Category: ព័ត៌មានជាតិ

  • វត្តតាមាន់សែនជ័យដែលបំផ្លាញដោយយោធាថៃ ស្ងាត់ពុទ្ធបរិស័ទក្នុងឱកាសភ្ជុំបិណ្ឌ

    វត្តតាមាន់សែនជ័យដែលបំផ្លាញដោយយោធាថៃ ស្ងាត់ពុទ្ធបរិស័ទក្នុងឱកាសភ្ជុំបិណ្ឌ

    អារាមមួយកន្លែងដែលនៅកៀកនឹងព្រំដែនកម្ពុជា ថៃ គឺវត្តតាមាន់សែនជ័យ ដែលធ្លាប់រងការខូចខាត​ដោយ​សារការទម្លាក់​គ្រាប់បែក​ពីយន្តហោះ F-16 ហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានពុទ្ធបរិស័ទមក​ធ្វើបុណ្យទានច្រើនឡើយ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌនេះ។ នៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ វត្តតាមាន់សែន​ជ័យ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពុំសូវមានពុទ្ធបរិស័ទមកធ្វើ​បុណ្យទានច្រើនឡើយ។ តាមថេរដីការបស់ព្រះតេជគុណ ឡាយ លន ព្រះគ្រូសូត្រ​ស្តាំ បច្ចុប្ប​ន្នវត្តនេះមានព្រះសង្ឃគង់នៅ​ចំនួន ៥អង្គ ខណៈការកាន់បិណ្ឌនាពេលនេះ គឺអាស្រ័យ​លើគ្រួសារយោធិនដែលផ្លាស់វេនគ្នាមកជួយឧបត្ថម្ភ និងកាន់បិណ្ឌ ចំណែក​អ្នកមកពី​ចម្ងាយ​មានចំនួនតិចតួច។ ព្រះគ្រូសូត្រស្តាំវត្តតាមាន់សែនជ័យ បានការអំពាវនាវ​ដល់​ពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមធ្វើបុណ្យទាន និងចាប់កុសលផលបុណ្យ ដើម្បីទទួលបានបច្ច័យយក​មកទ្រទ្រង់ និងកសាងវត្តឡើងវិញ។ ព្រះអង្គមាន​ថេរដីកា​ថា បច្ចុប្បន្នព្រះសង្ឃបានត្រឹមសាងសង់រោងទំហំ ១២​ម៉ែត្រ​បួនជ្រុង សម្រាប់គង់នៅបណ្តោះអាសន្នប៉ុណ្ណោះ ដោយពុំទាន់មានលទ្ធភាពកសាងកុដិ ឬសាលាឆាន់​ឡើងវិញ​នៅឡើយ ក្រោយពេលត្រូវរងការទម្លាក់គ្រាប់​បែកខូចខាតទាំងស្រុង។ ជាមួយគ្នានេះ លោក ព្រំ ចិន្តា អាចារ្យវត្តតាមាន់សែន​ជ័យ បានឱ្យដឹងថា វត្តកំពុងជួបប្រទះការខ្វះខាតបច្ច័យ និងទេយ្យទានជាច្រើន ជាពិសេសគឺបញ្ហាប្រព័ន្ធអគ្គិសនី​ដែលត្រូវបានកាត់ផ្តាច់ ដោយបច្ចុប្បន្នត្រូវពឹងផ្អែកលើ​ការ​ប្រើប្រាស់អំពូលសូឡាប៉ុណ្ណោះ។ លោកអាចារ្យ​ក៏បានទទូចសុំឱ្យសប្បុរសជននានា មេត្តាជួយឧបត្ថម្ភ​ជ្រោម​ជ្រែងដល់វត្តនេះផងដែរ។ គួររំលឹកថា វត្តតាមាន់សែនជ័យ ត្រូវបានយន្តហោះ​ចម្បាំង F-16 របស់ភាគីថៃ ទម្លាក់គ្រាប់បែកចំនួន ២លើក…

  • ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារអបអរសាទរទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

    ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារអបអរសាទរទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរជូនលោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោក Cho Jeong-sik ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោក Cho Jeong-sik ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍគួរកត់សម្គាល់របស់សាធារណរដ្ឋកូរ៉េ ទៅជាប្រទេសនាំមុខក្នុងពិភពលោក ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវេជ្ជសាស្ត្រ ដែលមិនត្រឹមតែផ្តល់ប្រយោជន៍ដ៏ធំធេងសម្រាប់ជាតិកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃតំបន់ទាំងមូលផងដែរ។ សម្ដេចតេជោ ចាត់ទុកសមិទ្ធផលដែលគួរឱ្យកោតសរសើរនេះ ឆ្លុះបញ្ចាំងនូវទស្សនវិស័យ និងការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់ថ្នាក់ដឹកនាំកូរ៉េ ក៏ដូចជាការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស និងអភិបាលកិច្ចល្អផងដែរ។ សម្ដេចជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េនឹងបន្តលើកកម្ពស់ការអភិវឌ្ឍជាតិកាន់តែខ្ពស់បន្ថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន…

  • ក្រសួងធនធានទឹករៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់ និងរក្សាទឹកទុកនៅតំបន់ភាគពាយ័ព្យជាប់ព្រំដែនថៃ​

    ក្រសួងធនធានទឹករៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់ និងរក្សាទឹកទុកនៅតំបន់ភាគពាយ័ព្យជាប់ព្រំដែនថៃ​

    ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន​ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយនៅថ្ងៃសុក្រទី២តុលានេះ ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកយន្តការរៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់នៅតំបន់ភាគពាយ័ព្យជាប់ព្រំដែន ជាពិសេសការពង្វាងទឹក និងការទាញយកទឹកដែលហូរធ្លាក់ពីប្រទេសថៃ រក្សាទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។ កិច្ចពិភាក្សាបានផ្តោតលើគម្រោងរំដោះទឹក និងពង្វាងទឹកនៅតំបន់អូរខៃដន និងបឹងកន្សែង ព្រមទាំងផែនការពង្រីកសមត្ថភាពរំដោះទឹកចេញពីខេត្តបន្ទាយមានជ័យ ចាប់ពីស្ទឹងបត់ អូរបីជាន់ និងតំបន់រណប រហូតធ្លាក់ចូលបឹងទន្លេសាប។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលរងនូវគ្រោះទឹកជំនន់ ដោយទឹកមួយផ្នែកគឺហូរមកពីប្រទេសថៃ​។ មកដល់ថ្ងៃសុក្រនេះ ទឹកជំនន់នៅតំបន់ខ្លះបានចាប់ផ្តើមស្រក ខណៈនៅតំបន់ខ្លះទៀតនៅក្នុងខេត្តបន្ទាយមានជ័យ​នៅបន្តជន់លិច​។​ នៅព្រឹកថ្ងៃទី២តុលា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រ ៣៤០​ ដល់គីឡូម៉ែត្រ ៣៦១។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា  ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ គឺត្រូវរៀបចំប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូឱ្យបានគ្រប់គ្រាន់ ព្រមទាំងរក្សាទុកអាងស្តុកទឹក បឹង និងស្រះ។ ជាមួយគ្នានេះ ត្រូវបង្កើនការដាំដើមឈើ ការការពារព្រៃឈើ ដើម្បីស្រូបទឹក និងកាត់បន្ថយការហូរច្រោះ​។ ឯកឧត្តមបានថ្លែងថា ការអភិវឌ្ឍដែលមិនគិតពីធម្មជាតិ អាចបង្កើតបញ្ហាសម្រាប់មនុស្សនៅថ្ងៃអនាគត។ ការអភិវឌ្ឍដែលគោរពធម្មជាតិ គឺជាការការពារជីវិត និងទ្រព្យសម្បត្តិរបស់មនុស្សគ្រប់គ្នា។ បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២…

  • ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបជាង១០០ក្បាលត្រូវបានលែងចូលទឹកទន្លេវិញ

    ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបជាង១០០ក្បាលត្រូវបានលែងចូលទឹកទន្លេវិញ

