-
បច្ចេកទេសថ្មីស្តារចម្ការស្វាយចន្ទីចាស់ ដោយមិនបាច់ កាប់ចោល

កសិករដាំស្វាយចន្ទីកម្ពុជា ពេលនេះលែងបារម្ភពី ការខាតបង់ក្នុងការកាប់ដើមចន្ទីចាស់ៗចោលទៀតហើយ តាមរយៈបច្ចេកទេសថ្មីនៃការកាត់មែក និងកែលម្អ ដើមចាស់ឱ្យលូតលាស់ឡើងវិញ ដែលណែនាំដោយ ក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិកចិន បាននិងកំពុងជួយឱ្យចម្ការចន្ទីចាស់ៗ ត្រឡប់មកហុចទិន្នផលខ្ពស់ជាថ្មី និងជួយរក្សាប្រាក់ ចំណូលរបស់កសិករ។ ផ្អែកតាមការចុះអនុវត្តជាក់ស្តែងនៅតាមចម្ការក្នុង ខេត្តកំពង់ធំ សមាគមស្វាយចន្ទីកម្ពុជា (CAC) បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំលើបច្ចេកទេសស្តារដើមចន្ទីចាស់ៗនេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា កន្លងមកជាពិសេសក្នុងឆ្នាំ២០២១ និង២០២២ កសិករបានកាប់ដើមចន្ទីពូជប្រពៃណី និងដើមចាស់ៗចោលអស់ជិត ៥០ហិកតា ដោយសារតែវាហុចផលទាប។ប៉ុន្តែតាមវិធីសាស្រ្តថ្មីដែលចែករំលែកដោយអ្នកបច្ចេកទេសចិន បានផ្តល់នូវផលចំណេញច្រើន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា វិធីសាស្រ្តថ្មីនេះ គឺគេកាប់ដើមចន្ទីអាយុប្រមាណ ២៥ឆ្នាំ ដែលលែងសូវហុចផល ដោយកាត់មែកចាស់ចោលសល់តែកម្ពស់ពីដី ១ទៅ២ម៉ែត្រ ដើម្បីឱ្យវាដុះមែកនិងស្លឹកថ្មី។ វិធីនេះធ្លាប់ជោគជ័យលើដើមពុទ្រា ហើយយើងសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលល្អដូចគ្នាលើដើមស្វាយចន្ទី។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើដំណាំកៅស៊ូនេះដែរ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហោះសំណេរលើបណ្តាញសង្គមផ្លូវការក្នុងសប្ដាហ៍នេះថា ការណែនាំបច្ចេកទេសកែលម្អចម្ការស្វាយចន្ទីចាស់ៗនេះ ធ្វើឡើងដើម្បីជួយការពារកុំឱ្យចម្ការស្វាយចន្ទីចាស់ៗជិត ៣០ម៉ឺនហិកតានៅកម្ពុជា ត្រូវគេកាប់បំផ្លាញ ឬបោះបង់ចោល។ គំនិតផ្ដួចផ្ដើមនេះ…
-
សម្ដេចធិបតីអបអរថ្ងៃខួបកំណើតតាមរយៈការរៀបចំអាហារសម្រាប់កុមារពិការ និងគថ្លង់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឆ្លៀតឱកាសទៅជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សមានពិការភាព និងកុមារកំព្រា នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ព្រមទាំងរៀបចំល្បែងកម្សាន្ត និងអាហារជូនកុមារទាំងនោះ ដើម្បីចែករំលែកការសប្បាយរីករាយក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច។ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជួបសំណេះសំណាល និងរៀបចំអាហារជូនដល់កុមារមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា ប្រមាណជា ៥០០នាក់ នៅទីតាំងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ សិស្សានុសិស្សទាំងនោះស្នាក់នៅ និងរៀនសូត្រនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ ហើយមួយចំនួនទៀតមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាស្ថានជាតិអប់រំពិសេស និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ ក្រៅពីអាហារសាមគ្គី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្ដល់ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់សាលាទាំង៣កន្លែង និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ ចំណែកលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សទាំងជាង ៥០០នាក់ ក៏បានទទួលថវិកា និងសម្ភារមួយចំនួនផងដែរ។ អ្នកគ្រូ នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំពិសេស នៃក្រសួងអប់រំ…
-
ការដឹកជញ្ជូនទំនិញផ្លូវអាកាសរបស់កម្ពុជាកើនឡើង ១៨% ក្នុងរយៈពេល៩ខែឆ្នាំនេះ

ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦នេះ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជា បានកើនឡើងរហូតដល់ ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈដែលចំនួនជើងហោះហើរ និងអ្នកដំណើរចេញ-ចូល តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានការថយចុះបន្តិចបន្តួច។ យោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានសៀមរាបអង្គរ និងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ បានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុបសរុបចំនួន ៧ម៉ឺន ៦ពាន់ តោន ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៦ គឺកើនឡើង ១៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលនេះដែរ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរចេញ-ចូលសរុបចំនួនជាង ៤ម៉ឺន ៦ពាន់ជើង ពោលគឺថយចុះបន្តិចបន្ទួចប្រមាណ ២% រីឯចំនួនអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសមានចំនួនជាង ៤លាន ៥សែននាក់ តិចជាងឆ្នាំមុន ១១%។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៥ កំពុងប្រតិបត្តិការហោះហើរ ក្នុងនោះក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ៣១ ដោយមានជើងហោះហើរសរុបជាមធ្យម…
-
អង្គការសហប្រជាជាតិបន្តរំលេចការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក

ជាថ្មីម្តទៀត អង្គការសហប្រជាជាតិបានកោតសរសើកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាព មកជាប្រទេសដែលបញ្ជូនកងរក្សាសន្តិភាពវិញម្តង។ នៅថ្ងៃទី២០តុលានេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានរំលឹកលើបណ្តាញសង្គមថា ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ កម្ពុជាបានទទួលការគាំទ្រពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ ដែលជាបេសកកម្មរក្សាសន្តិភាពធំបំផុតមួយក្នុងប្រវត្តិសាស្រ្តអង្គការសហប្រជាជាតិ។ ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាបានបន្តតួនាទីរបស់ខ្លួនក្នុងការរួមចំណែករក្សាសន្តិភាពក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួនជាង ១ម៉ឺននាក់ ក្នុងនោះមានស្រ្តីជាង១ពាន់នាក់ ទៅបំពេញបេសកកម្មសម្រាប់សន្តិភាពនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា។ ប្រទេសទាំងនោះមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស, យេមែន និងប្រទេសកុងហ្គោ។ កងទ័ពមួកខៀវកម្ពុជាបំពេញបេសកកម្មចំនួន១២ លើជំនាញបោសសម្អាតមីន វិស្វកម្មពហុជំនាញ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្ន កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពចំនួន ៥ របស់អង្គការសហប្រជាជាតិ នៅជុំវិញពិភពលោក ដោយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារប្រជាជនដែលងាយរងគ្រោះបំផុត។ កាលពីថ្ងៃទីទី៨តុលាកន្លងទៅ អង្គការសហប្រជាជាតិក៏បានថ្លែងអំណរគុណជាសាធារណៈដល់កងកម្លាំងមួកខៀវកម្ពុជាដ៏ក្លាហាន ទាំងស្ត្រី និងបុរស ដែលបានធ្វើការលះបង់ និងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នៅខែធ្នូឆ្នាំនេះ…
-
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយសេនាធិការកងទ័ពហ្វីលីពីនថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត (Antonio G. Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីនថ្មីៗនេះ ដោយចាត់ទុកការតែងតាំងនេះថាជាការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំ និងការខិតខំរបស់ឯកឧត្តមក្នុងបុព្វហេតុការពារជាតិហ្វីលីពីន។ ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជូនយោធាចារ្យ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។ ឯកឧត្តមក៏បានបង្ហាញជំនឿថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខសាយប័រ ព្រមទាំងការងារមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។ តាមគម្រោងនៃដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត នឹងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)…
-
ចម្លាក់បុរាណទេពធីតាកាន់ផ្កាឈូក ដែលទើបរកឃើញនៅសៀមរាប មានតម្លៃខ្លាំងចំពោះប្រវត្តិសាស្ត្រខ្មែរ

