱ្យរឿង​នេះក្លាយជាមាតិកាសកលលោក។ បើតាមអ្នកដឹកនាំភាពយន្តរូបនេះ ការជួយជ្រោមជ្រែង​ពីទស្សនិកជន មិនត្រឹមតែនាំយករឿងរ៉ាវពិតទៅបង្ហាញ​ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាស្ពានបើកផ្លូវ​ឱ្យវិស័យភាពយន្តខ្មែរឈានជើងទៅកាន់ឆាកអន្តរជាតិទៀតផង។ សូមជម្រាបថា សាច់រឿងនៃភាពយន្ត «សោកនាដកម្មភ្នំ​ខ្មោច» ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវពិតក្នុងសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី…

  • មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

    មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

    ភ្នំពេញ, ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ – មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីភាពញញឹមនៃកុមារ​ ​(PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់អាហារ ការថែទាំ និងការអប់រំដល់កុមារទុរគត ដូច្នេះកុមារទាំងនោះអាចក្លាយជាមនុស្សដែលរឹងមាំ ឯករាជ្យ មានជំនាញសង្គម និងវិជ្ជាជីវៈច្បាស់លាស់ នៅពេលពួកគេធំពេញវ័យ។ ជំនួយរបស់ HFF ចំនួន 55,000 ដុល្លារសហរដ្ឋអាមេរិក ក្រោមកម្មវិធី Casa Herbalife នឹងគាំទ្រកម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ PSE សម្រាប់កុមារដែលត្រូវការជំនួយនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍របស់ PSE ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានកុមារសរុបចំនួន ៧៦០ នាក់ ដែលមានអាយុចាប់ពី ៣ ដល់១៣ ឆ្នាំ នៅក្នុងមជ្ឈមណ្ឌលសេវាកម្មសហគមន៍ (CSC) ចំនួន ៤ ដែលរួមមាន សែនសុខ ភូមិឬស្សី អូរបែកក្អម និង ព្រែកហូរ។ លោក ថាំង វូ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife កម្ពុជា…

  • អង្គការអុកស្វាមអន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយបន្ទាន់ និងរយៈពេលវែងសម្រាប់គ្រួសារភៀសសឹកកម្ពុជា

    អង្គការអុកស្វាមអន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយបន្ទាន់ និងរយៈពេលវែងសម្រាប់គ្រួសារភៀសសឹកកម្ពុជា

    លោក Amitabh Behar នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ និងបន្តធ្វើជាប្រចាំ ដើម្បីជួយដល់ជនភៀសសឹកកម្ពុជា​​រាប់ពាន់គ្រួសារ​ឱ្យ​ត្រឡប់ទៅ​ផ្ទះវិញ​ដោយ​សុវត្ថិភាព ស្តារជីវភាពរស់នៅ និង​កសាង​អនាគត​របស់ពួកគេ​ឡើង​វិញដោយ​សេចក្តីថ្លៃថ្នូរ។ ការអំពាវនាវនេះធ្វើឡើងនៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីលោកនាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា និង​ក្រុមការងារបាន​ធ្វើ​ដំណើរទស្សនកិច្ចទៅកាន់សហគមន៍ភៀសសឹកនៅភូមិរង់ចាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ​ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ កំពុង​ស្នាក់នៅបណ្តោះអាសន្ន​ក្នុង “ភូមិរង់ចាំ” ដោយសារផ្ទះរបស់ពួកគាត់ស្ថិត​នៅក្នុង តំបន់កាន់កាប់ដោយកម្លាំងយោធាថៃ ឬតំបន់មានគ្រាប់មិនទាន់ផ្ទុះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Oxfam លោក Amitabh Behar បានឮដោយផ្ទាល់ពីអ្នកភូមិដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ លោក​លើកឡើងថា ទោះបីជាបទឈប់បាញ់បាននាំមកនូវក្តីសង្ឃឹម និងបញ្ចប់អំពើហិង្សាភ្លាមៗក៏ដោយ ប៉ុន្តែវិបត្តិនៅតែបន្តកើតមានសម្រាប់គ្រួសារជនភៀសសឹករាប់ពាន់គ្រួសារ។ ប្រជាពលរដ្ឋចង់វិលត្រឡប់ទៅផ្ទះ ដើម្បីកសាងជីវិតឡើងវិញ និងធានាអនាគតសម្រាប់កូនចៅរបស់ពួកគេ ប៉ុន្តែរឿងនេះត្រូវការអ្វីដែលលើសពីជំនួយសង្គ្រោះបន្ទាន់។ នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិបញ្ជាក់ថា ការវិនិយោគប្រកបដោយនិរន្តរភាពលើជីវភាពរស់នៅ ការទទួលបានសិទ្ធិប្រើប្រាស់ដីធ្លីដោយសុវត្ថិភាព ការបង្កើតការងារ និងការគាំទ្រដល់ការស្តារជីវភាពឡើងវិញក្នុងរយៈពេលវែង គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យគ្រួសារទាំងនោះអាចវិលត្រឡប់ទៅផ្ទះវិញដោយ​សុវត្ថិភាព និងកសាងជីវិតឡើងវិញដោយមានសេចក្តីថ្លៃថ្នូរ។ នៅពេលដែលគ្រួសារភៀសសឹកនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជា អង្គការអុកស្វាមបានអំពាវនាវដល់អាជ្ញាធរជាតិ ស្ថាប័នក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងវិនិយោគលើដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលឆ្លើយតបតម្រូវការមនុស្សធម៌ភ្លាមៗ ព្រមទាំងជួយសម្រួលដល់ការកសាងសន្តិភាព…

  • ៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង១ពាន់ ភាគច្រើនពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ

    ៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង១ពាន់ ភាគច្រើនពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ

    ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃទទួលបានពាក្យបណ្ដឹងសរុប ១ ០៣១បណ្ដឹង ក្នុងនោះបានចាត់ការពិនិត្យសិក្សាចំនួន ៩០១បណ្ដឹង និងដោះស្រាយបាន ៨៦៣បណ្ដឹង។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ គឺកើនឡើង ៣២០បណ្ដឹង ស្មើនឹង៥៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃ។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមបណ្តឹងទាំងនោះ បណ្តឹងប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋមានចំនួន ១២២បណ្ដឹង, ប្រជាពលរដ្ឋជាមួយមន្ត្រីរាជការមានចំនួន ២៣៨បណ្ដឹង មន្ត្រីរាជការជាមួយមន្ត្រី​រាជការមានចំនួន ៧បណ្ដឹង ប្រជាពលរដ្ឋជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃមានចំនួន ១៣បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការមានចំនួន ៥២១បណ្ដឹង។ ពាក្យបណ្តឹងទាំងអស់ខាងលើនេះ គឺទទួលបានតាមរយៈបណ្តាញសង្គម សារព័ត៌មាន តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួ​ងមហាផ្ទៃ ឬតាមរយៈការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួងមហាផ្ទៃជាដើម៕ សេង បារាំង AMS

  • ស្រ្តីទី១នៃកម្ពុជាត្រៀមស្បៃខ្មែរ ជូនប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

    ស្រ្តីទី១នៃកម្ពុជាត្រៀមស្បៃខ្មែរ ជូនប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយនៃកម្ពុជា បានត្រៀមស្បៃខ្មែរ ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់មេដឹកនាំ​កំពូលមកពីបណ្តាប្រទេសនានា ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក​ទី២០ នៅភ្នំពេញ នាខែវិច្ឆិកាខាងមុខ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ បានបង្ហោះរូប​ជា​ច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះ៖ «​ឆ្លៀត​ពេល​មក​រៀនអំពីស្បៃខ្មែរ, របៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍​ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី​២០ »។ ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា ពិតណាស់ ស្បៃ គឺជាក្រណាត់​ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំង​ពីសម័យ​បុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បញ្ជាក់ថា ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬសរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬគោមក្បាច់ចក្កច័ន្ទ ស្រដៀង​គ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវ​ពរ​ជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។ សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិចិ្ឆកាខាងមុខ។…