    លោកបណ្ឌិត ហេង គង់ នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលវារីវប្បកម្ម នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ចាប់ពីខែតុលា ឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ន ​ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបចំនួន ១១៨ក្បាលត្រូវបានកិបស្លាកលែងចូលទឹកទន្លេវិញ ដើម្បីសិក្សាពីជម្រកសំខាន់ៗ និងការបំលាស់ទីរបស់ពួកវា។ នាយកវិទ្យាស្ថានស្រាវជ្រាវរូបនេះបានគូសបញ្ជាក់ថា ត្រីកម្រជិតផុតពូជខាងលើ ដែលត្រូវនេសាទបានដោយចៃដន្យ ហើយប្រលែងចូលទឹកទន្លេវិញ​ រួមមាន ត្រីគល់រាំងចំនួន ៤៥ក្បាល ត្រីរាជចំនួន ៣៥ក្បាល ត្រីត្រសក់ចំនួន ៣៧ក្បាល និងត្រីប៉ាសាណាកចំនួន ១ក្បាល។ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល វារីវប្បកម្ម នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ជាមួយអច្ឆរិយភាពទន្លេមេគង្គ និងអគ្គនាយកដ្ឋានជលផលបានសហការណ៍សិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់នៅតាមដងទន្លេ និងទីជម្រកសំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសប្រភេទត្រីកម្រ។ លោក បណ្ឌិត ហេង គង់ បានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទវារីសត្វកម្រកំពុងរងគ្រោះថ្នាក់នៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ ២០០០មកម្លេះ។ លោកសង្កេតឃើញថា ក្នុងពេលបច្ចុប្បន្ន អ្នកនេសាទនៅតាមដងទន្លេសំខាន់ៗ និងសាធារណជនមានការយល់ដឹង និងចូលរួមខ្លាំងក្នុងការរាយការណ៍ និងអភិរក្សប្រភេទត្រីកម្រ។ វិទ្យាស្ថានស្រាវជ្រាវ…

  • ICC-ព្រះវិហារស្នើភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីលើប្រាសាទព្រះវិហារ

    ICC-ព្រះវិហារស្នើភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីលើប្រាសាទព្រះវិហារ

    គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា ICC-ព្រះវិហារ​ បានស្នើឲ្យភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី លើប្រាសាទព្រះវិហារ ដើម្បីជាមូលដ្ឋានសម្រាប់ការបោសសម្អាតមីន និងអាវុធជាតិផ្ទុះ​។ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១នៅខេត្តសៀមរាបកាលពីថ្ងៃទី៣០ កញ្ញា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ ឬ ICC-ព្រះវិហារសម្តែងក្តីព្រួយបារម្ភជាថ្មីចំពោះស្ថានភាពខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ។ ក្នុងន័យនេះ អង្គប្រជុំបានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា សម្រាប់បម្រើឲ្យការងារការស្តារសុវត្ថិភាពឡើងវិញនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។ បន្ថែមពីលើនេះ អង្គប្រជុំក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរជាតិព្រះវិហារ កំណត់ និងរៀបចំអាទិភាពតំបន់សម្រាប់ការបោសសម្អាតសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកពីការប៉ះទង្គិចប្រដាប់អាវុធ និងគ្រាប់បែកចង្កោម។​ពាក់ព័ន្ធអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីប្រមាណ ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់ ៦២៥កន្លែង គ្រាប់នៅលើដីចំនួន ៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងជ្រួនចំនួន៤។ អាជ្ញាធរជាតិព្រះវិហារបានប្រមូលបំណែកថ្មប្រាសាទ ដែលបានបាក់បែកចំនួនជិត ៨ម៉ឺន ៥ពាន់ដុំ ចុះបញ្ជីនិងរក្សាទុក ព្រមទាំងទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់ចំនួន ២៣ទីតាំង ដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទចំនួន ៥០កន្លែង សាងសង់ដំបូលគ្របប្រាសាទចំនួន ៤កន្លែង…

  • សម្តេចធិបតីបញ្ជាក់ជាថ្មីពីការដំឡើងថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល​

    សម្តេចធិបតីបញ្ជាក់ជាថ្មីពីការដំឡើងថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល​

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅតែបន្តកើនឡើង ដោយវិស័យអប់រំកើន ៤.៧% និងសុខាភិបាលកើន ១.៥% ដោយមិនមានការកាត់បន្ថយឡើយ ទោះជាមានការដំឡើងថវិកាក្នុងវិស័យការពារជាតិក៏ដោយ។ អាន ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការបង្កើនថវិកាការពារជាតិមិនបានធ្វើឱ្យប៉ះពាល់ ឬកាត់បន្ថយកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ លើវិស័យអាទិភាពផ្សេងទៀតនោះឡើយ។ បើធៀបនឹងឆ្នាំ២០២៦ ថវិកាសម្រាប់វិស័យអប់រំត្រូវបានបង្កើនប្រមាណ ៤.៧% ឬស្មើនឹងជាង ៥០លានដុល្លារ ដែលសរុបជាង ១ពាន់ ១រយនលានដុល្លារក្នុងមួយឆ្នាំ រីឯវិស័យសុខាភិបាលកើនឡើង ១.៥% ឬប្រហែលជាង ១០លានដុល្លារ ដែលធ្វើឱ្យថវិកាសរុបកើនដល់ជាង ៦៨០លានដុល្លារក្នុងមួយឆ្នាំ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា កំណើនថវិកាក្នុងវិស័យការពារជាតិ ពុំបានធ្វើឱ្យប៉ះពាល់ដល់ថវិការបស់ក្រសួងស្ថាប័នផ្សេងៗឡើយ ជាពិសេសក្រសួងអប់រំ និងក្រសួងសុខាភិបាល។ សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ដោយមិនចាំបាច់វះកាត់ចេញពីក្រសួងណាមួយនោះទេ ហើយប្រសិនបើមានករណីចាំបាច់ត្រូវកាត់បន្ថយថវិកា ក៏ក្រសួងសុខាភិបាល និងក្រសួងអប់រំជាក្រសួងចុងក្រោយគេដែរ ប៉ុន្តែជាក់ស្តែងពុំមានករណីបែបនេះកើតឡើងឡើយ។ ការបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីធ្វើឡើង ដើម្បីបកស្រាយ…

  • អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់រូបមន្តប៉ាន់ស្មានថាមពលសូឡាលើដំបូល ដើម្បីទូទាត់ថ្លៃប៉ះប៉ូវ

    អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់រូបមន្តប៉ាន់ស្មានថាមពលសូឡាលើដំបូល ដើម្បីទូទាត់ថ្លៃប៉ះប៉ូវ

    អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីសម្រេចជាផ្លូវការ កំណត់បរិមាណថាមពលប៉ាន់ស្មានតាមបទដ្ឋានលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល សម្រាប់គណនាថ្លៃប៉ះប៉ូវចំពោះករណីដែលមិនទាន់មាននាឡិកាស្ទង់ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តទៅ។ អាជ្ញាធរអគ្គិសនីកម្ពុជា បានផ្សព្វផ្សាយសេចក្តីសម្រេចចុះថ្ងៃទី២៩កញ្ញា២០២៦ ស្តីពីការកំណត់បរិមាណថាមពលប៉ាន់ស្មានតាមបទដ្ឋានកំណត់លើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការគណនាថ្លៃប៉ះប៉ូវជូនអ្នកផ្គត់ផ្គង់អគ្គិសនី។ ការសម្រេចនេះធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយក្រសួងរ៉ែ និងថាមពល ព្រមទាំងអគ្គិសនីកម្ពុជា។ ផ្អែកតាមការសង្កេតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កន្លងមកមានអ្នកប្រើប្រាស់មួយចំនួនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និងមានកាតព្វកិច្ចត្រូវបង់ថ្លៃប៉ះប៉ូវ ប៉ុន្តែពុំទាន់បានដំឡើងប្រព័ន្ធនាឡិកាស្ទង់សម្រាប់កត់ត្រាបរិមាណថាមពល ឬពុំមានឧបករណ៍អាំងវែរទ័រដែលអាចបង្ហាញទិន្នន័យជាក់ស្តែង។ កត្តានេះបានធ្វើភាគីអ្នកផ្គត់ផ្គង់អគ្គិសនីជួបការលំបាក និងមិនអាចចេញវិក្កយបត្រថ្លៃប៉ះប៉ូវបាន តាមបទប្បញ្ញត្តិស្តីពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។ អាជ្ញាធរអគ្គិសនីកម្ពុជា បានកំណត់រូបមន្តប៉ាន់ស្មានថាមពលជាបទដ្ឋានបណ្តោះអាសន្ន ដើម្បីដោះស្រាយ និងផ្តល់មូលដ្ឋានច្បាស់លាស់ដល់អ្នកផ្គត់ផ្គង់ក្នុងការចេញវិក្កយបត្រ។ សម្រាប់ថាមពលអគ្គិសនីផលិតចេញពីប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលក្នុងមួយខែ គឺត្រូវគណនាដោយយកអានុភាពរបស់អាំងវែរទ័រ គុណនឹង ៥ម៉ោង និងគុណនឹង ៣០ថ្ងៃ។ ដោយឡែកចំពោះបរិមាណថាមពលបញ្ចេញពីប្រព័ន្ធអាគុយផ្ទុកថាមពលក្នុងមួយខែ គឺត្រូវយកទំហំអាគុយផ្ទុកថាមពល គុណនឹង ៨០ភាគរយ គុណនឹង ៩០ភាគរយ និងគុណនឹង ៣០ថ្ងៃ។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការប៉ាន់ស្មានតាមរូបមន្តខាងលើនេះ នឹងអនុវត្តតែក្នុងករណីដែលពុំទាន់មាននាឡិកាស្ទង់ ឬទិន្នន័យវាស់ដែលអាចផ្ទៀងផ្ទាត់បានប៉ុណ្ណោះ។ នៅពេលដែលអ្នកប្រើប្រាស់បានដំឡើងនាឡិកាស្ទង់ ឬមានទិន្នន័យវាស់ជាក់ស្តែងដែលអាចផ្ទៀងផ្ទាត់បាន ការទូទាត់ត្រូវផ្លាស់ប្តូរមកប្រើប្រាស់ទិន្នន័យជាក់ស្តែងជំនួសការប៉ាន់ស្មាននេះភ្លាមៗ។ តាមសេចក្តីសម្រេចនេះ អ្នកផ្គត់ផ្គង់អគ្គិសនីអាចចាប់ផ្តើមចេញវិក្កយបត្រថ្លៃប៉ះប៉ូវ ស្របតាមលក្ខខណ្ឌ និងរូបមន្តដែលបានកំណត់ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦…

