-
ក្រសួងធនធានទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះសង្ឃរា អាចបង្កភ្លៀងផ្គររន្ទះ

ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីឥទ្ធិពលព្យុះ និងសម្ពាធទាប ដែលបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ សម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកបានវិវត្តទៅជាព្យុះសង្ឃរាទី ២៧ ស៊ូរីហ្គេ ព្យុះទី២៨ ណូឡូ និងព្យុះទី ២៩ កូហ្គូម៉ា ដែលកំពុងបង្កឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ធាតុអាកាសនៅតាមតំបន់នានានឹងមានការប្រែប្រួល ក្នុងនោះ តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។ ចំណែកតំបន់ខ្ពង់រាប ដែលមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ…
-
ពលរដ្ឋ ១១ភូមិនៅស្រុកបរិបូណ៌ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី យកទៅប្រើប្រាស់បង្កើនជីវភាពគ្រួសារ

រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីយកទៅប្រើប្រាស់សម្រាប់លើកស្ទួយជីវភាពគ្រួសារ។ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានចាត់ទុកការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាការរួមចំណែកកាត់បន្ថយទំនាស់ ធានាសុវត្ថិភាពដី និងជាមូលធនសម្រាប់ពលរដ្ឋយកទៅប្រើប្រាស់ ដើម្បីបង្កើនជីវភាពគ្រួសារ ។ សម្តេចមហាមន្ត្រីបានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ ៦០៨គ្រួសារ ស្មើនឹង ១៤ ២៤០ប័ណ្ណ ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងឱកាសនេះ សម្ដេចមហាមន្ត្រីបានអបអរសាទរ និងកោតសរសើរយ៉ាងស្មោះចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លីទាំងអស់ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាប្រតិបត្តិករផ្ទាល់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសនៅក្នុងស្រុកបរិបូណ៌នេះ ។ ជាមួយគ្នានេះដែរ សម្ដេចមហាមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមផ្តល់កិច្ចសហការ…
-
ក្រុមហ៊ុនក្នុងស្រុកនាំអង្ករខ្មែរ ២ម៉ឺនតោនទៀតចេញតាមនាវាពីខេត្តកំពតទៅហ្វីលីពីន តាមរយៈការប្រឹងប្រែងបើកផ្លូវរបស់ក្រសួងកសិកម្ម

អង្ករខ្មែរចំនួន ២ម៉ឺនតោន តម្លៃជាង១០លានដុល្លារ ត្រូវបានលើកដាក់លើនាវាពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីដឹកចេញពីកំពង់ផែពហុបំណងខេត្តកំពត ឆ្ពោះទៅកាន់កំពង់ផែចំនួន៤ នៅប្រទេសហ្វីលីពីន ។ ការនាំចេញនេះធ្វើឡើងដោយក្រុមហ៊ុនខ្មែរ ស៊ីកនេតឈ័រ រាយស៍ (Signature Rice) ដែលកំពុងពង្រីកការផ្គត់ផ្គង់អង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនក្នុងបរិមាណកាន់តែច្រើន។ តាមការគ្រោងទុក ក្រុមហ៊ុនមានគោលដៅនាំចេញអង្ករ ៦ម៉ឺនតោនទៅកាន់ហ្វីលីពីននៅចុងឆ្នាំ២០២៦ និង១០ម៉ឺនតោនក្នុងឆ្នាំ២០២៧។ លោក ចាន់ ពេជ្រ នាយកគ្រប់គ្រង ស៊ីកនេតឈ័រ រាយស៍ បានលើកឡើងថា៖ « ហ្វីលីពីនជាទីផ្សារដែលមានតម្រូវការអង្ករធំ ហើយយើងមើលឃើញឱកាសសម្រាប់អង្ករកម្ពុជាច្រើនជាងអ្វីដែលយើងកំពុងនាំចេញសព្វថ្ងៃ ។ អ្វីដែលយើងកំពុងធ្វើ គឺបង្កើតផ្លូវផ្គត់ផ្គង់ដែលអាចដឹកបានច្រើនជាប្រចាំ និងមានភាពប្រកួតប្រជែង ដើម្បីឱ្យអង្ករកម្ពុជាអាចចាប់យកចំណែកទីផ្សារនេះបានកាន់តែធំ » ។ ទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនបានកើនពីត្រឹម ១ ៦២០តោនក្នុងខែមករា ដល់ ៣៥ ៤៥០តោនក្នុងខែកញ្ញា។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៦នេះ ទីផ្សារហ្វីលីពីនទិញអង្ករកម្ពុជាសរុបជាង ១៥ម៉ឺនតោន គឺស្ទើរតែស្មើនឹងវៀតណាមដែលទិញជិត ១៦ ម៉ឺនតោនក្នុងរយៈពេលដូចគ្នា។ ការពង្រីកទីផ្សារទៅហ្វីលីពីនកើតមានឡើងក្រោយពេលដែលអនុស្សរណៈនៃការយោគយល់គ្នាមួយ ត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ានីល កាលពីខែកុម្ភៈ ឆ្នាំ២០២៥…
-
អ្នកជំនាញបារម្ភថា ថ្លៃស្រា និងបារីទាបអាចបង្កើនបន្ទុកលើសេដ្ឋកិច្ចគ្រួសារ និងវិស័យសុខាភិបាល

ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា អត្រាអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជា កាន់តែកើនឡើង បន្ទាប់ពីតម្លៃបារី និងស្រា នាពេលបច្ចុប្បន្ន ដែលបានដាក់លក់នៅលើទីផ្សារកម្ពុជា ហាក់មានតម្លៃទាបជាងមុន ដែលបញ្ហានេះ អាចបង្កើនបន្ទុកលើវិស័យសុខាភិបាលកម្ពុជា និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ដ្បិតអត្រាអ្នកជក់បារីមាននិន្នាការថយចុះពីមួយឆ្នាំទៅមួយឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកជក់បារីនៅមានចំនួនច្រើននៅឡើយ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦ លាននាក់នៅឆ្នាំ២០២៦។ ចំណែកអ្នកប្រើប្រាស់គ្រឿងស្រវឹងវិញ ក៏កាន់តែមានការកើនឡើងដែរ ដែលជាការព្រួយបារម្ភសម្រាប់សង្គមជាតិ។ សម្រាប់លោកវេជ្ជបណ្ឌិត មុំ គង់ ចំនួនច្រើននៃអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹង គឺជាការបង្កើនបន្ទុកសម្រាប់វិស័យសុខាភិបាលកម្ពុជា។ បើតាមលោកវេជ្ជបណ្ឌិត ៖«នៅពេលដែលបារីឡើងថ្លៃ គឺយើងអាចកាត់បន្ថយអ្នកដែលកើតជំងឺ អ្នកពិការភាពដោយសារជក់បារី ហើយក៏រួមចំណែកកាត់បន្ថយការចំណាយ ប.ស.ស របស់រដ្ឋាភិបាលលើការព្យាបាល។ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ក៏ដូចគ្នា»។ បច្ចុប្បន្ន ថ្លៃបារី ដែលដាក់លក់នៅលើទីផ្សារកម្ពុជា មានតម្លៃទាបបំផុតត្រឹមតែ ១,៥០០រៀលក្នុងមួយកញ្ចប់ ដែលធ្វើឱ្យកុមារ និងយុវជនអាចទិញបារីបានយ៉ាងងាយស្រួល។ ចំណែកគ្រឿងស្រវឹងលើទីផ្សារនាពេលបច្ចុប្បន្នវិញ ក៏មានតម្លៃទាបជាងមុន បើធៀបទៅនឹងមុនពេលរាជរដ្ឋាភិបាលបញ្ឈប់ការផ្ដល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ…
-
កម្ពុជា-វៀតណាម បើកច្រកព្រំដែនអន្តរជាតិថ្មី ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

អជ្ញាធរកម្ពុជា និងវៀតណាម បានសម្រេចបើកច្រកព្រំដែនអន្តរជាតិផ្លូវគោកថ្មីបន្ថែមមួយទៀត ដើម្បីបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្ត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការដំឡើងកម្រិត និងបើកដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ប្រទេសកម្ពុជា ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិ ខាញ់ប៊ិញ ប្រទេសវៀតណាមនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលស្តែងឱ្យឃើញពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។ ពិធីបើកដំណើរការជាផ្លូវការត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោក ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា ចាត់ទុកការបើកច្រកព្រំដែនអន្តរជាតិថ្មីរវាងកម្ពុជា និងវៀតណាម គឺជាការបោះជំហ៊ានថ្មីនៃការតភ្ជាប់ផ្លូវសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសជួយកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូនទំនិញចេញ-ចូលរបស់ប្រទេសទាំងពីរ។ ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ចាត់ទុកការបើកច្រកព្រំដែនថ្មីនេះថា ជាការឆ្លុះបញ្ចាំងផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសទាំងពីរ។ លោកយល់ឃើញថា ច្រកទ្វារព្រំដែននេះមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាច្រករបៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សកម្ម។ សម្រាប់លោកបណ្ឌិត ញិល រដ្ឋា ការបើកច្រកនេះនឹងអាចបង្កើនការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម…
-
សមត្ថកិច្ចបង្រ្កាបល្បែងភ្នាល់តាមអនឡាញនៅក្រុងប៉ោយប៉ែត ដែលមានមេក្លោងជាជនជាតិថៃ

កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានមេក្លោងជាជនជាតិថៃ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានចំនួន ៥៩១នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់, ថៃ ២២នាក់ និងខ្មែរ ៥១នាក់។ ក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានចាប់យកសម្ភារជាច្រើនផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ថា ការផ្អាកល្បែងស៊ីសងប្រភេទនេះដោយសារតែរដ្ឋពិបាកគ្រប់គ្រងចំណូលដែលបានមកពីប្រភពល្បែងនេះ ហើយចាត់ទុកហ្គេមភ្នាល់អនឡាញជាផ្នែកមួយនៃការឆបោកតាមអនឡាញ។ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យ ហ្លួង ម៉ែ ថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យពិនិត្យកាស៊ីណូនៅកម្ពុជាឡើងវិញ ខណៈនៅកម្ពុជាមានកាស៊ីណូស្របច្បាប់សរុបចំនួន ១៩៥ទីតាំង៕ សេង បារាំង AMS
-
សម្ដេចធិបតី ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ

ទោះបីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលកាន់តែមានភាពស្មុគស្មាញជាមួយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណី, កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាផ្តល់សារសំខាន់លើការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយយកស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំក្នុងការកសាងសន្តិភាព។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ជំហរការទូតរបស់កម្ពុជាដែលបញ្ជាក់ដោយសម្ដេចធិបតីនេះ គឺមានភាពច្បាស់លាស់ និងប្រកាន់ខ្ជាប់មកជានិច្ចតាំងពីដើមមក។ ជាមួយគ្នានេះ លោកបណ្ឌិតជំរុញឲ្យសម្រួចផ្នែកការទូតនេះបន្ថែមនៅក្នុងវេទិការអន្តរជាតិ និងពង្រឹងវិស័យផ្សេងៗទៀតឲ្យមានភាពរឹងមាំផងដែរ។ ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ ក៏ជំរុញឲ្យមានការពិចារណាពង្រឹងលើវិស័យសំខាន់ៗមួយចំនួនដែរ។ បើតាមលោកបណ្ឌិត ៖ «ខ្ញុំគិតថាយើងគួរពិចារណានូវចំណុច៣សំខាន់ៗទៀត គឺទី១ការពង្រឹងការទូតសាធារណៈ និងការគ្រប់គ្រងនិទានកថា កន្លែងនេះត្រូវតែពិចារណា ហើយទី២ គឺការបង្កើននូវការទូតសេដ្ឋកិច្ច និងថាមពល ហើយនឹងចំណុចទី៣ ខ្ញុំគិតថាជាចំណុចសំខាន់ គឺបន្តជំរុញដើរតួក្នុងនាមជាស្ពានចរចានៅក្នុងអាស៊ានមួយដែរ ក្នុងនាមជាប្រទេសតូច។» ក្នុងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា គ្មាននរណាម្នាក់យល់ច្បាស់ពីតម្លៃនៃសន្តិភាព…
-
ក្រសួងអប់រំចាត់ទុកគ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១

ក្នុងឱកាសនៃការប្រារព្ធទិវាគ្រូបង្រៀនឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បន្តរួមគ្នាលើកកម្ពស់តួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការសម្រួចអ្នកសិក្សាសតវត្សទី២១។ ទិវាគ្រូបង្រៀនត្រូវបានប្រារព្វឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់ថា ប្រធានបទ នេះឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោក ដែលកំពុងប្រែប្រួលឥតឈប់ឈរ។ ឯកឧត្តមលើកឡើងថា យើងទាំងអស់គ្នាកំពុងរស់នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលមានបច្ចេកវិទ្យាឌីជីថល អ៊ុនធឺណិត បញ្ញាសិប្បនិម្មិត AI និង Big Data ព្រមទាំងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន សន្តិសុខស្បៀង និងបញ្ហាសង្គមជាច្រើនទៀត។ ក្នុងបរិបទនេះ ចំណេះដឹងមិនមានភាពថេរដូចកាលពីមុនទៀតទេ។ ការងារមួយចំនួនកំពុងត្រូវបានបច្ចេកវិទ្យា និងម៉ាស៊ីនជំនួស ខណៈការងារថ្មីៗក៏កំពុងកើតឡើង។ ដូច្នេះ សាលារៀនមិនអាចផ្តោតត្រឹមតែដំណើរការផ្ទេរចំណេះដឹងពីគ្រូទៅសិស្ស ឬការរៀនសូត្រ ដើម្បីតែប្រឡងនោះទេ។ រដ្ឋមន្រ្តីក្រសួងអប់រំបានសង្កត់ធ្ងន់លើសារសំខាន់នៃការរៀបចំសិស្សឱ្យមានសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា ចេះសហការជាមួយអ្នកដទៃ ធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព មានភាពច្នៃប្រឌិត មានទំនួលខុសត្រូវ…
-
កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន និងទទួលទីម័រឡេស្តេជាសមាជិកថ្មីទី១១

