Category: ព័ត៌មានជាតិ

  • ក្រសួងការបរទេសណែនាំឱ្យពលរដ្ឋខ្មែរនៅបារាំង បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងទៅក្បែរតំបន់បាតុកម្ម

    ក្រសួងការបរទេសណែនាំឱ្យពលរដ្ឋខ្មែរនៅបារាំង បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងទៅក្បែរតំបន់បាតុកម្ម

    មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងសិក្សានៅប្រទេសបារាំង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វើដំណើរទៅក្បែរតំបន់ដែលមានការធ្វើ បាតុកម្ម ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ចាន់ រតនា បានបញ្ជាក់ប្រាប់ AMS នៅថ្ងៃនេះថា ពលរដ្ឋ និងនិស្សិតខ្មែរទាំងអស់នៅប្រទេសបារាំងមានសុវត្ថិភាពល្អ ហើយមិនមានការពាក់ព័ន្ធនឹងការធ្វើបាតុកម្មឡើយ ខណៈស្ថានការណ៍បាតុកម្មបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបារាំង។ ទោះជាយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ក៏នៅតែអំពាវនាវឱ្យពលរដ្ឋ អ្នកទៅកម្សាន្ត និងនិស្សិតខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងទៅក្បែរទីតាំងបាតុកម្ម និងត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ បើតាមអ្នកនាំពាក្យ ប្រសិនបើជួបប្រទះហេតុការណ៍បន្ទាន់ ពលរដ្ឋអាចទាក់ទងទៅស្ថានទូតកម្ពុជា ឬក្រសួងការបរទេសដោយផ្ទាល់ ដើម្បីទទួលបានអន្តរាគមន៍ទាន់ពេលវេលា។ ប្រទេសមួយចំនួនទៀតនៅអាស៊ាន ក៏បានណែនាំឱ្យប្រជាពលរដ្ឋខ្លួន ដែលកំពុងរស់នៅប្រទេសបារាំង បង្កើនការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។ បាតុកម្មនៅប្រទេសបារាំង បានផ្ទុះឡើងដំបូងចេញពីការតវ៉ារបស់ក្រុមសិស្ស-និស្សិត ប្រឆាំងនឹងការកាត់បន្ថយថវិកាក្នុងវិស័យអប់រំ ការកើនឡើងនៃថ្លៃជីវភាព និងតម្លៃប្រេង ដែលជាផលប៉ះពាល់កើតចេញពីសង្គ្រាមនៅអ៊ីរ៉ង់។ ទំហំបាតុកម្មនេះបានរីករាលដាលកាន់តែធំ កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ ក្រោយមានការចូលរួមពីប្រជាពលរដ្ឋទូទៅ សហជីពកម្មករ និងក្រុមអាវកាក់លឿង ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ ព្រមទាំងដំឡើងប្រាក់ខែ និងប្រាក់សោធននិវត្តន៍៕ ទួន សុផល

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់ធ្ងរតាមច្បាប់ចំពោះមន្ត្រី «ធ្វើស៊ី» ពលរដ្ឋ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់ធ្ងរតាមច្បាប់ចំពោះមន្ត្រី «ធ្វើស៊ី» ពលរដ្ឋ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច ព្រមទាំងមន្ត្រីដែលប្រើប្រាស់អំណាចខុសច្បាប់ ដើម្បីគំរាមកំហែង ឬទារផលប្រយោជន៍ពីប្រជាពលរដ្ឋ។ តាមរយៈសារបង្ហោះលើបណ្ដាញសង្គម ឯកឧត្តម ស សុខា បានបញ្ជាក់ថា ករណីជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬឯកសណ្ឋានសមត្ថកិច្ច និងការបន្លំខ្លួនទៅឃាត់ខ្លួន ឆែកឆេរ សាកសួរ ឬគំរាមកំហែងប្រជាពលរដ្ឋដោយខុសច្បាប់ ដើម្បីទាញយកផលប្រយោជន៍ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវស៊ើបអង្កេត កំណត់មុខសញ្ញា ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ចំពោះមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដែលប្រើប្រាស់តួនាទី ឬអំណាចដោយគ្មានភារកិច្ច ដើម្បីឃាត់ខ្លួន សំឡុត គំរាមកំហែង បង្ខិតបង្ខំ ឬទារផលប្រយោជន៍ពីប្រជាពលរដ្ឋ ជាពិសេសក្នុងទម្រង់«ធ្វើស៊ី»ជាដើមនោះ ឯកឧត្តម ស សុខា ប្រកាសថា មន្ត្រីទាំងនោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ហើយត្រូវកសាងសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរាយការណ៍ ឬដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ និងអង្គភាពនគរបាលដែលនៅជិតបំផុត ប្រសិនបើបានជួបប្រទះ ឬមានព័ត៌មានអំពីជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ឬមន្ត្រីប្រព្រឹត្តខុសច្បាប់។ ក្នុងករណីចាំបាច់ ពលរដ្ឋអាចរាយការណ៍មកតាមប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ៕…

