Category: ព័ត៌មានជាតិ

  • ធនាគារពិភពលោក បន្ទាបការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦មកនៅត្រឹម ៣,៥%

    ធនាគារពិភពលោក បន្ទាបការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦មកនៅត្រឹម ៣,៥%

    ធនាគារពិភពលោកបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣,៥% ដោយសារការប្រែប្រួលនៃការប្រើប្រាស់ក្នុងស្រុក។ កំណើននេះបានថយចុះបន្តិចបន្ទួចបើធៀបនឹងការព្យាករ ៣,៩% កាលពីខែមិថុនាកន្លងទៅរបស់ស្ថាប័នដដែលនេះ។ ធនាគារពិភពលោក បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣,៥ភាគរយវិញ ខណៈដែលកាលពីខែមិថុនា ស្ថាប័នអន្តរជាតិនេះធ្លាប់ព្យាករថា កម្ពុជានឹងទទួលបានកំណើន ៣,៩%។ ការថយចុះបន្តិចបន្ទួចនេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន រួមផ្សំជាមួយនឹងសម្ពាធពីការថយចុះយ៉ាងខ្លាំងនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណា និងកំណើនឥណទានទាប។ យោងតាមរបាយការណ៍ «បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក» ចេញផ្សាយនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ របស់ធនាគារពិភពលោក ការធ្លាក់ចុះនៃការប្រើប្រាស់ឯកជនបានដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លក្ខខណ្ឌឥណទានតឹងរ៉ឹង និងការកែតម្រូវទីផ្សារអចលនទ្រព្យក៏បានជះឥទ្ធិពលដល់ការវិនិយោគផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចនៅតែទទួលបានការគាំទ្រមួយផ្នែកពីការកើនឡើងនៃការនាំចេញទំនិញ។ បើតាម Worl Bank កត្តាតម្លៃថាមពលកើនឡើងបានបន្ថែមសម្ពាធលើសេដ្ឋកិច្ច និងកម្លាំងទិញបន្ថែមទៀត។ ចំពោះទស្សនវិស័យរយៈពេលមធ្យម ធនាគារពិភពលោករំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញជាបណ្តើរៗដល់ ៤ភាគរយក្នុងឆ្នាំ២០២៧ និង ៥ភាគរយក្នុងឆ្នាំ២០២៨ ប្រសិនបើតម្លៃថាមពលមានស្ថិរភាព វិស័យទេសចរណ៍ស្ទុះងើបឡើងវិញ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ពលករដែលវិលត្រឡប់មកវិញទទួលបានជោគជ័យ។ យ៉ាងណាមិញ បាតុភូត El Niño អាចបន្ថយល្បឿននៃការស្តារឡើងវិញនៃវិស័យកសិកម្មក្នុងឆ្នាំ២០២៧។ ជាការប្រៀបធៀប កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ គឺខ្ពស់ជាងប្រទេសថៃ និងមីយ៉ានម៉ា ដែលធនាគារពិភពលោកប៉ាន់ស្មានថានឹងមានកំណើន២%ដូចគ្នា ប៉ុន្តែទាបជាងហ្វីលីពីន ​(៣,៧%),…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកសន្និសីទ វិទ្យាសាស្ត្រ អបអរសាទរខួប ៨០ឆ្នាំ នៃ ស.វ.ស

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកសន្និសីទ វិទ្យាសាស្ត្រ អបអរសាទរខួប ៨០ឆ្នាំ នៃ ស.វ.ស

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា អតីតនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ជាច្រើនរូប បាននិង កំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅតាមមន្ទីរពេទ្យ និងស្ថាប័នសុខាភិបាលនានានៅទូទាំងប្រទេស ដោយ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់ទិសទី ដើម្បីធានាថា «គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានមើល រំលងឡើយ»។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកឡើងបែប នេះកាលពីព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៦ ក្នុងឱកាស លោកជំទាវ អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបើក សន្និសីទ វិទ្យាសាស្ត្រ ដើម្បីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជាមួយនឹងការរំលេចខាងលើលោកជំទាវបណ្ឌិត ក៏បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក ស.វ.ស គ្រប់ជំនាន់ ដែលបានខិតខំកសាង និងថែរក្សាកេរ្តិ៍ឈ្មោះស្ថាប័នមួយ នេះឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខក្នុងការបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាលជូនជាតិ។ លោកជំទាវបណ្ឌិត បានបន្ថែមថា សុខភាពប្រជាជន ជាទ្រព្យធនដ៏សំខាន់របស់ជាតិ ហើយការលើកកម្ពស់…

