-
អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឲ្យលោក សម រង្ស៊ី បញ្ជាក់ការពិតជុំវិញការចោទប្រកាន់លើកងកម្លាំងកម្ពុជា

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យលោក សម រង្ស៊ី បញ្ជាក់ការពិតជុំវិញការចោទប្រកាន់ថាកងកម្លាំងកម្ពុជាជាអ្នកបាញ់លើកងទ័ពថៃមុន ហើយសម្តីនេះត្រូវបានសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមថៃលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់អតីតមេបក្សប្រឆាំង ដែលត្រូវបានសារព័ត៌មានថៃមួយលើកយកមកផ្សាយបន្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ លោក សម រង្ស៊ី ត្រូវបានអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃម្នាក់ ដកស្រង់សម្តីថា៖ «កាលពី ២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា ការលើកឡើងនេះជាព័ត៌មានមិនពិត និងជាការភូតកុហកទាំងស្រុង។ បញ្ហានេះ ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូជាក្រសួងការពារជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា សុទ្ធតែបានបកស្រាយ និងបញ្ជាក់ច្បាស់លាស់រួចហើយ។ ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានទាមទារឲ្យលោក សម រង្ស៊ី ចេញមុខមកបញ្ជាក់ការពិត ដើម្បីជម្រះមន្ទិលជូនសាធារណជន។ ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូច្នេះទេ លោក…
-
កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន

ថ្នាក់ដឹកនាំកម្ពុជា និងអាស៊ែបៃហ្សង់បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាពេលនេះ ក៏ដូចជាការផ្ដល់ការគាំទ្ររបស់កម្ពុជាចំពោះបេសកកម្មរបស់ CICA នាពេលកន្លងមក។ ឯកឧត្តមប្រធានាធិបតីបានបន្ថែមថា វត្តមានរបស់សម្ដេចធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីក៏បានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងមក។ ជាការឆ្លើយតប សម្ដេចធិបតីបានអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់រដ្ឋាភិបាល…
-
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ ខ្សែភាពយន្តឯកសាររយៈពេល ៨៧នាទីនេះ បានបង្ហាញពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះត្រូវបានលួចរត់ពន្ធឆ្លងដែនទៅកាន់គេហដ្ឋានរបស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។ ភាពយន្តឯកសារដែលមានលក្ខណៈស៊ើបអង្កេតនេះ គឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures និងដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក។ ភាពយន្តនេះបង្កប់នូវអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា ព្រោះវាបានលាតត្រដាងពីការពិតនៃការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ភាពយន្តនេះមិនត្រឹមតែជាការកត់ត្រា ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំមួយក្នុងការគាំទ្រដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា និងសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកមាតុភូមិវិញ។ ភាពយន្តនេះក៏ទទួលបានការទទួលស្គាល់ និងជ្រើសរើសចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើនដូចជា NHK (Japan Prize,…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល លើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី

កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ច ការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ លោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ និងលោក Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ គណៈប្រតិភូអមដំណើរសម្តេចធិបតី មានលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន។ សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា…
-
កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៦ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលទាំងពីរ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៦ ឯកសារ នៅវិមានសន្តិភាព នារសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ នេះ។ ឯកសារកិច្ចសហប្រតិបត្តិការដ៏មានសារសំខាន់ទាំង ៦ រួមមាន៖១-អនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្វាយរៀង។ ២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំសម្រាប់រយៈពេល ២០២៦-២០៣០។ ៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិរក្ស និងការផ្សព្វផ្សាយស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៥-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងទី៦-កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា…
-
នគរបាលបំបែកសំណុំរឿងព្រហ្មទណ្ឌជាង ២០០ករណី និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្នុងខែកញ្ញា

ភ្នំពេញ៖ក្នុងរយៈពេលពេញមួយខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌយ៉ាងសកម្ម ដោយទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿងបានរហូតដល់ ២០៥ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យសរុប ៣១៥នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ រួមមានបទល្មើសហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម ការប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាតអចេតនា។ ក្នុងនោះបទល្មើសដែលកើតឡើង ហើយសមត្ថកិច្ចបង្ក្រាបបានច្រើនជាងគេ គឺបទល្មើសលួចចំនួន ៩១ករណី និងបទល្មើសហិង្សាចំនួន ៦៤ករណី។ ប្រភពដដែលបានបន្ថែមថា បទល្មើសទាំងនេះបានកើតឡើងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ២០ទៀត រួមមាន ខេត្តសៀមរាប ស្វាយរៀង ត្បូងឃ្មុំ តាកែវ ពោធិ៍សាត់ ព្រះវិហារ កណ្ដាល ក្រចេះ មណ្ឌលគិរី ព្រះសីហនុ ឧត្តរមានជ័យ កំពត ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង ព្រៃវែង បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ចំពោះទោសទណ្ឌនៃបទល្មើសនីមួយៗ ផ្អែកតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា…
-
ប្រជាពលរដ្ឋសម្រុកជិះរថយន្តក្រុងមិនគិតថ្លៃ ដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី ដែលធ្វើការនៅរាជធានីភ្នំពេញ បាននាំគ្នាធ្វើដំណើរទៅស្រុកកំណើតតាមរយៈសេវារថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ពួកគាត់បានបង្ហាញក្តីរីករាយក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះ ដែលជួយកាត់បន្ថយការចំណាយ និងផ្តល់ការធ្វើដំណើរដោយផាសុកភាព។ នៅព្រឹកថ្ងៃទី៩ ខែតុលា ដែលជាថ្ងៃដំបូងនៃការផ្តល់សេវាដឹកជញ្ជូនដោយមិនគិតថ្លៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលមកឡើងជិះរថយន្តក្រុងនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយក្រសួងការងារ ដើម្បីរៀបចំសេវាដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលកំពុងធ្វើការ និងប្រកបមុខរបរនៅរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ ក្នុងគោលបំណងជួយសម្រួលការធ្វើដំណើរ និងឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ឯកឧត្តមបានបន្ថែមថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿងដើម្បីបម្រើសេវាប្រជាពលរដ្ឋ។ ឆ្នាំនេះ ឯកឧត្តមសង្កេតឃើញថា បងប្អូនពលករ និងប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារ ប្រកបមុខរបរអាជីវកម្មនៅភ្នំពេញ បាននាំគ្នាមកប្រើប្រាស់សេវានេះកាន់តែច្រើន។ ឯកឧត្តមយល់ថា…
-
ក្រសួងមហាផ្ទៃត្រៀមកម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍ ការពារសន្តិសុខ និងសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងសមត្ថកិច្ច និងមន្ត្រីនគរបាលនៅទូទាំងប្រទេស ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ដែលទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងទៅកម្សាន្តលេងនៅតំបន់ទេសចរណ៍នានា។ លោក ទូច សុឃៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា មន្ត្រីនគរបាលចរាចរណ៍ បាន និងកំពុងសម្រួលចរាចរណ៍នៅតាមបណ្តាផ្លូវសំខាន់ៗដែលមានភាពមាមាញឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍សម្រាប់ពលរដ្ឋដែលធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្ត។ ជាក់ស្តែង នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត។ ក្នុងនោះ មន្ត្រីនគរបាលបានសម្របសម្រួលចរាចរណ៍តាមផ្លូវច្រកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់បណ្តាខេត្ត ជាពិសេសខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក៏បានត្រៀមកម្លាំងដាក់វេនប្រចាំការចល័តនៅតាមបណ្តាភូមិឃុំសង្កាត់នានា និងតំបន់ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋផងដែរ។ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានណែនាំឱ្យអ្នកបើកបរទាំងឡាយ អនុវត្តនូវច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដោយ កុំវ៉ាជែង កុំឈប់យានជាប់នៅចិញ្ចើមផ្លូវ មិនត្រូវបើកបរក្រោមឥទ្ធិពលស្រវឹង មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវបើកបរដោយពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់។ ថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ ថ្ងៃកាន់បិណ្ឌ១២ថ្ងៃកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៨ករណី បណ្តាលឱ្យស្លាប់មនុស្សចំនួន៥២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៤២នាក់៕…
-
អាជ្ញាធរណែនាំពលរដ្ឋជុំវិញបឹងទន្លេសាបឲ្យប្រុងប្រយ័ត្នចំពោះកម្ពស់ទឹកស្ទឹងសិរីសោភ័ណ និងស្ទឹងស្រែង

អាជ្ញាធរទន្លេសាប បានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពកម្រិតទឹកស្ទឹងសិរីសោភ័ណ និងស្ទឹងស្រែង ខណៈកម្រិតកម្ពស់ទឹកស្ទឹងទាំងពីរនេះ នៅខ្ពស់នៅឡើយ។ យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរទន្លេសាប នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ទឹកស្ទឹងសិរីសោភ័ណ ដែលបានហូរកាត់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានកម្ពស់ ៧ម៉ែត្រ ៧៨ ពោលគឺខ្ពស់ជាងកម្រិតប្រកាសប្រុងប្រយ័ត្ន ៧ម៉ែត្រ៥០ ចំណែកស្ទឹងស្រែង ហូរកាត់ស្រុកក្រឡាញ់ខេត្តបន្ទាយមានជ័យ មានកម្ពស់ទឹក ៨ម៉ែត្រ៤៥ ខណៈកម្រិតប្រកាសប្រុងប្រយ័ត្នត្រឹមតែ ៨ម៉ែត្រ។ អាជ្ញាធរទន្លេសាប បានគូសបញ្ជាក់ថា ថ្វីបើស្ថានភាពជាទូទៅ កម្រិតកម្ពស់ទឹកនៅតាមស្ទឹងសំខាន់ៗ ដែលហូរចាក់ទៅបឹងនិងទន្លេសាបបានស្រកចុះ ប៉ុន្តែមានស្ទឹងចំនួន៣ នៅតែមានកម្រិតកម្ពស់ទឹកនៅក្បែរៗកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅឡើយដូចជា ស្ទឹងដូនទ្រី នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្ទឹងមង្គលបូរីនៅក្នុងខេត្តបន្ទាយមានជ័យ និងស្ទឹងសែននៅក្នុងខេត្តកំពង់ធំ។ សូមបញ្ជាក់ថា ភូមិសាស្ត្រប្រទេសកម្ពុជា មានស្ទឹងធំៗចំនួន១១ ដែលមានតួនាទីជួយរំដោះទឹកជំនន់ តាមរយៈហូរនាំទឹកភ្លៀងហូរចាក់ទៅទន្លេសាប និងបឹងទន្លេសាប។ ទឹកភ្លៀងរដូវវស្សាឆ្នាំនេះ បាននាំឲ្យមានការជន់លិចនៅភូមិសាស្ត្រខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធឱ្យបន្តចុះវាយតម្លៃ…
-
កម្ពុជាអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់»

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់» ស្របពេលជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រ postcode.gov.kh និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ឯកឧត្តម ឯក វណ្ណឌី គូសបញ្ជាក់ថា រៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែតុលា នៅលើពិភពលោក ប្រទេសជាសមាជិក តែងប្រារព្ធខួបអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ដើម្បីរំលឹកដល់ការបង្កើតសហភាពប្រៃសណីយ៍សកល (UPU) នៅឆ្នាំ១៨៧៤ ដើម្បីជាគ្រឹះសម្រាប់ទំនាក់ទំនងជាសកល។ ឯកឧត្តម ឯក វណ្ណឌី បន្ថែមថា ប្រធានបទឆ្នាំនេះ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់» គឺនិយាយចំគោលដៅនៃការវិវត្តសម័យកាលបច្ចុប្បន្ន ដែលអាចបត់បែនបានទៅតាមតម្រូវការនៃថ្ងៃអនាគត។ ដើម្បីទាញយកឱកាសគ្មានដែនកំណត់ទាំងនេះ ឯកឧត្តម សង្កត់ធ្ងន់លើបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ កែសម្រួលក្របខណ្ឌបទប្បញ្ញត្តិ លើកកម្ពស់សមត្ថភាពរូបវន្ត និងបច្ចេកវិទ្យា ព្រមទាំងជំរុញភាពជាដៃគូសាធារណៈនិងឯកជនឱ្យបានរឹងមាំ។…