  • សិប្បកម្មកែច្នៃជន្លេនមួយនៅខេត្តព្រះវិហារ ជួយផ្តល់ចំណូលឲ្យពលរដ្ឋក្នុងមូលដ្ឋានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ

    សិប្បកម្មកែច្នៃជន្លេនមួយនៅខេត្តព្រះវិហារ ជួយផ្តល់ចំណូលឲ្យពលរដ្ឋក្នុងមូលដ្ឋានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ

    ក្រៅពីរបរកសិកម្មធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកគូលែន ខេត្តព្រះវិហារ បានចាប់យកឱកាសរកប្រាក់ចំណូលបន្ថែម តាមរយៈការធ្វើការងារនៅក្នុងសិប្បកម្មកែច្នៃជន្លេនមួយមួយកន្លែង ដែលអាចផ្តល់ចំណូលល្អប្រសើរសម្រាប់លើកស្ទួយជីវភាពគ្រួសារ។ សិប្បកម្មកែច្នៃជន្លេនខ្នាតសហគមន៍មួយកន្លែងនេះ ស្ថិតនៅក្នុងភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន បានបើកដំណើរការអស់រយៈពេល ៧ឆ្នាំមកហើយ ដោយបានឈរជើងយ៉ាងរឹងមាំ និងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកភូមិ។ លោក ឈីង សុយុទ្ធ ម្ចាស់សិប្បកម្មកែច្នៃជន្លេន បានឱ្យដឹងថា ការចាប់ផ្តើមដំបូងឡើយសិប្បកម្មរបស់លោកធ្វើជាលក្ខណៈខ្នាតតូច ប៉ុន្តែដោយសារមានតម្រូវការ និងចង់ជួយបង្កើតការងារជូនអ្នកភូមិ ទើបសម្រេចពង្រីកសិប្បកម្មឱ្យធំជាងមុន និងបំពាក់ឧបករណ៍គ្រប់គ្រាន់សម្រាប់កម្មករ។ បើតាមលោក ឈីង សុយុទ្ធ ការងារនេះបានជួយដល់ប្រជាពលរដ្ឋយ៉ាងច្រើន ជាពិសេសនៅរដូវទំនេរពីការងារស្រែចម្ការ។ ប្រាក់ចំណូលប្រចាំថ្ងៃមិនត្រឹមតែជួយសម្រាលបន្ទុកគ្រួសារ ឬការហូបចុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពទ្រទ្រង់ដល់ការសិក្សារបស់កូនៗ ដូចជាការទិញសម្លៀកបំពាក់ និងសម្ភារសិក្សា ដោយមិនបារម្ភពីការខ្វះខាត ឬបង្ខំចិត្តធ្វើចំណាកស្រុកឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ញ៉ាញ់ សំអាន ពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ។ ដូចគ្នានេះដែរ អ្នកស្រី ឈុំ ផល្លី ពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា ការងារកែច្នៃជន្លេនអាចឱ្យអ្នកស្រីរកចំណូលបានប្រមាណ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ដូចជាពលរដ្ឋផ្សេងទៀតនៅក្នុងមូលដ្ឋាន ប្រាក់ចំណូលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារអ្នកស្រី ។ ម្ចាស់សិប្បកម្ម បានគូសបញ្ជាក់ថា…

  • វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

    វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

    វិស័យកសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នែគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។ ប៉ុន្តែ ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦។ ទោះបីយ៉ាងណា ជម្លោះព្រំដែនកម្ពុជា និងថៃ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ពិសេសការនាំចេញកសិផលកម្ពុជាតែម្ដង ព្រោះមុនពេលមានជម្លោះព្រំដែន ប្រទេសថៃគឺជាទីផ្សារនាំចេញកសិផលដ៏ធំរបស់កម្ពុជា។ បច្ចុប្បន្ន ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារថៃ គឺមានតិចតួចបំផុត។ នេះជាការបញ្ជាក់របស់លោកស្រី សេង មូលិកា។ ចំណែកលោកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ថា ក្រោយជម្លោះព្រំដែន សកម្មភាពដឹកជញ្ជូនទំនិញរបស់ប្រទេសទាំងពីរ ដំណើរការជាធម្មតាតាមផ្លូវទឹក និងផ្លូវអាកាស។ ទំនិញដែលកម្ពុជា បន្តនាំចូលពីប្រទេសថៃតាមផ្លូវទឹក និងផ្លូវអាកាស ភាគច្រើនគឺជាគ្រឿងបង្គុំដែលផលិតដោយក្រុមហ៊ុនជប៉ុន។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល…

  • កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិចំនួន ១៧៧ប្រទេស​

    កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិចំនួន ១៧៧ប្រទេស​

    បច្ចុប្បន្ននេះ ផលិតផលកសិកម្មកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ១៧៧ ជុំវិញពិភពលោក ដែលបង្ហាញពីការពង្រីកទីផ្សារនាំចេញ និងសក្តានុពលកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។ ក្នុងឆ្នាំ២០២៥ ការនាំចេញកសិផលសរុបរបស់កម្ពុជាបានកើនឡើងដល់ ១៥លានតោន។ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅសាលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ថា ការនាំចេញកសិផលក្នុងបរិមាណច្រើនទៅកាន់ទីផ្សារអន្តរជាតិ បង្ហាញពីការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជា ទាំងផ្នែកបរិមាណ គុណភាព និងប្រព័ន្ធគាំទ្រដល់ការនាំចេញ។ លោកបណ្ឌិត កែ មុន្នីវុធ បញ្ជាក់ថា ការអនុលោមតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ មានសារៈសំខាន់ក្នុងការធានាសុវត្ថិភាព និងគុណភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារប្រទេសនាំចូល ព្រមជួយសម្រួលដល់ការនាំចេញ និងពង្រីកទីផ្សារកសិផលកម្ពុជាទៅកាន់អន្តរជាតិ។ លោកបណ្ឌិត កែ មុន្នីវុធ បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនជាង ២ពាន់ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការអនុវត្តកសិកម្មល្អ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារដែលបានកំណត់។​ លោកបណ្ឌិត បានបញ្ជាក់ថា ក្រសួងកសិកម្ម…

  • មន្ត្រីជំនាញក្រសួងបរិស្ថានចុះសិក្សាស្រាវជ្រាវផូស៊ីលឈើនៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្សបេតិកភណ្ឌធម្មជាតិ

    មន្ត្រីជំនាញក្រសួងបរិស្ថានចុះសិក្សាស្រាវជ្រាវផូស៊ីលឈើនៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្សបេតិកភណ្ឌធម្មជាតិ

    ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានចុះពិនិត្យ សិក្សាស្រាវជ្រាវ និងធ្វើកំណាយផូស៊ីលឈើលើកទី២ នៅតំបន់ភ្នំភូង៉យ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានបេតិកភណ្ឌធម្មជាតិ ឱ្យមានចីរភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ លោក លឹម វណ្ណច័ន្ទ  ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពកំណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ បានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ គឺបានរកឃើញផូស៊ីលឈើចំនួន ៣ ដែលមានមុខកាត់ប្រមាណ ១ ម៉ែត្រ និងប្រវែងពី១០ ដល់ប្រមាណ ៤០ ម៉ែត្រ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនេះមានអាយុកាលចន្លោះពី ១០ ម៉ឺនទៅ ២លានឆ្នាំ។ ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងឆ្នាំ២០២៦ នេះ និងរកឃើញផូស៊ីលដើមឈើប្រវែងជាង៤០ម៉ែត្រនៅក្នុងកន្លែងតែមួយ។ ក្រុមការងារនឹងប្រមូលចងក្រងទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជានិងពិភពលោកទាំងមូល។ គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស ក្នុងនោះមាននៅខេត្តព្រះវិហារ…

  • វេទិកា និងពិព័រណ៍កសិកម្ម «CAFE 26» ចាប់ដំណើរការស្វាគមន៍អ្នកទស្សនារយៈពេល៣ថ្ងៃ នៅកោះពេជ្រ