  • ស្ថានទូតអាម៉េរិក នឹងរៀបចំពិធីស្បថចូលកាន់តំណែង អ្នកស្ម័គ្រចិត្ត Peace Corps ជំនាន់ទី ១៨ នៅកម្ពុជា នាថ្ងៃសុក្រខាងមុខ

    ស្ថានទូតអាម៉េរិក នឹងរៀបចំពិធីស្បថចូលកាន់តំណែង អ្នកស្ម័គ្រចិត្ត Peace Corps ជំនាន់ទី ១៨ នៅកម្ពុជា នាថ្ងៃសុក្រខាងមុខ

    ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នឹងរៀបចំពិធីស្បថ ចូលកាន់តំណែងរបស់ក្រុមអ្នកស្ម័គ្រចិត្តអង្គការ Peace Corps ជំនាន់ទី ១៨ នៅថ្ងៃសុក្រទី ៩ ខែតុលា ឆ្នាំ ២០២៦ ខាងមុខចាប់ពីម៉ោង ៩ ដល់ ១១ព្រឹក នៅ សណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកកាលពីថ្ងៃទី៦ ខែតុលា។ សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា លោកស្រី Aleks Zittle ភារធារីស្តីទីនៃស្ថានទូត អាម៉េរិក រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីនេះ។ ពិធីនាឆ្នាំនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ យ៉ាងពិសេស ដោយ​សារការស្បថចូលកាន់តំណែង របស់អ្នកស្ម័គ្រចិត្ត Peace Corps លើពិភពលោកទី ២៥០ ០០០ នេះ ប្រព្រឹត្តទៅទន្ទឹមគ្នានឹងការ​ប្រារព្ធខួប ២៥០ ឆ្នាំនៃការបង្កើតសហរដ្ឋអាម៉េរិក។ សេចក្តីប្រកាសព័ត៌មានបានរំលេចថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ប្រជាជនអាម៉េរិកគ្រប់វ័យ និងគ្រប់ មជ្ឈដ្ឋាន…

  • កម្ពុជា-ឡាវ បញ្ជាក់អំពីការបន្តចំណងមិត្តភាព និង​ជ្រោម​ជ្រែង​គ្នាទៅវិញទៅមក

    កម្ពុជា-ឡាវ បញ្ជាក់អំពីការបន្តចំណងមិត្តភាព និង​ជ្រោម​ជ្រែង​គ្នាទៅវិញទៅមក

    ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៦ និងបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរ​អង្វែង»​ ក្នុងឆ្នាំ២០១៩។ចំណងការទូតនេះ ត្រូវបានគេ​មើល​ឃើញថា បាន និងកំពុងរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើគ្រឹះ នៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិ​តខាងល្អ និងការយោគយល់គ្នា​ទៅវិញទៅមក ។ ស្តែងចេញពីទំនាក់ទំនងដ៏ស៊ីជម្រៅនេះ កាលពី​រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានយុវជន គណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ថងលី ស៊ីសូលីត (Thongly Sisoulith) សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្សប្រជាជនបដិវដ្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឱកាស​ដែល​គណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សន​កិច្ច​ផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ក្នុងជំនួប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការ​ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះការបាត់បង់ ឯកឧត្តម សាយសំផន ភំវិហាន ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជា​ឥស្សរ​ជននយោបាយដ៏ឆ្នើមរបស់ឡាវ និងជាមិត្តដ៏​ស្និទ្ធស្នាល​របស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេច​ធិបតីក៏បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម ថងលី ស៊ីសូលីត…

  • គ.ជ.ប ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

    គ.ជ.ប ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

    ថ្ងៃទី៧ ខែតុលានេះ គឺជាថ្ងៃចាប់ផ្តើ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦​នៅទូទាំងឃុំ សង្កាត់នៃប្រទេសកម្ពុជា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជួបជាមួយភាគីពាក់ព័ន្ធ​កាលពីម្សិលមិញ ដើម្បីផ្សព្វផ្សាយពីដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានគូសបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងរយៈពេល ៥៥ថ្ងៃនេះ ក្រុមចុះឈ្មោះបោះឆ្នោតធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ​ ​ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ពោលគឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់លំនៅឋាន…

