Category: ព័ត៌មានជាតិ

  • ទឹកធ្លាក់ជីអាំង ជាជម្រើសតំបន់ទេសចរណ៍ធម្មជាតិល្អមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ទឹកធ្លាក់ជីអាំង ជាជម្រើសតំបន់ទេសចរណ៍ធម្មជាតិល្អមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់អ្នកមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ នៅភាគឦសាននៃប្រទេសកម្ពុជា ទឹកធ្លាក់ជីអាំង គឺជាគោលដៅទេសចរណ៍ធម្មជាតិមួយដែលមិនគួរមើលរំលង។ រមណីយដ្ឋានដ៏ស្រស់ស្អាត ស្ថិតនៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ។ អ្នកទេសចរ ត្រូវធ្វើដំណើរតាមផ្លូវក្រាលគ្រួសក្រហមប្រមាណ ២០គីឡូម៉ែត្រ ហើយបន្តតាមផ្លូវលំប្រមាណ ៤គីឡូម៉ែត្រ ទើបទៅដល់ទីតាំងទឹកធ្លាក់។ ទឹកធ្លាក់ជីអាំង គឺជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ។ ទីនេះមិនត្រឹមតែជាកន្លែងសម្រាប់ទស្សនា និងថតរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់បទពិសោធន៍ទេសចរណ៍ធម្មជាតិ ដែលរួមចំណែកគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិក្នុងតំបន់។ ភ្ញៀវទេសចរអាចស្វែងយល់ពីសម្រស់ធម្មជាតិរបស់កម្ពុជា ភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិចព្នង។ ក្រោមការដឹកនាំរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ភ្ញៀវទេសចរអាចចូលរួមក្នុងសកម្មភាពជាច្រើន ដូចជា ដើរទស្សនាព្រៃព្រឹក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្វែងយល់ពីជីវិតសត្វព្រៃនៅក្នុងទីជម្រកធម្មជាតិ ហែលទឹកលេងកម្សាន្តនៅតំបន់ទឹកធ្លាក់ ពិសាម្ហូបប្រចាំតំបន់ ស្នាក់នៅផ្ទះស្នាក់របស់សហគមន៍ ព្រមទាំងស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ គម្រោងរេដបូកកែវសីមា បានគាំទ្រ និងចូលរួមជាមួយសហគមន៍មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រាល់ការមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍ ពង្រឹងសមត្ថភាពសហគមន៍ និងជំរុញការការពារធនធានធម្មជាតិ ដែលពួកគេពឹងផ្អែកសម្រាប់ជីវភាពរស់នៅ៕ ដោយ៖ ម៉ាដេប៉ូ

  • ១០ថ្ងៃនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជាង ៤០នាក់

    ១០ថ្ងៃនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជាង ៤០នាក់

     គ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់ដ៏ធំក្នុងអំឡុងពេលបុណ្យទានម្តងៗ។ ជាក់ស្តែង ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានបណ្តាលឱ្យអ្នកដំណើរជាង ៤០នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ គិតចាប់ពីថ្ងៃកាន់បិណ្ឌទី១ ដល់បិណ្ឌទី១០ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៨៤លើក បណ្តាលឱ្យមនុស្ស ៤៣នាក់បាត់បង់ជីវិត និង ១១៨នាក់ទៀតរងរបួសធ្ងន់ស្រាល។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះរួមមាន ការបើកបរលើសល្បឿនកំណត់ ៣៥ករណី មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកជែង បត់គ្រោះថ្នាក់ បើកក្នុងស្ថានភាពស្រវឹង កត្តាយានយន្ត និងងងុយ ជាដើម។ គ្រោះថ្នាក់ទាំងនេះបានកើតឡើងនៅតាមរាជធានី-ខេត្តចំនួន ១៨។ បើតាមក្រសួងមហាផ្ទៃ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី១០ ទី១១ និងទី១២ ខែតុលា ពោលគឺថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងនគរបាលចរាចរណ៍ បង្កើនការយកចិត្តទុកដាក់សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ នៅតាមច្រកចេញពីរាជធានីភ្នំពេញ ចំណុចផ្លូវប្រសព្វ និងស្ពានធំៗ ព្រមទាំងអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់ចូលរួមគោរពច្បាប់ បើកបរដោយការប្រុងប្រយ័ត្ន មានអធ្យាស្រ័យ…