  • AirAsia បន្តជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីលើកទី១៤និងជាក្រុមបាហុនិកានៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា

    AirAsia បន្តជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីលើកទី១៤និងជាក្រុមបាហុនិកានៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា

    ទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅតែបន្តរក្សាតំណែងយ៉ាងរឹងមាំជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ី ដោយបានឈ្នះពានរង្វាន់កំពូលចំនួនពីរនៅក្នុងកម្មវិធី World Travel Awards ក្នុងតំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌាសម្រាប់ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅសាធារណរដ្ឋម៉ាល់ឌីវ (Maldives) កាលពីរាត្រីយប់មិញនេះ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីសម្រាប់ ឆ្នាំ២០២៦ លើកទី ១៤ និងទទួលពានរង្វាន់ក្រុមបាហុនិកាផ្តល់សេវាកម្មលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ី សម្រាប់ឆ្នាំ២០២៦ ក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបន្តពង្រឹងភាពជាក្រុមហ៊ុននាំមុខ ក្នុងការផ្តល់សេវាកម្មធ្វើដំណើរតាមផ្លូវអាកាសមួយដែលមានតម្លៃសមរម្យបំផុត និងសេវាកម្មគួរជាទីពេញចិត្ត។ ជាមួយនឹងបណ្តាញហោះហើរយ៉ាងទូលំទូលាយដែលអាចតភ្ជាប់ទៅកាន់គោលដៅជាង ១៣០ ក្នុងតំបន់អាស៊ីអូស្ត្រាលី និងតំបន់ផ្សេងៗទៀត គួបផ្សំនឹងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានរក្សាតំណែងជាក្រុមហ៊ុនអាកាសចរណ៍ដែលតម្លៃសមរម្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយតភ្ជាប់ទីក្រុង និងសហគមន៍ឱ្យកាន់តែច្រើននៅទូទាំងតំបន់ និងជុំវិញពិភពលោក។ អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានផ្តល់សេវាកម្មហោះហើរតភ្ជាប់ជូនអ្នកដំណើរទៅកាន់គោលដៅនានាជុំវិញពិភពលោក ហើយបានបម្រើសេវាកម្មហោះហើរជូនអ្នកដំណើរជិត មួយពាន់លាននាក់ ដោយតួលេខនេះបានឆ្លុះបញ្ចាំងពីវិសាលភាពនៃបណ្តាញហោះហើរដ៏ធំទូលាយ…

  • អាជ្ញាធរជាតិអប្សរា អញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ​ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

    អាជ្ញាធរជាតិអប្សរា អញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ​ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

    ពិធីអញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ ត្រូវបានអាជ្ញាធរជាតិអប្សរារៀបចំឡើងយ៉ាងអធិកអធម​នៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ព្រះមហាក្សត្រខ្មែរ ប្រារព្ធពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ។ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន ២ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» នៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។   លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានថ្លែងថា ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់មហានគរខ្មែរ ដោយបាននាំព្រលឹងដូនតាមកជួយថែរក្សាអង្គរ និងថែរក្សាសន្តិភាពឡើងវិញ។ ខ្លោងទ្វារជ័យជាទីតាំងប្រវត្តិសាស្ត្រសំខាន់ដែលព្រះមហាក្សត្រខ្មែររមែងប្រារព្ធពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ។ ការរៀបចំឡើងវិញនូវព្រះសិរទេព និងអសុរៈទាំងនេះ មិនត្រឹមតែបន្ថែមសោភ័ណភាព និងបង្កើតជាផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវជាតិ-អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើសក្ការបូជាផងដែរ។ លោកជំទាវបានគូសបញ្ជាក់ថា ចម្លាក់ទេវៈ និងអសុរៈដែលនៅអមខ្លោងទ្វារជ័យ បានឆ្លងកាត់ប្រវត្តិសាស្ត្រទាំងគ្រាលំបាក និងគ្រារុងរឿង ព្រមទាំងឆ្លងកាត់សង្គ្រាមជាច្រើនជំនាន់ ដោយនៅតែបន្តរួមសុខរួមទុក្ខជាមួយប្រជាជនខ្មែរគ្រប់កាលៈទេសៈ ទោះបីជាចម្លាក់ជាច្រើនត្រូវបាត់បង់ផ្នែកខ្លះនៃរាងកាយយ៉ាងណាក៏ដោយ។ នៅអមខ្លោងទ្វារជ័យនៃក្រុងអង្គរធំ មានចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រសរុបចំនួន ១០៨។ ដោយសារសង្គ្រាមបំផ្លិចបំផ្លាញ ព្រះសិរចម្លាក់ធ្វើអំពីថ្មភក់ទាំងនេះបានបាត់បង់ស្ទើរទាំងស្រុង ដោយបែកខ្ញែកទៅកាន់ទីតាំងនានាក្នុងប្រទេស និងមួយចំនួនទៀតនៅក្រៅប្រទេស។ យ៉ាងណាមិញ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…

  • សម្តេចប្រធានរដ្ឋសភា៖ ការកែទម្រង់វិស័យយុត្តិធម៌ ជាបេសកកម្មយុទ្ធសាស្ត្រសំខាន់ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសមធម៌

    សម្តេចប្រធានរដ្ឋសភា៖ ការកែទម្រង់វិស័យយុត្តិធម៌ ជាបេសកកម្មយុទ្ធសាស្ត្រសំខាន់ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសមធម៌

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា ការកែទម្រង់វិស័យយុត្តិធម៌ គឺជាបេសកកម្ម យុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពចម្បងក្នុងការពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ចល្អ និងធានាឱ្យប្រជាពលរដ្ឋគ្រប់ រូបទទួលបាន យុត្តិធម៌ប្រកបដោយសមធម៌។ ការថ្លែងនេះបានធ្វើឡើងក្នុងឱកាសសម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតីបើកវេទិកាស្តីពី «ការកែទម្រង់វិស័យយុត្តិធម៌» កាលពីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌​នៃព្រឹទ្ធសភា រដ្ឋសភា និងក្រសួងយុត្តិធម៌ ដោយមានអ្នកចូលរួមសរុបជាង ៣០០នាក់។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗនៃកំណែទម្រង់នេះរួមមាន៖ការកែលម្អក្របខ័ណ្ឌច្បាប់ ពង្រឹង​សមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ ឱ្យឆ្លើយតបនឹងការវិវត្តនៃសង្គម ស្របតាមស្តង់ដា​យុត្តិធម៌​ទំនើប។ វិស័យយុត្តិធម៌ជាយន្តការការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ ធានាការអនុវត្តច្បាប់ដោយស្មើភាព ដោះស្រាយវិវាទ រក្សា​សណ្តាប់ធ្នាប់សង្គម និងពង្រឹងស្ថិរភាពសន្តិភាពប្រកបដោយចីរភាព។ទន្ទឹមនេះ​ អង្គនីតិប្បញ្ញត្តិបំពេញមុខងារស្នូលក្នុងការគាំទ្រគោល​នយោបាយរាជរដ្ឋាភិបាល តាមរយៈការបង្កើត និងធ្វើទំនើបកម្មច្បាប់ឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តឱ្យមានវេទិកាបែបនេះបន្តទៀត ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ សម្ដេចចាត់ទុកវេទិកាអន្តរស្ថាប័ននេះ ជាយន្តការមួយដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងកិច្ចសន្ទនា ការសម្របសម្រួល និងកិច្ចសហប្រតិ​បត្តិការរវាងស្ថាប័នពាក់ព័ន្ធ សំដៅធានាឱ្យការអនុវត្តច្បាប់ កាន់តែមានប្រសិទ្ធភាព…