  • រថយន្តធុនធំគ្រប់ប្រភេទត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ មុននិងក្រោយបុណ្យភ្ជុំបិណ្ឌ

    រថយន្តធុនធំគ្រប់ប្រភេទត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ មុននិងក្រោយបុណ្យភ្ជុំបិណ្ឌ

    ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញគោលការណ៍ណែនាំឱ្យរថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍​នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ។​ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់មានផ្លូវប្រសព្វ និងស្ពានធំៗ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍។ ក្រៅពីនេះ ឯកឧត្តមបានអំពាវនាវឱ្យអ្នកដំណើរទាំងអស់ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍។ ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ​រយៈពេល៣ថ្ងៃ នឹងឈានមកដល់នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ​ ដែលជាពេលវេលាសម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើននាំគ្នាធ្វើដំណើរទៅកាន់ស្រុកកំណើត ឬតំបន់ទេសចរណ៍នានា។ ថ្ងៃកាន់បិណ្ឌ៩ថ្ងៃកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន ៧៨ករណី ស្លាប់ចំនួន៤០នាក់ និងរបួសធ្ងន់ស្រាលចំនួន១០៩នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព និងមិនប្រកាន់ស្តាំ។ នេះបើតាមរបាយការណ៍របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ៕ សៅ សុខអេង

  • សម្ដេចធិបតីអរគុណស្រ្តីម្នាក់ដែលចូលខ្លួនដោះស្រាយរឿងកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង

    សម្ដេចធិបតីអរគុណស្រ្តីម្នាក់ដែលចូលខ្លួនដោះស្រាយរឿងកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង

    សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ បានអរគុណចំពោះពលរដ្ឋម្នាក់ដែលបានចូលខ្លួនមកពិភាក្សាជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីរកដំណោះស្រាយពាក់ព័ន្ធការកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចូលខ្លួនរបស់អ្នកស្រី សែម សុខគា គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកាល ពីថ្ងៃទី១តុលា​កន្លងទៅ នៅពេលសម្តេចអញ្ជើញទៅសម្ពោធផ្លូវជាតិលេខ១០នៅខេត្តពោធិ៍សាត់ ហើយអំពាវនាវឲ្យអ្នកស្រីចូលមកជួបក្រុមការងាររបស់ខេត្ត បន្ទាប់ពីអ្នកស្រី​បានដើរទាមទាររកយុត្តិធម៌ក្នុង​ទំនាស់ដីធ្លី ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ អ្នកស្រី សែម សុខគា បានសម្តែងការពេញចិត្តចំពោះគោលនយោបាយដោះដូរដី ដែលជាដំណោះស្រាយមួយស្របតាមការចង់បានរបស់អ្នកស្រី។ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពល​រដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្ប​ទាន​សង្គមកិច្ច រួមទាំងការកសាងផ្ទះជូន។ កន្លងមក រដ្ឋបានផ្ដល់ដី និងផ្ទះឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ឡើងវិញថា តំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ…

  • អ្នកស្រុកគូលែនរក្សាប្រពៃណីរែកត្រីដើរលក់តពីដូនតាមក

    អ្នកស្រុកគូលែនរក្សាប្រពៃណីរែកត្រីដើរលក់តពីដូនតាមក

    ការរែកត្រីដើរលក់ គឺជាទំនៀមទម្លាប់ និងរបរប្រពៃណីដ៏យូរលង់មួយ ដែលប្រជាពលរដ្ឋនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅតែបន្តរក្សារហូតមកដល់បច្ចុប្បន្ន ទោះបីមធ្យោបាយដឹកជញ្ជូនមានការវិវត្តប្រែ​ប្រួលយ៉ាងណាក៏ដោយ។ ការរែកត្រីលើស្មា ដោយនាំយកត្រីដែលចាប់បានពីធម្មជាតិទៅលក់ បានក្លាយជាទិដ្ឋភាពមួយដែលគេនៅឃើញជាញឹកញាប់នៅក្នុងតំបន់គូលែន ខេត្តព្រះវិហារ។ អ្នកស្រុក និងសូម្បីតែអ្នកមកពីតំបន់ផ្សេង អាចមកទិញត្រីទាំងនេះ ដែលពួកគាត់រកបានពីតាមវាលស្រែ ត្រពាំងទឹក ព្រែក និងបឹង ជាពិសេសនៅពេលរដូវវស្សាឈានចូលមកដល់។ លោក ម៉ក់ មនោរិទ្ធ មន្ត្រីការិយាល័យផ្នែករដ្ឋបាល នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិដាន ស្រុកគូលែន ខេត្តព្រះវិហារ មានប្រពៃណីរែកត្រីដើរលក់តាំងពីដូនតាមក។ របរនេះបានក្លាយជាមុខរបរមួយដែលលេចធ្លោនៅក្នុងតំបន់ ដោយអ្នកលក់ខ្លះដើរជាក្រុម ខ្លះដើរតែម្នាក់ឯងតាមភូមិ ហើយអ្នកខ្លះទៀតរែកត្រីចូលទៅក្នុងផ្សារ ដើម្បីស្វែងរកអតិថិជន។ លោក ម៉ក់ មនោរិទ្ធ បានបន្ថែមថា ចាប់ពីមុនពិធីបុណ្យភ្ជុំបិណ្ឌ រហូតដល់ចុងខែវិច្ឆិកា គេតែងឃើញប្រជាពលរដ្ឋរស់នៅស្រុកគូលែន នាំគ្នាចេញទៅរកត្រី ហើយរែកយកមកលក់តាមរបៀបដែលបន្សល់ទុកពីដូនតាមក។ តាមរយៈមុខរបរនេះ ពួកគាត់អាចរកចំណូលបានចាប់ពី ២ម៉ឺនទៅជាង ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយផ្នែក។ នៅពេលរដូវវស្សាបញ្ចប់ ពួកគាត់នឹងប្តូរទៅប្រកបមុខរបរផ្សេងទៀត។ ពោលគឺ ពួកគាត់ប្រកបមុខរបរនេះតាមរដូវកាលប៉ុណ្ណោះ។ សូមបញ្ជាក់ថា ត្រីដែលអ្នកភូមិនៅក្នុងស្រុកគូលែនរែកដើរលក់ គឺសុទ្ធសឹងជាត្រីធម្មជាតិ ដូចជា ត្រីក្រាញ់ ត្រីផ្ទក់…

  • រាជរដ្ឋាភិបាលប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅសារមន្ទីរទួលស្លែង ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ

    រាជរដ្ឋាភិបាលប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅសារមន្ទីរទួលស្លែង ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ

    កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងសំខាន់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ពិធីសាសនានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនរូប ដើម្បីរួមចំណែកធ្វើបុណ្យទាន និងសន្សំកុសលរួមគ្នា។ ផ្អែកតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ បានអញ្ជើញអុជធូបបួងសួងនៅសាលាព្រះភូមិ ព្រមទាំងរៀបចំពិធីបង្សុកូល និងអុជធូបនៅបរិវេណផ្នូរទាំង១៤ អគារទាំង៤ និងស្តូបរំលឹកវិញ្ញាណក្ខន្ធក្នុងសារមន្ទីរ។ បន្ទាប់មក គណៈអធិបតី និងពុទ្ធបរិស័ទ បានបន្តប្រារព្ធពិធីដារពិស្តារ និងរាប់បាត្រប្រគេនព្រះសង្ឃនៅក្នុងរោងពិធី ជាកិច្ចបង្ហើយបុណ្យ។ នាឱកាសដ៏ប្រពៃនៃពិធីបុណ្យកាន់បិណ្ឌវេនទី៩ នេះដែរ…

  • គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”ចាប់ផ្តើមអនុវត្ត

    គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”ចាប់ផ្តើមអនុវត្ត

    រដ្ឋបាលរាជធានីភ្នំពេញបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាមនៅខណ្ឌដង្កោ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈគម្រោងនេះ នឹងមានការសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ក្នុងបរិវេណ “សាលាមិត្តភាពកម្ពុជា-វៀតណាម” នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងនោះ មានការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាបឋមសិក្សា ព្រមទាំងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាអនុវិទ្យាល័យ។ ក្រៅពីនេះ នឹងមានការជួសជុលបន្ទប់រៀនមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥ ៥០០នាក់។ យោងតាមមេបញ្ជាការយោធាទីក្រុងហូជីមិញ…