  • សម្តេច ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

    សម្តេច ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា រាជរដ្ឋាភិបាលមិនខ្វះថវិកាសម្រាប់ដំណើរការជាប្រក្រតីនោះទេ ដោយសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២ ៥០០លានដុល្លារអាមេរិកឡើយ។ សម្តេចបានបញ្ជាក់ថា ការចំណាយ​លើ​ប្រាក់​បៀវត្សរ៍មន្ត្រីរាជការមានប្រមាណ ២៣០លានដុល្លារក្នុងមួយខែ ខណៈចំណូលរដ្ឋក្នុងរយៈពេល ៩ខែកន្លងទៅមានជាង ៥ពាន់លានដុល្លារ ឬជាមធ្យមប្រមាណពី ៥០០ ទៅ៦០០លានដុល្លារក្នុងមួយខែ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះលើបណ្តាញសង្គម ដើម្បីជាការឆ្លើយតបទៅ «ពួកបំផ្លាញជាតិ»នៅក្រៅប្រទេសមួយចំនួន ដែលរាល់ពេលមានការដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី តែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ សម្តេចតេជោលើកឡើងថា សម្តេចមិនគួរតមាត់ជាមួយជនទាំងនោះទេ ប៉ុន្តែមានភាពចាំបាច់ត្រូវពន្យល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។ ជាមួយគ្នានេះ សម្តេចបង្ហើបថា សម្តេចនឹងបង្ហោះសារសំឡេងអំពីកិច្ចប្រជុំមួយរបស់«ពួកបោកប្រាស់ក្រៅស្រុក» ដែល​បាន​យក​ប្រាក់​រៃ​អង្គាស​សម្រាប់ជួយជនភៀសសឹក ទៅ«ចិញ្ចឹម»បក្សនយោបាយមួយនៅក្នុងស្រុកទៅវិញ។ សម្តេចបាននិយាយបែបចំអកថា៖ «បើគង់តែ​រាជរដ្ឋាភិបាល​អស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

  • ក្រសួងទេសចរណ៍ប្រកាសបើកបេះដូងទទួលយកការរិះគន់បែបស្ថាបនា ដើម្បីស្តារវិស័យទេសចរណ៍​

    ក្រសួងទេសចរណ៍ប្រកាសបើកបេះដូងទទួលយកការរិះគន់បែបស្ថាបនា ដើម្បីស្តារវិស័យទេសចរណ៍​

    ក្រសួងទេសចរណ៍បានទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រូវបានលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយតាមបណ្តាញសង្គមនាពេលថ្មីៗនេះ។ ក្រសួងបញ្ជាក់ថា ការថយចុះនៃចំនួនភ្ញៀវអន្តរជាតិ បានបង្កការលំបាកដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ផងដែរ។ ចំពោះមុខបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងនោះរួមមានកម្មវិធីជំរុញការស្ដារឡើងវិញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួន។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យ​ទេសចរណ៍ទាំងមូល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រគន្លឹះចំនួន៦ និងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍សន្យាប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ដល់កិច្ចសហការល្អ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅរួម ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។​ ជាមួយគ្នានេះដែរ ក្រសួងនឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពវិស័យទេសចរណ៍ វិធានការដែលបានអនុវត្ត និងលទ្ធផលការងារដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីឱ្យសាធារណជនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ។ ទោះបីយ៉ាងណា ក្រសួងទេសចរណ៍បន្តបើកចំហទទួលយកមតិយោបល់ និងសំណូមពរពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាព័ត៌មាន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែង គឺជាធាតុចូលដ៏មានតម្លៃ និងជាឱកាសសម្រាប់រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្មារតី «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»៕

  • អាជ្ញាធរខេត្តសៀមរាបព្រមានពីគ្រោះថ្នាក់លង់ទឹក ក្រោយមនុស្ស៣៦នាក់បាត់បង់ជីវិតក្នុងរយៈពេល៩ខែឆ្នាំនេះ

    អាជ្ញាធរខេត្តសៀមរាបព្រមានពីគ្រោះថ្នាក់លង់ទឹក ក្រោយមនុស្ស៣៦នាក់បាត់បង់ជីវិតក្នុងរយៈពេល៩ខែឆ្នាំនេះ

    ក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ ខេត្តសៀមរាប មានករណីលង់ទឹកកើតឡើងសរុបចំនួន៣៣ករណី បណ្តាលឱ្យស្លាប់មនុស្សចំនួន ៣៦នាក់ ក្នុងនោះមានកុមារចំនួន ២៧នាក់។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការលង់ទឹកទាំង ៣៣ករណីនេះ កើតឡើងនៅក្នុងក្រុងស្រុកចំនួន១០ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកពួក ស្រុកវ៉ារិន និងស្រុកបន្ទាយស្រី។  ឯកឧត្តម លី សំរិទ្ធ អភិបាលរង និងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជំរុញឱ្យរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាលរបស់កុមារឱ្យយល់ដឹងអំពីគ្រោះថ្នាក់លង់ទឹកនៅក្នុងរដូវវស្សា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា ត្រឹមរយៈពេល២សប្តាហ៍កន្លងទៅនេះ ​មានករណីក្មេងលង់ទឹកស្លាប់រហូត ៥នាក់នៅស្រុកក្រឡាញ់។​    លោក លី វណ្ណៈ បានបញ្ជាក់ឱ្យដឹងថា កន្លងមក មុនរដូវវស្សាមកដល់ ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរមូលដ្ឋានបានណែនំាឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកុមារក្នុងការលេងទឹកនៅរដូវទឹកឡើងនេះ​។ អង្គការយូនីសេហ្វប្រចាំកម្ពុជា បានអំពាវនាវឱ្យឪពុកម្តាយ និងអាណាព្យាបាល…

  • សម្តេចធិបតី ៖ អាមេរិក បានប្រាប់ភាគីថៃកុំឲ្យធ្វើសកម្មភាពវាតទីតាមព្រំដែនជាមួយកម្ពុជា

    សម្តេចធិបតី ៖ អាមេរិក បានប្រាប់ភាគីថៃកុំឲ្យធ្វើសកម្មភាពវាតទីតាមព្រំដែនជាមួយកម្ពុជា

    ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ទៅ​ភាគី​ថៃ​ កុំឲ្យបង្ករឿងនៅតាមព្រំដែន ហើយត្រូវដោះស្រាយគ្នាជាមួយកម្ពុជាដោយសន្តិវិធីតាមកិច្ចព្រៀងសន្តិភាព​ទីក្រុង​គួឡាឡាំពួរ ដែល​លោកប្រធានាធិបតី ត្រាំ​ បានចុះ​ហត្ថលេខា។ នេះជាការគូសបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីអ​ប​​អរសាទរខួប ៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី៧ តុលា ឆ្នាំ២០២៦។ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា ៖ ៣ថ្ងៃមុនឧបការីទូតអាមេរិកបានមកជួបខ្ញុំ ជួបន្ទាន់ គាត់ថាឥឡូវ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយជាមួយថៃហើយ ថាសុំឲ្យថៃឈប់សកម្មភាពណាដែលបង្កើនកម្ដៅ ឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថាជាការវាតទីយកទឹកដីកម្ពុជា ហើយធ្វើម៉េចថែរក្សា អនុវត្ត KL Accord ដែលយើងបានចរ ចា ហើយ KL Accord បានបញ្ជាក់ច្បាស់ថា ត្រូវតែវាស់វែងតាមសន្ធិសញ្ញា តាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយប្រើយន្តការ JBC។ ទន្ទឹមគ្នានោះ សម្ដេចធិបតីក៏បានបញ្ជាក់ដែរថា ក្នុងជំនួបនោះ សហរដ្ឋអាមេរិកបានស្នើឲ្យកម្ពុជាបញ្ជាក់ថាខ្លួនមិនបានធ្វើសកម្ម​ភាពនាំឲ្យមានការបង្កើនកម្ដៅនៅតាមព្រំដែនផងដែរ។ សម្ដេចធិបតីបញ្ជាក់ប្រាប់អាមេរិកវិញថា កម្ពុជាមិនបានបង្កសកម្មភាពបង្កើនកម្ដោះនៅតាមព្រំដែនជាមួយថៃឡើយ ហើយកម្ពុជា​អត់​ធ្មត់​ណា​ស់ចំពោះបញ្ហានេះ។ ក្នុងនាមអាមេរិក​ដែល​ជួយឲ្យមានកិច្ចព្រៀងសន្តិភាព​ទីក្រុង​គួឡាឡាំពួរ សម្ដេចបានស្នើឲ្យអាមេរិកជួយជំរុញឲ្យមានការវាស់វែងព្រំដែនតាមយន្តការ JBC ឡើងវិញ។ សម្ដេច​ ហ៊ុន ម៉ាណែត សង្កត់ធ្ងន់​ថា ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ GBC ថ្ងៃទី២៧…

  • កម្ពុជាចំណាយ ៣ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ក្នុងរយៈពេល៩ខែឆ្នាំ២០២៦

    កម្ពុជាចំណាយ ៣ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ក្នុងរយៈពេល៩ខែឆ្នាំ២០២៦

    កម្ពុជា បានចំណាយថវិកាអស់ជាង ៣ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញសារព័ត៌មាន AMS ទទួលបាននាពេលថ្មីៗនេះ។ របាយការណ៍បង្ហាញថា ​​ ការនាំចូលប្រេងម៉ាស៊ូតមានទំហំទឹកប្រាក់ប្រមាណជាង ១ពាន់ ៤លានដុល្លារ កើនឡើងជាង ៤៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចូលប្រេងសាំងវិញមានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ កើនឡើងជាង ៧៦ភាគរយ។ ដោយឡែក នៅរយៈពេលដដែលនេះ កម្ពុជាបានចំណាយថវិកាអស់ជាង ៣១៤លានដុល្លារ លើការនាំចូលឧស្ម័នសម្រាប់ដុត ដែលមានការកើនឡើងជាង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្រៅពីនោះ កម្ពុជាក៏បាននាំចូលប្រេងរំអិល, ប្រេងកាត, ​ប្រេងខ្មៅ និងប្រេងសាំងយន្តហោះ ផងដែរ។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាបាន​បញ្ចេញថវិកាជិត ៥០០លានដុល្លារ ដើម្បីធ្វើអន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ ក្នុងគោលដៅជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋចំពោះមុខការឡើងថ្លៃប្រេង និងឧស្ម័ន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះថា ការចំណាយខាងលើនេះមិនទាន់គិតពីការដោះស្រាយបញ្ហាផ្សេងៗទៀតនោះទេ។ សម្ដេចសង្កត់ធ្ងន់ថា បញ្ហាកើនឡើងតម្លៃប្រេង បើសិនជារដ្ឋមិនបញ្ចេញថវិកាទប់…

  • សម្តេចធិបតី៖ ផ្ទាំងពាណិជ្ជកម្មស្រាបៀរនឹងត្រូវដកចេញឱ្យអស់ ហើយលើកទឹកចិត្តដាក់រង្វាន់លើដបទឹកសុទ្ធវិញ

    សម្តេចធិបតី៖ ផ្ទាំងពាណិជ្ជកម្មស្រាបៀរនឹងត្រូវដកចេញឱ្យអស់ ហើយលើកទឹកចិត្តដាក់រង្វាន់លើដបទឹកសុទ្ធវិញ

    គិតមកដល់ពេលនេះ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅតាមទីសាធារណៈទូទាំងប្រទេសប្រមាណ ៦ពាន់ផ្ទាំង ត្រូវបាន និងកំពុងដោះចេញជាបន្តបន្ទាប់ ដោយជំនួសមកវិញនូវការផ្សព្វផ្សាយផលិតផលទឹកសុទ្ធ និងផលិតផលផ្សេងៗទៀត។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងនៅពិធី«អបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល» នៅថ្ងៃពុធនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចធិបតីបានចាត់តាំង​រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការ អាកហុក និងក្រុមហ៊ុនស្រាបៀរ ដើម្បីធ្វើការងារទាំងអស់នេះ។ សម្តេចធិបតី បញ្ជាក់ថា ក្នុងចំណោមផ្ទាំងផ្សព្វផ្សាយពាណិជកម្មចំនួន ៦ពាន់ផ្ទាំង គឺនៅសល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតែចំនួន ១៧ភាគរយទៀតប៉ុណ្ណោះ។  ទោះបីការផ្តល់រង្វាន់នៅក្នុងគម្របដបស្រាបៀរ ឬកំប៉ុងស្រាបៀរ ត្រូវបានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងនានា ប្តូរមកផ្តល់រង្វាន់ដល់អតិថិជន តាមរយៈផលិតផលទឹកភេសជ្ជៈ ឬទឹកបរិសុទ្ធជំនួសវិញ។​ ប៉ុន្តែសម្តេចធិបតីបានណែនាំកុំឱ្យមានលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានដាស់តឿនឱ្យប្រជាពលរដ្ឋទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ…

