Category: ព័ត៌មានជាតិ

  • វត្តដំបូកខ្មៅលើភ្នំត្បែង ពុំសូវមានពុទ្ធបរិស័ទទៅដល់ក្នុងរដូវភ្ជុំបិណ្ឌ

    វត្តដំបូកខ្មៅលើភ្នំត្បែង ពុំសូវមានពុទ្ធបរិស័ទទៅដល់ក្នុងរដូវភ្ជុំបិណ្ឌ

    ក្នុងពេលដែលវត្តអារាមនានាកំពុងមានពុទ្ធបរិស័ទ និងពលរដ្ឋច្រើនកុះករ វត្តដំបូកខ្មៅលើខ្នងភ្នំត្បែងដាច់ស្រយាល ក្នុងខេត្តព្រះវិហារ បែរជាកំពុងស្ងាត់ជ្រងំ ក្នុងរដូវភ្ជុំបិណ្ឌនេះ។ ស្ថិតនៅលើខ្នងភ្នំខ្ពស់ដាច់ស្រយាលនៃខេត្តព្រះវិហារ វត្តដំបូកខ្មៅ កំពុងមានភាពស្ងប់ស្ងាត់ ក្នុងរដូវភ្ជុំបិណ្ឌនេះ ដោយសារពុំសូវមានពុទ្ធបរិស័ទធ្វើដំណើរឡើងទៅដល់។​ព្រះតេជគុណ សេង កំពូល ចៅអធិការវត្តដំបូកខ្មៅ មានថេរដីកាថា ចាប់តាំងពីថ្ងៃកាន់បិណ្ឌមក ស្ទើរតែគ្មានពុទ្ធបរិស័ទឡើងប្រគេនចង្ហាន់ដល់វត្តលើភ្នំនេះឡើយ ដោយសារការធ្វើដំណើរឡើងចុះមានការលំបាក ហើយបញ្ហានេះបានកើតឡើងជារៀងរាល់ឆ្នាំ។ បើតាមព្រះអង្គ វត្តលើភ្នំនេះមានជណ្តើរ ១ ៣៤៥កាំ ដែលត្រូវចំណាយពេលឡើងពី ៣០ ទៅ ៤០នាទី ធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ពិបាកធ្វើដំណើរឡើងចុះ ខណៈបច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ៣ អង្គ។ ដោយសារភ្នំត្បែងជាទីសក្ការៈបុរាណ និងជាតំបន់បេតិកភណ្ឌធម្មជាតិពោរពេញដោយសត្វកម្រ និងជីវៈចម្រុះ ទាក់ទាញភ្ញៀវទេសចរជាច្រើន ព្រះចៅអធិការវត្តដំបូកខ្មៅមានថេរដីកាថា ទោះបីជាមានការខ្វះខាតខ្លះ ប៉ុន្តែវត្តនៅមានចង្ហាន់គ្រប់គ្រាន់នៅឡើយ ដោយសារបានបច្ច័យ និងស្បៀងអាហារទ្រទ្រង់ពីភ្ញៀវទេសចរដែលមកកម្សាន្ត។ ព្រះតេជគុណ សេង កំពូល បានអំពាវនាវដល់ពុទ្ធបរិស័ទឱ្យចូលរួមធ្វើបុណ្យនៅវត្តដំបូកខ្មៅ ដើម្បីរួមចំណែកកសាងវត្ត និងធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ព្រះអង្គបន្ថែមថា ក្រៅពីបានធ្វើបុណ្យ ពលរដ្ឋដែលឡើងមកកាន់ទីនេះ ក៏អាចទស្សនាកម្សាន្តជាមួយធម្មជាតិ និងសត្វព្រៃជាច្រើនទៀតផង។ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ភ្នំត្បែងជាគោលដៅដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរ…

  • ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ ទាក់ទាញអត្តពលិកជាង២ពាន់នាក់ មកពី២៦ប្រទេសចូលរួមជំរុញទេសចរណ៍បៃតង

    ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ ទាក់ទាញអត្តពលិកជាង២ពាន់នាក់ មកពី២៦ប្រទេសចូលរួមជំរុញទេសចរណ៍បៃតង

