Category: ព័ត៌មានជាតិ

  • កម្ពុជា ប្តេជ្ញាចិត្តធ្វើកំណែទម្រង់ផ្ទៃក្នុង ដើម្បីបង្កើនទំនុកចិត្តនិយោគិនបរទេស

    កម្ពុជា ប្តេជ្ញាចិត្តធ្វើកំណែទម្រង់ផ្ទៃក្នុង ដើម្បីបង្កើនទំនុកចិត្តនិយោគិនបរទេស

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ​ CDC ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដូច្នេះ​ធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី៤ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន សហការរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការងារអាទិភាព ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្ដោតសំខាន់ ក្នុងនោះមានការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការកាត់បន្ថយនូវនីតិវិធី និងចំណាយមិនចាំបាច់ផ្សេងៗ ព្រមទាំងការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន។ ភារកិច្ចសំខាន់មួយទៀតរបស់ CDC គឺការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។ បន្ថែមលើនេះ ឯកឧត្តម ស៊ុន…

  • សម្ដេចធិបតី៖ ក្នុងសង្គ្រាមឈ្លានពាននិងទឹកជំនន់ កិច្ចការអាទិភាពគឺជួយជីវិតប្រជាជន

    សម្ដេចធិបតី៖ ក្នុងសង្គ្រាមឈ្លានពាននិងទឹកជំនន់ កិច្ចការអាទិភាពគឺជួយជីវិតប្រជាជន

    នៅក្នុងពិធី“ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច” នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ចំពោះបញ្ហាសង្រ្គាម និងទឹកជំនន់ កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល គឺជួយសង្រ្គោះជីវិតប្រជាពលរដ្ឋជាមុនសិន។ សម្ដេចធិបតី សង្កត់ធ្ងន់ថា បន្ទាប់ពីសង្រ្គោះជីវិតប្រជាជនទៅកន្លែងមានសុវត្ថិភាព បញ្ចៀសគ្រោះថ្នាក់បញ្ហាប្រឈមដោយសារសង្រ្កាមឈ្លានពាន និងគ្រោះទឹកជំនន់ រដ្ឋាភិបាលក៏គិតគូរផ្ដល់អាហារហូបចុក សេវាសុខាភិបាល និងជម្រករបស់ប្រជាជនដែលរងផលប៉ះពាល់ផងដែរ។ បើតាមសម្ដេច ក្នុងចំណោមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បាត់ដំបងជាខេត្តមួយប្រឈមនឹងបញ្ហាធំៗជាច្រើនដែលមិនបានព្យាករទុកក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ បញ្ហាប្រឈម គឺរឿងសង្រ្គាមឈ្លានពាន និងទឹកជំនន់ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងប្រជាជន។ សូមបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់ថៃនៅឆ្នាំ២០២៥ បានប៉ះពាល់ទៅដល់ប្រជាពលរដ្ឋស៊ីវិលប្រមាណជិត ៧០ម៉ឺននាក់ ក្នុងនោះជនភៀសសឹកជាង ២ម៉ឺននាក់នៅមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាននៅឡើយ។ ចំណែកគ្រោះទឹកជំនន់វិញ យោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រជាពលរដ្ឋសរុបជាង ៤ម៉ឺន៤ពាន់គ្រួសារ ក្នុងខេត្តចំនួន១០ បានរងផលប៉ះពាល់ រួមទាំងដំណាំស្រូវ លំដ្ឋាន ផ្លូវថ្នល់ផងដែរ។ ទោះយ៉ាងណា សម្ដេចធិបតីបញ្ជាក់ថា នៅពេលបញ្ហាបានបញ្ចប់ កន្លែងខូចខាតនឹងត្រូវស្ដារអភិវឌ្ឍឡើងវិញ៕ សេង បារាំង AMS

  • រាជរដ្ឋាភិបាលត្រៀមជួសជុលផ្លូវ ២៨ខ្សែនៅក្រុងបាត់ដំបង

    រាជរដ្ឋាភិបាលត្រៀមជួសជុលផ្លូវ ២៨ខ្សែនៅក្រុងបាត់ដំបង

    ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ផ្លូវខូចខាតនៅក្រុងបាត់ដំបងចំនួន២១ខ្សែ គ្រោងជួសជុលឡើង​វិញនៅខែវិច្ឆិកាខាងមុខតាមរយៈគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយរាជរដ្ឋាភិបាលក៏នឹងទម្លាក់ថវិកា ដើម្បីជួសជុលផ្លូវចំនួន៧ខ្សែបន្ថែមទៀតប្រវែងចំនួន១១គីឡូម៉ែត្រ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំដេញថ្លៃចុងក្រោយជាមួយ ADB ដើម្បីអាចចាប់ផ្តើមអនុវត្តគម្រោងនៅខែវិច្ឆិកា។ បើតាមសម្តេចធិបតី កន្លងមក ក្រសួងនិង ADB បានបញ្ចប់ ២ជំហានរួចហើយ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ កន្លែងទឹកកខ្វក់ កន្លែងចាក់សំរាម និងកន្លែងធ្វើពិពិធកម្មទឹកស្អាត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការជួសជុល និងធ្វើផ្លូវថ្មីសរុបទាំង២៨ខ្សែនេះ គឺផ្ដោតទៅលើផ្លូវសំខាន់ៗជាអាទិភាព ហើយការធ្វើនេះមិនត្រឹមតែផ្តោតលើផ្ទៃផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានដំណើរការជាមួយគ្នាផងដែរ ដើម្បីធានាគុណភាព និងនិរន្តរភាពនៃការប្រើប្រាស់យូអង្វែង។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា បានប្រាប់បណ្តាញព័ត៌មាន AMS ថា គម្រោងជួសជុលផ្លូវទាំង២៨ខ្សែនេះគ្រោងអនុវត្តរយៈពេល១ឆ្នាំ ដោយរំពឹងថា នឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៧៕ សៅ សុខអេង 

  • សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

    សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

    ឆ្លើយតបនឹងការបង្ហោះព័ត៌មានប្រឌិតមួយចំនួន សម្តេចតេជោ ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ ពោលគឺលើសពីគ្រប់គ្រាន់សម្រាប់បើកប្រាក់ខែមន្រ្តីរាជការ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា រាជរដ្ឋាភិបាលមិនខ្វះថវិកាសម្រាប់ដំណើរការជាប្រក្រតីនោះទេ ដោយសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២ ៥០០លានដុល្លារអាមេរិកឡើយ។ សម្តេចបានបញ្ជាក់ថា ការចំណាយលើប្រាក់បៀវត្សរ៍មន្ត្រីរាជការមានប្រមាណ ២៣០លានដុល្លារក្នុងមួយខែ ខណៈចំណូលរដ្ឋក្នុងរយៈពេល ៩ខែកន្លងទៅមានជាង ៥ពាន់លានដុល្លារ ឬជាមធ្យមប្រមាណពី ៥០០ ទៅ៦០០លានដុល្លារក្នុងមួយខែ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីជាការឆ្លើយតបទៅក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេស ដែលសម្តេចហៅថាជា«ពួកបំផ្លាញជាតិ»។ រាល់ពេលមានការដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី ក្រុមនេះតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ សម្តេចតេជោលើកឡើងថា សម្តេចមិនគួរតមាត់ជាមួយជនទាំងនោះទេ ប៉ុន្តែសម្តេចមានភាពចាំបាច់ត្រូវពន្យល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។ ជាមួយគ្នានេះ សម្តេចតេជោបង្ហើបថា សម្តេចនឹងបង្ហោះសារសំឡេងអំពីកិច្ចប្រជុំមួយរបស់«ពួកបោកប្រាស់ក្រៅស្រុក» ដែលបានយកប្រាក់រៃអង្គាសសម្រាប់ជួយជនភៀសសឹក ទៅ«ចិញ្ចឹម»បក្សនយោបាយមួយនៅក្នុងស្រុកទៅវិញ។ សម្តេចបាននិយាយបែបចំអកថា៖ «បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

  • Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

    Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

    **ជើងហោះហើរថ្មីទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ប្រទេសស្រីលង្កា គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៦ ភ្នំពេញ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦ ដោយផ្តល់ជូនសំបុត្រប្រភេទ Eco ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិកឡើងទៅ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) និងការបញ្ចុះតម្លៃ ២០% លើតម្លៃសំបុត្រមូលដ្ឋានប្រភេទ Deluxe។ ការផ្តល់ជូននេះ ធ្វើឡើងស្របពេលដែលបណ្តាញហោះហើររបស់ក្រុមហ៊ុនកំពុងពង្រីកខ្លួន រួមទាំងការដាក់ឱ្យដំណើរការណ៍ផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ព្រមទាំងការត្រៀមបើកដំណើរការជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ទីក្រុង កូឡុំបូ (ស្រីលង្កា) នាពេលខាងមុខ។ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ (ម៉ោង UTC+7) អ្នកដំណើរអាចកក់សំបុត្រយន្តហោះក្នុងតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងអស់របស់ Vietjet ទាំងក្នុងស្រុក…

  • កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី៧ ជូនសមាគមកុមារនៅខេត្តកណ្តាល ក្នុងឱកាសភ្ជុំបិណ្ឌ

    កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី៧ ជូនសមាគមកុមារនៅខេត្តកណ្តាល ក្នុងឱកាសភ្ជុំបិណ្ឌ

    ភ្នំពេញ៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យតំណាង ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៧ ជូនដល់សិស្ស-កុមារ និងគ្រូបង្រៀននៃសមាគមស្នាមញញឹមថ្មី​នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជានាពេលនេះ ត្រូវបាននាំយកទៅប្រគល់ជូនសិស្ស-កុមារចំនួន ១១៥នាក់ និងលោកគ្រូ-អ្នកគ្រូ ១៦នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ លោក ប៉េន សុផល ប្រធានសមាគម បានឱ្យដឹងថា សមាគមអាចរីកចម្រើនមក ទល់សព្វថ្ងៃ គឺដោយសារទទួល​បានកា​រទ្រទ្រង់ និងឧបត្ថម្ភយ៉ាងធំធេងពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តី​ស្រឡាញ់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កុមារទាំងអស់។ លោកជំទាវ បានកោតសរសើរដល់ថ្នាក់ដឹកនាំសមាគម ដែលបានខិតខំ​ថែរក្សា កុមារជាង ២០ឆ្នាំកន្លងមកនេះ ព្រមទាំងបានរំលឹកពីការជួយជ្រោមជ្រែងរបស់កាកបាទក្រហមកម្ពុជា រួមទាំងការផ្តល់អាហារូបករណ៍​ពីថ្នាក់ ដឹកនាំ សម្រាប់ឱ្យក្មួយៗបន្តការសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ។ លោកជំទាវ…

  • កម្ពុជា និងអារ៉ាប៊ីសាអូឌីតជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនចរន្តទេសចរណ៍រវាងប្រទេសទាំងពីរ

    កម្ពុជា និងអារ៉ាប៊ីសាអូឌីតជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនចរន្តទេសចរណ៍រវាងប្រទេសទាំងពីរ

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបប្រកបដោយផ្លែផ្កា កាលពីថ្ងៃទី៦ ខែតុលា ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរាជទូត និងអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរាជទូតថ្មី ព្រមទាំងបានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជាលើវិស័យជាច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីអារ៉ាប៊ីសាអូឌីត ជាពិសេសលើវិស័យទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយរបស់កម្ពុជា និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់ជាតិ។ កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទីផ្សារ។ ក្នុងនោះ កម្ពុជាកំពុងជំរុញយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍ដោយភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ជាពិសេសភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ា។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបសម្តែងការគួរសម និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត។…

  • សម្តេចធិបតី៖ កម្ពុជាមានវិធីសាស្ត្រទាមទារយកទឹក​ដីមកវិញ ដោយមិនបាច់បង្ហូរឈាម

    សម្តេចធិបតី៖ កម្ពុជាមានវិធីសាស្ត្រទាមទារយកទឹក​ដីមកវិញ ដោយមិនបាច់បង្ហូរឈាម

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានវិធីសាស្ត្រច្បាស់ លាស់ក្នុងការទាមទារយកទឹកដីមកវិញ ដោយមិនចាំបាច់ ប្រើប្រាស់អាវុធ ឬមានការបង្ហូរឈាមឡើយ។ ការលើក ឡើងនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកល​វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែតុលានេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានសង្គ្រាមណាបញ្ចប់ដោយសង្គ្រាមនោះទេ ពោល គឺត្រូវតែបញ្ចប់ដោយការចរចាតាម​យន្តការ​នយោបាយ និងសន្តិវិធី។ប្រមុខដឹកនាំរដ្ឋាភិបាល បានគូសបញ្ជាក់ យ៉ាងច្បាស់ថា កម្ពុជា នៅតែបន្ត ដោះស្រាយបញ្ហា ព្រំដែន​ជាមួយភាគីថៃយ៉ាងសកម្មតាម រយៈយន្តការ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC ដើម្បីបញ្ចប់ ការចរចាឱ្យបានឆាប់ ដែល​នឹង​អនុញ្ញាតឱ្យប្រជាពលរដ្ឋ ជាង ២ម៉ឺននាក់ អាចត្រឡប់ទៅរស់នៅផ្ទះសម្បែងដើម វិញ ដោយស្របច្បាប់។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបី​រដ្ឋាភិបាលមានលទ្ធភាពសាងសង់ផ្ទះរាប់ពាន់ខ្នងជូនជនភៀសសឹកក៏ដោយប៉ុន្តែកិច្ចការអាទិភាពគឺការផ្ដល់ភាពកក់ក្ដៅ និងសិទ្ធិរស់នៅ​ក្នុងទឹក​ដីដើមរបស់ពួកគាត់វិញ។ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា «អំណាចនៃគ្រាប់ កាំភ្លើង អាចដណ្តើមបានតែមួយគ្រា តែមិនអាចកាន់កាប់ បានយូរអង្វែងឡើយ ប្រសិន​បើគ្មានកិច្ចព្រមព្រៀងត្រឹម…

  • សម្តេចតេជោ គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើន

    សម្តេចតេជោ គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើន

    សម្តេចតេជោ ហ៊ុន សែន គាំទ្រកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងយុវជនឡាវ លើគ្រប់វិស័យ ទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយ និងវិស័យដទៃទៀតឱ្យកាន់តែមានភាពរីកចម្រើន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ថងលី ស៊ីសូលីត ដោយសម្ដេចចាត់ទុកដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃជំរុញទំនាក់ទំនងរវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើន។ នៅឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ខួប៧០ឆ្នាំហើយ។ សម្ដេចបានបញ្ជាក់ថា កម្ពុជា និងឡាវ មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាបងប្អូនល្អជាមួយគ្នាថែមទៀតផង។ ក្នុងឱកាសនោះ ឯកឧត្តម ថងលី ស៊ីសូលីត បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃដំណើរទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា…

  • អាជ្ញាធរជាតិអប្សរាបង្កើនសមត្ថភាពមន្ត្រី-ភ្នាក់ងារទេសចរណ៍ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» នៃរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរាបង្កើនសមត្ថភាពមន្ត្រី-ភ្នាក់ងារទេសចរណ៍ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» នៃរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពិសេសដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍ ដើម្បីប្រែក្លាយពួកគាត់ឱ្យទៅជា «អ្នកអប់រំបេតិកភណ្ឌ» ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជឿជាក់បាន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពិសេសរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ស្តីពី «ការបង្កើនចំណេះដឹងលើតម្លៃអង្គរ និងកិច្ចការអភិរក្ស» ដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍ចំនួន ៤០រូប។ វគ្គសិក្សានេះរៀបចំឡើងដើម្បីបំពាក់បំប៉នចំណេះដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ អារ្យធម៌ សិលាចារឹក តម្លៃអក្សរសាស្ត្រខ្មែរ បេតិកភណ្ឌអរូបី ព្រមទាំងជំនឿ និងពិធីបុរាណ ដើម្បីឱ្យអ្នកបំពេញការងារផ្ទាល់នៅតាមប្រាសាទ អាចចែករំលែក និងបកស្រាយព័ត៌មានប្រកបដោយប្រភពច្បាស់លាស់ និងជឿជាក់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះប្រៀបដូចជាស្ពានតភ្ជាប់រវាងអតីតកាលដ៏រុងរឿងនៃអង្គរ មកកាន់មន្ត្រីបុគ្គលិក ដែលជាកូនចៅអ្នកស្រុកអង្គរផ្ទាល់ ក្នុងការស្វែងយល់បន្ថែមពីប្រវត្តិដូនតារបស់ខ្លួន។ លោកបានបន្ថែមថា ការអប់រំពង្រឹងជំនាញជាប្រចាំបែបនេះ នឹងប្រែក្លាយភ្នាក់ងារទេសចរណ៍ទាំងអស់ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» និងជាប្រតិបត្តិករ ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ អាជ្ញាធរជាតិអប្សរាក៏គ្រោងនឹងបន្តរៀបចំវគ្គបំប៉នជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាចង់ចេះចង់ដឹងបន្ថែមរបស់មន្ត្រី-បុគ្គលិកផងដែរ។ ក្នុងវគ្គសិក្សានេះ អ្នកជំនាញបានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅលើប្រធានបទស្នូលសំខាន់ៗ រួមមាន៖…