Category: ព័ត៌មានជាតិ

  • កម្ពុជា បន្តលើកឡើងពីបញ្ហាពលរដ្ឋភៀសសឹក និងការរំលោភអធិបតេយ្យភាពពីសំណាក់ថៃនៅចំពោះមុខ UN

    កម្ពុជា បន្តលើកឡើងពីបញ្ហាពលរដ្ឋភៀសសឹក និងការរំលោភអធិបតេយ្យភាពពីសំណាក់ថៃនៅចំពោះមុខ UN

      នៅក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការប្រតិបត្តិ UNHCR នាទីក្រុងហ្សឺណែវ កម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហរការពារជនភៀសខ្លួន ព្រមទាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាពលរដ្ឋភៀសសឹកកម្ពុជា ដែលកំពុងរងគ្រោះដោយសារការកាន់កាប់ទឹកដីខុសច្បាប់ និងការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិពីសំណាក់ភាគីថៃ។ កាលពីថ្ងៃទី ១៣ តុលា ​នៅចំពោះមុខគណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាទីក្រុងហ្សឺណែវ ឯកឧត្តម កែវ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងការណ៍បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារជនភៀសខ្លួន និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយ UNHCR ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧។ ស្របពេលជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីបញ្ហាប្រឈមចំពោះមុខ និងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ដោយគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ជាមួយថៃត្រូវបានបន្តគោរពប្រតិបត្តិក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងសហគមន៍ដើមវិញបានឡើយ។ មូលហេតុចម្បងគឺបណ្តាលមកពីការបន្តកាន់កាប់ទឹកដីកម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយកងកម្លាំងប្រដាប់អាវុធថៃ ដែលជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងផ្ទុយស្រឡះពីគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ចំពោះដំណោះស្រាយ កម្ពុជាបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ តុលា ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ធ្នូ ២០២៥ ដោយផ្តោតសំខាន់លើការសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានេះ កម្ពុជាក៏បានលើកទឹកចិត្តឱ្យ UNHCR បង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌…

  • កម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ

    កម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ

    ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីបានទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពជំរុញការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយដែលជួបសម្តេចធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នៅអាស៊ែបៃហ្សង់ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤។ តាមរយៈដំណើរទស្សនកិច្ចនេះ, កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យសំខាន់ៗ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងក្នុងវិស័យសន្តិសុខ និងការពារជាតិ។ សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ក៏បានបន្តពិភាក្សាគ្នាក្នុងការស្វែងរកនូវលទ្ធភាពក្នុងការជំរុញកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ…

  • វៀតណាម និងកម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ២០២៧

    វៀតណាម និងកម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ២០២៧

    ក្រសួងការពារជាតិកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិ សម្រាប់ឆ្នាំ២០២៧ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ( Phan Văn Giang) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​វៀតណាម បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការក្នុងវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៧ កាលពីថ្ងៃទី១៣តុលា នៅទៅក្រុងហាណូយ។ ការចុះហត្ថលេខានេះធ្វើឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់​ឯកឧត្តម​ ទៀ សីហា នៅប្រទេសវៀតណាម។ រដ្ឋមន្រ្តីការពារជាតិកម្ពុជាបានបញ្ជាក់លើបណ្តាញសង្គមថា ឯកឧត្តម និងរដ្ឋមន្រ្តីការពារជាតិវៀតណាម បានពិភាក្សាគ្នាអំពីលទ្ធផលការងារសម្រេចបាននៅឆ្នាំ២០២៦ និងការបន្តអនុវត្តតាមផែនការ ដែលបានឯកភាពគ្នាសម្រាប់ឆ្នាំបន្ទាប់។ យោងតាមឯកឧត្តម ទៀ សីហា កងទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន ប្រទេសជាតិ និងប្រែក្លាយព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍរួមគ្នា ដើម្បីវិបុលភាពនៃប្រជាជាតិទាំងពីរ។ ​ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្ត្រ និងការតស៊ូឆ្លងកាត់ការលំបាកជាមួយគ្នារវាងកម្ពុជា និងវៀតណាម ដែលបានបន្សល់ទុកនូវមរតកនៃចំណងមិត្តភាពដ៏ស្មោះត្រង់។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ «យើងរួមគ្នាប្តេជ្ញាការពារ ប្រវត្តិសាស្ត្រ ប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្ស…

  • ស្ពានស្រែង៖ប្រណាំងទូក «ង» ភ្ជាប់បេះដូងពលរដ្ឋ ២​ខេត្ត អបអរភ្ជុំបិណ្ឌ និងប្រាប់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន

    ស្ពានស្រែង៖ប្រណាំងទូក «ង» ភ្ជាប់បេះដូងពលរដ្ឋ ២​ខេត្ត អបអរភ្ជុំបិណ្ឌ និងប្រាប់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន

    នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលទើបបញ្ចប់ទៅនេះ បរិយាកាសនៅឯទំនប់ស្ពានស្រែង ដែលជា​ចំណុច​ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ មានភាពកុះករទៅដោយមនុស្សក្មេង ចាស់ប្រុសស្រី​លាយឡំជាមួយស្នាមញញឹមនិងសំណើចក្អាកក្អាយ​តាមរយៈ​ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល២ថ្ងៃពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល​២ មិនត្រឹមតែបង្កើតស្នាមញញឹម និងបរិយាកាសអ៊ូអរ​ក្នុងថ្ងៃបុណ្យ​ប្រពៃណីជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​សារ​មួយយ៉ាងមានអត្ថន័យ ក្នុងការចងភ្ជាប់សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋនៅតំបន់ព្រំប្រទល់ ជាមួយសារ​ដាស់​ស្មារតី​យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀនទៀតផង។ ពិធីនេះបានកើតជារូបរាងរៀបចំឡើងដោយកិច្ចសហការរវាងរដ្ឋបាលស្រុកក្រឡាញ់ អាជ្ញាធរឃុំតាអាន និងវត្ត​សរសៃពង។ព្រឹត្តិការណ៍​នេះ​បានប្រមូលផ្តុំទូក «ង» ចំនួន ១៤ទូក មកពីភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្ត​សៀមរាប និងភូមិស្ពាន ឃុំស្ពាន​ស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ ឱ្យមកជួបជុំគ្នាប្រកួត​ប្រជែង​យ៉ាងស្វាហាប់។ពិធីនេះក៏មានការបង្កើតលេង​ល្បែងប្រជា​ប្រិយផង​ដែរ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់​បាន​រៀប​រាប់​​ថា​​ការរៀបចំកម្មវិធីនេះមិនត្រឹមតែបង្កើត​បរិយា​កាស​សប្បាយរីករាយក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជួយថែរក្សា និងលើកស្ទួយកីឡា​ប្រពៃណីជាតិរបស់ដូនតាឱ្យបានគង់វង្សផងដែរ។ បន្ថែមពីលើទិដ្ឋភាពសប្បាយរីករាយ ព្រឹត្តិការណ៍នេះ​ក៏បានបង្កប់នូវសារអប់រំផងដែរដល់យុវជនយុវនារី។ ព្រះតេជគុណមេត្តាពលោ ឡន ម៉ក់ ព្រះធម្មធរអនុគណ​ស្រុកក្រឡាញ់ បានមានសង្ឃដីកាថា ការរួមគ្នារៀបចំកា​រប្រកួតប្រពៃណី គឺដើម្បីពង្រឹងចំណងមិត្តភាពរវាង​យុវជន និងជាយុទ្ធនាការបំផុសស្មារតីឱ្យយុវវ័យ​បង្វែរ​អារម្មណ៍មកចូលរួមកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។ បញ្ចប់ព្រឹត្តិការណ៍នារាត្រីថ្ងៃទី១៣ តុលា ,ភាពជោគជ័យ…

  • នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេង​ល្បែង​ស៊ីសង​ជិត ៩០នាក់ ក្នុងរយៈពេល ១០ថ្ងៃដើម​ខែតុលា

    នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេង​ល្បែង​ស៊ីសង​ជិត ៩០នាក់ ក្នុងរយៈពេល ១០ថ្ងៃដើម​ខែតុលា

    ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះ កម្លាំង​នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចុះ​ប្រតិបត្តិការ​បង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែង​ស៊ីសងជាបន្តបន្ទាប់ដោយបានឃាត់ខ្លួនមនុស្សសរុបជិត ៩០នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ដើម្បីចាត់​ការ​​តាមផ្លូវច្បាប់។ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឱ្យ​ដឹង​ថា ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះ​បាន​បន្តប្រតិបត្តិការចុះ​បង្ក្រាប​ក្រុមក្មេងទំនើង និងអ្នកញៀន​ល្បែងស៊ីសង បានជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួន​មនុស្ស​សរុបចំនួន ៨៧នាក់ ដើម្បីបញ្ជូនទៅកាន់​តុលាការ​ចាត់ការតាមនីតិវិធីច្បាប់។ តួលេខនៃការ​បង្ក្រាបបង្ហាញឱ្យឃើញថា មានការថយចុះចំនួន ៣២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​កាលពី​ដើមខែកញ្ញា​កន្លងទៅ។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹង​ថា ក្នុងចំណោមបទល្មើសទាំងពីរប្រភេទនេះ ករណីក្មេង​ទំនើងកើតឡើងចំនួន ១៤ករណី ដោយកម្លាំងសមត្ថកិច្ច​បានឃាត់ខ្លួនមនុស្សចំនួន ៥៦នាក់ និងបានកសាងសំណុំ​រឿង​បញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត។ ដោយឡែក ចំពោះបទល្មើសល្បែងស៊ីសង បង្ក្រាបបាន​ចំនួន ៧ករណី និងឃាត់ខ្លួនមនុស្ស ៣១នាក់ ក្នុងនោះ ២៨នាក់ត្រូវ បានបញ្ជូន​ទៅតុលាការ ចំណែក៣នាក់​ទៀតត្រូវ បានធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យា​បញ្ឈប់សកម្មភាព។ ផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការប្រព្រឹត្ត​អំពើហិង្សារបស់ក្រុមក្មេងទំនើង និងការលេងល្បែង​ស៊ីសង ត្រូវប្រឈមមុខនឹងទោស​ទណ្ឌជាច្រើនដែល​មានចែងក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធ។ តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បទហិង្សាដោយ​ចេតនាត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ…

  • កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦

    កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦

    វេទិកា «បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦» ត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីប្រតិភូ អ្នករៀបចំគោលនយោបាយ និងអ្នកច្នៃប្រឌិតបច្ចេកវិទ្យាប្រមាណ ២០០ នាក់ មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះតូចៗមកពីជុំវិញពិភពលោក។ យោងតាមឯកឧត្តម អ៊ាង សុផល្លែត កម្ពុជាបានបង្ហាញ​ជំហរយ៉ាងមុតមាំក្នុងចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ឱ្យមកនៅកម្រិតទាបបំផុត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពីសារសំខាន់ ដែលបណ្តាប្រទេសក្នុងពិភពលោកត្រូវរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅផែនដី មិនឲ្យលើស១,៥ អង្សារ។ តាមរយៈវេទិកានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនការផ្ទេរបច្ចេកវិទ្យា AI និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាការប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយសមធម៌ និងរួមគ្នាជួយសង្គ្រោះភពផែនដីពីការគំរាមកំហែងពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជាពិសេស AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រឹតកាបូន។ ក្នុងឱកាសនោះផងដែរ លោកស្រី Vladanka Andreeva តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI បានរួមចំណែកយ៉ាងសកម្មជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ច…

  • ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរជាង២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស

    ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរជាង២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស

    ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ ២ ១៦០ ០០០ នាក់ បានទៅកម្សាន្តលេងនៅតាមបណ្តារាជធានីខេត្ត ក្នុងនោះ ខេត្តសៀមរាប ​កំពត ​ព្រះសីហនុ ​កំពង់ឆ្នាំង និង​កំពង់ចាម ទទួលបានភ្ញៀវទេសចរច្រើនជាងគេ។​ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។  ក្នុងចំណោមខេត្តទាំង៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាបឈរលំដាប់ទី១​ មានភ្ញៀវទេសចរទៅកម្សាន្តជាង ២៥ម៉ឺននាក់ បន្ទាប់មកខេត្តកំពត មានចំនួនជាង២២ម៉ឺននាក់​​ ខេត្តព្រះសីហនុ ចំនួនជាង១៩ម៉ឺននាក់ ខណៈខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាមមានភ្ញៀវទេសចរជាង១៦ម៉ឺននាក់ដូចគ្នា។​ ចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការកើនឡើងចំនួន ០,៨ភាគរយ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។​ ក្នុងចំណោមភ្ញៀវទេសចរជាង២លាននាក់នោះ មានភ្ញៀវទេសចរស្នាក់នៅឆ្លងរាត្រីចំនួន ៣សែន ៨ម៉ឺននាក់ ភ្ញៀវទេសចរដើរកម្សាន្តវិលល្ងាចចំនួនជាង ១លាន ៧សែននាក់ និងភ្ញៀវទេសចរបរទេសចំនួនជាង ២ម៉ឺន ៤ពាន់នាក់។​ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរាប់ស្ថិតិទេសចរណ៍ក្នុងអំឡុងពេលព្រឹត្តិការណ៍ ពិធីបុណ្យ ឬកម្មវិធីនានាជាការរាប់ចំនួនដង ឬលើកនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សទេ ក្នុងនោះភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរកម្សាន្ត ឬចូលទស្សនានៅទីកន្លែងនីមួយៗ…

  • ក្រសួងធនធានទឹក ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ

    ក្រសួងធនធានទឹក ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ

    ខណៈរដូវប្រាំងកាន់តែខិតជិតមកដល់ជាមួយហានិភ័យនៃគ្រោះរាំងស្ងួត ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ ជាពិសេសត្រូវសន្សំសំចៃទឹក ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពកសិកម្ម។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ដោយផ្អែកលើការតាមដាន និងវិភាគទៅលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ ព្រះរាជាណាចក្រកម្ពុជាកំពុងឈានទៅរកការផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង។ យោងតាមក្រសួងធនធានទឹក រដូវវស្សាឆ្នាំ២០២៦នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យកម្ពុជាទទួលបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងដំណាក់កាលបញ្ចប់រដូវវស្សា និងការឈានចូលដំណាក់កាលអន្តររដូវនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យសាធារណជន អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ និងត្រៀមវិធានការចាំបាច់នានា។ ចំពោះការគ្រប់គ្រង និងប្រើប្រាស់ទឹក ឯកឧត្តមណែនាំមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហគមន៍កសិករប្រេីប្រាស់ទឹក ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកឱ្យមានប្រសិទ្ធភាព សន្សំសំចៃ និងមានផែនការច្បាស់លាស់ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពកសិកម្ម ជាពិសេសនៅតំបន់ដែលអាចប្រឈមនឹងការខ្វះខាតទឹក។ ក្នុងវិស័យកសិកម្មវិញ រដ្ឋមន្រ្តីធនធានទឹកផ្តល់យោបល់ថា កសិករគួររៀបចំផែនការដាំដុះស្រូវ…

  • ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

    ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

    ខ្សែភាពយន្តឯកសាមួយ ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកលដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ ខ្សែភាពយន្តឯកសាររយៈពេល ៨៧នាទីនេះ បានបង្ហាញពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះត្រូវបានលួចរត់ពន្ធឆ្លងដែនទៅកាន់គេហដ្ឋានរបស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។ មានលក្ខណៈស៊ើបអង្កេត ភាពយន្តឯកសារនេះគឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures និងដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក។ ភាពយន្តនេះបង្កប់នូវអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា ព្រោះវាបានលាតត្រដាងពីការពិតនៃការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ភាពយន្តនេះមិនត្រឹមតែជាការកត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំមួយក្នុងការគាំទ្រដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា និងសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកមាតុភូមិវិញ។…

  • មនុស្ស ២៦នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ​

    មនុស្ស ២៦នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ​

    គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួស ១០១នាក់ នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ៣៤ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសចំនួន ១០១នាក់។ តួលេខនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ កន្លងទៅ ឃើញថាមានការកើនឡើង។ ក្នុងនោះ ករណីគ្រោះថ្នាក់កើនឡើង ១៤ករណី អ្នកស្លាប់កើនឡើង ១៦នាក់ និងអ្នករងរបួសកើនឡើង ៧១នាក់។ បើតាមក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ត្រូវនឹងថ្ងៃទី ១នៃពិធីបុណ្យភ្ជុំបិណ្ឌ មានគ្រោះថ្នាក់កើតឡើង ១៤ករណី បណ្តាលឱ្យស្លាប់ ១២នាក់ និងរបួស ២៣នាក់។ ចំណែកនៅថ្ងៃទី១១ មាន ១០ករណី ស្លាប់ ៦នាក់ និងរបួស ៥១នាក់ និងនៅថ្ងៃទី១២ មាន ១០ករណី ស្លាប់…