រូបចម្លាក់ទេពធីតាមួយអង្គ ដែលមានសភាពបែកបាក់ ត្រូវបានគ្រួសារមួយរកឃើញដោយចៃដន្យនៅខាងក្រោយផ្ទះរបស់ខ្លួន ក្នុងអំឡុងពេលជីកដីដើម្បីចាក់បំពេញផ្ទះ នៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ រូបចម្លាក់ក្នុងទម្រង់ឈរនេះត្រូវបានជីករកឃើញក្នុងជម្រៅដី៣០សង់ទីម៉ែត្រ។ លោក មាស ឫទ្ធីរ៉ាថេត អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រោយចុះពិនិត្យផ្ទាល់ មន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា រូបចម្លាក់នេះ គឺជារូបទេវរូបភេទស្រី ដែលមានដៃកាន់ផ្កាឈូក និងមានលក្ខណៈសិល្បៈក្នុងរចនាបថឃ្លាំង ឬរចនាបថអង្គរ ក្នុងសតវត្សទី១១។ រូបចម្លាក់នេះអាចជារូបព្រះនាងលក្ស្មី ដែលមានកម្ពស់ ៧០សង់ទីម៉ែត្រ។ បើតាម លោក មាស ឫទ្ធីរ៉ាថេត ទីតាំងដែលរកឃើញរូបចម្លាក់នេះ គឺមិនជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាននោះទេ។ លោកបញ្ជាក់ថា រូបចម្លាក់ព្រះនាងលក្ស្មីនេះ គឺប្រហែលជាមានការចល័តពីកន្លែងផ្សេង យកមកកប់នៅកន្លែងនេះ។ លោកអនុប្រធានការិយាល័យបេតិកភណ្ឌបានលើកឡើងថា ការរកឃើញរូបចម្លាក់បុរាណនេះ មានសារសំខាន់យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រខ្មែរ និងជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីការវិវត្តនៃអរិយធម៌ខ្មែរ។ លោកបន្តថា ៖ ការរកឃើញរូបបដិមា គឺមានតម្លៃសំខាន់ណាស់ក្នុងការបំពេញចន្លោះប្រហោង ដើម្បីសិក្សាផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ហើយជាភស្តុតាងមួយបង្ហាញវប្បធម៌ដូនតាខ្មែរ។ ការរកឃើញនេះអនុញ្ញាតឱ្យយើងអាចស្វែងយល់បច្ចេកទេសក្នុងការផលិត សិប្បកម្មនៅសម័យអង្គរ…
-
ឯកឧត្តម ឃឹម ហ្វីណង់៖ កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករច្រើនជាង ១លានតោន

មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករច្រើនជាង ១លានតោន គិតត្រឹមជាង១០ខែ ឆ្នាំនេះ ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១លាន ១ម៉ឺន៤ ៤៤២ តោន ។អ្នកនាំពាក្យដដែលចាត់ទុកជោគជ័យនៃការនាំចេញអង្ករពេលនេះ គឺជាការបំបែកកំណត់ត្រាឆ្នាំចាស់ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល ។ យោងតាមស្ថិតិចុងក្រោយ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួនជាង ៤៥ម៉ឺនតោន ក្នុងនោះ ហ្វីលីពីន បានទិញអង្ករពីកម្ពុជាចំនួនជាង១៩ម៉ឺនតោន ស្មើនឹង ១៨,៩% នៃការនាំចេញអង្ករសរុបរបស់កម្ពុជាដែលធ្វើឱ្យប្រទេសនេះ ក្លាយជាអ្នកទិញអង្ករកម្ពុជាធំជាងគេនៅក្នុងតំបន់អាស៊ាន តាមពីក្រោយដោយវៀតណាម និងម៉ាឡេស៊ី ។ ចំណែកប្រទេសចិន នៅតែជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់អង្ករកម្ពុជា ដោយគិតត្រឹមថ្ងៃទី១៩ ខែតុលា កម្ពុជានាំចេញអង្ករសរុបចំនួនជាង ១៩ម៉ឺនតោន ទៅកាន់ប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ ។ រីឯសហភាពអឺរ៉ុបបានទិញអង្ករពីកម្ពុជាសរុបជាង…
-
គណៈកម្មការផ្សះផ្សាណែនាំឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតការទូត ដើម្បីស្តារទំនុកចិត្តជាមួយគ្នា

ដើម្បីជាការស្តារទំនុកចិត្តជាមួយគ្នាឡើងវិញ គណៈកម្មការផ្សះផ្សានៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានផ្តល់អនុសាសន៍ឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ប្រចាំនៅរាជធានីនៃប្រទេសម្ខាងទៀត ព្រមទាំងចូលរួមដោយបើកចំហលើបច្ចេកទេសកំណត់ព្រំដែន ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនា។ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ វិធានការកសាងទំនុកចិត្តទាំងនេះមានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។ សំណុំវិធានការពេញលេញនេះឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ដោយត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធនៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។ នេះបើតាមការប្រកាសរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍កាលពីថ្ងៃទី ១៩ តុលា ហើយក៏ត្រូវបានដកស្រង់ផ្សាយបន្តដោយក្រសួងការបរទេសកម្ពុជាផងដែរ។ បើតាមគណៈកម្មការផ្សះផ្សា ក្នុងចំណោមវិធានការដែលបានព្រមព្រៀងគ្នា គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាព និងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តទាំងនោះ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនា។ ក្នុងបរិបទនេះ គណៈកម្មការបានលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីនៃប្រទេសម្ខាងទៀត ព្រមទាំងចូលរួមដោយស្ថាបនា និងបើកចំហលើបច្ចេកទេសនៃការកំណត់ព្រំដែន នៅក្នុងក្រុមការងារក្រោមការដឹកនាំរបស់គណៈកម្មការ។ ឆ្លើយតបនឹងអនុសាសន៍ទាំងនេះ ភាគីទាំងពីរបានព្រមព្រៀងអនុវត្តដើម្បីជួយកសាងការជឿទុកចិត្ត និងការជឿជាក់រវាងគ្នាទៅវិញទៅមក។ បន្ថែមលើនេះ ភាគីទាំងពីរបានទទួលស្គាល់ពីសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ ដើម្បីលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀង កម្ពុជា និងថៃ បានប្តេជ្ញាអនុវត្តការអត់ធ្មត់ក្នុងការធ្វើទំនាក់ទំនងសាធារណៈ និងការធ្វើសេចក្តីថ្លែងការណ៍នានា។ ជាមួយគ្នានេះ…
-
យុទ្ធសាស្ត្រត្រីកោណរបស់សម្ដេចតេជោ ហ៊ុន សែន ៖ បេសកកម្មនាំមកនូវស្នាមញញឹម និងសន្តិភាព

យុទ្ធសាស្ត្រត្រីកោណដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ១៩៩៨ ប្រៀបបានទៅនឹង «ថ្នាំពេទ្យទិព្វ» ក្នុងការបង្រួបបង្រួមជាតិ និងជា «ឆ្អឹងខ្នង» ដ៏រឹងមាំទ្រទ្រង់សន្តិភាពដែលកម្ពុជា ទទួលបានយ៉ាងលំបាក។ នេះជាការ លើកឡើងរបស់ ឯកឧត្តម អៀង ពិសី ក្នុងឱកាសសម្ពោធជាផ្លូវការនូវ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាព កម្ពុជា» កាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៦។ ជាអ្នកនិពន្ធសៀវភៅ«យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា»ដែលមានកម្រាស់១ ១១១ ទំព័រ ឯកឧត្តម អៀង ពិសី នាយករងខុទ្ទកាល័យសម្តេច ប្រធានព្រឹទ្ធសភា បានលើកឡើងថា «យុទ្ធសាស្ត្រ ត្រីកោណ» ដែលដាក់ចេញដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ប្រៀបដូចជា ឱសថទិព្វ បានបង្រួប បង្រួមគ្រប់ភាគីជម្លោះ ឱ្យត្រឡប់មករួបរួមគ្នា នាំមកនូវស្នាមញញឹម និងសន្តិភាពដ៏បរិបូរណ៍ជូនជាតិ មាតុភូមិ ។ សំដៅទៅលើវណ្ណកម្មបែបប្រវត្តិសាស្រ្តនយោបាយដែលដាក់សម្ពោធ…
-
រាជរដ្ឋាភិបាលរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូកម្រិតមធ្យមសិក្សាចំនួន ៣ ០០០នាក់

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសារធារណៈ បានសម្តេចរៀបចំការប្រឡងប្រឡងប្រជែងជ្រៀសរើសគ្រូកិច្ចព្រមព្រៀងការងារសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំយុវជននិងកីឡា។ បេក្ខជនចំនួន៣ពាន់នាក់នឹងត្រូវជ្រើសរើស ដើម្បីទៅបំពេញបន្ថែមតាមបណ្តាខេត្តដែលកំពុងមានតម្រូវការ និងជំនួសឱ្យគ្រូដែលត្រូវចូលនិវត្តន៍។ ការប្រឡងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ១១ ៨៤១នាក់ នៅមណ្ឌលប្រឡងចំនួន៤ រួមមាន៖ សាលាភូមិន្ទរដ្ឋបាល, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញទៅត្រួតពិនិត្យ និងកាត់បើកកញ្ចប់វិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងនៃវិទ្យាស្ថានជាតិអប់រំ។ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានមណ្ឌលប្រឡងវិទ្យាស្ថានជាតិអប់រំ បានគូសបញ្ជាក់ថា ការជ្រើសរើសគ្រូចំនួន៣ពាន់ប៉ុស្តន៍នេះ គឺសម្រាប់ ៨មុខតំណែង ក្នុងនោះមានគ្រូភាសារខ្មែរ គណិតវិទ្យា រូបវិទ្យា គីមី ជីវវិទ្យា ប្រវតិ្តវិទ្យា ភាសារបរទេស និងព័ត៌មានវិទ្យា។ ហើយការប្រឡងនេះ គឺដើម្បីជ្រើសរើសយកគ្រូដែលមានសមត្ថភាពការងារស្របតាមចំណេះជំនាញ។ ចំណែកលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា…