-
គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតពលរដ្ឋ ១១៦នាក់ក្នុងខែកញ្ញា

គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករលាក់មុខលើដងផ្លូវ ដោយបានឆក់យកជីវិតប្រជាពលរដ្ឋរហូតដល់ ១១៦នាក់ ត្រឹមតែក្នុងរយៈពេលមួយខែកញ្ញានេះប៉ុណ្ណោះ។ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ២១២ករណី បណ្តាលឱ្យមនុស្សស្លាប់ ១១៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៧៦នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ គ្រោះថ្នាក់ពាក់កណ្តាលកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ ហើយក្រៅពីនោះ គឺបណ្តាលមកពីការមិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ បត់មិនប្រុងប្រយ័ត្ន ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើកបរជែងមិនគោរពសញ្ញាចរាចរណ៍៥ករណី ព្រមទាំងកត្តាយានយន្ត ងងុយដេក និងកត្តាផ្លូវថ្នល់ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យផ្អាកការផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ យ៉ាងណាក៏ដោយ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តទទូចឱ្យពលរដ្ឋរក្សាស្មារតីគោរពច្បាប់ និងបើករប្រកបដោយការអធ្យាស្រ័យដល់គ្នាទៅវិញទៅមក។ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។ ការរឹតបន្តឹងនេះ ធ្វើឡើងដំបូងក្នុងភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយច្បាស់ៗជុំវិញការបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញមុខបកស្រាយជុំវិញការបោះពុម្ព និងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗ ដែលនាំឱ្យមានការព្រួយបារម្ភដល់សេដ្ឋកិច្ច និងវិស័យធនាគារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខបកស្រាយជុំវិញការបោះពុម្ព និងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់គំរូថ្មីប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល បន្ទាប់ពីសម្តេចសង្កេតឃើញថា ប្រជាពលរដ្ឋមានការព្រួយបារម្ភលើវិស័យសេដ្ឋកិច្ច និងធនាគារ។ ការបកស្រាយនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបំផុសព័ត៌មានមិនពិត និងការបង្កើតការយល់ច្រឡំផ្សេងៗ។ សម្តេចធិបតី បានបញ្ជាក់នៅក្នុងពិធី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០” ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែតុលានេះថា ការចេញក្រដាសប្រាក់គំរូថ្មីនេះ គឺដើម្បីលើកកម្ពស់សោភណ្ឌភាព និងបង្កើនប្រព័ន្ធសុវត្ថិភាព ក្នុងការទប់ស្កាត់ការធ្វើលុយក្លែងក្លាយពីសំណាក់ក្រុមទុច្ចរិត ដោយសារក្រដាសប្រាក់ប្រភេទធំៗជាគោលដៅចម្បងនៃការបន្លំ។ ទន្ទឹមគ្នានេះ ការបោះពុម្ពក្រដាសប្រាក់ថ្មី គឺដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលខូចខាត និងត្រូវប្រមូលយកទៅកិនកម្ទេចចោលតែប៉ុណ្ណោះ។ តាមរបាយការណ៍ ធនាគារជាតិបានប្រមូល និងកម្ទេចក្រដាសប្រាក់ចាស់ៗជាច្រើនរយលានសន្លឹកជាបន្តបន្ទាប់ ដោយសរុបមានជាង ៤០០លានសន្លឹក គិតត្រឹមខែកញ្ញា ដែលត្រូវដុតកម្ទេចចោល ហើយតម្រូវឱ្យមានការបោះពុម្ពជំនួសវិញតាមចរន្តធម្មតា។ សម្តេចនាយករដ្ឋមន្ត្រី បានបដិសេធដាច់អហង្ការចំពោះការបន្លាចរបស់ក្រុមជ្រុលនិយមមួយចំនួន ដែលចោទថា រដ្ឋអស់លុយទើបបោះពុម្ពថ្មី។ សម្តេចបានព្រមានថា ការបំភ័យបែបនេះមានចេតនាជំរុញឱ្យពលរដ្ឋរត់ទៅដកប្រាក់ពីធនាគារ ខណៈដែលប្រព័ន្ធធនាគារកម្ពុជាកំពុងដំណើរការយ៉ាងល្អ និងរឹងមាំ។ ជាមួយគ្នានេះ…
-
កម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធលើការងារអធិការកិច្ចពិសេសខេត្តជាប់ព្រំដែន

វៀតណាម៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចការងារ និងជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Nguyễn Công Vinh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពី លោក ផាម វ៉ាន់ ងី (Phạm Văn Nghì) អធិការ នៃអធិការកិច្ចទីក្រុងហូជីមិញ និងលោក លន់ ប៊ុនវឌ្ឍន៍ អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងអធិការកិច្ច និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ដែលត្រូវបានថែរក្សា និងពង្រឹងជាបន្តបន្ទាប់លើគ្រប់វិស័យ និងគ្រប់កម្រិត ស្របតាមស្មារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន…
-
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ កើនដល់ ២១២ដុល្លារ នៅឆ្នាំ២០២៧

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ចំនួន ២១២ដុល្លារអាម៉េរិកក្នុងមួយខែ ក្រោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបោះឆ្នោតរក្សាតួលេខចាស់ ២១០ដុល្លារ ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចបន្ថែម ២ដុល្លារ។ ការបោះឆ្នោតសម្រេចលើតួលេខនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានប្រជុំពិភាក្សាគ្នាចំនួន ១៧លើក ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ប៉ុន្តែនៅតែមិនមានការឯកភាពគ្នាលើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំក្រោយ។ តំណាងភាគីកម្មករនិយោជិតបានស្នើប្រាក់ឈ្នួល ២២៥ដុល្លារ ខណៈតំណាងភាគីនិយោជកស្នើរក្សាតួលេខបច្ចុប្បន្ន ២១០ដុល្លារ។ តាមនីតិវិធីបោះឆ្នោតជាសម្ងាត់ តួលេខ ២១០ដុល្លារទទួលបានសំឡេងគាំទ្រលើសលប់ គឺរហូតដល់ ៤៧លើ៥១សំឡេង ខណៈតួលេខ ២២៥ដុល្លារទទួលបានតែ ៣សំឡេង និងមានសន្លឹកឆ្នោតមិនបានការ ១។ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងការងារ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្ថែម ២ដុល្លារ លើតួលេខ ២១០ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ កើនដល់ ២១២ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងនេះ សម្តេចធិបតីបានឯកភាពបន្តផ្តល់ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ២,៥ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៧ ដែលធ្វើឲ្យកម្មករនិយោជិតនឹងទទួលបានកំណើនប្រាក់ឈ្នួលគោលសរុប ៤,៥ដុល្លារក្នុងមួយខែ។ ស្របគ្នានេះ កម្មករនិយោជិតនឹងបន្តទទួលបានអត្ថប្រយោជន៍ប្រចាំខែផ្សេងៗទៀត ដូចជា…
-
កម្ពុជា រំពឹងទទួលផលចំណញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

កម្ពុជា បានត្រៀមខ្លួនទទួលគណៈប្រតិភូអន្តរជាតិក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។ បណ្ឌិត ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ យល់ឃើញថា កម្ពុជានឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើនពីការរៀបចំវេទិកានេះ ជាពិសេសកំណើននៃវិស័យបច្ចេកវិទ្យា ថាមពលបៃតង កសិកម្ម និងកសិ-ឧស្សាហកម្ម។ អ្នកជំនាញរូបនេះ ក៏បានមើលឃើញពីឱកាស និងសក្ដានុពលផ្នែកពាណិជ្ជកម្មរវាងកម្ពុជា ជាមួយដៃគូធុរកិច្ច ក៏ដូចជាការទាក់ទាញអ្នកទេសចរបរទេសឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ សម្រាប់លោកបណ្ឌិត ថុង ម៉េងដាវីត កិច្ចប្រជុំនេះនឹងជួយឲ្យកម្ពុជាបង្ហាញប្រាប់ពិភពលោកអំពីការប្រែក្លាយពី “ប្រទេសធ្លាប់មានសង្គ្រាម” ទៅជា “មជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌ប្រចាំតំបន់”។ ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមវិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា បានត្រៀមរៀបចំវេទិកាសហគ្រិនធុរកិច្ចហ្វ្រង់កូហ្វូនី ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗ ពីបរទេសបន្ថែម។ លោកយល់ឃើញថា នេះជាឱកាសល្អសម្រាប់កម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងចំណុចវិជ្ជមាននៃវិស័យទេសចរណ៍ និងវិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោកបន្ថែមទៀត។ ប្រទេសប្រមាណ ៩០ ដែលជាសមាជិកអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នឹងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលត្រូវធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕ ខន ណារី…
-
ទឹកជំនន់ហូរមកពីថៃ ធ្វើឲ្យខេត្តបន្ទាយមានជ័យកាន់តែងលិចលង់

យោងតាមរបាយការណ៍របស់គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់នៅខេត្តបន្ទាយមានជ័យបានបង្កឱ្យពលរដ្ឋរងគ្រោះចំនួន ៤,៧១៥គ្រួសារ ក្នុងនោះពលរដ្ឋ ១,៧៧២គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ ស្រូវជាង១ម៉ឺន៤ពាន់ហិកតា ក៏រងផលប៉ះពាល់ផងដែរ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ជំនន់ទឹកដែលកំពុងជន់លិចមូលដ្ឋានក្រុងប៉ោយប៉ែត គឺទឹកមួយផ្នែកធំបានហូរមកពីខេត្តស្រះកែវ ប្រទេសថៃ ហើយទឹកមួយផ្នែកទៀតបណ្តាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្រៅពីបញ្ហាទឹកជំនន់ សត្វក្រពើចំនួន២ក្បាល ដែលមានប្រភពមកពីប្រទេសថៃ ក៏បានរួចចេញពីកសិដ្ឋាន និងហូរចូលមកក្នុងទឹកដីខេត្តបន្ទាយមានជ័យផងដែរ។ ក្នុងចំណោមក្រពើទាំង២ក្បាលនេះ មានមួយក្បាលនៅរស់ត្រូវពលរដ្ឋចាប់បាន និងមួយក្បាលទៀតបានងាប់។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថង បានបញ្ជាក់ថា មកដល់ថ្ងៃអង្គារ៍នេះ ទឹកចាប់ផ្តើមស្រកទៅវិញខ្លះៗហើយ បន្ទាប់ពីខេត្តបន្ទាយមានជ័យមិនមានភ្លៀងធ្លាក់រយៈពេល២ថ្ងៃកន្លងទៅ។ ខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងចំណោមខេត្តទាំង១០ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ពលរដ្ឋរងគ្រោះសរុបកើនឡើងដល់ជាង ៧ម៉ឺនគ្រួសារ ក្នុងនោះ ជាង៦ពាន់គ្រួសាររងការជន់លិចធ្ងន់ធ្ងរតម្រូវឱ្យមានការជម្លៀសទៅទីទួលសុវត្ថិភាព។ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យដឹងថា បរិមាណទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ និងឥទ្ធិពលព្យុះទី២៦ ហាក់មានការថមថយ។ ដូច្នេះប្រសិនបើស្ថានភាពអនុគ្រោះបែបនេះនៅបន្តរយៈពេលប៉ុន្មានថ្ងៃខាងមុខ ផលប៉ះពាល់នឹងឆាប់ថយចុះផងដែរ៕ សៅ សុខអេង
-
កម្ពុជាវាយបកទៅតំណាងថៃប្រចាំ UN រឿងចោទពលរដ្ឋខ្មែរទៅរស់នៅលើដីថៃ

កម្ពុជា បានវាយបកទៅតំណាងប្រទេសថៃប្រចាំនៅអង្គការសហប្រជាជាតិ ដែលបានចោទប្រជាជនកម្ពុជានៅភូមិជោគជ័យ និងព្រៃចាន់ ថាជាអ្នករស់នៅលើដីថៃ។ នៅក្នុងកិច្ចពិភាក្សាទូទៅនៃសន្និសីទ Commonwealth លើកទី៨១ នាថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៦ លោក Chitchai Use Waiwit តំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជន កម្ពុជាបានរស់នៅក្នុងតំបន់ ដែលប្រទេសថៃរៀបចំជាកន្លែងស្នាក់នៅបណ្តោះអាសន្នតាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ លោកអះអាងថា ចាប់ពីពេលនោះមក ពលរដ្ឋកម្ពុជាមិនព្រមវិលត្រឡប់ទៅកម្ពុជាវិញទេ។ ចំពោះការលើកឡើងនេះ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជា បានឲ្យភាគីថៃបង្ហាញភស្តុតាងបញ្ជាក់ដែលថាពលរដ្ឋកម្ពុជាទៅរស់នៅលើដីថៃ។ ចំណែកលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា ក៏បានបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់ថៃ។ លោកបញ្ជាក់ថា ព្រំដែនកម្ពុជាថៃត្រូវបានកំណត់ដោយអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ ខណៈ MOU ឆ្នាំ២០០០ កំណត់ឱ្យវាស់វែង និងខណ្ឌសីមាតាមរយៈយន្តការ JBC។ លោក ទូច សុឃៈ បានហៅថៃឲ្យចូលខ្លួនពន្លឿនការចុះវាស់វែង បើថៃជឿជាក់ថា ទីតាំងនោះជាទឹកដីខ្លួនច្បាស់យ៉ាងនេះ មិនមែនប្រើកងកម្លាំងចូលឈ្លានពាន ដាក់លួសបន្លា ទូកុងតឺន័រ ជីកលេណដ្ឋាន ឬបង្កើតស្ថានភាពជាក់ស្តែងលើដី ដើម្បីកំណត់ខ្សែព្រំដែននោះឡើយ។ សម្រាប់អ្នកនាំពាក្យរងក្រសួងផ្ទៃកម្ពុជា បញ្ហាស្នូលដែលថៃត្រូវដោះស្រាយជាបន្ទាន់នៅចំពោះមុខច្បាប់អន្តរជាតិនាពេលនេះ…
-
ADB ផ្ដល់ទុន ៦០ម៉ឺនដុល្លារដល់អាជីកម្មក្នុងស្រុកចំនួន២ ដឹកនាំដោយស្ត្រី

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ ដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជួយគាំទ្រក្រុមហ៊ុនទាំងពីរជំរុញឱកាសកំណើនថ្មី និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះ នឹងជួយក្រុមហ៊ុនកែច្នៃអាហារកម្ពុជា ឈ្មោះ សហគ្រាស សេកពីរ និងក្រុមហ៊ុនកែច្នៃទឹកដោះគោ ឈ្មោះ Khmer Milky Food (KMF) ដែលដឹកនាំដោយស្ត្រី ដើម្បីពង្រីកផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើតការងារ។ សហគ្រាស សេកពីរ គឺជាម៉ាកសញ្ញាផលិតផលកម្ពុជាដ៏លេចធ្លោមួយសម្រាប់ផលិតផលធ្វើពីម្សៅអង្ករ និង ជាសហគ្រាសដំបូងគេដែលផលិតមីធ្វើពីអង្ករ។ ចំណែកសហគ្រាស KMF ផលិត ឈីស និងយ៉ាអួ មានគុណភាពពីទឹកដោះគោមានប្រភពក្នុងស្រុក ដោយផ្តល់នូវជម្រើសថ្មី ដែលមិនបន្ថែមសារធាតុរក្សាទុកទុកឲ្យបានយូរ។ សហគ្រាសទាំងពីរ ប្រើវត្ថុធាតុដើមភាគច្រើនដែលមានប្រភពក្នុងប្រទេសកម្ពុជា និងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង។ សហគ្រាសអាជីវកម្មទាំងពីរបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុក កែច្នៃផលិតផលរបស់ខ្លួនក្នុងស្រុក និងបង្កើតខ្សែច្រវាក់តម្លៃ ដែលជួយរក្សាឱកាសសេដ្ឋកិច្ច និងចំណូលឱ្យស្ថិតនៅក្នុងប្រទេស។ លោកស្រី Yasmin Siddiqi នាយិកា របស់ធនាគារ ADB យល់ឃើញថា…
-
កងទ័ពកម្ពុជា-វៀតណាម-ឡាវធ្វើសមយុទ្ធសង្គ្រោះពេលគ្រោះមហន្តរាយរយៈពេល១៧ថ្ងៃ