    កំពត ៖ ដូចការគ្រោងទុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ពាន់នាក់ មកពី ២៦ប្រទេស បានជួបជុំគ្នារត់ក្នុងព្រឹត្តិការណ៍ «រត់ដើម្បី​ទេសចរ​ណ៍បៃតង លើភ្នំបូកគោ» នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លើខ្នងភ្នំបូកគោ ខេត្តកំពត ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍បៃតង និងទេសចរណ៍កីឡាកម្ពុជា។ ព្រឹត្តិការណ៍ «រត់ដើម្បី​ទេសចរ​ណ៍បៃតង លើភ្នំបូកគោ» គឺជាសកម្មភាពដ៏លេចធ្លោមួយក្នុង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល​បៃតង​តំបន់ឆ្នេរ ឆ្នាំ២០២៦» រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៤ ខែតុលា នៅខេត្តកំពត ដោយមានការចូលរួមពីរដ្ឋបាលខេត្តកែប ព្រះសីហនុ និងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជាម្ចាស់ផ្ទះ។ មានប្រសាសន៍ទៅកាន់អ្នកចូលរួមនាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើ​ឡើងដើម្បីជំរុញការផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍ខេត្តតំបន់ឆ្នេរទាំង៤ ទៅកាន់ពិភពលោក និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម​ផ្សព្វផ្សាយទេសចរណ៍ ក្រោមទិសស្លោក «ប្រជាពលរដ្ឋម្នាក់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់»។…

  • សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករប្រចាំត្រីមាសជូនសាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនសិស្សនិស្សិតក្រីក្រ

    សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករប្រចាំត្រីមាសជូនសាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនសិស្សនិស្សិតក្រីក្រ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា (Digital University of Cambodia) សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ ដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យចំនួន ៩១៤នាក់ (ស្រី ៤៤០នាក់)។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់ធ្វើឱ្យប្រសើរឡើង និងសម្រួលដល់សិស្សនិស្សិតដែលកំពុងបន្តការសិក្សាក្នុងសាកលវិទ្យាល័យ។ សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ មក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមានជូនសកលវិទ្យាល័យឌីជីថលកម្ពុជាជាប្រចាំរហូតដល់បច្ចុប្បន្ន ដើម្បីរួមចំណែកក្នុងការហូបចុក ជូនដល់សិស្សនិស្សិតក្រីក្រដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យ។ ក្នុងមួយត្រីមាស សាកលវិទ្យាល័យឌីជីថលកម្ពុជាទទួលបានអង្ករចំនួន ១៥តោន។ នេះជាលើកទី ១១ហើយ ដែលសាកលវិទ្យាល័យទទួលសរុបចំនួន ១៦៥តោន។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយរបស់សិស្សនិស្សិតក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕

  • ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ

    ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ

    តាកែវ ៖ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្រ្តីនិងថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមការងារគណបក្ស និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង១០០ នៃខេត្តតាកែវ សរុបប្រមាណ ៣៦២រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ ជាមួយគ្នានេះ ឯកឧត្តម បានអបអរសាទរដល់ឯកឧត្តម សុខ ផេង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងបានផ្ដល់ការណែនាំដល់ក្រុមការងារក្រុង ស្រុក-ទាំង ១០ និងសមាជិកនៃអង្គពិធីទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។ ជាកិច្ចបន្ត ឯកឧត្តម ក៏បានលើកឡើងអំពីការបង្កើតក្រុមការងារជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Microsoft ដើម្បីសិក្សាការរៀបចំពុម្ពអក្សរសាស្រ្តខ្មែរលើក្ដារចុចកុំព្យូទ័រ និងទប់ស្កាត់ការក្លែងបន្លំ ឬលួចបង្កើតនិងប្រើប្រាស់ដោយប្រទេសថៃ។ បន្ថែមលើនេះ កាលពី ២ឆ្នាំមុន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក៏បានរៀបចំក្រុមការងារប្រមូលទិន្នន័យ ដើម្បីបង្កើតបញ្ញាសិប្បន្មិតបង្កើតមាតិកា ដែលគិតត្រឹមបច្ចុប្បន្ន ក្រុមការងារនេះទទួលបានបំណេកទិន្នន័យ ឬថូខិន សរុបប្រមាណ ២០ពាន់លាន…

  • រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់

    រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់

    ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាពចំការតាដោក និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់។ ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទឹកចិត្ត អារម្មណ៍ ពិសេសលទ្ធផលនៃការបម្រើសេវាសុខភាព ពីសុខាភិបាលនៅសហគមន៍ផងដែរ ដែលជាការឆ្លើយតប បានពាំនាំនូវការពេញចិត្ត កក់ក្តៅ ពីការបម្រើសេវាសុខភាព របស់មន្ត្រី-បុគ្គលិកសុខាភិបាលសហគមន៍។ ជាព័ត៌មានត្រឡប់ បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ពីការយកចិត្តទុកដាក់ ការផ្តល់ក្តីសង្ឃឹម ការផ្តល់ភាពញញឹម និងការបម្រើដ៏ស្មោះស្ម័គ្រកក់ក្តៅពីក្រុមគ្រូពេទ្យដែលនៅជាប់ជាមួយលោក។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត ចំពោះស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់របស់មន្ត្រីសុខាភិបាល ចំពោះកាត្វកិច្ចរបស់ខ្លួន លើការបម្រើសេវា និងផ្តល់ភាពកក់ក្តៅ ដោយធានាថាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ លោកមិនទទួលបានការថែទាំសុខភាពឡើយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ការបង្កើនការអប់រំផ្សព្វផ្សាយពីវិធានការថែរក្សាសុខភាពជាប្រចាំ ការយកចិត្តទុកដាក់លើអនាម័យ ការបរិភោគទឹកស្អាត និងការការពារជំងឺឆ្លងនានា ដែលអាចកើតមានក្នុងរដូវវស្សានេះ និងព្រមទាំងត្រៀមបម្រុងឱសថចាំបាច់កុំឱ្យមានការខាតខ្វះ ចន្លោះដោយប្រការណាមួយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី…

  • ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីក​កម្ពុជា ​ផ្សព្វផ្សាយ ការលើកកម្ពស់​​​ការយល់ដឹងពីជំងឺមហារីកសុដន់

    ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីក​កម្ពុជា ​ផ្សព្វផ្សាយ ការលើកកម្ពស់​​​ការយល់ដឹងពីជំងឺមហារីកសុដន់

    ភ្នំពេញ ៖ ក្រសួងសុខាភិបាល សហការជាមួយ សមាគម​គ្រូពេទ្យ​ជំងឺ​មហារីក​កម្ពុជា កាលពី៣ ខែតុលា ឆ្នាំ២០២៦ រៀបចំពិធីផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ « រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់ » ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួង សុខាភិបាល តំណាងមន្ទីរពេទ្យជាតិ តំណាងអង្គការ​ដៃគូអភិវឌ្ឍន៍ សប្បុរសជន វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល ក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមន៍ គ្រូពេទ្យ ជំងឺមហារីកកម្ពុជា និស្សិត ប្រជាពលរដ្ឋ និងតំណាង​អ្នកជំងឺមហារីកសុដន់ សរុបប្រមាណ ៤០០ នាក់ ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ គឺ៖ ១-លើកកម្ពស់ការយល់ដឹងទូលំទូលាយ៖…

  • ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ

    ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ

    (សាធារណរដ្ឋកូរ៉េ)៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ១ ៥០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះ រៀបចំឡើងដោយសហគមន៍កម្ពុជាស្ម័គ្រចិត្តអឺយចុងប៊ូ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វីរកងទ័ពកម្ពុជាដែលបានពលី និងអ្នកដែលបានចែកឋានទៅ ព្រមទាំងបង្កើតបរិយាកាសនៃការជួបជុំសាមគ្គីរវាងបងប្អូនខ្មែរនៅក្រៅប្រទេស។ វត្តមានដ៏ច្រើនកុះកររបស់បងប្អូនខ្មែរ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ក៏បានបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរ ទោះបីកំពុងរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ ព្រមទាំងជួយពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសហគមន៍ និងបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។…

  • ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា

    ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា

    ក្នុងឱកាសអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍អមចំនួន៣ទន្ទឹមគ្នានៅវិទ្យាស្ថានជាតិអប់រំ។ យោងតាមឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ព្រឹត្តិការណ៍ទី១ គឺជាការសម្ពោធបង្ហាញរូបសំណាកអ្នកប្រាជ្ញ និងជាកវីបណ្ឌិតកំពូលរបស់ខ្មែរចំនួន២រូប ដែលតំណាងឱ្យភាពរុងរឿងនៃប្រពៃណីបញ្ញាញាណខ្មែរនាសម័យបុរាណ។ ព្រឹត្តិការណ៍ទី២ គឺវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសិក្សាផ្អែកលើគម្រោង (Project-Based Learning – PBL)។ អ្វីដែលជាទីមោទនភាព និងជាចំណុចរបត់ដ៏សំខាន់នៃកម្មវិធីនេះ គឺដំណើរការនៃការបង្កើតគម្រោងនីមួយៗ ទទួលបាននូវការចូលរួមគាំទ្រ និងការតម្រង់ទិសយ៉ាងសកម្មពីសំណាក់ «គ្រូបង្វឹក»(Mentors) ដែលសុទ្ធសឹងតែជាអ្នកជំនាញអញ្ជើញមកពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល (NGOs) និងសាកលវិទ្យាល័យនានា។ ចំណែកព្រឹត្តិការណ៍ទី៣ គឺពិព័រណ៍គំនូរកុមារអបអរសាទរទិវាគ្រូបង្រៀន។ អ្វីដែលជាការភ្ញាក់ផ្អើល និងក្តីរំភើបនោះគឺ ត្រឹមតែរយៈពេលខ្លីនៃការប្រកាស ក្រសួងអប់រំទទួលបានការគាំទ្រយ៉ាងផុសផុលបំផុត ដោយប្រមូលបានស្នាដៃគំនូរសរុបជាង ៤ ០០០ផ្ទាំង ពីសិស្សានុសិស្សទាំងរដ្ឋ និងឯកជន ដោយផ្តោតលើប្រធានបទធំៗចំនួន៣ គឺ៖ ១. គ្រូធ្វើឱ្យខ្ញុំស្រលាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ២. គ្រូមានវិធីសាស្ត្រធ្វើឱ្យខ្ញុំចង់រៀនសូត្រ និង ៣. គ្រូបង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក។ គំនូរទាំងនេះ គឺជាសារដ៏មានអត្ថន័យ…

  • ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង អាជ្ញាធរខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត កាន់បិណ្ឌវេនទី៦នៅមង្គលមានលក្ខណ៍ ខេត្តតាកែវ

    ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង អាជ្ញាធរខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត កាន់បិណ្ឌវេនទី៦នៅមង្គលមានលក្ខណ៍ ខេត្តតាកែវ

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង ក្រុមការងារចុះមូលដ្ឋានខេត្ត ស្រុក ក្រុង អាជ្ញធរខេត្ត រួមជាមួយនិងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត អញ្ជើញសូត្រមន្ត កាន់វេនបិណ្ឌទី៦ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅថ្ងៃវេនបិណ្ឌទី៦ នៃពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បាននាំយកទេយ្យទាន ចង្ហាន់ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យប្រគេនព្រះសង្ឃ ប្រគេនចំពោះព្រះសង្ឍ និមន្តមកពី៧៧វត្ត/អាស្រម និងបានបង្សុកូល រាប់បាត ដើម្បីឧទិ្ទសកុសលដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត។ សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ឬ…

  • យុវជនជាង៣ពាន់នាក់មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី១

    យុវជនជាង៣ពាន់នាក់មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី១

    នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា យុវជនខ្មែរទាំងពីរភេទជាង​ ៣ពាន់នាក់ បានស្ម័គ្រចិត្តមកទទួលពាក្យ​ នៅតាមបណ្តាទីតាំងចែកពាក្យទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី២តុលានេះ។ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា​ ការបំពេញកាតព្វកិច្ចយោធានឹងចូលរួមចំណែកកសាងធនធានយុវជន ឱ្យមានកាយសម្បទានរឹងមាំ មានវិន័យ មានវិជ្ជាជីវៈ និងមានឆន្ទៈបម្រើសង្គមជាតិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬឯកជននោះឡើយ។ ការតព្វកិច្ចយោយានឹងប្រែក្លាយធនធានយុវជន ឱ្យទៅជាមូលធនពិតប្រាកដ និងមានតម្លៃសម្រាប់សង្គម។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការយល់ដឹងពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម ក៏ដូចជាការរួមចំណែកក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាព។ ដោយឡែក ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃ ទី២ ខែតុលានេះ សម្តេចធិបតីបានលើកឡើងថា ការចែកពាក្យចូលបំពេញកាតកិច្ចយោធាពេលនេះ គឺជាការសាកល្បងលើកទី១ ហើយការសម្រេចយកត្រឹមចំនួនណាមួយក្នុងឆ្នាំនេះ និងឆ្នាំ២០២៧ គឺមិនទាន់បានកំណត់ឡើយ។ ក្រសួងការពារជាតិ នឹងសម្រេចជ្រើសរើសទៅតាមតម្រូវការជាក់ស្តែងរបស់កងទ័ព។ ​កាលបរិច្ឆេទនៃការចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។…