  • កម្ពុជាច្រានចោលការចោទប្រកាន់ថាបានចាប់ខ្លួនសកម្មជនបរទេស២នាក់បញ្ជូនទៅវៀតណាម

    កម្ពុជាច្រានចោលការចោទប្រកាន់ថាបានចាប់ខ្លួនសកម្មជនបរទេស២នាក់បញ្ជូនទៅវៀតណាម

    ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាពុំបានចាប់ខ្លួនសកម្មជនអូស្ត្រាលី និងន័រវែសចំនួន២នាក់ បញ្ជូនទៅឱ្យសមត្ថកិច្ចវៀតណាមនោះឡើយ បន្ទាប់ពីពួកគេធ្វើដំណើរចូលមកកម្ពុជា។ សកម្មជនសិទ្ធិមនុស្សទាំងពីរនាក់នេះ គឺលោក Tran Hiep និងលោក Nguyen Duc Thuan សុទ្ធតែមានដើមកំណើតវៀតណាម ហើយត្រូវអាជ្ញាធរវៀតណាមស្វែងរកចាប់ខ្លួនពីបទភេរវកម្ម។ ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានអះអាងថា នៅថ្ងៃទី២២កញ្ញា ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលការស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពាក់ព័ន្ធនឹងករណីបាត់ខ្លួនបុគ្គលឈ្មោះ TRAN HIEP កាន់លិខិតឆ្លងដែនអូស្ត្រាលីលេខ RA1088235។ នៅយប់ថ្ងៃដដែល ក្រសួងមហាផ្ទៃ ក៏បានទទួលការបញ្ជាក់បន្ថែមថា មានបុគ្គលរួមដំណើរម្នាក់ទៀត ឈ្មោះ NGUYEN THUAN DUC កាន់លិខិតឆ្លងដែនន័រវែស លេខ CFC960392 ក៏បាត់ដំណឹងទាក់ទងជាមួយក្រុមគ្រួសារ តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦dEr។ ក្រោយទទួលបានការស្នើសុំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់វិធានការបន្ទាន់ ដោយបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតរហូតទទួលបានលទ្ធផ​ល​នៃការផ្ទៀងផ្ទាត់ជាក់ស្តែង ឃើញថា ជនជាតិអូស្ត្រាលី និងជនជាតិន័រវេសខាងលើពិតជាបានធ្វើដំណើរមកពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រាកដមែន។ ​ ​ប្រព័ន្ធគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញថា ជនទាំងពីរពុំទាន់មានកំណត់ត្រាចាកចេញពីប្រទេសកម្ពុជានៅឡើយដែរ។…

  • សម្តេចធិបតី ដាស់តឿនឱ្យហាមលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន

    សម្តេចធិបតី ដាស់តឿនឱ្យហាមលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យទប់ស្កាត់ និងហាមឃាត់ការលក់ផលិតផល ឬចំណីអាហារទាំងឡាយណាដែលនាំឱ្យខូចសុខភាពកុមារនៅតាមសាលារៀន ជាពិសេសគឺភេសជ្ជៈប៉ូវកម្លាំង ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកុមារ។ ថ្លែងនៅក្នុងនៅក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មី នៅថ្ងៃទី ៧ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យទប់ស្កាត់ការលក់អាហារ និងភេសជ្ជៈប៉ូវកម្លាំងដែលប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន ព្រមទាំងអំពាវនាវឱ្យអាណាព្យាបាលយកចិត្តទុកដាក់ពិនិត្យការហូបចុករបស់កូនៗ។​ សម្តេចធិបតី បានគូសបញ្ជាក់ថា ក្រសួងអប់រំបានចេញសេចក្តីណែនាំទប់ស្កាត់ការផ្សព្វផ្សាយចំណីអាហារប៉ះពាល់សុខភាពនៅតាមសាលារៀនរួចហើយ ព្រមទាំងបានដាក់ចេញកម្មវិធីផ្តល់អាហារូបត្ថម្ភដល់សិស្សផងដែរ។ ក្រសួងអប់រំ បានសហការជាមួយអង្គការស្បៀងអាហារពិភពលោក (WFP) និងដៃគូពាក់ព័ន្ធ ក្នុងការផ្តល់អាហារូបត្ថម្ភដល់សាលារៀនចំនួន ១,១១៤ សាលា នៅក្នុងខេត្តជាង ១០ ទូទាំងប្រទេស។ បច្ចុប្បន្ន កម្មវិធីនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ៣០ ម៉ឺននាក់ ខណៈរាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពពង្រីកសាលាគោលដៅបន្ថែមទៀត ដើម្បីជួយទប់ស្កាត់កុមារពីការបរិភោគចំណីអាហារផ្តេសផ្តាសនាំឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសកុមារនៅតាមទីជនបទ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីការពារសុខភាពសិស្ស…