Category: ព័ត៌មានជាតិ

  • ខេត្តកណ្តាលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ដោយមានគោលដៅគ្របដណ្តប់សត្វឆ្កែយ៉ាងហោចណាស់ ៧០%

    ខេត្តកណ្តាលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ដោយមានគោលដៅគ្របដណ្តប់សត្វឆ្កែយ៉ាងហោចណាស់ ៧០%

    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានសហការជាមួយអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ (WVS) បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំទូទាំងខេត្ត ដោយមានគោលដៅផ្តល់វ៉ាក់សាំងដល់សត្វឆ្កែយ៉ាងហោចណាស់ ៧០% នៃចំនួនសត្វឆ្កែសរុប ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំនៅខេត្តកណ្តាលនេះត្រូវបានប្រកាសបើកនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក លឹម ងួនគ្រុយ អនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀត។ លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកណ្តាល បានឱ្យដឹងថា យុទ្ធនាការនេះរៀបចំឡើងក្នុងឱកាសទិវាជំងឺឆ្កែឆ្កួតពិភពលោក ឆ្នាំ២០២៦ ដោយមានការគាំទ្រថវិកាពីអង្គការ WVS និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ លោកបានបញ្ជាក់ថា ខេត្តកណ្តាលមានសត្វឆ្កែសរុបចំនួន ៨៨ ១៤៧ ក្បាល ក្នុងនោះយ៉ាងហោចណាស់ ៧០%ត្រូវទទួលវ៉ាក់សាំង។ យុទ្ធនាការនេះនឹងចាប់អនុវត្តពីថ្ងៃទី២១តុលាដល់ថ្ងៃទី៤វិច្ឆិកា ដោយមានការចូលរួមពីមន្ត្រីបសុពេទ្យតាមស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីផ្សព្វផ្សាយ និងនាំយកសេវាចាក់វ៉ាក់សាំងទៅដល់សហគមន៍នៅទូទាំងខេត្ត។ លោក លឹម ងួនគ្រុយ បានអំពាវនាវដល់ប្រជាពលរដ្ឋនាំសត្វឆ្កែដែលមានអាយុចាប់ពី ៣ ខែឡើងទៅ ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅតាមគ្លីនិកបសុពេទ្យ ឬតាមទីតាំងដែលរៀបចំក្នុងយុទ្ធនាការ។ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានឱ្យចូលរួមសម្របសម្រួល និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំង និងការពារអាយុជីវិតប្រជាពលរដ្ឋក្នុងខេត្តកណ្តាលពីការឆ្លងមេរោគនៃជំងឺឆ្កែឆ្កួត។ សូមបញ្ជាក់ថា អង្គការ…

  • ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិចរួមគ្នា

    ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិចរួមគ្នា

    ព្រះមហាក្សត្រកម្ពុជា និងលោកប្រធានាធិបតីបារាំង គ្រោងយាង និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ បន្ទាប់ពីការជួសជុសប្រាសាទដ៏ស្រស់ស្អាតនៅកណ្តាលបារាយទឹកថ្លានេះ បានបញ្ចប់ទាំងស្រុង ដោយចំណាយពេលអស់១៤ឆ្នាំ។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង គ្រោងយាង និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ បន្ទាប់ពីគម្រោងជួសជុលដ៏ធំ និងលំបាកនេះត្រូវបញ្ចប់ជាស្ថាពរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ ប្រាសាទមេបុណ្យខាងលិច ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ នៅលើទួលមួយចំកណ្តាលបារាយណ៍ទឹកថ្លា ក្នុងក្រុងសៀមរាប។ ប្រាសាទនេះព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន១៦ ហើយធ្លាប់មានភាពលេចធ្លោដោយសាររូបព្រះវិស្ណុផ្ទុំដ៏ធំធ្វើពីសំរឹទ្ធនៅចំកណ្តាលស្រះ។ ដោយធ្លាប់ទទួលបានការជួសជុលពីក្រុមអភិរក្សដ្ឋានអង្គរ គ្រប់គ្រងដោយបារាំងកាលពីឆ្នាំ១៩៤០ ប្រាសាទនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារអាយុកាល ធម្មជាតិ និងសង្គ្រាមនាពេលក្រោយមក។ លុះនៅឆ្នាំ២០១២ កម្ពុជា និងបារាំងបានចាប់ផ្តើមគម្រោងជួសជុលទ្រង់ទ្រាយធំរួមគ្នា ដែលទើបតែត្រូវបានបញ្ចប់ជាស្ថាពរនៅពេលនេះ បន្ទាប់ពីចំណាយពេលអស់ ១៤ឆ្នាំ និងថវិកាសរុប ១២លានដុល្លារអាមេរិក។ ការជួសជុលឡើងវិញនេះបានធ្វើឲ្យតួប្រាង្គទាំង១៦ កំពែងប្រវែង១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធស្ពានហាលឆ្ពោះទៅបល្ល័ង្គព្រះវិស្ណុផ្ទុំ ដែលធ្លាប់តែបែកបាក់ និងដួលរលំ អាចឈរយ៉ាងរឹងមាំឡើងវិញ នៅកណ្តាលបារាយណ៍ទឹកថ្លា។ ឯកឧត្តម យិត…

  • កម្ពុជាឡាវវៀតណាមពង្រឹងសន្តិសុខព្រំដែននិងគ្រោងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០២៧

    កម្ពុជាឡាវវៀតណាមពង្រឹងសន្តិសុខព្រំដែននិងគ្រោងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០២៧

    កម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាឆ្នាំ២០២៧ ដើម្បីពង្រឹងសន្តិសុខព្រំដែន ប្រឆាំងបទល្មើសឆ្លងដែន និងរៀបចំលំហាត់សមយុទ្ធរួមគ្នា សំដៅរឹតបន្តឹងចំណងមិត្តភាពនៃប្រទេសទាំងបីឱ្យកាន់តែរឹងមាំ។ ប្រទេសកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការយោធាសម្រាប់ឆ្នាំ២០២៧ ដើម្បីពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនរួមគ្នា ព្រមទាំងប្រឆាំងបទល្មើសឆ្លងដែនផ្សេងៗ ដូចជាការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងកាលពីថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី គឺឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ដើម្បីពិភាក្សា និងកំណត់អាទិភាពការពារជាតិរួមគ្នាសម្រាប់ឆ្នាំខាងមុខ។ នៅក្នុងផែនទីបង្ហាញផ្លូវសហប្រតិបត្តិការថ្មីនេះ កងកម្លាំងជួរមុខនៃប្រទេសជាប់ព្រំដែនគ្នាទាំងបីនឹងបង្កើនការល្បាតរួមគ្នា និងពង្រឹងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីជួយកំណត់អត្តសញ្ញាណ និងឆ្លើយតបចំពោះការគំរាមកំហែងផ្នែកសន្តិសុខ ដូចជាការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស និងការឆ្លងដែនខុសច្បាប់បានកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ភាគីទាំងបីក៏នឹងជំរុញ និងពន្លឿនសកម្មភាពបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័សផងដែរ។ លើសពីនេះ ក្រសួងការពារជាតិនៃប្រទេសទាំងបីបានព្រមព្រៀងបន្តរៀបចំជំនួបជាទៀងទាត់រវាងរដ្ឋមន្ត្រី ក៏ដូចជាផ្លាស់ប្តូរវេនធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធសង្គ្រោះ និងពង្រីកការផ្លាស់ប្តូរបទពិសោធន៍រវាងនាយទាហានវ័យក្មេង។ កិច្ចព្រមព្រៀងនេះបានធ្វើឡើង បន្ទាប់ពីការបញ្ចប់លំហាត់សមយុទ្ធរួមគ្នាស្តីពីការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ក្នុងសមយុទ្ធនោះ កងទ័ពនៃប្រទេសទាំងបីបានហ្វឹកហាត់រួមគ្នាក្នុងការសង្គ្រោះ…