កម្ពុជាបានបញ្ជូនកងទ័ពចំនួន ៧២នាក់ទៅចូលរួមក្នុងលំហាត់សមយុទ្ធហ្វឹកហ្វឺនសង្គ្រោះពេលគ្រោះមហន្តរាយ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ៣ប្រទេសជាប់ព្រំដែនជាមួយគ្នា គឺកម្ពុជា វៀតណាម និងឡាវ។ មុនពេលចាកចេញទៅវៀតណាម កងកម្លាំងទាំង៧២នាក់បានជួបសំណេះសំណាលជាមួយកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទជាមួយបណ្តាប្រទេសជាមិត្ត កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។ ឯកឧត្តម សៅ សុខា បានរម្លឹកដល់កងទ័ពដែលចេញទៅចូលរួមលំហាត់ហ្វឹកហ្វឺន១៧ថ្ងៃនៅវៀតណាម ត្រូវនាំយកនូវប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ទៅបង្ហាញដល់កងទ័ពជាមិត្ត ដោយបន្ថែមពីលើវិស័យរបស់កងទ័ពផងដែរ។ យោងតាមនាយនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ នេះមិនមែនជាលើកទី១ទេ ដែលកងយោធពលខេមរភូមិន្ទ បានចេញទៅចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម៕ សេង បារាំង AMS
-
ឡាវគ្រោងបើកទ្វារទំនប់ទឹកនៅថ្ងៃទី២ តុលា អាជ្ញាធរកម្ពុជា ត្រៀមតាមដានផលប៉ះពាល់ដល់ខេត្តស្ទឹងត្រែង

ប្រទេសឡាវ នឹងបើកទំនប់វារីអគ្គិសនីសេកាម៉ាន( Xekaman 1) នៅក្នុងស្រុកសានសៃ ខេត្តអាតាពើ ដែលមានព្រំប្រទល់ជាប់នឹងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។ ការបើកទ្វារទំនប់ទឹកដ៏ធំរបស់ប្រទេសឡាវនេះ ធ្វើឡើងបន្ទាប់ពីបរិមាណទឹកនៅក្នុងអាងស្តុកទឹកកំពុងមានការកើនឡើង។ អាជ្ញាធរឡាវ បានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងរស់នៅឱ្យឆ្ងាយពីតំបន់មាត់ទន្លេ។ លោក ម៉ែន គង់ អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា ប្រសិនបើមានការបើកទំនប់វារីអគ្គិសនីសេកាម៉ាន ទឹកអាចហូរចូលទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង តាមរយៈទន្លេសេពាន នៃប្រទេសឡាវ។ លោកបន្តថា នៅពេលកម្ពស់ទឹកទន្លេសេកុងកើនឡើង វាអាចធ្វើឱ្យកម្ពស់ទឹកទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង ក៏កើនឡើងផងដែរ។ ទន្លេសេសាន និងទន្លេសេកុង គឺជាដៃទន្លេដែលផ្សារភ្ជាប់គ្នា មុនហូរចូលទៅក្នុងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។ បើតាមលោក ម៉ែន គង់ មកដល់ពេលនេះ អាជ្ញាធរខេត្តស្ទឹងត្រែង មិនទាន់ទទួលបានសេចក្តីជូនដំណឹងដោយផ្ទាល់ពីអាជ្ញាធរប្រទេសឡាវនៅឡើយទេ។ ទោះយ៉ាងណា លោកជឿជាក់ថា អាជ្ញាធរខេត្តអាតាពើនឹងបន្តមានកិច្ចសហការល្អជាមួយអាជ្ញាធរកម្ពុជា ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពទឹកនៅតាមដងទន្លេដែលមានព្រំប្រទល់ជាប់គ្នានេះ ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា។ លោកបន្តថា ប្រសិនបើមានទឹកជំនន់កើតឡើង អាជ្ញាធរខេត្តស្ទឹងត្រែង បានត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នទឹកជំនន់ ដោយមានការត្រៀមមធ្យោបាយ ទីតាំងសម្រាប់ស្នាក់នៅបណ្តោះអាសន្ន…