    វេទិកា និងពិព័រណ៍កសិកម្ម «CAFE 26» ចាប់ដំណើរការស្វាគមន៍អ្នកទស្សនារយៈពេល៣ថ្ងៃ នៅកោះពេជ្រ

    ភ្នំពេញ៖វេទិកា និងពិព័រណ៍កសិកម្មដ៏ធំបំផុតប្រចាំឆ្នាំ ចាប់ផ្ដើមបើកដំណើរការទទួលស្វាគមន៍អ្នកទស្សនារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែតុលាចុងសប្ដាហ៍នេះ ។ វេទិកា និងពិព័រណ៍កសិកម្ម ២០២៦ ឬហៅកាត់ថា CAFE 26 នឹងនាំមកនូវការជួបជុំគ្នារវាងកសិករ អាជីវករ អ្នកវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ អ្នកច្នៃប្រឌិត យុវជន និងដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ជួបជជែកពិភាក្សាពីការវិនិយោគ និងភាពជាដៃគូអាជីវកម្ម រហូតដល់បច្ចេកវិទ្យាថ្មីៗ ការច្នៃប្រឌិត និងឱកាសទីផ្សារលើវិស័យកសិកម្ម ។ តាមកម្មវិធីគ្រោងទុកនៅថ្ងៃទី២៣ ខែតុលានេះ CAFÉ 26 នឹងផ្ដោតលើវេទិកាជជែកអំពី “កសិស្បៀងអាហារ” ជាមួយវាគ្មិនល្បីៗ ដើម្បី​ពិនិត្យមើលថា តើកសិផលកម្ពុជា មានស្តង់ដារអនាម័យល្អកម្រិតណា ហើយធ្វើម៉េចទើបអាចពង្រីកខ្លួន កាន់តែធំនៅលើទីផ្សារជាតិ និង​អន្ដរជាតិ។តាមរយៈវេទិកានៅថ្ងៃដំបូងនេះ ក៏មានជជែកលើបញ្ហាគន្លឹះសំខាន់ចំនួន ៣ ផ្សេងទៀតដែរដូចជា ច្បាប់ និងភូតគាម​អនាម័យ​ចំណីអាហារ ជជែកពីប្រធានបទខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រធានបទ និងការផ្ដល់ឥណទានសម្រាប់ដំណើរការច្រវ៉ាក់ផលិតកម្ម ។ ដោយឡែកនៅព្រឹកថ្ងៃទី២៤ គឺជាថ្ងៃប្រកាសបើកវេទិកាថ្នាក់ជាតិ និងអន្ដរជាតិរបស់កម្មវិធី CAFÉ 26…

  • អាមេរិក បញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលមួយចំនួនចាកចេញពី អារ៉ាប៊ីសាអូឌីត បន្ទាន់ ខណៈក្រុមហ៊ូធីសម្រុកវាយប្រហារខ្លាំងឡើង

    អាមេរិក បញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលមួយចំនួនចាកចេញពី អារ៉ាប៊ីសាអូឌីត បន្ទាន់ ខណៈក្រុមហ៊ូធីសម្រុកវាយប្រហារខ្លាំងឡើង

    វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ បានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលដែលមិនបំពេញភារកិច្ចចាំបាច់ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតជាបន្ទាន់ ខណៈដែលក្រុមប្រដាប់អាវុធហ៊ូធីបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង ។ បើតាមស៊ីនហួរ, អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានបញ្ជាក់តាមបណ្តាញសង្គម X ថា ការបញ្ជាឱ្យចាកចេញនេះ អនុវត្តតែចំពោះបុគ្គលិករដ្ឋាភិបាលអាមេរិកនៅអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ មិនមែនប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ។ ការបញ្ជានេះកើតឡើង ចំពេលដែលស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាសន្តិសុខកាលពីថ្ងៃ ពុធ ផងដែរ ដោយព្រមានធ្ងន់ៗអំពីលទ្ធភាពកើតមានការវាយប្រហារបន្ថែមទៀត ។ វិធានការនេះត្រូវបានធ្វើឡើង ចំពេលក្រុមឧទ្ទាមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកបានបង្កើនការវាយប្រហារឥតដកដៃប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត មានដូចជាការវាយប្រហារលើព្រលានយន្តហោះស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរងគ្រោះ ក៏ដូចជាបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ ។ បច្ចុប្បន្ន អារ៉ាប៊ីសាអូឌីតស្ថិតក្រោមការណែនាំស្តីពីការធ្វើដំណើររបស់សហរដ្ឋអាមេរិកក្នុងកម្រិតទី៣ ដែលជាកម្រិតជំរុញឱ្យពលរដ្ឋអាមេរិកពិចារណាឡើងវិញមុនធ្វើដំណើរទៅកាន់ប្រទេសស្តេងប្រេងមួយនេះ ដោយសារហានិភ័យនានា រួមមានការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីល ជម្លោះប្រដាប់អាវុធ និងអំពើភេរវកម្ម ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • ក្រសួងបរិស្ថាន និងក្រសួងអប់រំ រួមគ្នាជំរុញការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា

    ក្រសួងបរិស្ថាន និងក្រសួងអប់រំ រួមគ្នាជំរុញការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា

    ក្រសួងបរិស្ថានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ ក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ដោយចាប់ផ្តើមចេញពីសាលារៀន។ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា» ក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលប្រជុំនៃវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ការចុះអនុស្សរណៈនាពេលនេះមានសារៈសំខាន់ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ដោយចាប់ផ្តើមពីសាលារៀន ដើម្បីរួមចំណែកនាំកម្ពុជាឆ្ពោះទៅរកប្រទេសដែលមានសំណល់សូន្យ (Zero Waste)។   ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាសម្រេចបានលទ្ធផលជាបណ្តើរៗ តាមរយៈការអនុវត្តយុទ្ធនាការបរិស្ថាននានា ក្នុងនោះ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានប្រជាពលរដ្ឋជាង១៤លាននាក់បានចូលរួម ដែលធ្វើឱ្យការប្រើប្រាស់ថង់ប្លាស្ទិកធ្លាក់ចុះដល់ ៨៤,៥% នៅឆ្នាំ២០២៤។ ចំណែកយុទ្ធនាការបន្ទាប់ គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង៨លាននាក់ ក្នុងសកម្មភាពសម្អាតនៅតាមមូលដ្ឋាន។ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបន្ថែមថា យុទ្ធនាការទាំងនេះកំពុងវិវត្តពីការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងទៅជាចលនាដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សាលារៀន លោកគ្រូ…

  • ប្រមុខក្រសួងមហាផ្ទៃ ណែនាំមន្ត្រីអន្តោប្រវេសន៍ឱ្យរក្សាឥរិយាបថទន់ភ្លន់ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវា

    ប្រមុខក្រសួងមហាផ្ទៃ ណែនាំមន្ត្រីអន្តោប្រវេសន៍ឱ្យរក្សាឥរិយាបថទន់ភ្លន់ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវា

    ក្នុងពិធីសម្ពោធអគារស្នាក់នៅថ្មីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស សុខា បានណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវឥរិយាបថទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារព្រំដែនទាំងអស់ បង្ហាញស្នាមញញឹម មានភាពរួសរាយរាក់ទាក់ និងសម្រួលនីតិវិធីឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមច្បាប់ ដោយហេតុថា មន្ត្រីជួរមុខគឺជាអ្នកតំណាងឱ្យមុខមាត់ប្រទេសជាតិ ក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ អ្នកវិនិយោគ និងភ្ញៀវទេសចរ។ ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធអគារស្នាក់នៅកម្ពស់៥ជាន់ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបង្ហាញស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងការសម្រួលនីតិវិធីប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ មិនត្រឹមតែជួយបង្កើតបរិយាកាសកក់ក្តៅ និងផ្តល់ចំណាប់អារម្មណ៍ល្អដល់ភ្ញៀវបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជាផងដែរ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត អគារស្នាក់នៅដែលមានតម្លៃសាងសង់ជាង១លាន ២៣ម៉ឺនដុល្លារអាម៉េរិកនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពងាយស្រួលដល់មន្ត្រីនគរបាលដែលត្រូវបំពេញភារកិច្ចឆ្ងាយពីស្រុកកំណើត ដោយផ្តល់កន្លែងស្នាក់នៅសមរម្យ និងបង្កលក្ខណៈងាយស្រួលដល់ការប្រចាំការបំពេញភារកិច្ច ២៤ម៉ោងលើ២៤ម៉ោង។ ឯកឧត្តមក៏បានរំឭកពីប្រវត្តិនៃច្រកទ្វារព្រំដែនបាវិតផងដែរ ដោយលើកឡើងថា កាលពីដើមឡើយ…