  • កម្ពុជាប្រកាសប្តេជ្ញាចិត្តការពារជីវៈចម្រុះ និងជំរុញការអនុវត្តផែនការគូនមីង ក្នុងកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល នៅប្រទេសអាមេនី

    កម្ពុជាប្រកាសប្តេជ្ញាចិត្តការពារជីវៈចម្រុះ និងជំរុញការអនុវត្តផែនការគូនមីង ក្នុងកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល នៅប្រទេសអាមេនី

    នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល (Leaders for Nature) នៅប្រទេសអាមេនី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកការពារភពផែនដី តាមរយៈការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF) ឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់ ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មកពីជាង ៥០ ប្រទេស មកពីជុំវិញពិភពលោក រួមទាំងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីសមិទ្ធផល និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងនោះការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពដើម្បីជីវៈចម្រុះជាតិ (NBSAP) និងការការផ្សារភ្ជាប់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ (Biodiversity and Climate Effort)។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានដើរតួនាទីឈានមុខក្នុងការរួមបញ្ចូលគ្នារវាងការការពារប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកកិច្ចការទាំងពីរនេះ សម្រាប់ចីរភាពបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា តាមរយៈការអនុវត្ត«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន»…

  • ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា

    ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា

    ក្រុមហ៊ុន Toyota ដែលជាការវិនិយោគរបស់វិនិយោគិនជប៉ុន បានបង្ហាញពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹង​ស្តង់ដាឧស្សាហកម្មទំនើបនាពេលបច្ចុប្បន្ន។ តំណាងរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបញ្ជាក់ដូច្នេះ នៅក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន Toyota បានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ ក្រុមហ៊ុន Toyota នឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ត ដោយសហការជាមួយវិទ្យាស្ថានបច្ចេកទេស JVC ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងការកែសម្រួលគោលនយោបាយលើកទឹកចិត្ត និងការលើកទឹកចិត្តឱ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងការផលិតគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ដល់គម្រោងដំឡើងរថយន្តនៅកម្ពុជា៕ ខន ណារី…

  • កម្ពុជា និងវៀតណាម បន្តសហការគ្នាបង្ក្រាបបទល្មើសឆ្លងដែន

    កម្ពុជា និងវៀតណាម បន្តសហការគ្នាបង្ក្រាបបទល្មើសឆ្លងដែន

    នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយក្រសួងនគរបាលវៀតណាម ដើម្បីពិភាក្សាអំពីការបង្ការ និងបង្ក្រាបបទល្មើស និងគ្រឿងញៀន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យមើលលទ្ធផលនៃកិច្ចសហការកន្លងមក ដែលមានការរីកចម្រើនល្អ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក៏ដូចជាបទល្មើសសេដ្ឋកិច្ច និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការចែករំលែកព័ត៌មាន ការស៊ើបអង្កេតរួម ការតាមចាប់ខ្លួនជនល្មើស និងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងកាន់តែស្មុគស្មាញពីបទល្មើសឆ្លងដែន និងរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន២ រួមមាន កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុព្រមព្រៀងស្តីពីកិច្ចសហការ និងដែនសមត្ថកិច្ចរបស់ក្រុមការងាររួមកម្ពុជា-វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះនៅឆ្នាំ២០២៧៕ សៅ សុខអេង

  • សម្ដេចធិបតី៖ ការចរចាព្រំដែនត្រូវមានមូលដ្ឋានច្បាស់លាស់ ​មិនមែនពឹងលើញាណពិសេស ឬតាមលឺគេថានោះទេ