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ កម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះលើកទី២រៀបចំព្រឹត្តិការណ៍មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) បន្ទាប់ពីលើកទី១ បានធ្វើឡើងនៅឆ្នាំ២០១៩។ មហាសន្និបាត VECONAC លើកទី២៥នេះ គឺជាវេទិកាយ៉ាងសំខាន់សម្រាប់អតីតយុទ្ធជនក្នុងតំបន់ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ដើម្បីលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងជំរុញការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសហគមន៍អាស៊ាន។ ព្រឹត្តិការណ៍លើកនេះត្រូវបានកត់សម្គាល់ដោយការទទួលស្គាល់ និងបញ្ចូល «ក្រុមប្រឹក្សាអ្នកតស៊ូរំដោះជាតិ» នៃប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកថ្មីទី១១ របស់សហព័ន្ធ។ ការពង្រីកសមាជិកភាពនេះបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើន និងស្មារតីរួបរួមគ្នាក្នុងការថែរក្សាសន្តិភាព និងការលើកកម្ពស់គុណភាពជីវិតរបស់អតីតយុទ្ធជននៅទូទាំងតំបន់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មហាសន្និបាតលើកទី២៥នេះ នឹងក្លាយជាបង្គោលចរក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃអតីយុទ្ធជនបណ្តាប្រទេសអាស៊ាន និងបន្តលើកកម្ពស់តួនាទីរបស់មហាសន្និបាតឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។ បង្កើតឡើងនៅឆ្នាំ១៩៨០ សហព័ន្ធអតីតយុទ្ធជនអាស៊ាន បានដើរតួនាទីយ៉ាងសកម្មអស់រយៈពេលជាង ៤ទសវត្សរ៍ ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ការអភិវឌ្ឍជំនាញ និងការគាំទ្រគ្នាទៅវិញទៅមក។ ដោយឡែក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…
-
រដ្ឋមន្ត្រីសុខាភិបាលចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់

រដ្ឋមន្ត្រីសុខាភិបាលបានចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅទីទួលសុវត្ថិភាពមួយនៅខេត្តបន្ទាយមានជ័យ ដែលបានរងគ្រោះដោយសារទឹកជំនន់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាព ចំការតាដោក ខេត្តបន្ទាយមានជ័យ និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលកំពុងស្នាក់នៅទីនោះ។ ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទឹកចិត្ត អារម្មណ៍ ពិសេសលទ្ធផលនៃការបម្រើសេវាសុខាភិបាលនៅសហគមន៍ផងដែរ។ យោងតាមក្រសួងសុខាភិបាល ប្រជាពលរដ្ឋបានបង្ហាញការពេញចិត្ត កក់ក្តៅ ពីការបម្រើសេវាសុខភាពរបស់មន្ត្រី-បុគ្គលិកសុខាភិបាលសហគមន៍។ ជាព័ត៌មានត្រឡប់ បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ពីការយកចិត្តទុកដាក់ ការផ្តល់ក្តីសង្ឃឹម ការផ្តល់ភាពញញឹម និងការបម្រើដ៏ស្មោះស្ម័គ្រកក់ក្តៅពីក្រុមគ្រូពេទ្យដែលនៅជាប់ជាមួយលោក។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត ចំពោះស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់របស់មន្ត្រីសុខាភិបាល ចំពោះកាត្វកិច្ចរបស់ខ្លួន លើការបម្រើសេវា ដោយធានាថា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការថែទាំសុខភាពឡើយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ការបង្កើនការអប់រំផ្សព្វផ្សាយពីវិធានការថែរក្សាសុខភាពជាប្រចាំ ការយកចិត្តទុកដាក់លើអនាម័យ ការបរិភោគទឹកស្អាត និងការការពារជំងឺឆ្លងនានា ដែលអាចកើតមានក្នុងរដូវវស្សានេះ និងព្រមទាំងត្រៀមបម្រុងឱសថចាំបាច់កុំឱ្យមានការខាតខ្វះ ចន្លោះដោយប្រការណាមួយ។ ម៉្យាងទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឱ្យត្រូវត្រៀមលក្ខណៈជាមុនក្នុងការទុកដាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ វ៉ាក់សាំង…