-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំដល់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃឱ្យអនុវត្តកិច្ចការចាំបាច់មួយចំនួន
ភ្នំពេញ៖នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតទៅកាន់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យយកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់មួយចំនួនក្នុងនោះ លើការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។សូមជូនខ្លឹមសារលិខិត៖
-
រាជរដ្ឋភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ប្តឹងទៅតុលាការ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន មាណែត ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាកបី ។ យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ៖ ប្រការ១ . សម្រេច ត្រូវបានបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលមានសមាសភាពដូចខាងក្រោម៖ ១- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន ។២- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធាន។៣- ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធាន។៤- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធាន។៥-…
-
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី Cote d’lvoire នៅទីក្រុងនីស
(នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ Cote d’lvoire នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ រូបថត៖ បណ្ដាញសង្គមសម្តេចធិបតីដោយ ៖ វណ្ណលុក
-
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អនុញ្ញាតជូនលោកស្រី Bridgette L. Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតជូនលោកស្រី Bridgette L. Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី ភារៈធារីស្ដីទី អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន នាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីភារៈធារីស្ដីទី ក៏បានពិភាក្សាលើការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងការធ្វើទំនើបកម្មស្ថាប័ន គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ថ្នាលពហុបំណង DG SuperApp និងថ្នាលជាច្រើនទៀត ព្រមទាំងទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងទៅកាន់ក្រុមហ៊ុន Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីភារៈធារីស្ដីទី បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕ ដោយ៖ង៉ាន់ ទិត្យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បែលហ្សិក នៅទីក្រុងនីស
(នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ Annelies Jan Louisa Verlinden រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្សិក នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង ៕ រូបថត ៖ បណ្ដាញសង្គមសម្តេចធិបតីដោយ ៖ វណ្ណលុក
-
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំមានប្រធានថ្មី
កំពង់ធំ៖ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក តាន់ វាសនា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។ ក្នុងពិធីដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកាលពីថ្ងៃទី៩ ខែមិថុនាលោក តាន់ វាសនា បានថ្លែងអំណរគុណចំពោះសេចក្ដីទុកចិត្ត និងប្តេជ្ញាខិតខំបំពេញការងារដោយសុចរិតភាព ស្មោះត្រង់ រួមចំណែកជាមួយរដ្ឋបាលខេត្ត រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកែលម្អជីវភាពប្រជាពលរដ្ឋ៕ ដោយ៖ប៊ុនរដ្ឋា
-
ក្រុមបាល់ទាត់បេះដូងប្រជាជន ចុះចែកអំណោយជូនសិស្សក្រីក្រ និងកំព្រា
កំពង់ធំ៖លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមបាល់ទាត់បេះដូង ប្រជាជន កាលពីថ្ងៃទី៩ ខែមិថុនា បានដឹកនាំក្រុមធ្វើសកម្មភាពសប្បុរសធម៌ ដោយចែកអំណោយជូនសិស្សក្រីក្រ និងកំព្រាចំនួន ១៦១នាក់ នៅសាលាបឋមសិក្សាខ្សាច់ជីរស និងអនុវិទ្យាល័យកំពង់គោ ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អំណោយដែលផ្តល់ជូនមាន សៀវភៅសរសេរ ប៊ិច ខ្មៅដៃ ស៊ីមី ភេសជ្ជៈ សាច់បាក់យ៉ុង ទឹកសុទ្ធ និងថវិកាមួយចំនួន។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនានា និងសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត ដែលបានគាំទ្រក្រុមបាល់ទាត់បេះដូងប្រជាជន ក្នុងការសម្រេចការងារសប្បុរសធម៌ជាក់ស្តែងនេះ៕ដោយ៖ប៊ុនរដ្ឋា
-
នាំអំណោយគ្រឿងឧបភោគ បរិភោគទៅប្រគល់ជូនកងទ័ពជួរមុខនៃយោធភូមិភាគទី៥ ទិសខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖គ្រឿងឧបភោគ បរិភោគមួយចំនួនធំ រួមជាមួយឱសថផង ជាអំណោយរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនិងសប្បុរសជននានា ត្រូវបានលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនិងប្រតិភូយកទៅប្រគល់ជូនកងទ័ពជួរមុខយោធភូមិភាគទី៥ ទិសខេត្តបន្ទាយមានជ័យ។ ក្នុងពេលទទួលអំណោយកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ប្រតិភូ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ពិសេសឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដែលជានិច្ចជាកាលតែងតែគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពជួរមុខ។នេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លាផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ។ សូមជម្រាបថា អំណោយដែលលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត នាំយកទៅប្រគល់ជូនមាន អង្ករ ត្រីខកំប៉ុង មី ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ពងទា ភេសជ្ជៈ បន្លែចម្រុះ សាច់ជ្រូក សាច់ក្រក ត្រីចំហុយ៣កន្ត្រក ឆៃប៉ូវផ្អែម ត្រីងៀត មុងជ្រលក់ថ្នាំ ឱសថ និងសេរ៉ូមដោយ៖ឃិន គន្ធា
-
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ត្រីឆ្នាំនេះសម្បូរ ឯទឹកទន្លេក៏មិនសូវខ្វះដូចឆ្នាំកន្លងមកទេ
(ភ្នំពេញ)៖ ឆ្នាំនេះ ត្រីមានការសម្បូរ ឯទឹកទន្លេក៏មិនសូវខ្វះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ធ្វើឱ្យអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូល ទៅនេសាទក្នុងកន្លែងអភិរក្សទាំងនេះ នៅពេលដែលយើងមានការធ្វេសប្រហែស ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ក្នុងពិធីចុះទៅពិនិត្យ និងសួរសុខទុក្ខមន្រ្តីជលផល កងកម្លាំងចម្រុះ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ នៅថ្ងៃ ០៩ មិថុនា ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា ថ្លែងដោយបានធ្វើការកោតសរសើរ ចំពោះកិច្ចសហការចុះល្បាត ផ្សព្វផ្សាយ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម។ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកឡើងថា”រៀងរាល់ថ្ងៃមន្រ្តីដែលប្រចាំការក្នុងភូមិសាស្រ្តជុំវិញបឹងទន្លេសាប ត្រូវតែសហការជាមួយកម្លាំងចម្រុះឱ្យកាន់តែស្អិតរមួត ចុះល្បាតរួមគ្នាដើម្បីឱ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាព”។ ឯកឧត្តមបានណែនាំទៅមន្ត្រីជំនាញត្រួតពិនិត្យ និងជួយផ្សព្វផ្សាយឱ្យប្រជានេសាទ ក្នុងអន្តរកាលនៃរដូវបិទនេសាទ នៅក្នុងភូមិសាស្រ្តបឹងទន្លេសាប ពីឧបករណ៍នេសាទឱ្យបានត្រឹមត្រូវ ដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជលផលរបស់យើងឱ្យកាន់សម្បូរណ៍ថែមទៀត ធ្វើយ៉ាងណាឱ្យពួកគាត់អនុវត្តទៅតាមគោលការណ៍មួយដែលបានឯកភាពគ្នារវាងរដ្ឋបាលជលផល និងមេបញ្ជាការដែលទទួលបន្ទុកកិច្ចការនេះ។ ជាមួយគ្នានេះ ឯកឧត្តម អនុរដ្ឋលេខាធិការបានលើកឡើងដែរថាកន្លងមកនេះ ការបំពេញកាតព្វកិច្ចរបស់ក្រុមចម្រុះយើងតែងតែទប់ស្កាត់បានល្អ និងទាន់ពេលវេលា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន…