-
បដិមាព្រះនរាយផ្ទំស្នាដៃសិល្បៈកំពូលរបស់ខ្មែរ កំពុងបង្ហាញក្នុងពិព័រណ៍នៅអាមេរិក

បដិមាព្រះនរាយផ្ទំ ឬព្រះវិស្ណុផ្ទំ ធ្វើពីសំរិទ្ធដ៏ល្បីល្បាញរបស់ខ្មែរ បានទៅដល់សារមន្ទីរ Asian Art Museum ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកហើយ ដើម្បីដាក់បង្ហាញក្នុងពិព័រណ៍ចល័តរយៈពេល ៣ខែ។ អស់រយៈពេលជិត២ឆ្នាំកន្លះហើយដែលបដិមាព្រះនរាយផ្ទំដ៏ល្បីបំផុតមួយរបស់កម្ពុជា និងជារូប បានយាងចេញពីមាតុភូមិ ដើម្បីទទួលការជួសជុល និងតាំងពិព័រណ៍នៅប្រទេសបារាំង ហើយន្ទាប់មកនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ព្រះអង្គកំពុងគង់នៅទីក្រុង San Francisco សម្រាប់ការតាំងពិព័រណ៍នៅសារមន្ទីរ Asian Art Museum ដែលនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ខាងមុខនេះ។ ពិព័រណ៍«មហាសមុទ្រចក្រវាលរបស់ព្រះវិស្ណុ» ត្រូវបានរៀបចំឡើងដោយសារមន្ទីរសិល្បៈអាស៊ីនៃទីក្រុង San Francisco និងសារមន្ទីរសិល្បៈអាស៊ីជាតិ Smithsonian ដោយមានកិច្ចសហការជាមួយសារមន្ទីរ Guimet នៃប្រទេសបារាំង។ ក្នុងពិព័រណ៍នេះក៏មានការបង្ហាញវត្ថុសិល្បៈបុរាណផ្សេងទៀត ដែលខ្ចីពីកម្ពុជាផងដែរ។ លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យនាំយកបដិមាព្រះនរាយផ្ទំទៅដាក់តាំងពិព័រណ៍នៅអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីទេពកោសល្យ និងបច្ចេកទេសដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរសម័យអង្គរ ដែលមានសមត្ថភាពសាងសង់រូបចម្លាក់ទំហំធំរហូតដល់ ៥ ទៅ ៦ម៉ែត្រ និងជាស្នាដៃដ៏កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះ…
-
គ.ជ.ប លើកទឹកចិត្តគណបក្សនយោបាយប្រើប្រាស់ «ប្រព័ន្ធឌីជីថល» រៀបចំបញ្ជីបេក្ខជនបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដើម្បីកាត់បន្ថយហានិភ័យ និងកំហុសបច្ចេកទេស

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំ និងលើកទឹកចិត្តដល់គ្រប់គណបក្សនយោបាយ ឱ្យប្រើប្រាស់ប្រព័ន្ធកម្មវិធីកុំព្យូទ័រក្នុងការរៀបចំបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ដោយសារប្រព័ន្ធនេះអាចជួយពិនិត្យ និងដោះស្រាយកំហុសបច្ចេកទេស ព្រមទាំងទិន្នន័យផ្លូវច្បាប់បានយ៉ាងមានប្រសិទ្ធភាព។ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គ.ជ.ប បានគូសបញ្ជាក់ថា ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ មាន ២ជម្រើស គឺការរៀបចំដោយដៃ និងការរៀបចំតាមប្រព័ន្ធកម្មវិធីកុំព្យូទ័រ។ ក្នុងឱកាសនេះដែរឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកទឹកចិត្តឱ្យគ្រប់គណបក្សនយោបាយប្រើប្រាស់ «ប្រព័ន្ធឌីជីថល» ព្រោះអាចជួយទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជា៖ កំហុសឈ្មោះនិងទិន្នន័យ, បេក្ខជនមិនគ្រប់អាយុ, បេក្ខជនគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត, ការឈរឈ្មោះជាន់គ្នាច្រើនគណបក្ស ឬច្រើនមណ្ឌល ព្រមទាំងករណីបេក្ខជនមិនបានអនុវត្តសិទ្ធិបោះឆ្នោតលើកចុងក្រោយ។ ឯកឧត្តម តុប ឫទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស បានបន្ថែមថា ប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីបេក្ខជននេះ ត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយលទ្ធផលល្អប្រសើរ តាំងពីការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…
-
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្ដិភាព ឯកឧត្តម Gordan Grlić-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងក្រូអាស៊ី និងកម្ពុជា។ ភាពល្អប្រសើនេះស្ដែងចេញតាមរយៈការឈានទៅសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតកម្ពុជា និងបណ្ឌិត្យសភាការទូតក្រូអាស៊ី។ បន្ថែមលើនេះ, ឯកឧត្តមបានលើកឡើងពីកាលានុវត្តភាពជាច្រើន ដែលប្រទេសទាំងពីរ អាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏ដូចជាការពង្រឹងការតភ្ជាប់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តមរដ្ឋមន្ត្រីមកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ព្រមទាំងគូសបញ្ជាក់ពីកាលានុវត្តភាពនៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍។ ពាក់ព័ន្ធនឹងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្ដល់បច្ចេកវិទ្យា, ការចែករំលែកបទពិសោធន៍ និងជំនាញ ដើម្បីឱ្យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សា និងឯកភាពគ្នា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្តានុពលសំខាន់ៗរួមមាន៖ នយោបាយ…
-
អនុប្រធានទី២រដ្ឋសភា៖ ការអភិវឌ្ឍសភាអេឡិចត្រូនិក មានវឌ្ឍនភាពគួរឱ្យមោទនៈ និងឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល

ភ្នំពេញ៖ការអភិវឌ្ឍ «សភាអេឡិចត្រូនិក» ឬ e-Parliament នៅតែបន្តបោះជំហានទៅមុខយ៉ាងរលូន និងមានវឌ្ឍនភាពគួរជាទីមោទនៈ ស្របទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យាឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា។ ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានកត់សម្គាល់ថា ការអភិវឌ្ឍសភាអេឡិចត្រូនិកបានបន្តឈានទៅមុខ និងមានវឌ្ឍនភាពគួរជាទីមោទនៈ ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចប្រធានរដ្ឋសភា ដែលស្របទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះទី៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ សំដៅលើសិក្ខាសាលាដែលត្រូវបានរៀបចំឡើងនេះ ឯកឧត្តម វង សូត បញ្ជាក់ថា ជាឱកាសដ៏មានតម្លៃក្នុងការប្រមូលមតិយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយកទៅពិនិត្យ កែលម្អ និងបំពេញបន្ថែមមុខងាររបស់ប្រព័ន្ធនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់តួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ព្រមទាំងការរៀបចំស្តង់ដាររួមក្នុងការគ្រប់គ្រងទិន្នន័យ…
-
ក្នុងត្រីមាសទី៣ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជិត ៥លានដុល្លារ

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបជាង ៤លាន ៨សែនដុល្លារអាម៉េរិក ពីសប្បុរសជនសរុបចំនួន ៤៨ ៣៧៦ រូប គិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ស្របពេលជាមួយគ្នានេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យ និងព្យាបាលទារក, កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង ៤៦ ម៉ឺនករណី ក្នុងនោះមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៣០ម៉ឺនករណី, ទារក និងកុមារមានជំងឺធ្ងន់ដាក់ឱ្យសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ៨ ម៉ឺន ៣ពាន់ករណី, និងជំងឺគ្រុនឈាមចំនួនជាង ២ម៉ឺន ៥ពាន់ករណី។ ក្រៅពីនេះ មន្ទីរពេទ្យគន្ធបុប្ផាបានធ្វើការវះកាត់ទូទៅចំនួនជាង ១ម៉ឺនករណី, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងចំនួន ៣១៩ ករណី, តាមដានផ្ទៃពោះចំនួនជាង ៣ម៉ឺន ១ពាន់ករណី និងសម្រាលកូនជាង ៥ ៧០០ នាក់។ ការចំណាយសរុបមានចំនួនប្រមាណជាង ១៣លាន ៥សែនដុល្លារអាម៉េរិក។ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលបានផ្តល់ការគាំទ្រ…
-
ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត ហ្វូជាន

ក្រុមហ៊ុនចំនួន ១២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ដែលស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។ យោងតាមរដ្ឋបាលខេត្តកំពត កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងតឹងថាន ខេត្តហ្វូជានរបស់ចិន និងខេត្តកំពត របស់កម្ពុជា។ ក្នុងសន្និសីទនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុងតឹងថាន ព្រមទាំងក្រុមហ៊ុន និងសហគ្រាសផ្សេងៗចំនួន ៥៧។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញសក្ដានុពលកម្ពុជា ពិសេសសក្ដានុពលវិនិយោគក្នុងខេត្តកំពត ដល់វិនិយោគិនចិន ហើយប្រាប់ឲ្យអ្នកវិនិយោគមានទំនុកចិត្តលើការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ខេត្តកំពតស្វាគមន៍ជានិច្ចចំពោះវិនិយោគិនទាំងអស់ក្នុងខេត្តហ្វូជាន ពិសេសក្នុងទីក្រុងតឹងថាន ដែលចង់ទៅវិនិយោគលើទឹកដីនៃខេត្តកំពត ដែលមានសក្តានុពលស្ទើគ្រប់វិស័យ ដើម្បីជួយបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន គឺជាទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរពណ៌នាថាជា «មិត្តភាពដែកថែប» និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សូមបញ្ជាក់ថា សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងតឹងថាន ខេត្តហ្វូជាន និងខេត្តកំពតនេះ…
-
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងកម្ពុជា-ប៉ូឡូញ

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី អ៊ីវ៉ូណា ក្មៀឈិក (Iwona Kmiecik) ស្ថាបនិក និងជាអគ្គនាយិការក្រុមហ៊ុន IM Capital Holding និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងជំនួបនេះ ក្រុមហ៊ុន IM Capital Holding បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចរវាងវិស័យឯកជនកម្ពុជា និងប៉ូឡូញ ព្រមទាំងមានបំណងពង្រីកការវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជាបន្ថែមទៀត។ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតជូន លោកស្រី អ៊ីវ៉ូណា ក្មៀឈិក ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះ លោកស្រីអគ្គនាយិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តយ៉ាងរឹងមាំដល់វិនិយោគិនបរទេស ដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ លោកស្រីបានគូសបញ្ជាក់ពីផែនការពង្រីកការវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត…
-
សូមរាយការណ៍ភ្លាម បើឃើញប៉ូលិសពួនស្ទាក់ចាំចាប់ផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍

លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះករណីមានមន្ត្រីនគរបាលពួនស្ទាក់ចាំចាប់អ្នកបើកបរល្មើសច្បាប់នៅកន្លែងណាមួយ សូមរាយការណ៍មកលោកដោយផ្ទាល់ តាមរយៈគណនីឆាតរបស់លោក ដែលមានឈ្មោះគណនីហ្វេសប៊ុកថា Heng Rothana។ លោកបានព្រមានថា បើរកឃើញថា មន្ត្រីណាម្នាក់ប្រព្រឹត្តខុសក្នុងការអនុវត្តការងារ លោកនឹងចាត់វិធានការវិន័យទៅមន្ត្រីនោះភ្លាមតែម្តង។ លោកបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។ កាលពីចុងសប្តាហ៍កន្លងទៅ មានមន្ត្រីនគរបាលចរាចរណ៍បានចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមទីតាំងជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ថា សកម្មភាពពួនស្ទាក់របស់មន្ត្រីនគរបាលខ្លះ ដែលធ្លាប់កើតមានកន្លងមក បានលេចឡើងសាជាថ្មី។ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានបញ្ជាក់ថា កន្លងមកលោកបានកែប្រែការងារចរាចរណ៍នេះបានច្រើនករណីផងដែរ ក្រោយពីមានប្រជាពលរដ្ឋរិះគន់ និងសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់មន្ត្រីនគរបាលដែលពួនស្ទាក់ចាប់អ្នកដែលមិនគោរពច្បាប់ចរាចរណ៍៕ សៅ សុខអេង
-
គ.ជ.ប ស្នើភាគីពាក់ព័ន្ធជួយជំរុញពលរដ្ឋឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីអំពាវនាវឲ្យភាគីពាក់ព័ន្ធ រួមទាំងគណៈបក្សនយោបាយទាំងអស់ ចូលរួមសហការជំរុញដល់ប្រជាពលរដ្ឋដែលជាគោលដៅ ឱ្យចូលរួមធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រឡើងវិញក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ គ.ជ.ប សង្កេតឃើញថា អត្រាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅមានកម្រិតមធ្យម មិនទាន់អាចឆ្លើយតបបានទៅនឹងផែនការដែល គ.ជ.ប បានរំពឹងទុក។ យោងតាម គ.ជ.ប ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក ត្រូវអញ្ជើញទៅធ្វើបច្ចុប្បន្នភាពឡើងវិញជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងនោះមានការថតរូប និងផ្ដិតមេដៃ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថាគណបក្សប្រជាជនកម្ពុជាបានណែនាំសមាជិកសមាជិការបស់គណបក្សឲ្យជួយផ្សព្វផ្សាយជំរុញពលរដ្ឋឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញឲ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ តាមការអំពាវនាវដោយ គ.ជ.ប ផងដែរ។ ដោយឡែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មីវិញ នៅមិនទាន់ហ៊ានវាយតម្លៃពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅឡើយទ ព្រោះការងារនេះនៅធ្វើបន្តរយៈពេលជាង១ខែទៀត។ ឯកឧត្តម ហង្ស ពុទ្ធា ប្រធានអ្នកនាំពាក្យ គ.ជ.ប…
-
កម្ពុជា និងកាហ្សាក់ស្ថាន ចាប់ផ្ដើមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល សេដ្ឋកិច្ច និងទេសចរណ៍ ក្នុងចំណោមវិស័យសក្តានុពលផ្សេងៗទៀត

ប្រទេសកម្ពុជា និងកាហ្សាក់ស្ថាន បានពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ទំនាក់ទំនងសេដ្ឋកិច្ច និងពិនិត្យលទ្ធភាពនៃការបង្កើតជើងហោះហើរត្រង់ជាមួយគ្នាឡើងវិញ ដើម្បីជំរុញរំហូរភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានលើកឡើងក្នុងដំណើរស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបំពេញទស្សនកិច្ចនេះ ដែលជាការបង្កើតកាលានុវត្តភាពបន្ថែមទៀតសម្រាប់ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្កានុពល រួមមាន៖ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, ក៏ដូចជាសន្តិសុខ, ទេសចរណ៍ និងការពិនិត្យលទ្ធភាពបង្តើតកិច្ចព្រមព្រៀងអាកាសចរណ៍។ ដោយឡែក នៅក្នុងជំនួបរវាងសម្ដេចហ៊ុន ម៉ាណែត ជាមួយលោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ក៏មានការលើកឡើងពីគំនិតផ្ដួចផ្ដើមក្នុងការបើកជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថាន ផងដែរ។…