    សម្ដេចធិបតី៖ ការចរចាព្រំដែនត្រូវមានមូលដ្ឋានច្បាស់លាស់ ​មិនមែនពឹងលើញាណពិសេស ឬតាមលឺគេថានោះទេ

    កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាឱ្យមានមូលដ្ឋានច្បាស់លាស់ ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គម នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចការព្រំដែនមិនអាចធ្វើដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។ សម្តេចធិបតីបន្តថា ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី ដែលកម្ពុជាកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC ឬជាយន្តការអន្តរជាតិ ដែលកម្ពុជាកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS នោះទេ។ សម្តេចក៏បានឆ្លៀតជូនពរគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាដោយបង្ខំ ក្នុងវិវាទដែនសមុទ្រកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍…

  • កម្ពុជា ទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកលចំពោះកិច្ចការរំសាយសព្វាវុធ

    កម្ពុជា ទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកលចំពោះកិច្ចការរំសាយសព្វាវុធ

    កម្ពុជាបានទទូចឱ្យបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការរំសាយសព្វាវុធ និងគាំទ្រសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាយោធាកំពុងបង្កើនអសន្តិសុខជាសកល។ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលឡើងវិញ ក្នុងការរំសាយសព្វាវុធ និងលុបបំបាត់អាវុធនុយក្លេអ៊ែរ ដើម្បីធានាសន្តិភាព និងសន្តិសុខពិភពលោក។ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៤ ខែតុលា នៅទីក្រុងញូវយ៉ក ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តឡើងវិញជាអន្តរជាតិ ក្នុងការពង្រឹងកិច្ចការរំសាយសព្វាវុធ ដោយសារការកើនឡើងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាកកើតថ្មី កំពុងបង្កើនអសន្តិសុខសកល។ ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជំរុញឱ្យមានការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ផងដែរ។ ទន្ទឹមនឹងនេះ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពមីន តាមរយៈការកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិល និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំពេញអង្គជាន់ខ្ពស់របស់មហាសន្និបាត UN ដើម្បីរំលឹក និងលើកកម្ពស់ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ឯកឧត្តម កែវ ឈា ក៏បានអំពាវនាវឱ្យគោរពសុចរិតភាពនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ លើកកម្ពស់សសរស្តម្ភទាំងបីនៃសន្ធិសញ្ញានេះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីសម្រេចបាននូវពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕ ទួន សុផល

  • ប្រាសាទមេបុណ្យខាងលិចត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦

    ប្រាសាទមេបុណ្យខាងលិចត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦

    អាជ្ញាធរជាតិអប្សរា បានបិទបញ្ចប់ការជួសជុលប្រាសាទមេបុណ្យខាងលិចជាស្ថាពរ ហើយកំពុងរៀបចំសោភ័ណភាពចុងក្រោយ ដើម្បីត្រៀមសម្ពោធជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ប្រាសាទមេបុណ្យខាងលិចបានបង្ហាញរូបរាងជាថ្មី នៅកណ្តាលបារាយណ៍ខាងលិច ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងរៀបចំសោភ័ណភាពការដ្ឋានប្រាសាទមេបុណ្យខាងលិច កាលពីថ្ងៃទី១៥ ខែតុលា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ខាងមុខនេះ។ បើតាមអាជ្ញាធរជាតិអប្សរា បច្ចុប្បន្នការងារជួសជុលប្រាសាទមេបុណ្យខាងលិចត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ។ ស្របពេលដែលអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការសម្អាត រៀបចំសណ្តាប់ធ្នាប់ និងកែសម្រួលបរិស្ថានជុំវិញប្រាសាទ គេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើនបានអញ្ជើញទៅទស្សនា និងថតរូបកម្សាន្តយ៉ាងច្រើនកុះករ។ ភ្ញៀវទេសចរភាគច្រើនសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទិដ្ឋភាពប្រាសាទដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ ព្រមទាំងកោតសរសើរដល់ស្ថាបត្យកម្មដ៏ល្អឯក និងកិច្ចខិតខំប្រឹងប្រែងជួសជុលលើកតម្លៃនៃប្រាសាទឡើងវិញអស់រយៈពេលច្រើនឆ្នាំរបស់ក្រុមការងារជំនាញ។ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិចបានបង្ហាញរូបរាងយ៉ាងត្រចះត្រចង់ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងរ និងបាត់បង់ថ្មអស់ជាច្រើននាពេលកន្លងមក។ ប្រាសាទនេះស្ថិតនៅចំកណ្តាលបារាយណ៍ខាងលិច មានទំហំ ១០០ម៉ែត្របួនជ្រុង ហ៊ុព័ទ្ធដោយផ្ទៃទឹកល្ហល្ហេវ ដែលកាលពីអតីតកាលត្រូវបានទឹកលិចអស់ទាំងស្រុងនារដូវវស្សា។ ប្រាសាទនេះមានសម្រស់ប្រែប្រួលទៅតាមពេលវេលាចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច ដែលកំពុងក្លាយជាចំណុចទាក់ទាញទេសចរយ៉ាងខ្លាំង។ ផ្អែកតាមការស្រាវជ្រាវដំបូង ប្រាសាទនេះមានប្រាង្គចំនួន ១២ ដែលប្រាង្គមួយធ្លាប់ត្រូវបានសាលាបារាំងចុងបូព៌ាជួសជុលម្តងរួចមកហើយ។ ដំណើរការជួសជុលឡើងវិញដោយអ្នកជំនាញសាលាបារាំងចុងបូព៌ា និងអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមតាំងពីឆ្នាំ២០១២ មក ប៉ុន្តែត្រូវបានផ្អាកមួយរយៈពេលនៅឆ្នាំ២០១៨ ដោយសារខ្វះខាតថវិកា ហើយបានចាប់ផ្តើមឡើងវិញនៅឆ្នាំ២០១៩ រហូតទទួលបានជោគជ័យជាស្ថាពរនាពេលនេះ។…

  • ក្នុងកិច្ចប្រជុំកំពូល CICA សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមទីតាំងកាន់កាប់ដោយយោធាថៃ​

    ក្នុងកិច្ចប្រជុំកំពូល CICA សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមទីតាំងកាន់កាប់ដោយយោធាថៃ​

    នៅក្នុងកិច្ចប្រជុំកំពូល CICA លើកទី៧នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៃដែនដីកម្ពុជាដែលកំពុងកាន់កាប់ដោយយោធាថៃ​។ ​សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីថា ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ បន្តរក្សាបានក៏ដោយ ប៉ុន្តែស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ដោយសារបញ្ហាស្នូលនៅមិនទាន់បានដោះស្រាយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បទឈប់បាញ់រវាងកម្ពុជានិងថៃ នៅតែបន្តគោរពបាន ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ហើយបញ្ហាស្នូលពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាក្រោមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់កាលពីថ្ងៃទី១៥តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីព្រួយបារម្ភចំពោះស្ថានការណ៍ជាក់ស្តែងនៅតាមតំបន់មួយចំនួន ដែលកងទ័ពថៃកំពុងឈរជើងកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការកំណត់ខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះ JBC គឺជាយន្តការសំខាន់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចំណុចត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ រួមទាំងសេចក្តីប្រកាសទីក្រុងកូឡាឡាំពួរ និងសេចក្តីថ្លែងការណ៍រួម។ ទោះជាយ៉ាងណា ការងារនេះនៅមិនទាន់បានអនុវត្តលើទីតាំងដីជាក់ស្តែងនៅឡើយ។ សម្តេចធិបតីបានបញ្ជាក់ថា ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ បានរារាំងប្រជាជនប្រមាណ 2 ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ទោះបីជាស្ថានភាពនេះនៅតែមានភាពស្មុគស្មាញក៏ដោយ កម្ពុជានៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ…